Home ព័ត៌មានអន្តរជាតិ ម៉ឺនុយថ្មីទៀតហើយ! កាហ្វេទឹកដោះគោលាយជាមួយមីកញ្ចប់ រោយម្ទេស ក្រូចឆ្មារពីលើ កំពុងល្បីខ្លាំងនៅឥណ្ឌូនេស៊ី

ម៉ឺនុយថ្មីទៀតហើយ! កាហ្វេទឹកដោះគោលាយជាមួយមីកញ្ចប់ រោយម្ទេស ក្រូចឆ្មារពីលើ កំពុងល្បីខ្លាំងនៅឥណ្ឌូនេស៊ី

69
0

ប្រទេសឥណ្ឌូនេស៊ី៖ ហាងកាហ្វេមួយនៅប្រទេសឥណ្ឌូនេស៊ីដែលមានឈ្មោះ Bilik Rumah Coffe បានបង្កើតម៉ឺនុយភេសជ្ជៈថ្មីគឺកាហ្វេទឹកដោះគោរួមផ្សំជាមួយមីកញ្ចប់ ក្រូចឆ្មារ និងរោយម្ទេសពីលើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4AyBzchBhl79-hIQKNTLN9viC5B9I9F9FTUVHmEUcj6GycrmynZcPFbqPBDJkZ_WrGHopzVyCYh93Pp4GXi8eh2rFrDJzb1cHZjm9f3LTp-vsMGqotatREi66RqXV-4wtADVTNwfNhZaXNoAhqdZy7-zP2OtkC4ZrC2IZw45IyC3asEmWMhisXTg3Iu4/s1067/image_2025-01-06_10-59-23.png
ថ្មីៗនេះម៉ឺនុយ “Ice Latte with Noodle” គឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ដោយសារតែវាមានភាពប្លែកខុសពីកាហ្វេដទៃ ជាមួយរសជាតិពិសេសមិនធ្លាប់មាន ប៉ុន្តែក៏ទទួលបានមតិវិជ្ជមាន និងអវិជ្ជមានផងដែរ។

មនុស្សជាច្រើនបាននិយាយថា ភេសជ្ជៈថ្មីនេះរៀងភ្លាវបន្តិច ខណៈអ្នកខ្លះទៀតបាននិយាយថា ឆ្ងាញ់ពួកគេចូលចិត្ត។ ម៉ឺនុយកាហ្វេដ៏ពេញនិយមនេះរួមបញ្ចូលគ្នានូវ latte ទឹកកកជាមួយនឹងមីកញ្ចប់ Indomie ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី។ ចំពោះរបៀបនៃការឆុងភេសជ្ជៈដ៏ចម្លែកមួយនេះ គឺឆុងធម្មតាដូចកាហ្វេទូទៅដែរ ប៉ុន្តែខុសប្លែកនៅត្រង់ថា ក្រៅពីបន្ថែមប្រភេទ Topping ជាប្រភេទ Cream ឫ នំ Caramel គេបែរជាដាក់សរសៃមី ជំនួសទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPuC2uTK3h0RwyRoMCZ1Q7PCxPWT2muZjM78S8V4h4_odqqncTVrybrWCCJMjv1TNYlA5L0U_KrIXaEMP0xI565h0PVB7eCP44rGFIg0qsorTxw8bbAdz-Z2ioedo3hBgNIctQLJXKPdDEUDrsPYOYvU42E2ByV6rYA0gBEXdoC1TjPWUssTqD03hWWZLI/s1954/image_2025-01-06_10-59-23%20(2).png
លើសពីនេះ គេបានបន្ថែមខ្ទឹមបំពង ម្ទេស និងក្រូចឆ្មាមួយចំណិតពីលើ ដើម្បីធ្វើឱ្យសរសៃមី ដែលដាក់លើពីលើកាហ្វេនោះមានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះការធ្វើម៉ឺនុយថ្មីនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជន ដោយចាប់ផ្តើមធ្វើកាហ្វេដាក់ទឹកដោះគោ ជាមួយទឹកកកធម្មតា ប៉ុន្តែជំនួសឱ្យការដាក់គ្រីមពីលើ ម្ចាស់ហាងក៏បានដាក់មីកញ្ចប់ និងម្ទេស ក្រូចឆ្មារពីលើវិញ។ ជាការពិតណាស់ Ice Latte គឺជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់យុវវ័យទូទាំងពិភពលោក ដោយភេសជ្ជៈមួយមុខនេះត្រូវបានគេយកមកច្នៃធ្វើជាភេសជ្ជៈប្លែកៗជាច្រើនមុខហើយ។

កាលពីមុនប្រទេសចិនបានយក Ice Latte ទៅរួមផ្សំជាមួយស្លឹកខ្ទឹម ឬហៅថាកាហ្វេស្លឹកខ្ទឹម ហើយហាងមួយទៀត ក៏បានបង្កើតម៉ឺនុយ កាហ្វេរស់ជាតិសាច់ជ្រូកផងដែរ ក្នុងគោលបំណងទាក់ទាញអតិថិជន។ នៅខែធ្នូ ឆ្នាំ ២០២៤ ភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាមដែលទើបនឹងបើកថ្មីៗ ក៏បានបង្កើតម៉ឺនុយអាហារប្លែកៗជាច្រើនដូចជា “មីទឹកដោះគោគុជ” ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Q33eLYmNjCrMw65g0GVVSMMwgjaUsad7IYUj0x1il_dan3BM_vTIXRWKEdB6CIClIEvT8fQc10E5Iwch9_SPI6JG2RgBaaWyxVZ0LH5S2a-AcRHssmhzVVTcPBg9zG73s2yq3Ffcs3UocefOUpvNjcAyPWl34j9b7iGI9k7hzQGCtXONMcrlmm33iKtQ/s720/image_2025-01-06_10-59-57.png