Home Blog Page 718

J.Y. Park បរិច្ចាគ៧០ម៉ឺនដុល្លារសម្រាប់ថ្លៃព្យាបាលកុមារមានជីវភាពខ្វះខាត

0

J.Y. Park តារាចម្រៀង ផលិតករ និងជាស្ថាបនិក JYP Entertainment ផលិតក្រុមចម្រៀង TWICE និង Stray Kids បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន១ពាន់លានវ៉ុន ប្រមាណ៧០ម៉ឺនដុល្លារដើម្បីរ៉ាប់រងថ្លៃព្យាបាលកុមារ និងក្មេងជំទង់ដែលខ្វះខាត។ នេះជាឆ្នាំទី៣ជាប់ៗគ្នាដែលលោកបានបរិច្ចាគជាមួយទឹកប្រាក់ ពាន់លានជារៀងរាល់ឆ្នាំ ដោយនាំមកនូវការរួមចំណែកសរុបរបស់លោកដល់ទៅ ៣ ពាន់លានវ៉ុនពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលជាគំរូដ៏ល្អនៃការផ្តល់សប្បុរសធម៌ជាប់លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyUgG8V693I345wIheybpuyFAN_SSvCASaxzSGjzCagUMx0orQDFHVH2ZzVrr8vgtHvdElTDzUeWOk-oUOx1cTlI9ABYEFgJTaWbnvk2dW6kJjgY5QLJABxx51z94PzKxjVRT7kL3RqqmRsD2KhpRT1kztm6Z0-VOc5_LiMSv-7Ugyw4OuuDfLRHHlYXFq/s2048/image_2024-12-11_13-53-24.png

ការបរិច្ចាគនេះនឹងត្រូវបានចែកចាយក្នុងចំណោមមន្ទីរពេទ្យក្នុងតំបន់ចំនួន៥ក្នុងប្រទេសកូរ៉េ រួមមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yonsei មន្ទីរពេទ្យ Gangneung Asan មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Chilgok Kyungpook មន្ទីរពេទ្យ Busan Paik និងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Jeju ។ ថវិកានឹងត្រូវប្រើសម្រាប់ជួយព្យាបាលនិងការស្តារនីតិសម្បទាដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ និងកម្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOD4hZ4nt0kmtBqeOLzKpWBeUzgQQhq5nMZr3KIDhlT_da9E3flNr0yir8C1CfHVHOjcwQqxu_j_LkxrbBAubExfItv2v2aY236YOMYXG0WyRWF13LNlnP_lOvwe46cCBXVCTdiQA8VGsVP-lWSqMZMn3sJPPh6aTDC0Upy4O0uZvWnha5P4pllThMITZ/s2048/image_2024-12-11_13-53-26.png
ពិធីបរិច្ចាគមួយត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ នៅទីស្នាក់ការកណ្តាលរបស់ JYP Entertainment ក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពី J.Y. Park និងអ្នកតំណាងមកពីមន្ទីរពេទ្យអ្នកទទួល។ សប្បុរសធម៌ជាប់លាប់របស់ J.Y. Park បានបង្ហាញពីស្មារតីនៃកាតព្វកិច្ចដ៏ថ្លៃថ្នូ។ នៅឆ្នាំ ២០២២ លោកបានបរិច្ចាគថវិកាចំនួន ១០ ពាន់លានវ៉ុន ដើម្បីជួយដល់ការវះកាត់ និងការព្យាបាលកុមារដែលមានជំងឺពីកំណើត និងកម្រ តាមរយៈមន្ទីរពេទ្យ Samsung Seoul Hospital និងអង្គការទស្សនៈពិភពលោកអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjitULuBY8QlvLdPyInKgG5AZRUMNkn_9LRcjXhI4epVrKcbyYI3e7BPcHLHUvM3hIkvgO_Mzgod4p_CTBrkIQGA2jNPXde30vR0XJWxI9xUrsi7Lwb1Qy93nZcXwTUyOUNFwWSXVFTGcntGmj_9AY3_havUxWQrUOebUsUaBFZ1gsB_NBJrxQZP9XcB7NJ/s2048/image_2024-12-11_13-53-27.png

នៅឆ្នាំ២០២៣ លោកបានបរិច្ចាគថវិកាចំនួន ១០ ពាន់លានវ៉ុនបន្ថែមទៀតដល់មន្ទីរពេទ្យ រួមទាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan និងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Chonnam ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកបានជួយកុមារជាង ២៧៦ នាក់នៅទូទាំងប្រទេសកូរ៉េ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiixAXdcJed5DtGTawT-2p-nU1qqhKen8jdRN6tfk6iJlTna8fKCXTAol1raa2253h-jiMFP5uHrguUksX1Wz-py0MAtFvRlHcBFw2kqVSXgAgQ4lLi7xMfRrvG73zZ1C-THMt2IBRAmX1yurLY1tJXnk-1OBC3TRMEOL-B0q5fKjHX-wU4lEb_4DJKkiQY/s2048/image_2024-12-11_13-53-30.png

លើសពីការរួមចំណែកផ្ទាល់ខ្លួន J.Y. Park បានដឹកនាំគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ជាច្រើនតាមរយៈ JYP Entertainment ។ ក្រោមប្រធានបទ «ក្តីសុបិនគ្រប់បែបយ៉ាង» យុទ្ធនាការ (EDM) ក្រុមហ៊ុនដំណើរការកម្មវិធីដូចជាគម្រោងជំនួយផ្នែកវេជ្ជសាស្រ្ត EDM និងគម្រោងការបំពេញបំណង EDM ដែលមានគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ។ ក្នុងឆ្នាំ ២០២៣ JYP បានបរិច្ចាគ ប្រហែល ៨០ម៉ឺនដុល្លារដើម្បីផ្គត់ផ្គង់កុមារ ១,៧០៦ នាក់នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUIBoEVgvmTDS7ZFtXvq0mAF_1yCH9st7tSHla7bppgkCaxtWP2_AdRqcXF0U4T5TEUeCCYuDhe6MqzZkbK4FuQs9FsB-leen1ipOXv9aKsWcYkiMZeetExk8A-sC4tLSFkl2uTZIdAFRA0oRMkrYa1N2ZlML9QHlJ9GS3MuqOhyphenhyphen7K18X0Cthvf1lnUP0/s2048/image_2024-12-11_14-02-00.png

