Home Blog Page 719

មកស្គាល់បក្សីដែលមានស៊ុតធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ!

0

នៅក្នុងពិភពលោកយើងនេះ មានសត្វស្លាបជាច្រើនប្រភេទ ដែលមានលក្ខណៈខុសៗគ្នាពីមួយទៅមួយ។ សត្វស្លាបប្រភេទខ្លះតូច ខ្លះធំ ខ្លះអត់ចេះហើរជាដើម តែបើនិយាយពីទំហំស៊ុតវិញ សត្វស្លាបដែលផ្ដល់ស៊ុតធំជាងគេបំផុតនោះគឺ សត្វអូទ្រីស។ សត្វអូទ្រីសគឺជាសត្វដែលមានស៊ុតធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយប្រវែងរហូតដល់ ៣៣ សង់ទីម៉ែត្រដែលនៅតែមានដល់សព្វថ្ងៃនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsuufp_TBjCOH_wSqFQO-BFb0HsZqOkRHYrV9aDDaWiwaQpt8MlrQv7Kzr2qMHSpCurpScIZR9LEFsTth1NmgftKwZiQuowdp6gmmCHE6mrh9ToGPPjCV4_E1p0wgyXQBJDosHy3UPckIYwdACKOZnERN4GKTS-IlIrvZ9vammIGzoRJlEL7NUGIAO5-h/s861/image_2024-12-11_11-04-59%20(2).png
ប្រភេទសត្វស្លាបនេះ មានអម្បូរជាមួយនឹងសត្វគីវី (Kiwi) ហើយវាត្រូវបានរកឃើញនៅទូទាំងពិភពលោកតែម្តង ប៉ុន្តែភាគច្រើនវាសម្បូរមាននៅទ្វីបអាហ្វ្រិក ដូចជាអាហ្វ្រិកខាងជើង អាហ្វ្រិកខាងត្បូង និងអាហ្វ្រិកខាងកើតជាដើម។ ស៊ុតអូទ្រីសធំបំផុតក្នុងប្រវត្តិសាស្ត្រមានទម្ងន់ ៤៥០ គីឡូក្រាម ស្មើនឹងខ្លាឃ្មុំផេនដា ៣ ក្បាល ជាមួយប្រវែងរហូតដល់ ៣៣ សង់ទីម៉ែត្រដែលអាចផ្ទុកសារធាតុរាវបាន ៨.៥ លីត្រ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrE7v1mFqbdDSURr97ZLm1EUDwgsEUB5PrrAfcBmeHclhnMXOQcaV3YFbE67sJv_WKgiz-gqUZTolG6umEEJFqjD_iR3aRIMshH5GKIGdw-YIH1iZKpQeTDGELoOMY7wJZ17p7pFCTMf0W3KQO_6JWD4Fo5TxLnhDhW2RIp2zTjHxVf2UpWMmD34c-vHC/s1000/image_2024-12-11_11-05-00.png
ទោះជាយ៉ាងណាបច្ចុប្បន្ននេះស៊ុតអូទ្រីស មានទម្ងន់ជាមធ្យមត្រឹមតែ ១.៤ គីឡូក្រាមប៉ុណ្ណោះ ដែលមានទទឹងជាមធ្យម ១៣ សង់ទីម៉ែត្រ និងបណ្ដោយប្រមាណ ១៥ សង់ទីម៉ែត្រ។ ទោះបីជាវាមានទំហំតូចជាងមុនបន្តិចក៏ដោយ ក៏ស៊ុតអូទ្រីសនៅតែជាប់ឈ្មោះជាស៊ុតធំជាងគេបំផុតក្នុងលោកផងដែរ។ ស៊ុតអូទ្រីសត្រូវការរយៈពេលប្រមាណ ៣៥ ទៅ ៤៥ ថ្ងៃដើម្បីញាស់ចេញជាកូនអូទ្រីស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVsyvts0fd5kp_MPfOCohqxEkD2i9Lu1TjODbVX1RcojA2DYIrpldg8LzHQiZsXnRMYpoeAwGflCLJXTInegITy_bjhyphenhypheniFW6QY2buP7vXj1bgkSAHWBPUSQ42h-zhxSBQjj6OQ7fHXMPmqyrYwXCQENA9h_gnc56cV4Z5QlRhl6tZkoTUVfkf2fL_Sx7j/s1280/image_2024-12-11_11-04-59.png
ស៊ុតអូទ្រីសត្រូវបានគេនិយាយតៗគ្នាថា ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស ដោយសារវាសម្បូរទៅដោយជាតិប្រូតេអ៊ីនដែលចាំបាច់ត្រូវការចិញ្ចឹមសរីរាង្គ។ ដោយនៅពេលខ្លះគេយកស៊ុតសត្វស្លាបធំជាងគេនេះ ទៅធ្វើជាម្ហូប ចំណែកឯស្បែក និងស្លាបរបស់អូទ្រីសវិញ ត្រូវបានគេកែច្នៃជាសម្ភារៈមានតម្លៃផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYUibCxsr2AZ2oYFwqk-hKitMLNBiZN4gMMoOV-uUmTOU7LWrzTpJfCuqzrN1eBQbWz9Yfdtuc0-Jsnv0Apgt0uELWtZRPwMPES3pUDfI_zRiJKzRq4RL5ja84ER3ngHoneYEjK7BsfZwgg6TzDT0TfQZVapzM_QEu_vT6aGUVDdbHAXu3aQEBE-_0Qtp/s1024/image_2024-12-11_11-04-58.png

ក្រៅពីអូទ្រីសសត្វគីវីក៏ជាសត្វបក្សីដែលមានស៊ុតធំជាងគេទីពីរក្នុងលោកផងដែរ ជាមួយទម្ងន់ធ្ងន់មិនធម្មតារបស់វា បានធ្វើឱ្យវាកើតមកមានសុខភាពល្អ មានរោមពេញ និងឯករាជ្យ។ ពងគីវីត្រូវចំណាយពេលប្រហែល ៧៥-៨៥ ថ្ងៃដើម្បីញាស់ ដែលជារយៈពេលដ៏យូរបំផុត៕

សម្តេចធិបតី ស្នើឱ្យពិនិត្យការលក់ដូរចំណីអាហារតាមសាលារៀន ក្រោយសិស្សខ្លះទទួលទានភេសជ្ជៈប៉ូវកម្លាំងមួយថ្ងៃ៣កំប៉ុង

0

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_9AkZaURuJy9zwrg4v6rrDyMh8Cvdl-ZYZ3CynVMGvS-yUx05B_Rft5_oayWhZDqIAZ4Ps966P8kybhGHaXCa62GPoyIm5vHRJePk6iaR8HvugcaTXJ9m7Y3lJ-Z98W_pKMcNfI0ME5RW6f3rQ2iHktMQZvk3fStZhqHXnp6NkC-4PFhN_nUArsv6EWTo/s1280/image_2024-12-11_08-41-48.png

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ខ្ញុំសុំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំពិនិត្យមើល មើលការលក់ចំណីអាហារ នៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ជាង ៤០ជាង ហើយខ្ញុំឃើញក្មេងខ្លះទទួលទានភេសជ្ជៈប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU5xHofs0fOSJLLLiAV7xwfV1UxTUWf0plYkvmX9h17n0z5VIeIYJebxR7H2QBLDFwNyGkTbu1nb2JR4VVo7mdyKjPn37aGYzHyBIUuW73bUEONvSrmJRe37tHFeuPYnjrrAkR5qeJ4uayPhSiAhgCHo3VYhfKStI3w_gAtVybKGTxf46L0d0niP7NRD67/s990/image_2024-12-11_08-41-48%20(2).png

