ប្រទេសជប៉ុន៖ Kansai ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏ល្បីល្បាញមួយរបស់ពិភពលោក មានទីតាំងនៅលើកោះសិប្បនិមិត្តក្នុងទីក្រុង Osaka Bay ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញព្យាករណ៍ថា អាចនឹងលិចចូលទៅក្នុងមហាសមុទ្រនៅឆ្នាំ ២០៦៧ ដោយសារមូលហេតុទាំងនេះ។
.png)
អាកាសយានដ្ឋាន Kansai គឺជាអាកាសយានដ្ឋានដំបូងគេរបស់ពិភពលោកដែលត្រូវបានសាងសង់ទាំងស្រុងនៅលើកោះសិប្បនិម្មិតក្នុងឆ្នាំ ១៩៩៤ និងជាអាកាសយានដ្ឋានធំជាងគេទីពីររបស់ជប៉ុន។
អាកាសយានដ្ឋាននេះបានក្លាយជាចំណុចសំខាន់នៃឧស្សាហកម្មវិស្វកម្មសំណង់ ដោយអាចដោះស្រាយបញ្ហានៃការផ្ទុកលើសទម្ងន់ និងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិសម្រាប់តំបន់ Kansai ។ អាកាសយានដ្ឋាន Kansai ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអាកាសចរណ៍របស់ជប៉ុន ដែលមានអ្នកដំណើរជាង ២០ លាននាក់ក្នុងមួយឆ្នាំ និងជាច្រកផ្លូវដ៏សំខាន់តភ្ជាប់ទីក្រុង Osaka ជាមួយពិភពលោកផងដែរ។
ទោះជាយ៉ាងណា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៣ ទសវត្សរ៍ អាកាសយានដ្ឋាន Kansai កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយ គឺវាបានលិចចូលទៅក្នុងសមុទ្របន្តិចម្តងៗលឿនជាងការរំពឹងទុកទៅទៀត។ ដោយសារអាកាសធាតុប្រែប្រួល រួមទាំងគ្រោះធម្មជាតិ បានធ្វើឱ្យបញ្ហាដីនៅកោះសិប្បនិមិត្តមួយនេះស្រុតយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៨ ព្យុះទីហ្វុង Jebi បានវាយប្រហារតំបន់ Kansai បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យអាកាសយានដ្ឋានត្រូវបិទជាបណ្តោះអាសន្ន ដែលរំខានដល់ការធ្វើដំណើររបស់អ្នកដំណើររាប់ពាន់នាក់។ បាតុភូតដូចជារញ្ជួយដី និងរលកយក្សស៊ូណាមិ ក៏ជាការគម្រាមកំហែងឥតឈប់ឈរ ដែលបង្ខំឱ្យអាកាសយានដ្ឋានស្រុតទៅក្នុងមហាសមុទ្រក្នុងរយៈពេលដ៏ខ្លី។
ដំបូងឡើយអ្នករចនាបានព្យាករណ៍ថា កោះសិប្បនិម្មិតនេះនឹងលិចប្រហែល ៥.៧ ម៉ែត្រប៉ុណ្ណោះក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ ប៉ុន្តែបន្ទាប់ពីប្រតិបត្តិការបានត្រឹមតែ ៧ ឆ្នាំ កម្រិតបាក់ស្រុតបានលើសពីតួលេខនេះឡើងដល់ជាង ១១.៥ ម៉ែត្រ ដែលបង្ខំឱ្យរដ្ឋាភិបាលចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីពង្រឹងផ្លូវបំបែក និងធ្វើឱ្យប្រសើរឡើងនូវគ្រឹះ។ ទោះបីជាយ៉ាងនេះក្តីបញ្ហាអាកាសធាតុនៅតែបន្តគម្រាមកំហែងឥតឈប់ឈរ ធ្វើឱ្យអ្នកជំនាញព្យាករណ៍ថា អាកាសយានដ្ឋានដ៏ល្បីល្បាញមួយនេះទំនងនឹងលិចចូលទៅក្នុងសមុទ្រនាពេលអនាគតដ៏ខ្លី៕










