ក្រសួងរៀបចំដែនដី និងធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpZ1pf40Kx_jLtjAIRffPKeBtIUqV36YfrUb7JYvksJzRYuY6bZdKD-Gjp9ovfPt-sUZXOqkACXf0ELxI0wLgWNgMWNyrf6jTFwWvlqY_w17SFmSNpV9yWyVmVH-gFpJHxTYXSJlpuI5rocSnCaZf1o6p0hnWy4oPadkhvknFXwrDc9DR2DBIv8X3pobt/s1024/image_2025-01-06_11-23-54.png

បើតាមលោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖”ធនាគារជាតិនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឱ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5csM9-M3Q0vMNOxW-k_5PaBhJuNOzlyZZkqNJyRFxOMe50sIQNFTaPHw-WzLF48cRJXzZhb46qvghuTr2z0gTglMyYXfPVDSwNJ22wfo9Qz_NIle7Ds9NqjJOXcw0pvvdXHMtTpOckPXB3aktwimoKdd-kigEVyJ0eAjUkST55jbqoZGhacDQ8o5uk4Zj/s1280/472359007_651738923847479_1411404306242232140_n.jpg

នៅក្នុងកិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឱ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1rkvFR-puTf7OTIDzC7m9gf2lvmJ75xmDm0D40gfJ-uHLQ1WGjvskximjEUfEXa0QkdNcWSfJUt0PCHjMe-sTilwQuhwyVQYzlFZ8oHtPcGzRdeEmN4PICNNxEKx_SBzudBE0RmhepE5uYWN_2Suh-MUnH4zcpV9uzWE2gxTmWi8P1Ls9g2ttuTakVxkB/s980/image_2025-01-06_11-23-55.png

យន្តការនេះធ្វើឡើង ក្រោយគេឃើញមានការរឹបអូសផ្ទះពីអតិថិជននៅតាមបណ្តាបុរីមួយចំនួន បន្ទាប់ពីពួកគាត់អស់លទ្ធភាពបង់៕