សម្តេចបានសង្កត់ធ្ងន់ថា៖”ថ្ងៃមុន ខ្ញុំទៅកំពុងភ្លុក ម្ចាស់ទូកម្នាក់អាយុជាង ៦០ លេងខារ៉ាបាវ ៦កំប៉ុងម្នាក់ឯង។ ខ្ញុំថាខ្លាំងណាស់អ៊ំ តែប្រយ័ត្នផងអ៊ំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKMITr5fh-Iblzm29eaKMrUc5Ryn0vEqggg0OK7E2j93q5QsuzHgC5fl5_oKaEAWBiux0yKp8UJxU4GqGyUcOiTd8SjJKgFBcRNvAg6TEm9mQtYt8CzdAxq0hEiDgioPZcWQtoJ6-5SzhXPAXFo7ii6DBfX_BAnDAf-YhglHrXr1PvLS2tU5Jj_NwoFfg/s1440/image_2024-12-11_08-41-46.png

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែម ភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ ដោយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ អ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើងជាលំដាប់៕

 

ឱកាសល្អ! អាហារូបករណ៍ជាង ៩០០ កន្លែងពីសកលវិទ្យាល័យល្បីៗនៅកម្ពុជា កំពុងត្រៀមសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស

0

សិស្សានុសិស្សនិងនិស្សិតគ្រប់ៗរូប ដែលមានបំណងចង់បន្តការសិក្សានៅសកលវិទ្យាល័យ ទៅលើមុខជំនាញ-បច្ចេកទេសជាច្រើន ជាមួយនឹងអាហារូបករណ៍ដោយឥតគិតថ្លៃ គឺអាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះតទៅ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមគេហទំព័រសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានជម្រាបជូនដំណឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៩១០ កន្លែង ក្នុងចំណោម ១២ គ្រឹះស្ថានឧត្តមសិក្សា។

គ្រឹះស្ថានឧត្តមសិក្សាទាំង ១២ នោះគឺរួមមាន៖
១. សាកលវិទ្យាល័យខេមរៈ
២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប
៤. វិទ្យាស្ថានជាតិសង្គមកិច្ច
៥. វិទ្យាស្ថានវីឌីស៊ី
៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា
១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ
១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

សូមជាម្រាបថា ការផ្តល់ជូនអាហារូបករណ៍ចំនួន ៩១០ កន្លែងដែលក្នុងនោះគឺរួមមានថ្នាក់បរិញ្ញាបត្ររង ៦២៥ កន្លែង, ថ្នាក់បរិញ្ញាបត្រ ២៣៥ កន្លែង, និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០ កន្លែង។ ដូច្នេះហើយសិស្សនុសិស្សគ្រប់រូបៗអាចធ្វើការដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍ក៏ដូចជាការដាក់ពាក់ស្នើសុំ អ្នកទាំងអស់គ្នាគឺអាចចូលទៅកាន់គេហទំព័រ AMT- សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgycIOXou5pBMoUmauz74gcIewWuzwxi_ltifvnjMjDw7w33vhOiUFDgHlmIOm4l2oUxoiKPNepgihgJN6tCdCy9Df_0DXmxFjShioYmqlbaYFd7rHFpeRRtbaV-vlMYdYpn-OMc7n-ln7SmCk89xpmYSvmHsWbaItmUzw8f2w-wyCkV-Q8eyFD4CHjPKRL/s1350/469954949_868860332117455_3369093748594414555_n.jpg

ភាពយន្តកូរ៉េខាងត្បូងអាចជួយព្យាបាលសុខភាពផ្លូវចិត្ត និងរកវិធីដោះស្រាយបញ្ហា

0

ប្រទេសកូរ៉េខាងត្បូង ៖ តើលោកអ្នកធ្លាប់បានទស្សនាភាពយន្តរបស់កូរ៉េខាងត្បូងទេ? ភាពយន្តកូរ៉េខាងត្បូងមួយចំនួនត្រូវបានផលិតឡើងដើម្បីឱ្យអ្នកទស្សនាមានសុខភាពផ្លូវចិត្តល្អប្រសើរ ឬជួយព្យាបាលជំងឺផ្លូវចិត្ត ។ វាជាការព្យាបាលផ្លូវចិត្តអ្នកទស្សនាគ្រប់ជាតិសាសន៍បែបសិល្បៈ តាមរយៈតារាសម្តែងមានមន្តស្នេហ៍ និងទេពកោសល្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0Cur33XH4c9bGbeOWpIwoBcuwZqjvvOf9XZg99-RfaclLXIOd5SA1xPtNIdHzgHTlc-yWrhqgoubyrJ00B2pSjx3e3KcJ0y70gc-jFuAPLa50G7NbgMsUQPCfJhXVaiJxwHC8oxx3_BVwjHJIAhPSkfZzZxkX_SRfbDkqJvelF7CfPK8yR-BvpUmRYLV/s1400/image_2024-12-11_10-36-13%20(2).png

អ្នកស្រី ជេនី ចាង អ្នកជំនាញផ្លូវចិត្តនិយាយថា ការពិត វាមានមូលហេតុសំខាន់ៗដែលធ្វើឱ្យមនុស្សជាច្រើនជក់មើលរឿងភាគកូរ៉េខាងត្បូង ដោយសារសាច់រឿងបង្ហាញពីអារម្មណ៍សោកសៅរបស់តួសម្តែងក្រោយការបែកបាក់ស្នេហា រហូតដល់ពួកគេរកឃើញអ្នកថ្មី ។ ខ្លឹមសារនៃសាច់រឿង គឺចង់ឱ្យអ្នកទស្សនាអាចព្យាបាលដំបៅក្នុងចិត្តរបស់ខ្លួន និងត្រឡប់មករឹងមាំជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizd13Nu28glL-Trudvgy1nieJ5FS82jcs4CwrW2JrxfpbApemtL49hDhhWhoPKsC97ti8BshlqY6WlYlhryNwcgD_7TMnEFvZOCKE7giqEy6DSVWiXeKYZ9YndDosexosCHEHpKDnjXEIu_NhQyWyvuKs9VEIi4tO6fcnSDxx2mJWcMleSr5_mdiOw0vao/s1211/image_2024-12-11_10-36-13.png