នៅក្នុងខែធ្នូ ទស្សនាវដ្តី TIME បានចាត់ចំណាត់ថ្នាក់ JYP ទីបីជាសាកល និងទីមួយនៅក្នុងប្រទេសកូរ៉េ ក្នុងចំណោម «ក្រុមហ៊ុនល្អបំផុតរបស់ពិភពលោកសម្រាប់កំណើនប្រកបដោយចីរភាពឆ្នាំ ២០២៥»៕

ថ្មីប្លែកនារដូវធ្លាក់ព្រិល ! ពិធីបុណ្យប្រពៃណីប្រមូលផលទឹកកកនៅទីក្រុងហាប៊ីនប្រទេសចិន

0

ប្រទេសចិន៖ ទីក្រុង Harbin ខេត្ត Heilongjiang បានប្រារព្ធពិធីបុណ្យប្រមូលផលទឹកកក ដែលជាការបើកព្រឹត្តិការណ៍រដូវរងាដំបូងនៅភាគឦសានប្រទេសចិន។
ពិធីបុណ្យនេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែធ្នូ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ៤,០០០ នាក់ជាមួយនឹងពិធីប្រពៃណី និងការសម្តែងជាច្រើន ដែលព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃរដូវកាលពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_d6jw8qVDm8SBDV9NkOw1GBsPmP7-zt5bCbZs1hQYtzKDzaD4JgaqVZLydcPm3S8KtgVbrXdlKpjwnLPCaiZsdUVb-6q7180_i3NhNrjUmnlLFUg7GO2o6aZ0gE_wdHrnuFIsQUTLHhwSnwzMzaeGxEpI3WMjgVBEsuFYKTlL7zupia0QttU47XLGzD0/s1600/image_2024-12-12_10-22-17.png

ពិធីបើកបានចាប់ផ្តើមជាមួយនឹងកម្មវិធីសម្តែងសិល្បៈរួមបញ្ចូលគ្នានូវតន្ត្រី និងរបាំប្រពៃណី។ នេះជាវិធីស្វាគមន៍ភ្ញៀវទេសចរនៅភាគឦសានប្រទេសចិន បង្កើតបរិយាកាសរស់រវើកសម្រាប់ព្រឹត្តិការណ៍នេះ។ ពិធីបុណ្យប្រមូលផលទឹកកកធ្វើឡើងនៅជាប់ទន្លេ Songhua ដែលជាផ្ទាំងទឹកកកដ៏ល្បីល្បាញ និងជាអច្ឆរិយៈធម្មជាតិរបស់ប្រទេសចិន។ ប្រជាពលរដ្ឋ និងអ្នកទេសចរមួយចំនួនធំបានមកចូលរួមក្នុងសកម្មភាពដូចជា ជិះស្គីលើទឹកកក លេងហ្គេមរដូវរងា និងរីករាយជាមួយអាហារដ៏សម្បូរបែប បង្កើតបានជាបរិយាកាសដ៏រស់រវើកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាចំណុចលេចធ្លោនៃរដូវរងាហាប៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCylKSJV6SCRs3TzMzPMN3XYiE4WaaWZ8NU0DwgPUkIoTStKnKxMTFxWbt-U_JWm0YjAqPGrgPOvfrJF_tBSg6rJiO8UCOuOfZJoB5Rg7iBcD3yhcZr4OvrO2Vc2hpDclxN6BLs1BRh_nPu_s6447vCUR1-VskfMiVUrnTcQctk_-mJfohdkPYJ8YtsXOy/s1600/image_2024-12-12_10-22-18.png

នំប៉ាវ និងស្ករតាំងម៉ែគឺជាអាហារដែលមិនអាចខ្វះបាននៅក្នុងប្រទេសចិន ដោយសារវាជាអត្តសញ្ញាណបង្ហាញពីវប្បធម៌ធ្វើម្ហូបតែមួយគត់របស់ប្រជាជនហាប៊ីន។ ម្ហូបក្នុងស្រុកដូចជាប្រហិតត្រី និងសាច់អាំង ក៏ជាអាហារពិសេសមួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ពួកគេមិនត្រឹមតែបានភ្លក់រសជាតិម្ហូបនៃភូមិភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានអារម្មណ៍បដិសណ្ឋារកិច្ចរបស់ប្រជាជនក្នុងតំបន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiha1b5GCwQH6EK20VXju-AyiqTEMTbM2TQSdOAbN_QOE9iNgAiAL32DPqTfL1JEGOljV8BrKxsLt0dCzMUO_vDZKBJxbdxxtfsziDtOEzxzoT5UFHzALkkE60cAE2mXyk-SRZzGAUpE5qteGKlsHM2EituICyuBNUyUlyE4NfK0_1sRmT-GgxrB-mCY9eb/s1600/image_2024-12-12_10-22-19.png
ក្នុងពិធីបុណ្យនេះ ក៏មានលក់សិប្បកម្មដូចជាកាបូប និងគ្រឿងតុបតែងធ្វើពីស្បែកត្រីទៀតផង ដែលទាំងនេះគឺជាផលិតផលបង្ហាញពីភាពច្នៃប្រឌិត និងសិល្បៈហត្ថកម្មដ៏ទំនើបរបស់ប្រជាជននៃទីក្រុងហាប៊ីន។ ភ្ញៀវទេសចរដែលចូលរួមព្រឹត្តិការណ៍នេះបានទទួលបទពិសោធន៍ថ្មីៗ និងប្លែកៗជាច្រើន ក៏ដូចជាយល់ច្បាស់ពីវប្បធម៌របស់ជនជាតិចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFajShcmX1x8M4OP0TaQz38ycePjVE1m79iqUkaNYxZCN4DPxT7qbGV-jOIImIpbgCE8hUP1aMRb-FVAFdCBNcnv7grAKX7iQUId5krFuUdr9kSVj-bmWdMBLlKx16-2nsjdAcys3NvFvKR3y3ZizsuA1d1n3WxpwvJ7kEI4llO5vGRRYBFZMqcpof9Ayw/s1600/image_2024-12-12_10-22-20.png

