Home Blog Page 748

ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងលុបចោលជើងហោះហើររាប់រយក្រោយពីព្យុះព្រិលធ្លាក់ខ្លាំង

0

ប្រទេសកូរ៉េខាងត្បូង ៖ ព្យុះព្រិលបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយវាធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ដែលបណ្តាលឱ្យជើងហោះហើររាប់រយប្រកាសផ្អាកដឹកអ្នកដំណើរ និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hJP08FT9iDChyphenhyphenLT9XJAB0RZHCcYiU-o4prcLtIcnqk3_TtneUErfpR0E1qxWUpJcX2-o2V-x75XcCwIxINKFZmNLu66eiqieMsRTmMYwh0Q7CnUSgfu29_xgAYlnTHxm_SHA6-74ENPR7HaayU0hFnbH9fcPPB8C1NbAMNt5kMPHqzgl9kU1ax3utXs6/s1473/image_2024-11-28_10-51-36.png
សារព័ត៌មាន AP រាយការណ៍ថា ព្រិលបានគ្របដណ្តប់លើទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ហើយគេចាត់ទុកថា វាជាព្យុះព្រិលខ្លាំងក្លាបំផុត បើធៀបនឹងរយៈពេលរាប់សិបឆ្នាំមកនេះ ។ ព្រិលធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរនានាត្រូវប្រកាសផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្ន ហើយវាក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវគោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIewzlnp_XHx8L6rTNjBGgi-DoqJGjjSr7J5z8YSsmoQGshYqLVGDCVDuQ8ks9jfvo0cHzJ3LA0rh2BPCx8Ag-I2LEirLJ10NuagvSxNr2d4eioCg_dRMW7n0av0A5TlLLXADWtREtYwek07N80WPeAMaesSRTGmf6615LjtylW-hVNL0Td5D2KZnZ096/s1280/image_2024-11-28_10-51-34.png

មន្ត្រីឧតុនិយមកូរ៉េខាងត្បូងឱ្យដឹងថា ព្រិលបានធ្លាក់នៅតំបន់ខាងជើងរបស់ទីក្រុងសេអ៊ូល ព្រមទាំងតំបន់នៅជុំវិញ ដែលព្រិលមានកម្ពស់រហូតដល់២០សង់ទីម៉ែត្រ ។ វាជាព្យុះព្រិលខ្លាំងបំផុតនៅសេអ៊ូល ដែលទីក្រុងនេះធ្លាប់មានព្រិលធ្លាក់ខ្លាំងកាលពី៥២ឆ្នាំមុន ឬតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដែលពេលនោះ ព្រិលបានធ្លាក់កម្ពស់១២សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58FMHMN3Fhq6zJz9PbvdjI81QkB4JA7QFSM5Ph9q2j7eUpWDWjp5NNYDCFvTM3xGuswqj2QcBkptoBBovyB7MNJzcR_ZiOJi9x221znhKR-yKMNyk33vOogXJ8nVqOHuBXkMWH5wtiAUwTfUGkBn3Gq5QdYBDod34ab_SFSuc5CXg2vR3AaJGdzHI18kF/s1920/image_2024-11-28_10-51-32.png

នៅឆ្នាំ២០២៤ ព្រិលនៅតែបន្តធ្លាក់ក្នុងតំបន់ជាច្រើនទៀតរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យភាគកណ្តាល, ខាងកើត និងនិរតី មានព្រិលកម្ពស់ចាប់ពី១០សង់ទីម៉ែត្រ ទៅ២៣សង់ទីម៉ែត្រ ។ ផលប៉ះពាល់ដោយសារព្យុះព្រិលលើកនេះ ធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងស្លាប់ម្នាក់ និងរងរបួស៤នាក់ ក្នុងហេតុការណ៍រថយន្ត៥គ្រឿងបុកគ្នាតាមផ្លូវក្នុងទីក្រុង Hongcheon ភាគខាងកើតប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy8XqiFVqn2ENw7g36PjDv4VULDAehkmigtpsmBC8w-3Gi6vr3TAbTXNHKDj1nlC8FI2NTqzXurQims9xYJQpXysU20N67ZRgEt-xKEm-5ppldhOXQZQ7QWIhrbmSNmPgLRvcGxenaGPZyn4CW5Thv2CDdfmf3UvEAwQVZZEyX6NKC2Yfn3N0VD6m4C8o/s1170/image_2024-11-28_10-51-31.png
លើសពីនេះ វាធ្វើឱ្យជើងហោះហើរយ៉ាងហោចណាស់ ២២០ជើងនៅអាកាសយានដ្ឋានទូទាំងប្រទេសត្រូវលុបចោលការហោះហើរ ឬយឺតយ៉ាវ ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឱ្យនាវាដឹកអ្នកដំណើរ ប្រមាណ៩០គ្រឿងផ្អាកបណ្តោះអាសន្ន ព្រមទាំងបិទផ្លូវធ្វើដំណើរក្នុងព្រៃជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAHvYWQ9hM5rE7Dy91yc9vISUDSs3PdBasOkhwD3a0vGHqjssKOk1CCa_EJVpBT0PgOyK03A0cGp4GOwB0G5EiVjYkuY8xZWslsM3aL53nIBkAYZIrnksC0J-tJcioO_i1aaVytrFh0EjUbyymDSFkQvTaiirL_-rdGVzvnKQMahVzZjLUBhvCMOJ9Ens/s1170/image_2024-11-28_10-51-30.png

ពលរដ្ឋរស់នៅទីក្រុងសេអ៊ូល ពិបាកធ្វើដំណើរនៅតាមផ្លូវយ៉ាងខ្លាំង ជាពិសេស នាពេលព្រឹក ដោយសារគ្របដណ្តប់ដោយទឹកកក ។ រីឯភ្នាក់ងារសង្គ្រោះបន្ទាន់នៅទូទាំងប្រទេសបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់បណ្តាលមកពីដើមឈើ និងស្លាកសញ្ញាផ្សេងៗបាក់តាមផ្លូវ ៕

កោះប៉ែន ជាគោលដៅទេសចរណ៍បែបសហគមន៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តកំពង់ចាម