អ្នកស្រីថា ៖ «យើងម្នាក់ៗតែងតែមានសម្ពាធក្នុងគ្រួសារ, ជម្លោះ, ការឈឺចាប់ និងសេចក្តីសង្ឃឹម ហើយការមើលភាពយន្តដែលមានតួអង្គចេះដោះស្រាយបញ្ហាក្នុងជីវិត គឺជួយឱ្យអ្នកទស្សនាឆ្លងផុតឧបសគ្គក្នុងជីវិតជាក់ស្តែងបាន ។ ខ្ញុំបានកើតនៅទីក្រុងសេអ៊ូល និងធំឡើងនៅអាមេរិក ហើយការមើលភាពយន្តបានជួយឱ្យខ្ញុំទទួលស្គាល់ខ្លួនឯងថា មានដើមកំណើតនៅកូរ៉េ ដែលខ្ញុំតែងបដិសេធរហូតមក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dazfhqMjL1SmJYbAfrlDOgNBbo1RVvrAreal3vapMvD_ESQXRK_cm4fACZ9tc3-ZCuGQ6EGWTb0_CUzhIoE7fm3MXlA-hJS2iZyiyqULYJ-mfj_fuzEZpcSTzC1Ki2_VeCHs4li52Akesq0iSrbB3wmc5d0pZGbO9WW-xHniZDKjw_yJt5cqMg-szUrP/s1000/image_2024-12-11_10-36-14%20(2).png
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សនៅលើពិភពលោក បានទស្សនាភាពយន្តកូរ៉េខាងត្បូងច្រើន ជាពិសេស ពលរដ្ឋអាមេរិកបានទស្សនាភាពយន្តកូរ៉េក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតកន្លងមក ។

អ្នកស្រី ជេនី ប័រី គ្រូបង្រៀនអាមេរិក បានមើលភាពយន្តកូរ៉េក្រោយពីអ្នកស្រីធ្វើបុណ្យសពសមាជិកគ្រួសារ គឺមិត្តភក្តិប្រាប់ឱ្យអ្នកស្រីមើលរឿង « It’s Okay to Not Be Okay» កាលពីឆ្នាំ២០២០ ។ វាអាចជួយឱ្យអ្នកស្រីកាត់ចិត្ត និងឆ្លងផុតពេលវេលាដ៏លំបាកបាន ហើយចាប់ពីពេលនោះមក អ្នកស្រីក៏មើលភាពយន្តកូរ៉េជាបន្តបន្ទាប់ ដោយសារជួយឱ្យចិត្តស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZdqtMgIsJyBR5rOYRKKuSpnriTSCdm4zQw1-IzPQ4McKl3VyVs9U6ZununqUd3i8M6FYY5Rm4Kc1gm1kvSWLnzKPKAUCmDfY1MYRd1oF9PnvV3W8lChZGMSsJlsmiMn58uKZXhTu7r0t_4wdCbOauqSk8JPriSogigaSRfTdBIhA9USPWpYdVYZ19tPa/s1280/image_2024-12-11_10-36-14.png
ពលរដ្ឋអាមេរិកម្នាក់ទៀត គឺអ្នកស្រី អេរីន មេកខយ ប្រាប់ថា ខ្លួនមានបញ្ហាធ្លាក់ទឹកចិត្តតាំងពីក្មេងមកម៉្លេះ ប៉ុន្តែភាពយន្តកូរ៉េជួយឱ្យអ្នកស្រីចាត់ការបញ្ហានេះបាន ។ តារាសម្តែងម្នាក់ៗមានគុណសម្បត្តិខុសៗគ្នា ហើយធ្វើឱ្យអ្នកស្រីមានអារម្មណ៍ធូរស្រាលច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_AADtU_13l3oJo8qQMZkKYmNLoilgEi-5_wWnouTJN1lWYZaAvU1o0gXEd0aGM52GrLIc-gqizQk_RrCpLYULzK3JxTk3SiIM7OJ3BHfYR0yLMBmgC-Xqnoj0ZLjnPnpMT2-Jtr7k4_kM70jm8nwdvOh8LmLVYYRQ5DBlBXyqv5NGPNw347egMD5Mrtp/s750/image_2024-12-11_10-36-15%20(2).png

ការលើកឡើងថា ភាពយន្តកូរ៉េអាចជួយព្យាបាលផ្លូវចិត្ត គឺពុំគួរឱ្យជឿទេ ប៉ុន្តែប្រធានគ្លីនិកចិត្តសាស្ត្រនៅទីក្រុងសេងអ៊ូល និយាយថា ការមើលភាពយន្តកូរ៉េអាចកាត់បន្ថយភាពតានតឹង និងស្មុគស្មាញ តាមរយៈការព្យាបាលបែបសិល្បៈ ។ ការព្យាបាលតាមវិធីនេះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩៤០ ដោយឱ្យអ្នកមានបញ្ហាផ្លូវចិត្តគូរគំនូរ បន្ទាប់មក ក៏ព្យាបាលតាមបែបសិល្បៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVCsdunwsEr798nAVqIlHxBkf6XyFkYbb7rfCb_ZdbykMvpHQTU3QCYpu2mtLjrAE_QYCyeA28-DTQ3S6G6FD56cZI6sXqL9GTsRhUHkFTbi7Oc-XEqjw_34Q8249pYcG1aVA_k3iTSXJ8yfhSv2Jnz7lsG_OgRvM6Un6c64CRDA9fBNm_LXUwi5MHciw/s1024/image_2024-12-11_10-36-15.png

ភាពយន្តកូរ៉េខាងត្បូងអាចជួយឱ្យអ្នកទស្សនាលើពិភពលោក យល់ដឹងពីទស្សនៈថ្មីៗ និងរកវិធីដោះស្រាយបញ្ហានៅពេលស្ថិតក្នុងស្ថានការណ៍បែកបាក់គ្រួសារ ឬបាត់បង់មនុស្សជាទីស្រឡាញ់ ដែលគ្រូពេទ្យផ្លូវចិត្តពុំអាចព្យាបាលបាន ៕

តើការម៉ាស្សាក និងស្មាអាចបណ្តាលឱ្យស្លា.ប់ពិតមែនដែរឬទេ?

0

ការម៉ាស្សាក និងស្មាមិនត្រឹមត្រូវនឹងប៉ះពាល់ដល់មុខងារម៉ូទ័រ និងសតិអារម្មណ៍នៅក្នុងតំបន់សរសៃប្រសាទដែលលេចធ្លោ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឱ្យខ្វិន ឬខូចខួរឆ្អឹងខ្នង និងអាចស្លា.ប់បានទៀតផង។ ជាក់ស្តែងដូចតារាចម្រៀងស្រី Ping Chayada អាយុ ២០ឆ្នាំ ជនជាតិថៃ បានលាចាកលោកកាលពីពេលថ្មីៗនេះ ក្រោយទទួលការម៉ាស្សាក និងស្មា ធ្វើឱ្យមហាជនថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlteyOMNjINB7-aaxdkM1DnseZpOQ5y1MPLfbLZF6rNXpBhWYELQ9G69nQ0vPCm4GmLYtrrw8jufWVmJGYGPgvg80oAJDAkkgrXkd9Ut5yH_P35zla4aJYDVqXptOIbauSNS2tevvnuwbi4-PBK-MgMDY-7DcnoB7jZmK9O80cV1YvLrTe_dJX5b7-zudJ/s1500/image_2024-12-11_10-23-52.png
យោងតាមលោកវេជ្ជបណ្ឌិត Calvin Q. Trinh នាយកមជ្ឈមណ្ឌលកាយសម្បទា និងស្តារនីតិសម្បទា HMR បាននិយាយថា អ្នកម៉ាស្សាដែលមិនសូវមានជំនាញច្បាស់លាស់ ជារឿយៗប្រើកម្លាំងខ្លាំងដើម្បីបង្កើតសំឡេងប្រេះ ឬដាក់សម្ពាធខ្លាំង ដើម្បីព្យាបាលការឈឺចាប់របស់អ្នកជំងឺ ឬប្រើញញួរឈើសង្កត់លើឆ្អឹងខ្នង។ វិធីសាស្រ្តទាំងនេះបណ្តាលឱ្យខូចខាតដល់ឆ្អឹងខ្នងដូចជាការផ្លាស់ទីលំនៅ ការដាច់រហែក ការបង្ហាប់ ការហូរឈាម និងការហើម ដែលនាំឱ្យខូចខួរឆ្អឹងខ្នងជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA2Pud4DpEhrwwVbBZgfKioJBIRlHFGq-DuSmOv2vBTr_iDjRXS2IhjX5wvfPrGvEco2o6rkUTA4tCm1PhL0fJBUEi2yajcML2virbtRFkiV7k75HGmwb6UkMQ6GbnwO2rgg5g5YvMeFSeq9PUNWhxATdFzaXOgfM56o3SFifkP2Z_0m3A5tFI_B2DvFjk/s1295/image_2024-12-11_10-23-53.png