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះហើយ ការតាំងពិព័រណ៍ចម្លាក់គោម និងទឹកកកក៏នឹងប្រព្រឹត្តទៅជាប់គ្នាចាប់ពីថ្ងៃទី ១០ ខែធ្នូ ដល់ខែមីនាឆ្នាំក្រោយផងដែរ ប្រសិនបើអាកាសធាតុអំណោយផល។ ចំណុចលេចធ្លោមួយទៀតគឺពិធីបុណ្យនៅឧទ្យាន Harbin Ice and Snow World ដែលបង្ហាញរូបចម្លាក់ ប្រាសាទទឹកកក ស្លាយទឹកកក កង់សាឡាងយក្ស ការសម្តែងពេលរាត្រី និងសកម្មភាពទឹកកកដ៏គួរឱ្យទាក់ទាញជាច្រើនទៀត ដែលនឹងចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៥៕

មិនដែលដឹងសោះថា ជន្លេន និងឈ្លើងមានអត្ថប្រយោជន៍អស្ចារ្យយ៉ាងនេះ!

0

ជន្លេន និងឈ្លើងគឺជាសត្វល្មូនមួយប្រភេទដែលមនុស្សភាគច្រើនតែងតែខ្លាចរអារ និងខ្ពើមរអើម ដោយសាររូបរាងរបស់វាមិនគួរឱ្យស្រឡាញ់ដូចសត្វដទៃ។ ជាការពិតណាស់មនុស្សភាគច្រើនគិតថា សត្វទាំងពីរនេះគឺគ្មានប្រយោជន៍នោះទេ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Oxford University Hospitals បានឱ្យដឹងថា សត្វទាំងនេះគឺមានប្រយោជន៍ខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioZmDDvtSkymkq6iaPvQo54_qsSyF6uGVAj36cwsXh9w-zZ23Wa08hXcp-IZ_n-6vVsW6jMyywltNAlo1-eAdwR79g8miE3zv9WypgF7lMql04WUns_5jOXBLzHqrOpudi2uvYcbXgLt1jCWAd9bD6QL0gdESz354qON8x4xvnvZpP-KakyJgSq1GDiSfb/s2560/image_2024-12-12_09-26-49.png
សត្វឈ្លើងត្រូវបានគេប្រើប្រាស់ជាឱសថព្យាបាលជំងឺផ្សេងៗតាំងពីសម័យអេហ្ស៊ីបបុរាណមកម្ល៉េះ ដោយសារវាមានផ្ទុកនូវសារធាតុប្រូតេអ៊ីនដ៏ពិសេសដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារការកកឈាម។ មិនតែប៉ុណ្ណោះ វាក៏ជាឱសថសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ក៏ដូចជាជួយផ្សះមុខរបួសឱ្យឆាប់ជាសះស្បើយផងដែរ។ ក្រៅពីធ្វើជាឱសថ ឈ្លើងក៏ត្រូវបានគេប្រើជាចាំបាច់ក្នុងការកែសម្ផស្ស និងការវះកាត់ខ្នាតតូចមួយចំនួនទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsIz4YrILrJAbHu3UFdQIdDpMayrs6YMsrG05vkRRsNuTsu7gfCRXVw3gDBGP69iOJ6qAaHMXej_qCWOtuXMgHX55D2cOkbm0m-TFrh_qb8UPZqI4FYtWBMWLHZnabzqa8GlajGljz7cgBrfBLxEQ1yAw4_YUFBFzgsf2IvLXLxyijidAWoIwzRMfLc5As/s941/image_2024-12-12_09-26-52%20(2).png
នេះបើយោងតាមការសិក្សា ឈ្លើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកែសម្ផស្ស ដោយសារក្រោយការវះកាត់ ដើម្បីឱ្យឆាប់សះមុខរបួស គេអាចដាក់ឈ្លើងទាំងនោះឱ្យទាមនៅកន្លែងសំខាន់ៗមួយចំនួនដូចជា ច្រមុះ ថ្ងាស សុដន់ ថ្ពាល់ ដើម្បីស្រូបនូវឈាមកខ្វក់ និងដើម្បីឱ្យវាបញ្ចេញនូវទឹកមាត់ជារនាំងជួយការពារការក្លាយនៃមុខរបួសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiewzmtzB9MtZQzh-05K4znHwYGYmeAfMXW_YzIloE4mldCTAeU0FNWHkeNXqx97DXB5YoR0vfNBHzR4h4ZWfNMs_nzuRDLWzFTQ87aYUPO9ps2AftGrfjqGkTNnONiRBWBguoQyVm3e5Go8qtXIWUeiNlQOguhCy-S9mraRvUyAjfOU_h8qwTopVoE9waH/s1024/image_2024-12-12_09-26-52.png

ចំណែកឯជន្លេនវិញគឺគេយកធ្វើជាចំណីរបស់សត្វផ្សេងទៀត។ ក្រៅពីធ្វើជាចំណី សត្វជន្លេនក៏មានប្រយោជន៍សម្រាប់វិស័យកសិកម្មផងដែរ ព្រោះលាមករបស់វាមានជីរជាតិខ្លាំងណាស់សម្រាប់ដីដាំដំណាំផ្សេងៗ ម្យ៉ាងទៀតការវារចុះវារឡើងរបស់វានៅក្នុងដីក៏ធ្វើឱ្យដីសុះល្អផងដែរ។ ជន្លេន គឺជាសត្វមួយប្រភេទរស់នៅក្នុងដី កើតនៅក្នុងដី និងស៊ីដីជាអាហារ ដូច្នេះវាមានតួនាទីកែច្នៃសំណល់សរីរាង្គ និងជាអ្នកកែប្រែគុណភាពដី ធ្វើឱ្យមានលក្ខណៈល្អប្រសើរជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG9UbdJD125Of-HlkVlFq5n7yV275LpFpfEdHhbQ3O5kY46MWq65j8jqirjkGQJRvq-KHJh9mm3ojwkH9zNEjplkCBTfwt5hpWL86Cia6KYPsS0leOaGiaW8BCrG2jK7LqjbBaRKQm6Ms-qp4_y8ntISy5cbdtzSCv4m2xmkGJe0hGU_BQxzarJz0R-BB-/s1024/image_2024-12-12_09-26-53.png