0

កោះប៉ែន គឺជាកោះដ៏ធំមួយនៅកណ្តាលទន្លេមេគង្គ ស្ថិតក្នុងភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កោះនេះ គឺជាគោលដៅទេសចរណ៏បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមដងទន្លេ។ អ្នកស្រុកកោះប៉ែន រស់នៅដោយអាស្រ័យផលដំណាំលើទឹកដីកោះដ៏សម្បូរជីជាតិនេះ ក្នុងនាមជាកសិករ ខ្លះជាអ្នកនេសាទ និងខ្លះទៀតប្រកបការងារសិប្បកម្មតាមប្រពៃណីពីដូនតា។ កោះប៉ែនមានទេសភាពស្រស់បំព្រងគ្រប់រដូវកាលតែម្តង ក៏ដូចជាមានឆ្នេរខ្សាច់ស្អាតល្អដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្តនៅទីនោះឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglgqNRGMuJn4Qe4Q88m5INSrxHsWhGEvyzd_C9ngoAam7j89Cx9QGRdt6vA55UIKje7-jYxjS4cfmlnlBMpwCnv2_VwCH9tPQilw9CxINMhjVPzwquF0RBgoXcKaKoAEB2BcrJhyykPnj6iCMmDC8sU4wPRd_Y3VnT6v7fUYMRi0D8-uBJqcuGW2BACba4/s2048/468007150_1113568167239884_3042371702411907822_n.jpg
ជាពិសេសរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបានអភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលមានស្ពានបេតុង។ រមណីយដ្ឋានធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០ គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែលងាយស្រួលធ្វើដំណើរទៅមកវិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺអាចបើកបររថយន្តឆ្លងកាត់ស្ពានបេតុងតែម្តង ដែលបានសម្ពោធកាលពីឆ្នាំ ២០១៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8wO2OpEc2piRNRkxx5k_Tzp9YXUjJYVWIOMQnRfUrT4bfiSK6sukD2AC4smpHWGHy43GGL2NfjrHfPYWEMQx9vGlWgt81ShDIE8-mRYZRU54Dp34zCUvUDqoZuN8FnAmenVQjeWCqqXLq0pnG2kXBWBKM8bMrEOfT9ww8fyzY_vhaaPXzEhakisSPWEhs/s2048/468357450_969833415177417_958102094281356856_n.jpg
នៅទីនោះមានកន្លែងទាក់ទាញជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ ឆ្នេរកោះប៉ែន គឺជាតំបន់កំសាន្តមួយដែលសម្បូរណ៍ទៅដោយបរិយាកាស បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌សដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើពីឈើឫស្សី ដ៏ស្រស់ត្រកាល សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។ ចំពោះចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានយ៉ាងងាយស្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9Yp4ttI8U6oycAZXHtLiHBr8ydOvQIzLIbLNe8PezcIRnCmIb9xNEwagxy34LVOgJf3Vpf1Q_LFREkaY7pxydZU3KBb1ufATOncet0Pi2NLqr3Exv0hqiO4WnLyWdqquwNADSYgG-31SSooahq3aVeT4RkIATRuFnet5pY4quWno9UXhw5B_2zWDcu__/s2048/468024959_1113568200573214_2173130720873155528_n.jpg
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន គឺមានខ្ចុះអង្គុយ ឬក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារ ផ្ទាល់ពីទីនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyyxUHbliU59w9mTWihhmKFbdCb7LTkEk6p_FbrDmNA0q5fPbkMedbDMmSQZ_eTwumCVRsd1r7yiXAq0Thz3tz_J4yUYMA9FU8co2205Jj_fmZJWtgIGR2_fr8hkB6gMT2xa1q8Aqqq55vuqmTVfckpYEAnw-ltFT65dKAZi4LVKllNbuLifzZsNxt40r0/s2048/468474566_969833365177422_1816661699612692422_n.jpg

កងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «UWSA» ប្រកាសសង្គ្រា.ម ជាមួយប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍នៅព្រំដែនខេត្តមេហុងសន ជាប់ប្រទេសមីយ៉ាន់ម៉ាកំពុងតែតានតឹងខ្លាំង ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យកងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «វ៉ាក្រហម» ឬ UWSA (United Wa State Army) ដកថយចេញពីទឹកដីថៃ នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន ប៉ុន្តែពួកគេពុំព្រមដកថយ និងប្រកាសសង្គ្រា.មជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0UUYsKrOs1PiRtE1NzM52qYZcD0w9_jeUqqqVrtu7d2Bo_GY5BKq-d88i6clGq6Q4eVkUY3GSlZoL_nS0hbCNnhSx2HJ-XDj5dv1jvns_s4dv1SUTEJdscAAXpI1KeWL4E2CXBhKo0M5aTBBItG91oIMcWzIu0VSu7UV1LKQ9HjgFSWnTWBPh4uOH9-qa/s2560/image_2024-11-28_10-18-15.png

ក្រសួងការបរទេសថៃបានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមកម្លាំង និងអាវុធ ដើម្បីការពារអធិបតេយ្យភាពទឹកដីខេត្តមេហុងសន នៅភាគខាងជើង ក្រោយពីមានសេចក្តីរាយការណ៍ថា កងទ័ពវ៉ាក្រហម មកបោះទីតាំងលើទឹកដីថៃ ។ កងទ័ពវ៉ាក្រហម ពុំបានដកថយចេញពីតំបន់នេះទេ ហើយថែមទាំងប្រកាសថា ពួកគេត្រៀមខ្លួនធ្វើសង្គ្រាមជាមួយប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAnFUWkx_XjABskNPd8TqVMi4YGrlhOj523styiZ8doUDhCxQtPi9lnESYUeBNj7QIc-JY3faO0YdKXCpS0bSXrW3_MSdE2y-7lYIAqsKrAv4hlIwGkCSeSgVitadDkcETHKaYrpI65pdiFhs64Gy-xu2SV8Af9JpnDOxANKNADRGGD43QJqTHejiXRQg/s900/image_2024-11-28_10-18-15%20(2).png