ជាពិសេស ចំពោះអ្នកដែលមានជំងឺឆ្អឹងកងខ្នង ពុកឆ្អឹង ឬរបួសឆ្អឹងខ្នងស្រាល ផលប៉ះពាល់ខាងលើអាចបណ្តាលឱ្យខូចឆ្អឹងខ្នងធ្ងន់ធ្ងរ។ ជាលទ្ធផលមុខងារម៉ូទ័រ និងសតិអារម្មណ៍នៅក្នុងតំបន់សរសៃប្រសាទលេចធ្លោត្រូវបានប៉ះពាល់ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ អ្នកជំងឺក៏ត្រូវខ្វិនពេញរាងកាយទាំងមូលតែម្តង។ ប្រសិនបើការខូចខាតកើតឡើងនៅតំបន់ខួរឆ្អឹងខ្នងខ្ពស់ វាក៏អាចធ្វើឱ្យខូចប្រព័ន្ធសរសៃប្រសាទ សរសៃឈាមបេះដូង និងផ្លូវដង្ហើមនាំឱ្យស្លាប់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSEKyA4BaAjtkn0RkrprARY94-xqQcEtllvQ5Z9L9186gB96fEfzmZROCEuLpfwETDR050p32gw02ITbPKTwtt9Gcep5TEvIJFD1ERJBG8WIfwxD7xK4UcSNUZNTnWeGkOPaVcsS8iChDWaImkO9sndwiM2Zh9I_mKx7fmwuWV64bn9F5r4746r1pEQ_9R/s1600/image_2024-12-11_10-23-54%20(2).png

យោងតាមវេជ្ជបណ្ឌិត ការឈឺក និងស្មាគឺភាគច្រើនដោយសារតែអតុល្យភាពសាច់ដុំផ្នែកខាងលើ ដែលនាំឱ្យមានការកន្ត្រាក់សាច់ដុំ ភាពតានតឹងសាច់ដុំ និងការផ្ទុកលើសទម្ងន់នៅតំបន់ក និងស្មា ដែលបណ្តាលឱ្យមានការឈឺចាប់ និងអស់កម្លាំង។ ជំងឺនេះជារឿយៗកើតឡើងចំពោះអ្នកដែលអង្គុយច្រើន និងប្រើប្រាស់កុំព្យូទ័រ ឬស្មាតហ្វូនជាប្រចាំ ទាក់ទងនឹងឥរិយាបថ និងរបៀបរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxDBsxEXdez1j0sEnDVO_IGn-q8O97lui9l_WdmKnkSqrRPPsiG8fzKKcqJqYO_n9MmrzhVPgqctNiR_7agZAViwWRbl2CZLqduqE5GfzwY9Mf7FNm680RR5ILHZ6dTRiQIhgVYPAP86X_5wEW9gBOC6KvLVBlLMKcZW9TK_2V-crmnCcvRghKdm8r2XI/s550/image_2024-12-11_10-23-54.png
ដូច្នេះនៅមានអាការៈទាំងនេះកើតឡើង មនុស្សភាគច្រើនតែងទៅរកការម៉ាស្សាដើម្បីជួយបន្ធូរអារម្មណ៍ និងកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការសម្រាកសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលនេះមិនអាចព្យាបាលការឈឺក និងស្មាឱ្យធូរស្បើយរហូតនោះទេ។ ហេតុនេះដើម្បីការពារកុំឱ្យឈឺក និងស្មា យើងត្រូវអង្គុយក្នុងឥរិយាបថត្រឹមត្រូវ ខ្នងត្រង់ ក្បាលត្រង់ ហើយនៅពេលឈរ ខ្នង និងក្បាលរបស់អ្នកគួរស្ថិតនៅត្រង់ដូចគ្នា ទើបជាការល្អចំពោះសុខភាពរាងកាយរបស់យើង៕

តើពិតទេ? Elon Musk និយាយថា សិង្ហបុរីអាចនឹងបាត់បង់ជាតិសាសន៍ពីពិភពលោកដោយសាររឿងនេះ

0

លោក Elon Musk នាយកក្រុមហ៊ុន Tesla, SpaceX និងជាម្ចាស់បណ្តាញសង្គម X (Twitter) ដែលមានឈ្មោះល្បីល្បាញជាបុគ្គលមានគំនិតច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ បាននិយាយពីអត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរីក្នុងបណ្តាញសង្គមថា ៖ «សិង្ហបុរី និងប្រទេសជាច្រើនទៀតកំពុងបាត់បង់ជាតិសាសន៍ពីពិភពលោកនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwWZUag6JyjqHx-CzCgUy6cu8N07fbKCoBs6BRHBKrgA7_azG-Rp3NciW4V9N-LNhYEJchfBZ-vb6L4oaYQ3QnCGexY8DmqlbIO41XMhIbZn4pM14rpZhtbjQRKN7o0uUQMNaq1_DTjKpzcu_48xyTnZoM3w9uz8IX5v-oJ0uk2h7kFW0SPowmX60SUtUn/s2394/image_2024-12-11_10-21-42%20(2).png

លោកបានបញ្ចេញមតិក្នុងបណ្តាញសង្គម X ទៅកាន់លោក Mario Nawfal ជាបុគ្គលល្បីមួយរូបពាក់ព័ន្ធនឹងអត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរី និងតួនាទីមនុស្សយន្តធ្វើការជំនួសមនុស្ស ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ។ ការបញ្ចេញមតិរបស់លោកបានធ្វើឱ្យពិភពលោក ចាប់អារម្មណ៍ពីសង្គមប្រទេសអភិវឌ្ឍន៍ ដែលប្រឈមនឹងចំនួនពលរដ្ឋធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSj3B1_NmUQYS7zsOzvVzvR4RQJjtKsB2jAzccF1bFDM0usMerY5LCP8JXFSezHvHamlqprg0Hbq9mPqk2rceV6-d6_EnHwdg9oe-j8_Yc0y33xwnkn73X5huh_kmVGr6-OZZfQkw5Ehp9Gd_HRf8LO1eJo6SetSN5XPWBxji4SQz7Hjq_flW4JAFddOo/s3600/image_2024-12-11_10-21-46.png
រយៈពេល៣០ឆ្នាំមកនេះ អត្រាកំណើតនៅសិង្ហបុរីបានធ្លាក់ចុះយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៣ អត្រាកំណើតធ្លាក់ចុះខ្លាំងជាងគេ ដោយសារមានស្ត្រីសិង្ហបុរីតិចតួចផ្តល់កំណើតទារក ។ រីឯមូលហេតុសំខាន់ដែលបណ្តាលឱ្យអត្រាកំណើតធ្លាក់ចុះ គឺដោយសារសង្គមផ្លាស់ប្តូរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb3HgFs_O-jXLyv66RF3KpUCQrgbZU2bXSqfkoC0rvAICZmnvAPj91hkos9-2gxwEeh7tHlQFWvsWGEoWbwKC_cI5FFc81kCSn5x2nddWB0KHfuV48QNBn20CVJ2hyphenhyphen3tMBVvjb6cm46RWXKlYh1SPKr22HfczUMT1FiEh2L3J-jOKEZ1rbyElQgbkUERqf/s1083/image_2024-12-11_10-21-45.png

ទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរីបង្ហាញថា ស្ត្រីក្នុងវ័យរៀបការអាយុពី២៥ឆ្នាំ ទៅ៣៤ឆ្នាំ បានសម្រេចចិត្តនៅលីវ ។ រីឯចំនួនគូស្វាមី-ភរិយាមានអាយុ២០ឆ្នាំ ក៏បានធ្លាក់ចុះផងដែរ ដែលជំរុញឱ្យអត្រាកំណើតសរុបធ្លាក់ចុះ ប្រមាណ៣២% ។ ទោះជាអត្រាកំណើតរបស់សិង្ហបុរីធ្លាក់ចុះខ្លាំងគួរឱ្យបារម្ភក្តី ប៉ុន្តែការរីកចម្រើនផ្នែកបច្ចេកវិទ្យាអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារចំនួនពលរដ្ឋធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyYKW7PZnWOk3R5xcbvcImGlcuf09ioOlstIp3RUkZ7Dex-XvHIiONx6NAgm9HiDHuLdmJJ0D2dCH09jz796fcuEnMPBJmK7VnSMkZLmCp0afmfqvhsZnwGsqfdaT3209R7CAPdopGbNMhpxFP3m1JupGq1gxI0lIOqTjXsQvDCr34D_8vVChUF2QiSjU/s3000/image_2024-12-11_10-22-09.png
ប្រទេសសិង្ហបុរីបានប្រើប្រាស់មនុស្សយន្តច្រើនបំផុតក្នុងផ្នែកឧស្សាហកម្ម និងជាប់លំដាប់ទី២ លើពិភពលោក ។ បច្ចេកវិទ្យារីកចម្រើនធ្វើឱ្យសិង្ហបុរីអាចដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ខណៈការជួលមនុស្សធ្វើការត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែទទួលបានលទ្ធផលការងារតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnrapBe8NG6ME48TV_NDyD_D1YtnwGCnLzL57GUaRpPy1j4XUO_LYBVkWmqTk2UJsjHVGqaoWbltaNTEKYmEQB_NTeUA0jDfhRQ5sPZYeOgVTZT2H3hlNqqC4vSzQh8ushx583qU_S_SQscmoQx1wdk4f6CP4IWacl_Zyg2gfvUO79Yj1cUmhxZ1GJFKA/s2560/image_2024-12-11_10-21-44.png

លោក Elon Musk បានចំណាយប្រាក់យ៉ាងច្រើនផលិតមនុស្សយន្តមានរូបរាងស្រដៀងមនុស្ស ធ្វើការជំនួសមនុស្ស និងគ្មានគ្រោះថ្នាក់ ដើម្បីដោះស្រាយបញ្ហាការខ្វះខាតកម្លាំងពលកម្ម ។ ប៉ុន្តែមហាជនបានរិះគន់ពាក្យសម្តីរបស់លោក ហើយពួកគេបញ្ជាក់ថា អត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរី ដោយសារបញ្ហាសង្គម និងសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW8vb0dxp0JfFagKSNVf710uMywa5owPmn03vVWse-LFKPiCE2PmlNaTZbq0Gv75faNEI8C2bsE5tnzY-xkPUpHwun5920NQYxx-IeLp9Hjk4qJgvxGjD1iosWzfZKbTIbJ00ZLY0Ew9TtGOVbPWtyxEZa4T81qEQAIAocEtWD1fenv6z5vprZDYuozZfK/s958/image_2024-12-11_10-21-42.png
មតិនានាថា ពលរដ្ឋសិង្ហបុរីប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃគ្រប់មុខ ហើយនេះជាឧបសគ្គដល់ការរៀបការបង្កើតគ្រួសារ ពីព្រោះឪពុក-ម្តាយមានតួនាទីថែទាំ និងផ្តល់អនាគតល្អឱ្យកូនៗ ។ ក្រៅពីនេះ ផ្ទះនៅសិង្ហបុរីមានតម្លៃខ្ពស់ ពលរដ្ឋគ្មានលទ្ធភាពទិញ ទើបពួកគេសម្រេចចិត្តពុំរៀបការ ៕

បច្ចេកវិទ្យាថ្មីទំនើប! មនុស្សយន្តបានដណ្តើមការងាររោងចក្រក្នុងប្រទេសចិនគួរឱ្យកត់សម្គាល់

0

ប្រទេសចិន៖ ឥឡូវនេះរោងចក្រក្នុងប្រទេសចិនជាច្រើនបានកាត់បន្ថយបុគ្គលិក ដោយនាំយកមនុស្សយន្តមកធ្វើការជំនួសវិញ បានកំពុងក្លាយជានិន្នាការថ្មីនាពេលបច្ចុប្បន្ននេះ។
មនុស្សយន្ត MagicBot របស់ក្រុមហ៊ុន MagicLab អាចអនុវត្តការងារជាច្រើនដូចជា ការត្រួតពិនិត្យផលិតកម្ម ការគ្រប់គ្រងសម្ភារៈ ការជ្រើសរើស និងតម្រៀបផ្នែក ការត្រួតពិនិត្យសារពើភ័ណ្ឌ និងការគ្រប់គ្រង។ យោងតាម Interesting Engineering មនុស្សយន្តរបស់ក្រុមហ៊ុននេះក៏បានបង្ហាញពីសមត្ថភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងកម្រិតតូចមួយ ដោយបង្ហាញថាពួកគេអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4F9nryRB4YrShFXowtAIVaHsHt2Sxea7plxrtpAlW_HOq42x0flHA66W7HBc135iSA8ktkBsChDZU3Ef0xh5nkxjd7Wie5_cdKs3VVrO8wR_OEGyOl3qyL4CJ4FOPfAVJCgPgmEh3hRsDRcIBgL5OaYAdEK39k-uBOJ5-KXry-BbEOD5uZBmtW-O9GJ1G/s1038/image_2024-12-11_10-14-30%20(2).png
កាលពីខែមករា ក្រុមហ៊ុន MagicLab បានណែនាំមនុស្សយន្តជំនាន់ទី ៣ ដែលមានឈ្មោះថា MagicBot ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Atlas របស់ Boston Dynamics ។ ក្នុងខែកុម្ភៈ ពួកគេបានចែករំលែកវីដេអូអំពីមនុស្សយន្តធ្វើការជាមួយមនុស្សយន្តគ្នាឯង ដោយធ្វើការយ៉ាងរលូន និងរហ័សរហួនបំផុត។ ដោយសារមនុស្សយន្តមានអត្ថប្រយោជន៍ច្រើន និងឆ្លាតវៃ ទើបរោងចក្រជាច្រើនក្នុងប្រទេសចិនបាននាំយកមនុស្សយន្តមកធ្វើការ ដោយកាត់បន្ថយបុគ្គលិកមួយចំនួនចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEfCJygKNgBYwyD_lpObXSWDu93sPigkc04FDLAeRISsT2uqTY8ZTeRQV6EcUlJDlmXIgH1GIqRAnLZTBNtPB3qOFntiCEde2YaimkKt34lTASYtjfoDORycKk3Mmdf_epPaXWWBpvNBcHfGu70csdZfZbhSkOGeFIVYtJomB0F6uMa1Z4_4LaE5yiHWX/s1080/image_2024-12-11_10-14-30.png