រាជនីសម្រស់របស់កូរ៉េ Jisoo បានបង្ហើបអាថ៌កំបាំងថែរក្សាសម្រស់ឱ្យស្រស់ផូរផង់

0

Jisoo Blackpink ត្រូវបានគេចាត់ទុកថាជារាជនីសម្រស់ស្រស់ស្អាតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាងថា ដើម្បីទទួលបានស្បែកភ្លឺថ្លាស្រស់ស្អាតដូចទេពធីតា ក៏ដូចជាមានរូបរាងល្អឥតខ្ចោះ នាងតែងតែមានទម្លាប់បែបនេះជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7-hxQEm_aPqKI4RY4YQr0ljp2LwM7TeJO7pF-LPNV-fHMaCUaxw2f2TVj2d0aXrGZlwzQmfSv7iFu0FCc7SJkjFFMfKL5BEfKr456sN3vustZ2KgJgqlOGN0xI7_4JCQq6UgcFhympN14niaKujsG7Zj9K3GWktxW58ziMogysXGIDXhDP18n6v3aZEr/s1200/image_2024-12-12_09-23-49%20(3).png

១.ប្រើរបាំងក្រដាស៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងមុខធំៗ អ្នកអាចអនុវត្តតាម Jisoo បានដោយប្រើរបាំងក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង និងមានសំណើម ក៏ដូចជាជួយកម្ចាត់មុខដែលមានប្រហោងធំៗបានយ៉ាងមានប្រសិទ្ធភាព។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ ដែលនាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibe0TzUopatEaxhMjbS4DW3CvSO4AFwI_uWhwXq0RGd_npvnFodV5Hquvhn2q1QLwRElu0UoHo6Y1wUY_Xr9PABpFUFmlq0ijkX3SRfJXNFrSkz2yC63KQD7Aq0sdU-48eOsXTNDq3ladeL_3TSG_9nhIxR_TW9fYK2fBW949U8Dbd5RMxC8lAIKiMx3P-/s1177/image_2024-12-12_09-23-50.png

២.លាបក្រែមបបូរមាត់ឱ្យបានទៀងទាត់៖ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែប្រើក្រែមលាបមាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាបបូរមាត់ឱ្យទន់ និងការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់។ លើសពីនេះ Jisoo ក៏ប្រើ Vaseline ដើម្បីឱ្យបបូរមាត់របស់នាងរលោងកាត់បន្ថយការប្រេះមាត់ ជាមួយគ្នានេះនាងក៏ប្រើផលិតផល Lip Scrub ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYK6RbqZ3aYIfKjrtdYZrXTNcPaMwwQdxB08JVNQAXVLR17Bp-_BqIqx7nC21L_yy0mJFGGeDeH0mgOmYqTABM9f5VmI7Di156FSAlRfVwJCIRoiSg-bTMhhUTQ7fwa0sUW1ILFRGQq-MMjVAhmzNwRK7RnEZNVffNqV4qNpwgBT4i1OK-vAiw8PkyOsS/s2560/image_2024-12-12_09-24-57.png

៣.ផ្តល់សំណើមដល់ស្បែកជាប្រចាំ៖ អាថ៌កំបាំងសម្រស់របស់ Jisoo គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក។ លើសនេះគន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhah9oc3td8NDqGfL9eNLwMEtgfo08f1pBZETTbjok8fNtQvZmBgVdqHUpiYeYkp_y3Izt7JF_nbdMN_D3ntCgD3HdZhzYiv98D3SOWhtI_jUECzCWlLsiJlRSeJGgUII7RdxBckdxBtI9yIbwyAgEa69EJloKTM9zHzOqEF0kxRbcCiDozNqLnHcI-l0vt/s1346/image_2024-12-12_09-24-58.png

៤.ប្រើផលិផល Lotion៖ ក្រៅពីផ្តល់សំណើមដល់ស្បែកជាប្រចាំ Jisoo ក៏រួមបញ្ចូលគ្នានូវផលិតផល Lotion ដើម្បីជួយឱ្យស្បែកស តឹងណែន និងការពារភាពចាស់ផងដែរ។ Lotion មានវាយនភាពក្រាស់ជាងមុន ពេលលាបស្បែកនឹងមានសំណើមកាន់តែជ្រៅ។ ដូច្នេះសម្រាប់អ្នកដែលមានស្បែកស្ងួត ការប្រើឡេ Lotion ជាប្រចាំអាចជួយឱ្យស្បែករបស់អ្នករក្សាតុល្យភាពសំណើមបានកាន់តែល្អ៕