តាមប្រភពព័ត៌មានពីមន្ត្រីកងទ័ពជាន់ខ្ពស់របស់កងកម្លាំងសង្គ្រោះជាតិរដ្ឋឆាន និយាយថា ស្ថានការណ៍នៅព្រំដែនថៃបរិវេណដយណងលួង និងដយហ៊ួម៉ា នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន កំពុងតានតឹងយ៉ាងខ្លាំង ។ កងទ័ពវ៉ាក្រហមក្នុងតំបន់បានខៃលួង បានបន្ថែមកម្លាំងទ័ព ព្រមទាំងអាវុធកាន់តែច្រើនចូលមកតំបន់ដយហ៊ួម៉ា និងតំបន់ផ្សេងទៀត ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យពួកគេដយថយចេញពីទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxOzlmcni0fS8nToH_o8p0w5dyE3g7zZ23tFnVChj-DEKwde7mp95vTuVTvVu3j0PY8lwfFUAHaBTvSA3NT25D-TSK2o1J-L4UIJlal1hsm4y40ivXYv0kEMDrhop9yhPmR5fgoPX1vtCvrtqLfuOxFV_z7H9IlqWa9v-bh1oLcAH0pO2ipbiSR5Nxp02v/s1700/image_2024-11-28_10-18-14.png
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក សមាជិកកងទ័ពវ៉ាក្រហម ចំនួន៦នាក់ បានមកជួបជាមួយអាជ្ញាធរស្រុកមឿង ខេត្តឈៀងម៉ៃ ដើម្បីពិភាក្សាអំពីបញ្ហាថ្នាំញៀន និងការចូលទឹកដីថៃរបស់កងទ័ពវ៉ាក្រហម ក្នុងតំបន់ដយហ៊ួម៉ា និងតំបន់ក្បែរគ្នា ។ រីឯភាគីថៃបានស្នើឱ្យពួកគេដកទ័ពចេញពីទឹកដីថៃ ហើយសមាជិកកងទ័ពវ៉ាក្រហម ក៏បានយកសំណើរបស់ថៃទៅរាយការណ៍ប្រាប់មេបញ្ជាការនៅទីក្រុងប៉ាងសាង ហើយពួកគេនឹងឆ្លើយតបវិញ ក្នុងរយៈពេល៣០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTewXgwCwe1qBNi-uRXjN4SqGq6kCMJXCofc-szpsVhPeCaZKel_n5dnPPCLc7zPYRz8cnFhTZgxWAAvpdpdyyjRrLgv9WXzm8wJGqeiNa8g-rjJfN5J_ozTKAvwASP2Tw7LFqmtaAUogIZylHqbpXlbLo3XXw4gsK5xbEW0O5RoX9zDfDRQq8DBw7IdR/s1686/image_2024-11-28_10-18-12.png
កងទ័ពវ៉ាក្រហម បានដំឡើងកាំភ្លើងធំនៅលើទឹកដីថៃជាច្រើនកន្លែង និងត្រៀមបាញ់កាំភ្លើងធំ ករណីថៃបញ្ជាឱ្យពួកគេដកថយចេញពីតំបន់ ។ កងទ័ពវ៉ាក្រហម បាននិយាយមកកាន់សារព័ត៌មានបរទេសថា ពួកគេនឹងពុំព្រមដកទ័ពចេញតាមការស្នើសុំរបស់កងទ័ពថៃឡើយ ពីព្រោះតំបន់ដែលពួកគេឈរជើងនេះ ពុំមែនជាទឹកដីថៃ និងក៏ពុំមែនជាតំបន់គ្រប់គ្រងរបស់មីយ៉ាន់ម៉ាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vttv2E-_GzTRaX_7FH2T_hP4PTd4DxOHI7iTDHzsNIlANX1H1lpvZb1-Og9uyqzpioC1Zi2-MxVtKDDwlwv2j2YUSSgh30f5NbjSEa2yKFV4jO80UM2raZCSklPxjziS9sGxjdfC4FyKDQ9DTktRhn0uD6RmBiij_xiu4-DQ53QOPL54pPfi1z82KQx_/s800/image_2024-11-28_10-18-12%20(2).png

ហេតុនេះ អ្នកណាក៏ដោយដែលស្នើឱ្យដកទ័ពចេញពីតំបន់ ពួកគេពុំព្រមជាដាច់ខាត ពីព្រោះពួកគេគ្រាន់តែមានតួនាទីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។ ប្រទេសថៃពុំគួរដាក់សម្ពាធមកលើកងទ័ពវ៉ាក្រហមទេ ពួកគេពុំបានឈ្លានពានទឹកដីថៃសូម្បីតែ១ចំអាម ហើយបើថៃនៅតែរុករានចូលតំបន់នេះ ពួកគេនឹងតទល់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmngF-1IZrJt2axwDHZ57ZipGt7oJxUZ6sbHhwPhHTHNM8CGvDUz3iysqtUchpxeDNo6DC8OxJz8MeJuO14oJSexHu4gzZ6RsABf0P5qwXScU2oPQ92Z-Tfk9KgbrZ5CPBrjiLAyrJ3uk3YB126yknQ8sFQ86FBXlQShP6jvcIJYke-bCkJlhHO7OkB36H/s850/image_2024-11-28_10-18-18.png

គួរបញ្ជាក់ថា ប្រទេសថៃបានចរចាជាមួយកងទ័ពវ៉ាក្រហម ឱ្យដកថយចេញពីតំបន់ជម្លោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែកងទ័ពវ៉ាក្រហមបដិសេធថា បើកងទ័ពថៃបុកចូលតំបន់នេះ ពួកគេនឹងតទល់វិញមួយទំហឹង ។ តំបន់នេះមិនមែនជាទឹកដីថៃ ហើយក៏មិនមែនជាទឹកដីមីយ៉ាន់ម៉ា ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពវ៉ាក្រហម ៕

ប្រាសាទកោះកេរ បានក្លាយជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលអ្នកគួរទៅលេងនៅឆ្នាំ ២០២៥

0

ប្រាសាទកោះកេររបស់កម្ពុជាយើងត្រូវបានទស្សនាវដ្ដីទេសចរណ៍អាមេរិក Fodor ចុះផ្សាយថាជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលលោកអ្នកគួរទៅលេងនៅឆ្នាំ ២០២៥។ ពិតណាស់ ជារៀងរាល់ឆ្នាំទស្សនាវដ្ដីនេះតែងតែចុះផ្សាយអំពីគោលដៅទេសចរណ៍ល្បីៗជាច្រើនកន្លែង ដែលក្នុងនោះក៏មានតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ផងដែរ។ ទោះជាយ៉ាងណានៅឆ្នាំ ២០២៥ ខាងមុខនេះ មានតែប្រាសាទកោះកេរតែមួយគត់ ដែលស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដែលអ្នកគួរទៅលេង ខណៈតំបន់ជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍គឺមិនស្ថិតក្នុងបញ្ជីនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOMlwOKvMqNWhyphenhyphenF1mORjHU1wWXOcGTrs7kvcPEgTJvcC4bUXoMkq2I4PtMg7d9Kt-iF0p6eWOp3kCjqdY6hyphenhyphenGd6K1PP9K7rIV5t8LfG4gjtrviE7G3XoH3dNN4C6BiXZ_FzDWMqB8eJyDRyF1qrK2J3fEwPfRJXeB9kPn6hkkL8j3Rou4W8P7zZIGXQ5Yd/s1440/460075785_917028170468380_1274681301983035991_n.jpg

ក្នុងចំណោម ២៥ គោលដៅនៃបញ្ជី ទ្វីបអាស៊ីមានតែ ៣ គោលដៅប៉ុណ្ណោះគឺ៖ ប្រាសាទកោះកេររបស់កម្ពុជា, តំបន់មេហ្គាឡាយ៉ានៅប្រទេសឥណ្ឌា និងទីក្រុងនីកូក្នុងប្រទេសជប៉ុន។ ដូច្នេះប្រាសាទកោះកេរ បានក្លាយជាអ្នកតំណាងអាស៊ីអាគ្នេយ៍តែមួយគត់នៅក្នុងបញ្ជីគោលដៅទេសចរណ៍មួយនេះ។ យោងតាម Fodor’s Travel បានសរសេរថា “បើភ្ញៀវទេសចរចង់ចៀសវាងពីកន្លែងកកកុញ លោកអ្នកអាចពិចារណាលើប្រាសាទកោះកេរ ដែលជាកន្លែងបុរាណវត្ថុ ដ៏ធំទូលាយផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃអាណាចក្រខ្មែរ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilI4LmBXc4NmaM9dScfFwF5zIciZu3nKZj90kJ9bYQ0dQ0IjMi6KckvY0cGeMLt4uoghkOhcdSQ-K_ZvLCzqOX0C-7NqotOrRfp-fKRgHLk0MkuiXYmPxXHRX4fIQALVCBmbxMS4h4fG6a6Jzaw4wHrqWF26xLLL-18SaMGOFGAOiPbooBVldB_Hu_hbVs/s1440/460089060_1084430109707137_7887792880013308863_n.jpg

