Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! មនុស្សយន្តចេះវះកាត់អ្នកជំងឺ និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងពុំចាំបាច់មនុស្សបញ្ជា

ដំណឹងល្អ! មនុស្សយន្តចេះវះកាត់អ្នកជំងឺ និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងពុំចាំបាច់មនុស្សបញ្ជា

78
0

សហរដ្ឋអាមេរិក ៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins និង Stanford សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបង្ហាត់មនុស្សយន្តឱ្យចេះវះកាត់អ្នកជំងឺ ហើយវាអាចវះកាត់បានល្អដូចគ្រូពេទ្យជំនាញដែរ ដោយគ្រាន់តែឱ្យមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ទស្សនាវីដេអូវះកាត់ ។ អ្នកស្រាវជ្រាវរំពឹងថា ភាពជោគជ័យនេះនឹងអាចដោះស្រាយបញ្ហាខ្វះខាតគ្រូពេទ្យវះកាត់នៅអាមេរិក នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAfqaoDrHrc9q-TgBlokxz7rx4wKSt6s34qfGhcXdp13D8-bVlr5UHvN6wpGs6-Bv2A86uLd2jcP661bHTC3iUutPa7SFzl5KV1EYypCH6y4z6VpeZ2FUBZy_qkDBl2Q-3ZELGslRxIbyq4m0m6qvi3bUzC-_ZaZz2lpgtKmz4sfJWdB9r6fgxbIdZv7cf/s1200/image_2025-01-06_10-40-45.png
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បើទោះជាពិភពលោក បានយកមនុស្សយន្តមកជួយផ្នែកវះកាត់អ្នកជំងឺតាំងពីឆ្នាំ១៩៨៥ ក្តី ប៉ុន្តែមនុស្សយន្តថ្មីនេះមានលក្ខណៈពិសេសជាងមនុស្សយន្តសម័យមុន ។ វាអាចរៀនសូត្រ និងដោះស្រាយបញ្ហាដោយខ្លួនឯង ដោយពុំចាំបាច់មានមនុស្សបញ្ជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikzBQTBUtk90QQDGFqkw9x6vhF63sDr223yeNQGeD3KICMpebJMa-oqatbVs38IYZQld3tqkSZVEG1UgVLilx5M-Q9hyphenhyphenGkPlKSpB0m7W_MAb7IR4Z24srwBp1deE2vzcYE8m55qahxSjQoLbZOXCOnuxwZLEOMo7yLnDsosrs02NU0bGJsI3DIycynZH2j/s1480/image_2025-01-06_10-40-46.png

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបង្កើតភាសាគំរូសម្រាប់មនុស្សយន្តវះកាត់ ដោយភាសានេះនឹងបញ្ជាក់ពីការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ហើយស្រដៀងគ្នានឹងគំរូភាសាក្នុងកម្មវិធី ChatGPT ។ បច្ចេកវិទ្យា AI នឹងបំលែងរូបភាពក្នុងវីដេអូទៅជាទិន្នន័យតួលេខ ហើយមនុស្សយន្តនឹងបំលែងជាសកម្មភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLJDHmsd1U8dSptJKPClb3xcX-4Nyqe-SsPymqIhWE7kZBBaaBxKO4whMcuvHJf5IDr4Z9XeAtE8tDjbxXrQHbrHYSAslzJCQ5jy7Za660V3F6BCZc3zZkoY3CQ-5hUhyZH-JVdphGYZ-wUMUt-MGrk564DtB-9xCtc8-Z1zf6pA_TONPwil5UIz-_xMiH/s1478/image_2025-01-06_10-40-49.png

ហេតុនេះ មនុស្សយន្តនឹងជួយវះកាត់អ្នកជំងឺ និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងពុំចាំបាច់មនុស្សបញ្ជា ពីព្រោះក្រោយការសាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវបង្ហាញថា មនុស្សយន្តបានវះកាត់សត្វជ្រូក និងមាន់ដោយជោគជ័យ ។ លើសពីនេះ គ្រូពេទ្យអាចទំនាក់ទំនងជាមួយមនុស្សយន្តបានធម្មតា គឺដូចនិយាយជាមួយគ្រូពេទ្យជាមនុស្សដែរ ដូចជា ៖ ប្រាប់ឱ្យវាផ្លាស់ទីទៅខាងឆ្វេង ឬខាងស្តាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPEa47tUlEmRDTe6Zrd9-1wJotbial-5_xVW0hkIs0-5m-VMa7zgfuEQ81_G7HXzK-nu6oPud2BFmgjsIAYShMkKktWOowKQZdtnYnNqF8YUfGLkDqxewV1P_12fL4W9_fcnGp3Opvq-BNLD_oEHrUuSv2h21r1Mw8NAbdui8x4ZvrWIIJMpLbJtMr_Gu/s1280/image_2025-01-06_10-40-52.png
អ្នកស្រាវជ្រាវសង្ឃឹមថា ការបង្ហាត់មនុស្សយន្តឱ្យចេះពីវិធីវះកាត់អ្នកជំងឺនៅមន្ទីរពេទ្យ នឹងអាចដោះស្រាយបញ្ហាខ្វះខាតគ្រូពេទ្យវះកាត់នៅអាមេរិក និងជួយលើកកម្ពស់ស្តង់ដារផ្នែកវេជ្ជសាស្ត្រ នាថ្ងៃអនាគត ៕