ស្របពេលប្រទេសនេះក៏មានបំណងផលិតមនុស្សយន្តដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ ២០២៥ និងគ្រប់គ្រងទីផ្សារនៅឆ្នាំ ២០២៧។ បច្ចុប្បន្នមនុស្សយន្ត MagicBot ដែលប្រើក្នុងរោងចក្រអាចបង្វិលបាន ៤២ ដឺក្រេដោយសេរី។ ដៃរបស់វាអាចលើកវត្ថុមានទម្ងន់រហូតដល់ ២០គីឡូក្រាម ខណៈដែលរាងកាយទាំងមូលរបស់វាអាចផ្ទុកទំនិញបាន ៤០គីឡូក្រាម។ លើសពីនេះ MagicBot ក៏មានថាមពលថ្មរហូតដល់ ៥ ម៉ោងនៅពេលធ្វើដំណើរ និងដំណើរការជាបន្តបន្ទាប់ អាចបង្កើនប្រសិទ្ធភាពការងារយ៉ាងរលូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5-b1nUvrbDC6Mw6VClcHnV6khYGcVEUKH5-wMEx0u7qAaAl3L9bWFj2QPOMkYQ5GKA1JhQw1hhSSSjl2NJt3WSIX5kYvMr2Lg1flh_oZbNNPnWLcMqz55kNtQbW762g8LtAEZDiRMkVWiVgifnRQJTk0mj9w3DAYk3yZDWn66O8YroIcc-BZA4jZU5b8/s750/image_2024-12-11_10-14-31%20(2).png

ទន្ទឹមនឹងនេះមនុស្សយន្ត MagicBot ក៏មានសមត្ថភាពធ្វើម្ហូប បត់សំលៀកបំពាក់ ស្រោចទឹករុក្ខជាតិ និងរាំតាមតន្ត្រីដ៏រំភើបផងដែរ។ វាក៏មានសមត្ថភាពរៀបចំផែនការដោយសុវត្ថិភាព ជៀសវាងឧបសគ្គ និងឈានដល់ចំណុចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដោយប្រើក្បួនដោះស្រាយរុករកដែលបានអភិវឌ្ឍដោយខ្លួនឯង។ ដូច្នេះជំនាញដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ អាចបំពេញការងារចម្រុះដោយភាពរហ័សរហួន និងឆ្លាតវៃបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrbLBuhyphenhyphenPKXDHJw04hw0bupUkEfCHNpxIkg6LXz9FHGW5E3lsv5GPoQg3s_BVk9twLB6s_NReAc_X9D-YFbGFHqZ0UPmDparOveTixh0RC08KeJkbaGzDf1pFgHtdbIUMNSd4uQe0Q9AUYbVi1TkL3ck_klC5ujdqLdHyvocEhD9gcnR8XhyncvYivAyW/s660/image_2024-12-11_10-14-32.png
យោងតាម Sango Automation មនុស្សយន្តទាំងនេះមិនត្រឹមតែធ្វើការបានតែក្នុងរោងចក្រប៉ុណ្ណោះទេ សូម្បីការងារផ្ទះ ការងារការរិយាល័យ ក៏វាអនុវត្តបានដូចមនុស្សយើងដែរ។ នៅក្នុងប្រទេសចិនមនុស្សយន្តនាពេលបច្ចុប្បន្ននេះគឺកំពុងពេញនិយម និងមានប្រជាប្រិយភាពខ្លាំងណាស់ ហើយបានកើនឡើងជាងបន្តបន្ទាប់ ដោយនាំមុខគេក្នុងការដំឡើងមនុស្សយន្តឧស្សាហកម្មជាមួយនឹង ៥១% នៃការដំឡើងទូទាំងពិភពលោក៕

ពិភពលោកភ្ញាក់ផ្អើលនិងអ៊ីស្លង់ដែលអនុញ្ញាតិច្បាប់ថ្មី នេសាទត្រីបាឡែន ដ៏កម្រលើលោក ៤២០ ក្បាលនៅក្នុង១ឆ្នាំៗ

0

បរទេស៖ រដ្ឋាភិបាលអ៊ីស្លង់បានផ្តល់អាជ្ញាប័ណ្ណរយៈពេលប្រាំឆ្នាំដល់ក្រុមហ៊ុន Hvalur hf ដែលជាក្រុមហ៊ុននេសាទត្រីបាឡែនពាណិជ្ជកម្មធំបំផុតរបស់ប្រទេស ដើម្បីបរបា.ញ់ត្រីបាឡែនរាប់រយក្បាលក្នុងទឹករបស់ខ្លួនជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwth4Isk572gYe16sCFP8bLS-Yid_eFCPMkoiG4I_br6Y3BfDow916Ew1xVUff6hCwaZUWelDfRC2JB8NSorCu2QtqnFBut3sStcOEgWEGtcG5cLRgb_7ng3IpkkjIqPES75mtCRohiBCWhFQoU45cwtyP0bRZl2TTqb_mrOq4F2tunaNtCHrEflS44ig/s3500/image_2024-12-11_10-10-04.png
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science បានឱ្យដឹងថា ក្រសួងចំណីអាហារ និងកសិកម្មរបស់ប្រទេសអ៊ីស្លង់ បានចេញការអនុញ្ញាតឱ្យចាប់ត្រីបាឡែន Fin ចំនួន ២០៩ ក្បាល និងត្រីបាឡែន Minke ២១៧ ក្បាលជារៀងរាល់ឆ្នាំក្នុងអំឡុងរដូវបរបាញ់ពីខែមិថុនាដល់ខែកញ្ញា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0SRaHqzab2Cq0Ja9JUbAgDL24gKmHGmEQvPucHNo66aYGDCm3mlCLooHdI2rF4N_V9Wol3wgjHGeZzGeOiQ5rN5GVf4FzANiPj06CkGmAoGgFjafbMpiwEzWkKXJgKCC8UvFSRbbyWm2Dd5q0LZYN3mTguLYOOLfn6dSVa9JOT5Z2Yk_Np_ealVf8jgf/s2560/image_2024-12-11_10-10-09.png