ប្រាសាទកោះកេរ ប្រាសាទខ្មែរលាក់ខ្លួនក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទដ៏ល្អឯកនេះ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី ៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឥតខ្ចោះមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរក៏ជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuCxrrCkPqZzmgzISsV531dQvQVS8ox6v0JFlr3dh0g50cDPBSYH_b8rj9MOnNFmUmXer9kB3dRkW6AbRgFXKKd0WO1kJ2kaFveezRbyuwKPHHxjPg-oW9PL6Auqfo0e__PuphgyUuSWjZLtXAo68EYu_5MT4Si_zLjDl2LQhmeV4jqcGxSjFcd7pUeRmi/s2048/468607982_1167766221585309_5642226122051036293_n.jpg

បច្ចុប្បន្នប្រាសាទដ៏អស្ចារ្យមួយនេះមានអាយុកាលជាង ១០០០ ឆ្នាំហើយ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយផ្ទៃដីប្រមាណ ៨ ពាន់ហិកតា ដែលមានប្រាសាទជាង ៧០ នៅក្នុងនោះ ប៉ុន្តែប្រាសាទដែលលេចធ្លោជាងគេគឺ ប្រាសាទប្រាង្គ (ពីរ៉ាមីត)។ គួរបញ្ជាក់ដែរថា នេះជាតំបន់រមណីយដ្ឋានទី ៤ របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTkMTW5VweL-hA_cNUSGCX4sVPOLs-HWjjvq5z3YgQKxRnX5WZrilng-Q5TRGUmMHviExRULWXED8pSYI3TLfYJFK6n2qV6FcWV_8Uvy_Ak9RfHjM8tO8fyXel_S3Sn3qMlj_b1eUtGfm8LBCtYc9QzKGdUVsHtnammkgvphyphenhyphen-92Tt_5TiKyr5sAIHq5u1/s2048/468674368_1167766248251973_4042586683486734817_n.jpg

កាដូចុងឆ្នាំ! រដ្ឋាភិបាលថៃបញ្ចុះតម្លៃអគ្គិសនីមកត្រឹមតែជាង៤បាត ឬ៤០០រៀល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋ ពីព្រោះប្រទេសថៃនឹងបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៤.១៥បាតក្នុង១គីឡូវ៉ាត់ប៉ុណ្ណោះ (ឬស្មើជាង ៤០០រៀល) ដើម្បីជួយសម្រាលបន្ទុកចាយវាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ គិតចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL0j3XllbqxDrTSD8AmCDhvGjpcB3ZRAPXpOaCQOivlbzQQ0UW8PC5Oz5vTULAX_zht89ecKqroykv3dlnQMF4DO3I0zcB-pVilRxEkI7r3RamDywzgZv7aVASChsFw2a26RknveHN4YdSBfD16OA_7pT8TGGs7JUB4ezq9M98Qj7E2vtNHcYXfM1NyCY8/s1600/image_2024-11-28_08-54-15.png
លោក ផីរ៉ាក់ផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា ក្រសួងថាមពលនឹងបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៤.១៥បាតក្នុង១គីឡូវ៉ាត់ គិតចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ខណៈតម្លៃអគ្គិសនីបច្ចុប្បន្ន (ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤) គឺស្មើនឹង៤.១៨បាតក្នុង១គីឡូវ៉ាត់ ។ វាជាការជួយសម្រាលបន្ទុកចំណាយក្នុងជីវភាពរស់នៅ និងជាកាដូឆ្នាំថ្មី ឆ្នាំ២០២៥ សម្រាប់ពលរដ្ឋថៃគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqqyUdYtuCNBnIPWBVhSg7poQvUvYrqZ0Dcrg4i8JI1PpaJZN691xldOXwtIoUfR49tQy1Tp6rCPismKUKIhZ6YVW0zFHiUEFo9umEKdA-qP1LjCACadhR4k8rHY3fr6ZZ4yDkFJctzzAuTVw7MWU7_M38lKPysE-ziboktS8ZnPd-jab_aF-Q99nC-gCG/s640/image_2024-11-28_08-54-16%20(2).png

លោក ផីរ៉ាក់ផាន់ បញ្ជាក់ថា ៖ «ខ្ញុំទើបតែទទួលបានដំណឹងល្អពីគណៈកម្មការគ្រប់គ្រងថាមពលថា នឹងបញ្ចុះតម្លៃអគ្គិសនីរយៈពេល៤ខែ នៅឆ្នាំ២០២៥ គឺបញ្ចុះមកនៅត្រឹម៤.១៥បាតក្នុង១គីឡូវ៉ាត់ ។ កន្លងមក ខ្ញុំបានស្នើឱ្យស្ថាប័នពាក់ព័ន្ធនានាពិភាក្សគ្នាថា តើអាចបញ្ចុះតម្លៃអគ្គិសនីបន្តទៀតដែរឬទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj65lPSKPgOtUiylGqx9DabYAqivqAzOLyHP0v5Sd4tNueAtrUWYjhWL0sxW9dHqQj0LJe_UDreCOHVFT2FskebJZvgU8p21UZBN1qMtDZi9RuQ9GgnCdLpoqbVHn6zFTK8wM7U6Qfj_OuwZjHlsiM_BN1qU25RHQz2d2-WSsPPU66WUypEbhCM_9kZvUuF/s1500/image_2024-11-28_08-54-16%20(3).png
នេះជាការជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋគ្រប់រូប ហើយក្នុងនាមខ្ញុំតំណាងឱ្យរដ្ឋាភិបាល និងក្រសួងថាមពល ខ្ញុំសូមយកឱកាសនេះផ្តល់ជាកាដូឆ្នាំថ្មីឱ្យពលរដ្ឋទាំងអស់ ។ ខ្ញុំក៏សូមអរគុណគណៈកម្មការគ្រប់គ្រងថាមពលផងដែរ ដែលជាស្ថាប័នដ៏សំខាន់របស់រដ្ឋ និងអរគុណដល់អាជ្ញាធរអគ្គិសនី ក៏ដូចជាក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបានសហការជាមួយរដ្ឋាភិបាលជួយពលរដ្ឋ ។ នេះបើតាមការលើកឡើងរបស់លោក ផីរ៉ាក់ផាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCN6zz0Q7x5eUVGt-DORdJXp4hyMvETJMWPVOxXr78Fk_0OaHCIDR12PETOL1DhKDafUSrYAuEisO6WW04kqH9iyordBfWx20lUB4YQvI6DZNbZmWkdQ3xHgzakYJ5qkq7qftp9ZpvFumzHlRGqak3ne8FsZK4uI8JTGx0gAsFEwfDN__wMU1Hk2fsW17Z/s960/image_2024-11-28_08-54-16.png
ក្រសួងថាមពលនឹងធ្វើសេចក្តីប្រកាសជាផ្លូវការអំពីការបញ្ចុះតម្លៃអគ្គិសនីឱ្យពលរដ្ឋបានជ្រាប ។ កន្លងមក ក្រសួងថាមពលបានស្តាប់នូវមតិយោបល់ផ្សេងៗពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី ហើយកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងថាមពល នៅថ្ងៃទី២៧ ខែវិច្ឆិកា គឺបានឯកភាពឱ្យបញ្ចុះតម្លៃអគ្គិសនី រយៈពេល៤ខែក្នុងឆ្នាំ២០២៥ ៕