អូស្ត្រាលីប្រកាសអាសន្នពីការបាត់ដបផ្ទុកមេរោគសា.ហាវនៅមន្ទីរពិសោធន៍ជាង៣០០ដប

0

ប្រទេសអូស្ត្រាលី៖ រដ្ឋាភិបាលនៃរដ្ឋ Queensland របស់ប្រទេសអូស្ត្រាលី បានប្រកាសកាលពីពេលថ្មីៗនេះថា ដបរាប់រយដែលមានផ្ទុកមេរោគដ៏សាហាវបានបាត់ពីមន្ទីរពិសោធន៍ហើយ។
យោងតាមរបាយការណ៍ ដបចំនួន ៣២៣ ដែលមានផ្ទុកមេរោគឆ្លងជាច្រើនប្រភេទ រួមទាំងវីរុស Hendra, Lyssavirus និង Hantavirus បានបាត់ពីមន្ទីរពិសោធន៍មេរោគសុខភាពសាធារណៈ Queensland។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibGIfsNdclOp13ojQE7t4d08iAo7nyB_owZxbJ6k9scRNoHlj9xH6HdSylfJvIeMuzi4u_xXdttliXF65TXBNvUCpBORcy6gFMWfj81tLRg3PNv8AaamcLQPDMUL8Xdl0u0t-_wWmWR1IQevHXooJyfXCoSBu3l3PRE1J6UbJhdxVbn1IUK1k9vDYrNlxs/s1200/image_2024-12-12_09-11-23.png
នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេសអូស្ត្រាលី មេរោគ Hendra គឺជាមេរោគមួយដែលត្រូវបានរកឃើញតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ រីឯមេរោគ Hantavirus គឺជាប្រភេទវីរុសដែលអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរ និងស្លាប់ ខណៈដែល Lyssavirus គឺជាក្រុមមេរោគដែលអាចបង្កឱ្យមានជំងឺឆ្កែឆ្កួត។ Sam Scarpino បណ្ឌិតនាយក AI និងវិទ្យាសាស្ត្រជីវិតនៅសាកលវិទ្យាល័យ Northeastern ក្នុងទីក្រុង Boston បានប្រាប់ Fox News Digital ថា “មេរោគដែលបានរាយការណ៍ថាបាត់អាចមានផលវិបាកធ្ងន់ធ្ងរ ហើយអាចនាំឱ្យមានការគំរាមកំហែងដល់មនុស្ស” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-lge-ZFtN5H8JjcTup4h6i8HGmD7Q73AyeXNODueRBSH5h2ItLY31DpwMFDiaNdtu4RF9nzoLrDl0h5YaKp8_bF14jgU_xtd_swIj-56f78O988u3m-nnGVHg2vYRrw9Ra8nB1SQzjQsu7XE8ZYGWgt-MjNUb-ZjTHOfMfBjUS8aGtwMc-RnSELKXcixL/s1440/image_2024-12-12_09-11-24%20(2).png

Scarpino បាននិយាយថា មេរោគបង្កជំងឺទាំងបីនេះអាចនាំឱ្យមានអត្រាមរណភាពខ្ពស់ចំពោះមនុស្ស ជាពិសេសមេរោគ Lyssavirus រួមបញ្ចូលមេរោគជំងឺឆ្កែឆ្កួត ដែលស្ទើរតែនាំឱ្យស្លាប់ចំពោះមនុស្ស ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ទោះជាយ៉ាងណាមេរោគនេះមិនងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ដោយសារតែការឆ្លងមានកម្រិត ដូច្នេះហានិភ័យនៃជំងឺរាតត្បាតមានកម្រិតទាបណាស់។ ប៉ុន្តែវាអាចបង្កហានិភ័យខ្ពស់ដល់សត្វ និងបសុសត្វ ដោយសារមេរោគ Hendra រួមជាមួយនឹងពូជដែលពាក់ព័ន្ធមួយចំនួននៃគ្រួសារ Hantavirus និង Lyssavirus អាចធ្ងន់ធ្ងរខ្លាំងចំពោះមនុស្ស និងសត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG54CjTmubV1EmquKHSKGPu7rFK4ID3hDdWf_48KTRv9ZQNiQUYbzbGaqiaoGRmnAPN7zLZuGolwJopIo3yikYcZILGQPEEMEeAXHANgT78TAG22fXJl3paXIup0_JYzlxIc0Wsk_R6ik0YO2YVt4H64EogX8bffQMhQm65kyCxuliQAhyphenhyphen1e-ziT-FESjp/s1200/image_2024-12-12_09-11-24%20(3).png

សេចក្តីថ្លែងការណ៍បាននិយាយថា វាមិនច្បាស់ថាតើសំណាកមេរោគត្រូវបានលួច ឬបំផ្លាញទេ ហើយមិនមានភស្តុតាងណាមួយដែលថាឧបទ្ទវហេតុបង្កហានិភ័យដល់សហគមន៍ទេ។ បច្ចុប្បន្នរដ្ឋាភិបាលរដ្ឋ Queensland បានបញ្ជាឱ្យនាយកដ្ឋានសុខភាពសាធារណៈរបស់អូស្ត្រាលី បើកការស៊ើបអង្កេតលើឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ Queensland បានចាត់វិធានការយ៉ាងសកម្ម រួមទាំងការបណ្តុះបណ្តាលបុគ្គលិកឡើងវិញលើបទប្បញ្ញត្តិជាកាតព្វកិច្ច និងធ្វើការត្រួតពិនិត្យ ដើម្បីធានាបាននូវការផ្ទុកសំណាកមេរោគឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxm0d32ELoFb0BSUlc5MMerpeN9-a7r0gcPjXActcNPo0xREXJL6EePEIUSa0CnrPF7Q1sHbVE1VJaXJDWRdDIlMh3uNGP2gjEfJlzXnjrn2nV7wjwB3BHib7jjnNoJl-V9qXf5RDPGoVmqdUWU67uhn8dfNtthnccMVH4yZ8hkt7SWM3SAGD7CBppQii_/s960/image_2024-12-12_09-11-24.png

ទោះជាយ៉ាងណាប្រធានផ្នែកវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត John Gerrard បានរំលឹកឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា មិនមានភស្តុតាងនៃគ្រោះថ្នាក់ដល់សាធារណជននោះទេ៕

ឆ្នាំ២០២៤ ជី ដេវីត ថាបានគ្រប់យ៉ាងតែបាត់ម្យ៉ាងគឺ «ទំនុកចិត្ត»