អាជ្ញាបណ្ណនេះមានសុពលភាពរយៈពេលប្រាំឆ្នាំ និងអាចបន្តបានជារៀងរាល់ឆ្នាំ ដោយមាន ២០% នៃកូតាដែលមិនទាន់បានប្រើប្រាស់រហូតដល់ឆ្នាំបន្ទាប់។ ទោះបីជាត្រីបាឡែន Fin និង Minke កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជក៏ដោយ ក៏អាជ្ញាធរនៅតែបន្តសកម្មភាព ដោយអនុញ្ញាតឱ្យក្រុមហ៊ុនធំៗបំផ្លាញត្រីបាឡែនទាំងនេះរាប់រយក្បាលជារៀងរាល់ឆ្នាំ។ ក្រៅពីអ៊ីស្លង់ មានប្រទេសពីរផ្សេងទៀត គឺន័រវែស និងជប៉ុន ក៏នូវតែបន្តការនេសាទត្រីបាឡែនឥតឈប់ឈរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqk659ApM3_Zhl0JWKCCAn4V5wy6FsJPjULhS8Yj22mCQl75SWyaLLt4QT2deodaEMZ9sjfyTjbzEI8136OCuOma3VoR2QmH4_13Mhf0FQD5gBC9HUQvb-gmkFC-9g6uF6UhgOf3JERQR4LEMBxPEbFugJnd2XB9PPG-46nuOAGAMlMzjbjhpKHVqpW-J/s1200/image_2024-12-11_10-10-12.png

ត្រីបាឡែន Fin មានប្រវែងរហូតដល់ ២៥ ម៉ែត្រ គឺជាត្រីធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីត្រីបាឡែនខៀវ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ រីឯត្រីបាឡែន Minke គឺជាប្រភេទត្រីបាឡែនតូចបំផុត ដែលមានប្រវែងប្រហែល ៧ ទៅ ៩ ម៉ែត្រ។ ទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីស្លង់បានសង្កត់ធ្ងន់ថា ការបរបាញ់ត្រីបាឡែនគឺកំណត់ត្រឹមតែ ៤២៦ ក្បាលក្នុងមួយឆ្នាំប៉ុណ្ណោះ បើមានការបរបាញ់លើសពីនេះ ក្រុមហ៊ុននឹងត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUvNEKV45tswQNdUBkaM3LHiFmekWxRLiDRIqFv4LS0nWKJJcPDyHA_aUyMS8936XpsU-tYIZrLG7B62ZoQZOBZa9kPS5hKAD0epDlDKZmrk-xuzdcV5ubEWnPDO7ObNlN1wCVKzSsoQwEqVht2WMplEpRd7ZlwcyKWuvMGyCTDSviJrQ0-gS9m7CF9Tr/s1200/image_2024-12-11_10-11-46%20(2).png

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបរិស្ថាន និងអង្គការសុខុមាលភាពសត្វបានពណ៌នាថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺគួរឱ្យភ្ញាក់ផ្អើលបំផុត វាគឺជាការចុះចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីស្លង់។ Clare Perry ទីប្រឹក្សាមហាសមុទ្រនៅ EIA បាននិយាយថា “ការនេសាទត្រីបាឡែនពាណិជ្ជកម្មត្រូវបានហាមឃាត់ដោយគណៈកម្មការអន្តរជាតិ Whaling Commission (IWC) ចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ ដោយមានប្រទេសជាង ៨០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៨៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9waBgTRqKrsRT6jQS5w0ZzGTVB0J5sENoAPhZ3_rEsdp_3uJCJzFrtZfXF9FqBaedMg_q0rFl30cjJRE03olWVS2JEy0wS8gwGcoUkS2r0haFFmlpoCWgCwtf9a9nAihQAi4Fha20KVtG7N8l7EAuPZ7Adl1Bww5XJEOhi6niPmjT3Vs5lKXKPoTQICl/s862/image_2024-12-11_10-11-46.png

ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ន័រវេស ដាណឺម៉ាក ហ្គ្រីនឡែន រុស្ស៊ី អ៊ីស្លង់ និងជប៉ុន នៅតែមិនអើពើនឹងការហាមឃាត់ ដោយនៅតែបន្តបរបាញ់ត្រីបាឡែនក្នុងនាមការស្រាវជ្រាវវិទ្យាសាស្ត្រ។ គួរបញ្ជាក់ដែរថា ត្រីបាឡែន Fin គឺជាអ្នកប្រមូលកាបូនដ៏សំខាន់មួយរបស់ពិភពលោក ហើយត្រូវការការពារពេញលេញ យ៉ាងហោចណាស់ ពួកវាអាចបន្តបំពេញតួនាទីសំខាន់របស់ពួកគេនៅក្នុងបរិស្ថានសមុទ្រ៕

ដំណឹងល្អ! វាក់សាំងជម្ងឺអេដស៍តម្លៃថោកៗរបស់ក្រុមហ៊ុនអាមេរិកនឹងលក់ចែកចាយទៅកាន់ ១២០ ប្រទេសនេះ

0

ក្រុមហ៊ុនផលិតឱសថនៅអាមេរិក Gilead Sciences បានប្រកាសអំពីការផលិតវ៉ាក់សាំងព្យាបាល និងការពារមេរោគអេដស៍តម្លៃថោកៗ ប្រភេទ lenacapavir សម្រាប់លក់ជូនទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១២០ ប្រទេស នៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wM5JKW393OPZwmu6QxC2vmEdGKoltwg5AfzVP3V0gAONeJrInAfhQha12Yv-j30k3gHHsD3v7cpVYeb5-Qd5Gwrz8XgQnQ1L0Y4IBsE0csA89aSBmPQ_ZxkE1g8RunhbmBIyejQxjfindIZbLOrSw4QnO0FB7caJabpWzyOZFkSgvQSah4qYv-2HwZIw/s1515/image_2024-12-11_09-47-23.png

កាលពីអំឡុងខែតុលានេះ យោងតាមការចេញផ្សាយរបស់កាសែត The Guardian បានឲ្យដឹងថា ក្រុមហ៊ុនឱសថអាមេរិកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរោងចក្រចំនួនប្រាំមួយផ្សេងទៀត ដើម្បីផលិតថ្នាំចាក់ lenacapavir ការពារនិងព្យាបាលជំងឺអេដស៏ក្នុងតម្លៃថោកទៅកាន់ ១២០ ប្រទេស ដោយផ្តោតសំខាន់លើប្រទេសដែលមានហានិភ័យឆ្លងខ្ពស់និងប្រាក់ចំណូលទាបប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxARJZ0RlpCStTDjrfrVLEKKexOfCXHlpSQ_UWIVtm6UjISSA5oxmkaeB66WxaeI1CsU-iePQPM2efbBhB1weNXA6m4O1GaW7uZ6qer1dNVgFqYUsA6HkUV9rs-vFB0BodJ80NFFf-jyF1SQh0iHxWddiSmgekkXRaCrNDwg1dTi8WcU0ysZYjioaIogw5/s1480/image_2024-12-11_09-47-22.png
ចំពោះក្នុងគ្រាអាសន្ននិងបន្ទាន់ ក្រុមហ៊ុននឹងផ្តល់ថ្នាំនេះទៅកាន់ប្រទេសចំនួន ១៨ ជាមុនសិន ដែលមានអត្រាមេរោគអេដស៍ខ្ពស់ រួមទាំងប្រទេស Botswana អាហ្វ្រិកខាងត្បូង និងថៃផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា ថ្នាំ Lenacapavir គឺតម្រូវឱ្យចាក់តែ 2 ដងក្នុងមួយឆ្នាំ ជាមួយនឹងប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការនិងការពារមេរោគអេដស៍។ ជាទូទៅ សម្រាប់ប្រទេសអ្នកមានដូចជានៅសហរដ្ឋអាមេរិក ថ្នាំនេះគឺមានតម្លៃប្រមាណជាង ៤០,០០០ ដុល្លារ សម្រាប់អ្នកជម្ងឺម្នាក់ចាក់២ដងក្នុងមួយឆ្នាំ។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃថ្មីដែលគ្រោងលក់ឲ្យប្រទេសចំណូលទាបនោះ គឺអាចតែប្រមាណ ៤០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1PIxB8CgCMmiq7Rr2PiD2Fsiyrzb_-iPtI1JpGGV5CrHsg0uVHJ0hq2V28vqb3yuKEzFrv6bWtj_dEuX9kGZaxGDQetTxTAs-KEbuNN1Ucs7_ZrxSLBK4ZrqIh9DBaJnWf5jiHlgX3trILSoNzRiyUCCxXJQl-7HzUnDFf9lWV9tiQsXlJFHKiHk0CWV/s1500/image_2024-12-11_09-47-22%20(2).png