ប្រធានក្រុមហ៊ុន Samsung អាចប្រឈមនឹងការជាប់ព.ន្ធនាគារ ៥ ឆ្នាំដោយសារ…

0

កូរ៉េខាងត្បូង៖ ប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong អាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធ.នាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣៧៥,០០០ ដុល្លារអាមេរិកបន្ទាប់ពីត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាកូរ៉េពីបទក្លែងបន្លំតម្លៃភាគហ៊ុន និងគណនេយ្យទាក់ទងនឹងការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Samsung នៅក្នុងឆ្នាំ ២០១៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMc9Llwfsurc5EBhYIK37ISpgE2LR7ZNz0L4FmxoXcaCyqZBmvelKDfc5HHKtfjTZm3xgeVtg3q-vu9EXhEyiyActSWRo-1belpr7tJgZpW7JeShF-fehE3VXyP1JXeAwj0RtAhVziWtxKLx4eiuwsefePd6NtmduA0sE12nYAHsXzxo6t3MTd9CBw47Pc/s1280/image_2024-11-28_08-51-16%20(2).png
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោក Lee Jae-yong និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Samsung ចំនួន ១៣ នាក់ផ្សេងទៀត ពីបទបំពានច្បាប់ទីផ្សារមូលធន។ ជាពិសេស ការច្របាច់បញ្ចូលគ្នាចំនួន ៨ ពាន់លានដុល្លាររវាងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cheil Industries និង Samsung C&T ត្រូវបានគេនិយាយថានឹងជួយលោក Lee Jae-yong ពង្រឹងការគ្រប់គ្រងនៅក្រុមហ៊ុន Samsung Electronics ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLc9gknV41OV8yRItN7BpHG8wODMcEseC4PuB3WswKmCkyxC4b524fVaibsX9LWZO3a0XEloOYHltjJlKERdRhKLXEIYFSWhtT2953vLHHtUfvcPpRoi8sw5MjbVJRys3mcFOf37CSzfdtlUKr4aDnM8mXxAnYGcEtEjQaIQZ-lDr4AG6NUCE7be_hASR0/s980/image_2024-11-28_08-51-16%20(3).png
ទោះជាយ៉ាងណាលោក Lee Jae-yong បានបដិសេធរាល់ការចោទប្រកាន់ ដោយលោកបានបញ្ជាក់ថា ដំណើរការរួមបញ្ចូលគ្នានេះ ធ្វើឡើងក្នុងក្របខ័ណ្ឌប្រតិបត្តិការស្តង់ដាររបស់ក្រុមហ៊ុន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ការមិនរកប្រាក់ចំណេញផ្ទាល់ខ្លួន និងមិនមានឥទ្ធិពលលើម្ចាស់ភាគហ៊ុន ដើម្បីបង្កើនកម្មសិទ្ធិភាគហ៊ុនរបស់គាត់នៅក្នុងដំណើរការនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg08I_4A5395pVmdKmO1pOrzYZNV6uhxNpBmoQ41xZsQii2InTRG12heJYGCihZvUZ-dVGf-lJ6h6t6_CcdG5dakHxbv9DySW7K-v32PNSNyEnNY-jrdJriBtCFGWdZbOxOzOFTH-MIhJc6IIrWGSvzIj_1XqRJFAVm1dxsL25xL5tTskNqfr6aJVDIGu2A/s559/image_2024-11-28_08-51-16.png

ទោះបីកន្លងមកជនជាប់ចោទត្រូវបានរកឃើញថាមិនមានទោសក៏ដោយ ក៏សាលក្រមនេះត្រូវបានព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ដែរ ដោយសារករណីនេះនឹង “ធ្វើឱ្យមូលដ្ឋាននៃទីផ្សារមូលធនចុះខ្សោយ”។ យោងតាមព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថាប្រសិនបើចុងជាប់ចោទទទួលបានការកាត់បន្ថយទោស នេះនឹងបង្កើតគំរូមិនល្អដោយលើកទឹកចិត្តឱ្យសាជីវកម្មប្រើប្រាស់វិធានការខុសច្បាប់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZ-ynTxq5dkKquND2peDW4ruKjzfUcD7e4b09jnt6k0-cyxRrRdiJ7X-F-P98gXy4O3AJxpS3TsNRWo_aRfm25uBWCqMIZjTeV42gQwG9f2lEXPK7MiC9ierEFuplyyP_G_SwxzEFDkvvlFGq3fk78DdHYea_wx1ZyPm-U2PeftAmYoX0NarJzb0ULZT6/s1920/image_2024-11-28_08-51-17.png

គួរបញ្ជាក់ដែរថា ការចោតប្រកាន់នេះបានធ្វើឡើងនៅក្នុងបរិបទដែល Samsung កំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះប្រាក់ចំណេញ។ ទោះបីជាប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី ៣ របស់ Samsung ឈានដល់ ៧.៦៧ ពាន់លានដុល្លារអាមេរិកក៏ដោយ ក៏ចំនួននេះគឺស្ទើរតែមិនផ្លាស់ប្តូរបើធៀបនឹងត្រីមាសមុន៕

សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានសុភមង្គលជាងគេនៅអាស៊ី

0

សិង្ហបុរីគឺជាប្រទេសដែលមានសុភមង្គលជាងគេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6WKURS-18Ryvx3VPLk4VXQyG8JmLZt9CN35a0hqCdmGeGResQIJEw-GiCCNAowv1GJhqjT3NF25Thc6Bx-utmFlI_8uU803IMWnxw8N5cB5CAMcJvKWdB_ysnNVlYzs_XOoLwRWkx-8LOHmzN9-5xZuF6cZhVYtLO5SzwUCZkldQDSySWoMD2Y4oYKlxt/s1600/image_2024-11-28_08-48-00%20(2).pngបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២៤ នេះ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNBC ដែលបានស្រង់ទិន្នន័យពីរបាយការណ៍សុភមង្គលពិភពលោក។ របាយការណ៍សុភមង្គលពិភពលោក ដែលជាការស្ទង់មតិ គឺផ្អែកទៅលើទិន្នន័យ Gallup World Poll គាំទ្រដោយអង្គការសហប្រជាជាតិ។ ប្រទេសដែលមានសុភមង្គលត្រូវបានអ្នកជំនាញវាយតម្លៃតាមរយៈ ៦ ចំណុចរួមមាន៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4o-7D4BBFt70e-g7NvP6haoUF5OTQnbGvIc-geiW2GqB8KaxAcv02UmUWikwetrIMN_R4ETOAkuRAx_kpQW70SLLA4ewOCGhdExtFgHAhIwM17ufXA_c50irwMVDxxegA_SWc3rnzOC2AGpUMRCd4v03CMQn4TM5okzKbeXz2DJCvIWFHxBUaMchMg5f4/s2880/image_2024-11-28_08-47-57.png

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់, ការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងការយល់ឃើញអំពីកម្រិតនៃអំពើពុករលួយខាងក្នុង និងខាងក្រៅប្រទេស។ ក្នុងចំណោមប្រទេសចំនួន ១៤៣ សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៣០ នៅលើពិភពលោក និងលេខ ១ នៅអាស៊ី ខណៈប្រទេសហ្វាំងឡង់ នៅតែបន្តនាំមុខគេជាប្រទេសមានសុភមង្គលបំផុតលើពិភពលោកជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងពិន្ទុ ៧.៧ តាមពីក្រោយដោយប្រទេសដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfkGixV6o-hooWAfG6t28X1PXYvJV_yhHEV5USK9IIZDuQUKlLgTC3xMY3CO0lk9F1HmoPqbyipMwvG1d9UrV1wu3BBF-IXz6j_MxMfmJkbNys9gkQ1e7dCcwuI_md_ZyaA-0aotcB5jWgbj4r8xiODqBBYdJpPvBcVvA3pQkR7x9p9Dj0xzisq_xvvV3/s1500/image_2024-11-28_08-48-00.png

ជាការពិតណាស់ នៅអាស៊ីយើងនេះសិង្ហបុរីគឺជាប្រទេសនាំមុខគេ ដោយសារគោលនយោបាយល្អ សុវត្ថិភាព ជាប្រទេសគ្មានជម្លោះ រួមទាំងសុខុមាលភាពសង្គម និងការអប់រំខ្ពស់។ លើសពីនេះប្រទេសសិង្ហបុរីក៏មានប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព និងរដ្ឋាភិបាលដែលរក្សាទំនាក់ទំនងប្រកបដោយសុខភាពល្អជាមួយពលរដ្ឋរបស់ពួកគេផងដែរ។ បច្ចុប្បន្នប្រជាជនសិង្ហបុរីគឺមានអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត ហើយក៏មានបទពិសោធន៍វិជ្ជមានជាមួយការអនុវត្តច្បាប់ច្រើនជាងអ្នករស់នៅក្នុងប្រទេសដទៃទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNha9C0AX7wTKYu_Lt5lHcW7BYI8HikB7LsUzhZbIBcb3lKWDabf5jFlCl8yxdISiWfeRI5i6NQgJgpqVEg8rrjPHgH8e_I730pP-xI9iLgFqhAFcdmReEyps4AeElWpeSAbUFt2XmdxseFAxQ1iajSAMpv4jG3AsfAlvKVXVsySkGFSFOnV6cCixLTBYl/s1200/image_2024-11-28_08-48-02.png

ទន្ទឹមនឹងនេះប្រទេសសិង្ហបុរីក៏មានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ប្រហែលជាដោយសារតែការពិន័យធ្ងន់ធ្ងរដែលត្រូវបានចេញសម្រាប់ឧក្រិដ្ឋកម្មតូចតាច។ រដ្ឋាភិបាល និងប៉ូលីសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ហើយឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ក្រៅពីប្រទេសសិង្ហបុរី តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងថៃក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានសុភមង្គលជាងគេនៅអាស៊ីផងដែរ៕

គ្មានអ្វីឋិតថេរ! ស្នេហា៩ឆ្នាំរបស់ Jung Ho Yeon និងមិត្តប្រុសត្រូវបញ្ចប់ប្តូរទៅពាក្យថា «មិត្តល្អ» វិញ

0

តារាម៉ូដែល Jung Ho Yeon តួឯកស្រីក្នុងរឿង «Squid Game» និងតារាសម្តែង Lee Dong Hwi បានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងចំនួន៩ឆ្នាំ។ ការបែកគ្នានេះអ្នកទាំងពីរមិនបន្ទោសភាគីណាមួយឡើយ។ ក្រោយពីទទួលដំណឹងនេះអ្នកគាំទ្រជាច្រើនបង្ហាញការសោកស្តាយចំពោះទំនាក់ទំនងពួកគេដែលត្រូវប្រេះឆាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCEcK7c9S15-4TbBwxwhoXxu2jn7Rjd94ewra8UeSU-f0Xlsijx-XeLrGGh-_3-7LMPtwdwCgKgim9b9hCLjGUvSL3620QcitWmP7ImV6bgaDUAASseIElnJB5EuT7ioUpydkSFuztPmVSkgghn1f6QCdfmG-vescG_Z0YlYndoxiAxQh85KU5j2U2N8m/s736/image_2024-11-27_10-06-46.png
នៅថ្ងៃទី ២៦ ខែវិច្ឆិកាតាមរយៈក្រុមហ៊ុនគ្រប់គ្រង Jung Ho Yeon បាននិយាយថានាងនិង Lee Dong Hwi បានប្តូរពីពាក្យថាគូស្នេហ៍ទៅជាមិត្តល្អនិងមិត្តរួមការងារវិញហើយពួកគេនឹងផ្តោតលើការងារដ៏មមាញឹករបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល៩ឆ្នាំ ហើយបានប្រកាសពីទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ២០១៦ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNIPXDMiFKZ35nErxfecFpdS65WIlIjBlQxjtEQo-6vQDZeurmu9btcUNTYkoK_Z1hEES8nJtQWAvk1T0kLD0tZyW-n3BOAGfgh05AGnmEUDzcHmz5Dgsphz9OhCjia9dmOVIlVclTz8TfNdRIqq5PcekcLO7HhRex1-qBror2aD7nE__iysPtiGfZwEnD/s780/image_2024-11-27_10-06-47.png

អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេភ្ញាក់ផ្អើល និងសោកស្តាយចំពោះរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ។ នៅក្នុងកម្មវិធីខែសីហា ២០២៤ តារាប្រុស Lee Dong Hwi បាននិយាយថា Jung Ho Yeon គឺជាគូស្នេហ៍ និងជាមិត្តល្អបំផុតរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKdT0DqS3ZJoodToRrvWq567gmrUlg19Xovy30-l4KMjM84f8eke1aNWYHMZ8pCAwMjeYAVG2NGQVRy-F78lNhjTw62ti7nz7E6Jp5oI_Q_5dVtrRhdlZPUFp-Gn1N14WwI5adcPOVB2PKsaga0TAbAqGtdPfIt5F6Mqric0VOAMllblLyvP6C9z8e_My/s1291/Snapinsta_app_468386097_4185546915062513_5622253658022160133_n_1080.jpg
Jung Ho Yeon មានវ័យ ៣០ ឆ្នាំ ហើយបានចាប់ផ្តើមអាជីពរបស់នាងនៅអាយុ ១៦ ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូត។ នាងបានក្លាយជាមនុស្សល្បីល្បាញបន្ទាប់ពីឈ្នះរង្វាន់ទីពីរនៅ Korea’s Next Top Model 2013 ។ ទស្សនាវដ្តី Vogue Korea បានអត្ថាធិប្បាយថានាងមាន «រូបរាង និងទេពកោសល្យពីធម្មជាតិដើម្បីក្លាយជាតារាម៉ូដែលកំពូល»នៅឆ្នាំ ២០២១ តារាស្រីរូបនេះល្បីល្បាញទូទាំងពិភពលោកតាមរយៈខ្សែភាពយន្ត Squid Game ពាក់លេខ 067 ហើយនេះគឺជាការសម្តែងលើកទី១របស់នាងក្នុងអាជីពសម្តែងប៉ុន្តែជោគជ័យស្ទើរមិនគួរឱ្យជឿ។ នាងក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Jennie សមាជិក BLACKPINK ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_8hgknlp04XPlcDDbCG_UTVxmY69ktj-xP4cdFEsU07c5xr2i-cXMEodcGXgKEhB97Xrh70NMtTOfelDpJEXriHO_15j_M78XnFIcuJ0wDYMUmhE4GVqmp6VC7S42bSLvnbyUb_sxdlEV7D9OTb37snxQDQCOFtNug1a0zMF7IGGnW4nfYZ9-Ezd3S_3/s750/image_2024-11-27_10-19-13.png

តារាសម្តែង Lee Dong Hwi មានវ័យ ៣៩ឆ្នាំ ដែលល្បីល្បាញសម្រាប់ខ្សែភាពយន្ត Reply 1988 និងលេចមុខនៅក្នុងកម្មវិធីជាច្រើនរបស់ទូរទស្សន៍ tvN ៕

Lisa ជួបបទពិសោធន៍ឮសំឡេងគោះទ្វារ៣យប់ជាប់គ្នា

0

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា Lisa សមាជិកក្រុម BLACKPINK បានផ្តល់បទសម្ភាសក្នុងកម្មវិធី iHeart Countdown ជាកន្លែងដែលនាងបានបង្ហាញព័ត៌មានផ្សេងៗអំពីខ្លួននាង ផែនការអនាគត និងដំណើរការច្នៃប្រឌិតនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjjLeklodd3UrFuxit4wfJvlp0EKE-yGF4N9pHPBZhvIs0Q2hV_Za04CmiFDtoRvHFzg3XeyNyzVWvJG-H1NxrL9tb1cH1n3yO6bviqqWJHXeFQ28CdncofCx-oaUnGsZYQzwmJXUbgwnuhrPGHzaXfa6HJJR2SRVtTUvjXQ8Z2KbfCcJ9SlG1PP7cYPFx/s1440/image_2024-11-27_14-00-37%20(2).png

ក្នុងកិច្ចសម្ភាសន៍នេះ Lisa ក៏បានទម្លាយថា ថ្មីៗនេះនាងបានជួបប្រទះនូវព្រឹត្តិការណ៏ដ៏ចម្លែកមួយ។ Lisa បាននិយាយថានាងបានស្នាក់នៅកន្លែងមួយរយៈពេល ៣យប់ ហើយរាល់យប់នាងឮសំលេងគោះទ្វាររបស់នាងរាល់ពេលចន្លោះម៉ោង ១ ដល់ម៉ោង២ ទៀបភ្លឺ។ នៅទីបំផុត នាងត្រូវភ្ញាក់ឡើង ហើយដឹងថានាងបានគេងបែរមុខទៅទ្វារ ធ្វើឱ្យមានបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចទាក់ទងទៅនិងអបិយជំនឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAQlvRmhECrfy4IycmorlUDWirR2IRzqa4lKM9xTAcgTs7rAPWt9nCHM5OCFgv_SPqy7TrfieUF7ypKuNSod3ZSEYdlfNQffYyaKjsTdQ0irP1nmm1YyIm9rchfGNzazzdqgk5wzaxhBJp5oBJVxAQ4W2IoAtG0wI0ao-3eCSQM0HKC90Inia319Lkt3t1/s1440/image_2024-11-27_14-00-38.png

Lisa បាននិយាយទៀតថាបន្ទាប់ពីជួបហេតុការណ៍បែបនេះហើយនាងបានសួរបុគ្គលិកនៅទីនោះថាមានរឿងអ្វីអាចប្រាប់នាងបានឬអត់ ប៉ុន្តែនាងក៏ច្បាស់ក្នុងចិត្តថាមិនទទួលបានចម្លើយអ្វីនោះទេ។ ជាមួយនឹងការទម្លាយពីរឿងអរូប Lisa ក៏បានលើកឡើងផងដែរថា គោលដៅរបស់នាងសម្រាប់ឆ្នាំ២០២៥ គឺផ្តោតលើតន្ត្រី និងដើម្បីវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-r6Bfizd8Z1lN44KWNmIQX1XmjFOqmnSq_yZbt4hIaiJbdgCvB3BKAycf6QXx6r06xLkVqkGkLL6sFfZuX0qvy5HDqdXjz2llNDmYxO4FbElBAdI7hcmt3-WYGSaScVfbreg7X80qQFtQEaXdWGH2ZRfVLM6qFnhtxzaUnW6mgPXc6PcI9BbdAJIeo4k/s960/image_2024-11-27_14-00-39%20(2).png

Lalisa Manoban គឺជាសិល្បករអាស៊ីដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រីក្នុងសកម្មភាពទោលរបស់នាង។ រយៈពេលដែលបង្កើតក្រុមហ៊ុនខ្លួនឯងតារាចម្រៀងវ័យ២៧ឆ្នាំរូបនេះមានសកម្មភាពជាច្រើន ខណៈថ្មីៗនេះទើបបញ្ចប់កម្មវិធីជួបជុំអ្នកគាំទ្រក្នុងតំបន់អាស៊ី។ Lisa នឹងទម្លាក់អាល់ប៊ុមរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះនិងឡើងឆាក Coachella ក្នុងខែមេសា ផងដែរ៕

តារាសម្តែងហុងកុង Linda Chung ទទួលបានការសរសើរជាសាធារណៈក្រោយរងការចោ.ទប្រកាន់ថា«តារាមុខពីរ»