0

ខែនេះគឺជាខែចុងក្រោយនៃឆ្នាំ២០២៤ ដែលធ្វើឱ្យអ្នកសិល្បៈមួយចំនួនបានបង្ហាញពីភាពជោគជ័យលើអាជីពការងារ និងបានបង្ហាញពីអ្វីដែលខ្លួនបានធ្វើក្នុងរយៈពេល១ឆ្នាំមកនេះ។ ងាកមកតារាចម្រៀង ជី ដេវីត វិញ ក៏បានបង្ហាញដែរថាឆ្នាំ២០២៤ រូបលោកទទួលបានគ្រប់យ៉ាង ប៉ុន្តែបាត់តែម្យ៉ាងតែប៉ុណ្ណោះគឺជា «ទំនុកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuPGBtq-Dy6ZOsGYbrek6RAGNe2vjLeSITaLxGiX79gl36venmvyZABZc-B8E9sheijYkM9x9Dc5jRtJ4IjFzDJriQAG0uqO-RD8BuDP3vmOcBSMrMgGtfHgNKyKUaKvnm7zGF1cW3eqezsaAXbR1CpeVwCQ2vEK25IxCJtp_ylyanZ_or4LAubPX-Uja0/s2048/image_2024-12-11_08-55-27.png

នៅលើគណនីបណ្តាញសង្គមរបស់លោក ងួន ចាន់ដេវីត បានបង្ហោះសំណេរមួយនាយប់ថ្ងៃទី១០ ខែធ្នូ បង្កឱ្យមានការចាប់អារម្មណ៍ពីសំណាកហ្វេនៗ។ តារាចម្រៀងរូបនេះបានបង្ហោះថា «ឆ្នាំ ២០២៤ បានគ្រប់យ៉ាងតែបាត់របស់មួយគឺ ទំនុកចិត្ត តែរឿងនេះខ្ញុំមិនមែនអ្នកខាតទេ ប្រហែលអាចជាគេអ្នកខាតច្រើនជាង ជូនពរសំណាងល្អ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhknNXhSQCpfTLVPZbdol8NUO9g5ozhKtrbeWUgELgbzqRdc2FLE8P6fAyQaeARZA9gToAwGx2gt4Qyn7BoYqjEkYbTECVbtlfjso8uv9_oFzXr7IUxW8Pd_lhxAPA7EtNNflUYo8lTJ0ia197vb_bXFiiBM6AdC2NhZMaTQuBwdUV9oACnlQlwedGpavHS/s2048/image_2024-12-11_08-55-31.png

ទោះបីជានេះជាសំណេរខ្លីក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានយល់ស្របនូវអ្វីដែល ជី ដេវីត បានលើកឡើងព្រោះថាពាក្យ ទំនុកចិត្ត កាលណាដែលបាត់បង់ហើយគឺពិបាកនឹហងស្រោចស្រង់ណាស់ ខណៈអ្នកមួយចំនួនមានភាពងឿងឆ្ងល់ថា ទំនុកចិត្ត ដែល ជី ដេវីត បាត់នេះគឺជារឿងអ្វីជាទំនាក់ទំនងការងារ ម្ចាស់ Sponsor ឬជាអ្វីផ្សេងរហូតធ្វើឱ្យលោកបង្ហោះយ៉ាងដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4R2nIqyIDG67sajjdTVm9-AUGkTmyYkAMcsgA0YdNKZQ_ur-DvErbbBUkPzGOvLpbQmQvQqae586pqEqbJMtsOSeUQ7vpRr_AuiVZ3o9j8qkiqrmywTmkGrwxBhJlbw992rvBbijqqH8RuTCG_my8wG7hjUnRzDJUwkbHx-zg0kViTDKwv-ydKsBwGAAi/s960/image_2024-12-11_08-55-33.png

គេចាំបានថា កាលពីដើមខែតុលា នេះ ជី ដេវីត បានយកវេទិកាការប្រគំតន្រ្តី PS3 THE ALBUM CONCERT របស់ខ្លួនប្រកាសប្រាប់អ្នកគាំទ្រថានេះជា Solo Concert របស់លោកដែលអ្នកគាំទ្របានស្តាប់បទចម្រៀងជាច្រើនបទដោយមិនដឹងថាពេលណានឹងមាន Solo Concert ទៀតនោះទេ។ ក្នុងនោះ ជី ដេវីត បានបង្ហើបប្រាប់ថា ម៉ាស៊ីនឡានដែលឆ្ពោះទៅមុខតែងតែមានឧបសគ្គតិចតួចហើយដែលទំនងលោកមានបញ្ហាណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFKh0TxlquOEuEQL48N4M50hjaxYGYJFxhyuZ0EL40hGBWmsVfxDtLO0v-WMlKw0VY9e2Zrb5YfhhmS_uB0wBeNRFchZGXqMRClU1zvC4Sip3OqWBZCgbQls9z2myXXzTzYBuFY59aMCn9Z2zTvMSxLLTFQ7fPJhi-MNOiuLXN4ZWef6TgnTRjXGTp2Nbw/s960/image_2024-12-11_08-55-34.png

ទាក់ទិនជីវិតគូជាមួយតារាចម្រៀង ទេព បូព្រឹក្ស និងកូនប្រុសរបស់អ្នកទាំងពីរកាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបានបង្ហើបដែរថា ពួកគេនឹងចូលរោងជ័យនៅឆ្នាំ២០២៥៕

តារាសម្ដែង Esther Yu ហាក់បង្ហាញថាមានជម្លោះជាមួយក្រុមការងារភាពយន្តដោយសារមូលហេតុនេះ

0

តារាសម្ដែងចិន Esther Yu ត្រូវបានទស្សនិកជនជាច្រើនជឿថានាងមានជម្លោះជាមួយក្រុមការងារភាពយន្ត«Speed and Love» ដោយផ្អែកលើការបង្ហោះជាច្រើនរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgraakGGvlinvoGbBevOa9gGFeee5SjaRmBjwTtJwLUoo5r6qfLG2kxm5nffCFFre0xFDKP6p-w7yaGDqwVwfizDC_E_Mw-vbn9ZGPOMSqBMxot7rmAshlYEvT27GBRWf7DifVYYuBVo5OrbVxQA_55yIIuzd7aZVV4iHowY6pnvzXT861C9EATZDFf_pkL/s1350/image_2024-12-10_13-42-50.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍កាលពីថ្ងៃទី៦ ខែធ្នូ Esther Yu បានបង្ហោះពី អារម្មណ៍សោកសៅក្រោយមក នាងបានសរសេរថា «នៅលើផ្លូវឆ្ពោះទៅរកភាពពេញវ័យ អ្នកប្រាកដជាប្រឈមមុខនឹងភាពអយុត្តិធម៌ និងការលំបាកមួយចំនួន។ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់អ្នករាល់គ្នា។ កុំបារម្ភច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtYoDDRjjy0PBSBNczKT66fsy3taKTVonefCO1fJPNS-qVFsJhmjBzMXkOAVtDIeIa5-NW4BqYdjcb3ZSv-0ZIcGsPMCghr7pURleUajA8SoZZf_4ECBzuq0zJ6X2lvioUAwCan2THXgyxf2LZO5y-iz_f7NcSiKDVqLtzhEinqHHidPTlgN3VHN00Z6J/s1620/image_2024-12-10_13-42-51%20(2).png

