សិស្សានុសិស្សនិងនិស្សិតគ្រប់ៗរូប ដែលមានបំណងចង់បន្តការសិក្សានៅសកលវិទ្យាល័យ ទៅលើមុខជំនាញ-បច្ចេកទេសជាច្រើន ជាមួយនឹងអាហារូបករណ៍ដោយឥតគិតថ្លៃ គឺអាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះតទៅ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមគេហទំព័រសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានជម្រាបជូនដំណឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៩១០ កន្លែង ក្នុងចំណោម ១២ គ្រឹះស្ថានឧត្តមសិក្សា។
គ្រឹះស្ថានឧត្តមសិក្សាទាំង ១២ នោះគឺរួមមាន៖
១. សាកលវិទ្យាល័យខេមរៈ
២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប
៤. វិទ្យាស្ថានជាតិសង្គមកិច្ច
៥. វិទ្យាស្ថានវីឌីស៊ី
៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា
១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ
១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
សូមជាម្រាបថា ការផ្តល់ជូនអាហារូបករណ៍ចំនួន ៩១០ កន្លែងដែលក្នុងនោះគឺរួមមានថ្នាក់បរិញ្ញាបត្ររង ៦២៥ កន្លែង, ថ្នាក់បរិញ្ញាបត្រ ២៣៥ កន្លែង, និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០ កន្លែង។ ដូច្នេះហើយសិស្សនុសិស្សគ្រប់រូបៗអាចធ្វើការដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍ក៏ដូចជាការដាក់ពាក់ស្នើសុំ អ្នកទាំងអស់គ្នាគឺអាចចូលទៅកាន់គេហទំព័រ AMT- សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត៕