0

ថ្មីៗនេះ តារាសម្តែងហុងកុង Linda Chung បានទទួលការកោតសរសើរជាសាធារណៈតាមរយៈការផ្ញើសារជាសំឡេងដ៏ស្មោះស្ម័គ្រទៅកាន់អ្នកគាំទ្រដែលកំពុងប្រយុទ្ធនឹងជំងឺលុយពីស (Lupus) ដោយប្រឆាំងនឹងការចោទប្រកាន់កន្លងមកថានាងជា«តារាមុខពីរ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh-DeQ8A6bTmgYP-0oQwg1oMGDn4T3v3_6TqibW8BBw_JjwYUo83dk3EQdl9nFJrOMEgeurCVv7z0u2gl3vma6e-rf0C5C5yAY78WkH4izpVsTwIaQb9N__NPqciOGMLeScSC5c5BEbmxh_F9dCBQ4se7FqQmuodQhXlux2ZxKlxpIy3sX3eYJ8QBpW-V/s1800/image_2024-11-26_16-12-00.png

    យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីអ្នកគាំទ្រដែលជាអ្នកគាំទ្រយូរមកហើយរបស់ តារាសម្តែងហុងកុង Linda Chung បានតស៊ូជាមួយជំងឺលុយពីស (Lupus) តាំងពីក្មេងជំទង់ហើយបានទាក់ទងទៅតារាសម្តែងរូបនេះខណៈពេលដែលកំពុងព្យាបាល។ ចំពោះការភ្ញាក់ផ្អើលរបស់នាង Linda បានឆ្លើយតបជាមួយនឹងសារជាសំឡេងនៅលើបណ្តាញសង្គម WhatsApp មួយនាទីដោយផ្តល់នូវពាក្យលើកទឹកចិត្ត។ ក្នុងសំឡេងសារនោះតារាសម្តែងវ័យ៤០ឆ្នាំរូបនេះនិយាយថា«ខ្ញុំគឺ linda ។ ខ្ញុំបានឮអំពីអ្វីដែលបានកើតឡើងចំពោះអ្នក ហើយខ្ញុំសង្ឃឹមថាសារខ្លីនេះអាចជំរុញអ្នកឱ្យឆ្លងកាត់ការព្យាបាលដែលអ្នកត្រូវការ។ ខ្ញុំសង្ឃឹមថាអ្នកនឹងជាសះស្បើយឆាប់ៗ។ «ប៉ុន្តែជាដំបូង កុំបារម្ភខ្លាំងពេក អ្នកត្រូវតែរក្សាភាពវិជ្ជមាន ហើយជឿថាអ្នកអាចជាសះស្បើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoBJwICWr9K2mLvFVgk5HxGKHGF01pIK3JzXwRh0ROiZ57IHfMCprQEWzzmW5_WozI4SvOGxlgTlWsTqGLLSo-gaoofAoTzZMhK0YrnWnikEhztuk7LveiGKbVV4JRq3IUbcyXPvWuhyzJ_ml1ysFtlQll33WyGBp1uv55zww6xirtPODZ6j619fpOEvn8/s1800/image_2024-11-26_16-12-03%20(2).png

    នៅទីបំផុត អ្នកគាំទ្រដែលមានជំងឺខាងលើនេះបានជាសះស្បើយ ហើយបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់តារាស្រីរូបនេះជាមួយនឹងសំណេរថា «ខ្ញុំពិតជាចង់អរគុណនាងណាស់! នៅទីបញ្ចប់ ខ្ញុំពិតជាបានជាសះស្បើយដោយអព្ភូតហេតុ!»
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilrFT5lVGo_1mz_YC-BuVtuSJZXs8_x_5AgpEvQBpISA4L5WQ5Jt9jUseI3J9fRzNC0Q8t5pRJt43Qr4WSk3e-Ifu9bmqYaePraqRRuww-WJ-skMB_qP4OFTKfVnu50R3v8uTTOUs2985gcvzeSDUBSNhiqbe7o_U0YaflWNN61xV8W4O44LqJpl38z-tW/s1800/image_2024-11-26_16-12-06.png
    ការបង្ហោះរបស់អ្នកគាំទ្រនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយអ្នកផ្សេងទៀតបានចូលរួមចែករំលែកបទពិសោធន៍វិជ្ជមានរបស់ពួកគេជាមួយតារាស្រី ដោយហៅនាងថាជា «ទេវតានៅលើផែនដី»។

    ទង្វើនៃសេចក្តីសប្បុរសនេះផ្ទុយស្រឡះពីការចោទប្រកាន់ពីឆ្នាំ២០២២ នៅពេលដែលអ្នកជិតខាងរបស់ Linda នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា បានអះអាងថាតារាស្រីរូបនេះមិនស្មោះត្រង់ និងបានរិះគន់នាងចំពោះការបដិសេធសំណើសុំថតរូប។ បុគ្គលិកក្រុមហ៊ុនផលិតកម្មមួយក៏បានចោទប្រកាន់នាងពីបទឈ្លើយចំពោះអ្នកដែលមានឋានៈតូចទាបប្រាក់ខែតិច អាកប្បកិរិយារបស់នាងគឺអាក្រក់ណាស់ នាងត្រូវបានគេស្គាល់ថាជាមនុស្សបែបនោះ គ្រប់គ្នានៅក្នុងឧស្សាហកម្មនេះដឹងរឿងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP5TxUvBLpn_8F9_1NpAQ-vOgdvSywXSmWEFh3PT74sf-Y0t0uC8qP_ZXFMd_k699IOyPJK_eAQEQLl_Q7XIudfXCjNcXDvs09mlR3GWLPJ_ZFQVdncqF_2VnkZzLjFrEdmh1rt7FytJ5HzdSrGOkrwe6aIgbF1Dr0CueGpFpt3xejvzgHYcFou2v8Hztk/s1440/image_2024-11-26_16-12-10.png

    Linda Chung ជាតារាសម្តែង និងជាតារាចម្រៀងហុងកុង ដើមកំណើតកាណាដា បានល្បីល្បាញជាលើកដំបូងក្នុងឆ្នាំ២០០៤ បន្ទាប់ពីបានឈ្នះការប្រកួត Miss Chinese International បន្ទាប់មកនាងបានក្លាយជាតារាសម្តែងផ្តាច់មុខសម្រាប់ TVB ។ ក្នុងឆ្នាំ ២០១៨ នាងបានចាកចេញពី TVB ដើម្បីផ្តោតលើការថែទាំគ្រួសាររបស់នាងជាមួយនឹងស្វាមីជាគ្រូពេទ្យជំនាញខាងវះកាត់និងកូនបីនាក់របស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៤ នាងក៏ប្រកាសវិលត្រឡប់ចូលវិស័យសិល្បៈវិញផងដែរដោយមិនប្រកាន់តួនាទីសម្តែងនោះទេ៕