ការបង្ហោះរបស់នាងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយទទួលបានមតិរាប់ពាន់ពីអ្នកគាំទ្រ។ មនុស្សជាច្រើនបានសម្ដែងការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តតារាស្រីរូបនេះ។ ពាក្យគន្លឹះ «តើមានអ្វីកើតឡើងជាមួយ Esther Yu?» បានកើនឡើងយ៉ាងឆាប់រហ័សក្លាយជាកំពូលនៃប្រធានបទដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដែលមានអ្នកចូលមើល ១៥០ លានដងក្នុងមួយថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFjPCmjAYL6FVF_nBlIv7r-Z8f3JiejSf2RIhiX_5nwKfdiVXAFenpryZiyntll0v3gvwoXvZdR96_9FHYcMKNPfcQvmb4G2ZduRAWavjXOrqeaXIcPSXY3s-7e-KV3sPfczl_8b5s-vLbnbwO1Ng6pTW8vPmSrAsPL7EjThOosNAinyU9WDin10CcLsD/s1619/image_2024-12-10_13-42-51.png
ការស្មាននៅលើប្រព័ន្ធអ៊ីនធឺណិតពួកគេគិតថា Esther Yu បង្ហាញពីសញ្ញាទុក្ខព្រួយបន្ទាប់ពីមានការមិនចុះសម្រុងជាមួយក្រុមការងារ ។ ប្រភពអះអាងថា តារាស្រីរូបនេះត្រូវបានគេបោកឱ្យចុះកុងត្រា។ នាងត្រូវបានគេសន្យាថានឹងសម្ដែងជាតួឯកក្នុងបញ្ជី A ប៉ុន្តែនៅពេលចាប់ផ្ដើមថត នាងបានរកឃើញថាដៃគូសម្តែងរបស់នាងជាតារាសម្ដែង He Yu ជាតារាសម្ដែងក្នុងបញ្ជី B ដែលមានកេរ្តិ៍ឈ្មោះល្បីតិចជាងនាង។ នាងត្រូវបានគេរាយការណ៍ថាចង់ឈប់ថត ប៉ុន្តែដោយសារកុងត្រានាងគ្មានជម្រើសអ្វីក្រៅពីបន្ត។ ជាងនេះទៅទៀត ក្នុងអំឡុងពេលដំណើរការថត ក៏មានសេចក្តីរាយការណ៍ថា និងអ្នកដឹកនាំរឿងមានជម្លោះជាច្រើន សូម្បីតែឈ្លោះគ្នាយ៉ាងក្តៅគគុក ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគថត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDC2Rtcwlaf7jAIrofEWv2GbTpelzd-C5k5QLaZvMygV4RHHbehf0dIbq-oa-inwp34jUXoqmNn629RjJP6cGoay4zSFR5UIkBNML5iIPoY-FCGnbTIyeDOvX9uAz-I9-PwMx6QZ7sGHLm2M-XIMp57w0zIVh9SPaBldEPp0AGDiBKn1cks_VWgyjchcv4/s1620/image_2024-12-10_13-42-53.png

ក្រោយការបង្ហោះរបស់តារាសម្ដែងរូបនេះ អ្នកគាំទ្ររបស់ Esther Yu បានបង្ហោះ និងចោទសួរអ្នកផលិតរឿង។ ទោះបីជាយ៉ាងណាមកដល់ពេលនេះ ក្រុមការងារភាពយន្តនៅមិនទាន់មានការឆ្លើយតបទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yYPbbb5jeAX-9K8LzhJbs5gROeaEs0qzl5PhsRvW5QbNlFxLrYOkJjrBdGBHziyGmbrntetB4rqhPxTpVZBYgLcIOSR-s12ES-NB9pow6dJUe3J0pV_MWMh0i96jQslYbDufW7JjVvGfuu_ds2X_oUjrc87R72Xi4yP_CgIgBg45ovAujwqCkVmjurzj/s1280/image_2024-12-10_13-42-55.png

Esther Yu មានអាយុ២៩ ឆ្នាំទទួលបានភាពល្បីល្បាញក្នុងនាមជាអតីតសមាជិកក្រុម The9 ដែលជាក្រុមនារីគម្រោងពីកម្មវិធី «Youth With You 2»អតីតកូនសិស្សរបស់ Lisa សមាជិក BLACKPINK។ បើតាមកាសែត South China Morning Post បានរាយការណ៍ថា ឪពុករបស់នាងគឺជាមហាសេដ្ឋីរ៉ែ ហើយជីតារបស់នាងគឺជាប្រធានសាជីវកម្មដែក។ ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារនាងត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០ ពាន់លានយន់ ប្រមាណ ៥.៦ ពាន់លានដុល្លារ៕

 

 

