ព្រះរាជាណាចក្រកម្ពុជា ដែនដីអច្ឆរិយៈ ដែលបានបន្សល់ទុកសំណង់បុរាណនិងទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង។ ជាមួយគ្នានោះ ប្រាសាទចំនួន ២ ក្នុងខេត្តសៀមរាប បានជាប់ក្នុងបញ្ជីអច្ឆរិយៈសំណង់បុរាណទាំង៩ ប្រចាំតំបន់អាស៊ីអាគេ្នយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZs6zXHdLR8dVJ8feBlQyRTpzXLexeRQFtOgufWdMslZoBg6zImM9tE_6hk5UMaqotj7BAB1beTb581mmzFFT-HekEVrEIF9NUA7Ln3RxIRymXOPQHbyWAzMEOX3eGtKDrFJTYpf3dgtmf1crVFTkzGkOglh-kqQrP597BQC81qMNShg1pbT2nna-1wIn/s1200/IMG_9372.JPG
យោងតាមចេញផ្សាយរបស់គេហទំព័រ SEA Heritage and History បានបង្ហាញអំពីមហាសំណង់ស្ថាបត្យកម្មសម័យបុរាណចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះគឺមានតែប្រាសាទរបស់កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលត្រូវបានចាត់ថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5EA_6G3a-A5aP1ik7h5rsWi3TrXSc21flS-lvMw4OakBRvkoNuHHEuyjKtMLIdbCx_v8Kcw6m_wDB6Pr1S9pejaVs4YTEXulQRy2jOnsfGq7HJx32wqNtZH4ZxDx6CKNCqbfmTt3s2_mvUxx_eigq_rA9D1MKq3cqrph4J9bGEuIFXD6WTyiC90wiVj6Q/s1500/IMG_9381.JPG

តាមរបាយការណ៍ ចំណាត់ថ្នាក់លេខ១ គឺប្រាសាទអង្គរវត្តខ្មែរ ស្ថាបត្យកម្មស.វទី១២ ដ៏ល្បីរន្ទឺ សាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ លេខ២ គឺប្រាសាទ Borobudur ប្រទេសឥណ្ឌូណេស៊ី។ លេខ៣ គឺប្រាសាទ Prambanan ប្រទេសឥណ្ឌូណេស៊ី។ លេខ៤ គឺប្រាសាទបាយន្ត របស់កម្ពុជា។ លេខ ៥ ប្រាសាទ Ananda ប្រទេសមីយ៉ាន់ម៉ា។ លេខ ៦ ប្រាសាទ Chaiwatthanaram ប្រទេសថៃ។ លេខ ៧ ប្រាសាទ Shwedagon ប្រទេសមីយ៉ាន់ម៉ា។ លេខ ៨ ប្រាសាទ My Son ប្រទេសវៀតណាម។ និង ៩ វត្តប្រាសាទ Bai Dinh ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz2s0bGKzHZyPYu7mb3kMc66iVVLAy4CH8xbuuI5XQUW9hcgbsK10B7joT9a6EoJGWSQHmnPM6hVxb-ejmNFKlFOGNyYxJvHKq5OraLbH5tiGErqMg2_1iKmi1uegV9zaT3sGyvdwCHDIEs1OieqUEdIb-PGXGgmD954OktDEMbW9zi_ke8Ne0YaWTFvck/s2048/IMG_9337.JPG

សូមជម្រាបថា ប្រាសាទអង្គរវត្តរបស់ខ្មែរគឺតែងតែបង្ហាញនូវភាពលេចធ្លោទាំងនៅក្នុងតំបន់និងពិភពលោក ដែលកាលពីពេលកន្លងទៅ ប្រាសាទអង្គរវត្តក៏ត្រូវបានចាត់ថ្នាក់ថាជាទីតាំងមើលថ្ងៃរះនិងថ្ងៃលិចបានស្អាតជាងគេលើលោកផងដែរ។ ទាំងនេះគឺឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានខិតខំព្យាយាមបន្សល់ទុកនូវកេរ្តិ៍មរកតដ៏មានតម្លៃដល់កូនចៅជំនាន់ក្រោយៗបានចងចាំនិងសិក្សាស្វែងយល់។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគ្រប់ៗរូប ត្រូវតែចូលរួមផ្សព្វផ្សាយ ថែរក្សានិងលើកតម្កើនសម្បត្តិវប្បធម៌ជាតិឲ្យបានខ្ជាប់ខ្ជួន៕