នៅក្នុងពិភពលោកយើងនេះ មានសត្វស្លាបជាច្រើនប្រភេទ ដែលមានលក្ខណៈខុសៗគ្នាពីមួយទៅមួយ។ សត្វស្លាបប្រភេទខ្លះតូច ខ្លះធំ ខ្លះអត់ចេះហើរជាដើម តែបើនិយាយពីទំហំស៊ុតវិញ សត្វស្លាបដែលផ្ដល់ស៊ុតធំជាងគេបំផុតនោះគឺ សត្វអូទ្រីស។ សត្វអូទ្រីសគឺជាសត្វដែលមានស៊ុតធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយប្រវែងរហូតដល់ ៣៣ សង់ទីម៉ែត្រដែលនៅតែមានដល់សព្វថ្ងៃនេះ។
.png)
ប្រភេទសត្វស្លាបនេះ មានអម្បូរជាមួយនឹងសត្វគីវី (Kiwi) ហើយវាត្រូវបានរកឃើញនៅទូទាំងពិភពលោកតែម្តង ប៉ុន្តែភាគច្រើនវាសម្បូរមាននៅទ្វីបអាហ្វ្រិក ដូចជាអាហ្វ្រិកខាងជើង អាហ្វ្រិកខាងត្បូង និងអាហ្វ្រិកខាងកើតជាដើម។ ស៊ុតអូទ្រីសធំបំផុតក្នុងប្រវត្តិសាស្ត្រមានទម្ងន់ ៤៥០ គីឡូក្រាម ស្មើនឹងខ្លាឃ្មុំផេនដា ៣ ក្បាល ជាមួយប្រវែងរហូតដល់ ៣៣ សង់ទីម៉ែត្រដែលអាចផ្ទុកសារធាតុរាវបាន ៨.៥ លីត្រ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះស៊ុតអូទ្រីស មានទម្ងន់ជាមធ្យមត្រឹមតែ ១.៤ គីឡូក្រាមប៉ុណ្ណោះ ដែលមានទទឹងជាមធ្យម ១៣ សង់ទីម៉ែត្រ និងបណ្ដោយប្រមាណ ១៥ សង់ទីម៉ែត្រ។ ទោះបីជាវាមានទំហំតូចជាងមុនបន្តិចក៏ដោយ ក៏ស៊ុតអូទ្រីសនៅតែជាប់ឈ្មោះជាស៊ុតធំជាងគេបំផុតក្នុងលោកផងដែរ។ ស៊ុតអូទ្រីសត្រូវការរយៈពេលប្រមាណ ៣៥ ទៅ ៤៥ ថ្ងៃដើម្បីញាស់ចេញជាកូនអូទ្រីស។

ស៊ុតអូទ្រីសត្រូវបានគេនិយាយតៗគ្នាថា ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស ដោយសារវាសម្បូរទៅដោយជាតិប្រូតេអ៊ីនដែលចាំបាច់ត្រូវការចិញ្ចឹមសរីរាង្គ។ ដោយនៅពេលខ្លះគេយកស៊ុតសត្វស្លាបធំជាងគេនេះ ទៅធ្វើជាម្ហូប ចំណែកឯស្បែក និងស្លាបរបស់អូទ្រីសវិញ ត្រូវបានគេកែច្នៃជាសម្ភារៈមានតម្លៃផ្សេងៗ។
ក្រៅពីអូទ្រីសសត្វគីវីក៏ជាសត្វបក្សីដែលមានស៊ុតធំជាងគេទីពីរក្នុងលោកផងដែរ ជាមួយទម្ងន់ធ្ងន់មិនធម្មតារបស់វា បានធ្វើឱ្យវាកើតមកមានសុខភាពល្អ មានរោមពេញ និងឯករាជ្យ។ ពងគីវីត្រូវចំណាយពេលប្រហែល ៧៥-៨៥ ថ្ងៃដើម្បីញាស់ ដែលជារយៈពេលដ៏យូរបំផុត៕