កន្លងមកក្រុមហ៊ុនក៏បានធ្វើតេស្តសាកល្បងទៅលើអ្នកជម្ងឺនៅអាហ្វ្រិកខាងត្បូង អ៊ូហ្គង់ដា អាហ្សង់ទីន និងប្រេស៊ីល ហើយក៏ទទួលបានផលិតផលជាទីគាប់ប្រសើរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNm16kcGVSJK5xVpLv5-D70fu6nyFK6ncz5SyZ-0nIz8kkp4pF51S6DkZunRa_JXLPXwXCtosyvaWXFyvR5HGZidWHCJ1nN2KkZG5HdrJ98QlPtTGBovwnbdRoZmnJo9NKIR_qgii7DVyPTe7_sWlvUEpplrcRLm95Wwz5nxxvoNV2WS4tcq1y3hARL_6j/s1200/image_2024-12-11_09-47-23%20(2).png
ទោះជាយ៉ាងណា ជាមួយគ្នានេះ ក្រុមហ៊ុនផលិតក៏ទទួលរងនូវមតិរិះគន់ ដោយហេតុថាកិច្ចព្រមព្រៀងលក់ថ្នាំតម្លៃថោកគឺមិនបានធ្វើឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានហានិភ័យឆ្លងជំងឺអេដស៍ខ្ពស់នោះទេ ដូចជានៅអាមេរិកឡាទីនជាដើម៕

អបអរសាទរ! ប្រាសាទខ្មែរចំនួន២ ជាប់ក្នុងបញ្ជីអច្ឆរិយៈសំណង់បុរាណទាំង៩ នៅអាស៊ីអាគេ្នយ៍

0

ព្រះរាជាណាចក្រកម្ពុជា ដែនដីអច្ឆរិយៈ ដែលបានបន្សល់ទុកសំណង់បុរាណនិងទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង។ ជាមួយគ្នានោះ ប្រាសាទចំនួន ២ ក្នុងខេត្តសៀមរាប បានជាប់ក្នុងបញ្ជីអច្ឆរិយៈសំណង់បុរាណទាំង៩ ប្រចាំតំបន់អាស៊ីអាគេ្នយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZs6zXHdLR8dVJ8feBlQyRTpzXLexeRQFtOgufWdMslZoBg6zImM9tE_6hk5UMaqotj7BAB1beTb581mmzFFT-HekEVrEIF9NUA7Ln3RxIRymXOPQHbyWAzMEOX3eGtKDrFJTYpf3dgtmf1crVFTkzGkOglh-kqQrP597BQC81qMNShg1pbT2nna-1wIn/s1200/IMG_9372.JPG
យោងតាមចេញផ្សាយរបស់គេហទំព័រ SEA Heritage and History បានបង្ហាញអំពីមហាសំណង់ស្ថាបត្យកម្មសម័យបុរាណចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះគឺមានតែប្រាសាទរបស់កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលត្រូវបានចាត់ថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5EA_6G3a-A5aP1ik7h5rsWi3TrXSc21flS-lvMw4OakBRvkoNuHHEuyjKtMLIdbCx_v8Kcw6m_wDB6Pr1S9pejaVs4YTEXulQRy2jOnsfGq7HJx32wqNtZH4ZxDx6CKNCqbfmTt3s2_mvUxx_eigq_rA9D1MKq3cqrph4J9bGEuIFXD6WTyiC90wiVj6Q/s1500/IMG_9381.JPG

តាមរបាយការណ៍ ចំណាត់ថ្នាក់លេខ១ គឺប្រាសាទអង្គរវត្តខ្មែរ ស្ថាបត្យកម្មស.វទី១២ ដ៏ល្បីរន្ទឺ សាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ លេខ២ គឺប្រាសាទ Borobudur ប្រទេសឥណ្ឌូណេស៊ី។ លេខ៣ គឺប្រាសាទ Prambanan ប្រទេសឥណ្ឌូណេស៊ី។ លេខ៤ គឺប្រាសាទបាយន្ត របស់កម្ពុជា។ លេខ ៥ ប្រាសាទ Ananda ប្រទេសមីយ៉ាន់ម៉ា។ លេខ ៦ ប្រាសាទ Chaiwatthanaram ប្រទេសថៃ។ លេខ ៧ ប្រាសាទ Shwedagon ប្រទេសមីយ៉ាន់ម៉ា។ លេខ ៨ ប្រាសាទ My Son ប្រទេសវៀតណាម។ និង ៩ វត្តប្រាសាទ Bai Dinh ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz2s0bGKzHZyPYu7mb3kMc66iVVLAy4CH8xbuuI5XQUW9hcgbsK10B7joT9a6EoJGWSQHmnPM6hVxb-ejmNFKlFOGNyYxJvHKq5OraLbH5tiGErqMg2_1iKmi1uegV9zaT3sGyvdwCHDIEs1OieqUEdIb-PGXGgmD954OktDEMbW9zi_ke8Ne0YaWTFvck/s2048/IMG_9337.JPG

សូមជម្រាបថា ប្រាសាទអង្គរវត្តរបស់ខ្មែរគឺតែងតែបង្ហាញនូវភាពលេចធ្លោទាំងនៅក្នុងតំបន់និងពិភពលោក ដែលកាលពីពេលកន្លងទៅ ប្រាសាទអង្គរវត្តក៏ត្រូវបានចាត់ថ្នាក់ថាជាទីតាំងមើលថ្ងៃរះនិងថ្ងៃលិចបានស្អាតជាងគេលើលោកផងដែរ។ ទាំងនេះគឺឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានខិតខំព្យាយាមបន្សល់ទុកនូវកេរ្តិ៍មរកតដ៏មានតម្លៃដល់កូនចៅជំនាន់ក្រោយៗបានចងចាំនិងសិក្សាស្វែងយល់។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគ្រប់ៗរូប ត្រូវតែចូលរួមផ្សព្វផ្សាយ ថែរក្សានិងលើកតម្កើនសម្បត្តិវប្បធម៌ជាតិឲ្យបានខ្ជាប់ខ្ជួន៕