Miss Grand បារាំង រិះគ.ន់ម្ចាស់មកុដ MGI2024 ជាសាធារណៈថាមិនគោរពនាង

0

បវរកញ្ញា Safiétou Kabengele ដែលជា Miss Grand បារាំង និងបានជាប់លំដាប់រងទី៣ Miss Grand International (MGI) ឆ្នាំ២០២៤ បានរិះគន់ជាសាធារណៈចំពោះម្ចាស់ជ័យលាភMGI2024 Rachel Gupta ចំពោះអាកប្បកិរិយាមិនល្អរបស់នាងនៅលើបណ្តាញសង្គម។ ក្រោយពីទម្លាយរឿងនេះរួចអ្នកគាំទ្រក៏បានកត់សម្គាល់ដែរថាទំនាក់ទំនងរបស់អ្នកទាំងពីរមើលទៅពិតជាមិនចុះសម្រុងគ្នាមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDDlOWpC28k-tC9hy2kr3CBUVKmm4O7Adzpv0CeSu7QQ75QXUnkzETcAPhLYqmuBC3nJC8Ba02wl9n6t6m_0Fr0sY4XRpkuie2-ZOLgcQxdAePhhjyo1LuJHD7U1jiluuRCvoKP_KMTn6ryRx7L1OW8CQANMZIzHWZR11aHIgIqC3rL27SmDIBJM96mXi/s2048/464543263_967751462055440_1845412718348365792_n.jpg
នៅថ្ងៃទី៦ ខែធ្នូ Miss Grand បារាំង បានបង្ហោះនៅលើគណនី Instagram ថា Rachel មិនគោរពនាងនៅចំពោះមុខក្រុម MGI និងបវរកញ្ញាម្ចាស់ជ័យលាភីផ្សេងទៀត ហើយនាងមិនសម្តែងធ្វើជាមានអ្នកទំនាក់ទំនងដែលធ្វើឱ្យនាងឈឺចាប់នោះទេ នាងគឺជានាង។ ទោះបីជាព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះនៅតែមិនច្បាស់លាស់ក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ពីអាកប្បកិរិយាដ៏ត្រជាក់រវាងអ្នកទាំងពីរក្នុងអំឡុងពេលសកម្មភាពដែលពាក់ព័ន្ធនឹងបេក្ខជនចុងក្រោយទាំង១០ នៅឯការប្រលង MGI ឆ្នាំ២០២៤ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnZzXggO8gYmklPWPs7Y_DCattrnEZJOeXW5HVNOLVfTgGuymnnWiWruLju3qXZKxUraIBKvCsEYUucmQYxCsX8oBX49awrgwmcvzvecQcvCSt7JIYiHXMOix2p4p1Zdlr5zkLd4ZXLDpJ491aLVo-IiZSs9BfRzVsLP7qhuQ3HVUdlIlUXVVsWWtyK2i/s1794/image_2024-12-11_11-19-01.png
លើសពីនេះទៀត ទំនាក់ទំនងរបស់ពួកគេទាំងក្រៅបណ្តាញ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានតិចតួចបំផុត។ ការបង្ហោះរបស់ Miss Grand បារាំង បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ទោះបីជាអ្នកខ្លះគាំទ្រភាពស្មោះត្រង់របស់នាងក៏ដោយ ដោយជឿថា ដោយសារតែនាងមិនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអ្នករៀបចំកម្មវិធីប្រកួត នាងមានសិទ្ធិបញ្ចេញអារម្មណ៍ និងយោបល់ផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiOVGKR-L1LvQ5Sv6vj9g1gWIR6dZgZzwqgCZ3FXbBJ6ZyKBDafuCuAHIdNZQfQOX8jhfb9C18KE5eZSLziHTXS9WVGzo0-WfATmUEfPNOc4-mUuMtLqtv7vwQIIbt-eaVBKIQbNWOPh9hA-wi76KzGckQpdR726KTYMA5p4uQtMGfq4UJWN-FWRl2gHZV/s1282/image_2024-12-11_11-19-39%20(2).png

ផ្ទុយទៅវិញ នៅពេលសួរអំពីទំនាក់ទំនងរបស់នាងជាមួយនឹងតំណាងប្រទេសមីយ៉ាន់ម៉ា Thae Su Nyein នោះ Safiétou បានបង្ហើបថា ពួកគេនៅតែទាក់ទងគ្នា ហើយថានាងស្រឡាញ់នាង។ បវរកញ្ញាមីយ៉ាន់ម៉ាបានចែករំលែកការបង្ហោះរបស់ Miss Grand បារាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងយ៉ាងឆាប់រហ័សដោយបង្ហាញថានាងក៏នឹក Safiétou ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEion_rkJv6-p2letvxOaybm3lyfcjsI63WGZQ7JXblVe4OGCgPKkSHSGsv-agSUZV00MgFajgeO-1knr540btH39zNZA2xOTr4sYOeri8pDAfq2KI_L7Fztrey4fDq-9MSWOY-qw3xoi3n5vje8bkmiWYkfHpWCcfbwCtLHwxzru1uYLwwgBlKAuR6r1vop/s843/image_2024-12-11_11-19-39.png

Safiétou Kabengele មានអាយុ២៦ ឆ្នាំមានដើមកំណើតបារាំង និងសេណេហ្គាល់។ នាងបានគ្រងមកុដ Miss Grand France ឆ្នាំនេះ ហើយក្រោយមកបានតំណាងប្រទេសរបស់នាងក្នុងការប្រកួត MGI ឆ្នាំ២០២៤ដោយបានជាប់លំដាប់រងទី៣នៅក្នុងការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUh_cMWlYnJEIMqUX2tqfIcrwI3bZ0OzOculq-JaC_VhmrkGf2sPqKagVN83J497IhKJgHAy1POxG4BFuHuTgj9WdLH49VVqEjpmAWZxiPzUZd1glE1_BhVAa4MijkYhqoO1YVE4a_GPR2kBSuKokH9dhYviDWwb8qPuUuGkQP4YeR7WP48EdnB81TovK/s2048/image_2024-12-12_08-35-24.png

គេចាំបានដែរថា អត្តចរិតរបស់ Rachel ម្ចាស់មកុដ MGI 2024 ក៏ត្រូវបានទស្សនិកជនរិះគន់ដូចគ្នានៅពេលដែលនាងជាបវរកញ្ញាមួយរូបប្រើអាកប្បកិរិយាមិនសមរម្យនិយាយផ្លែផ្កាមកខាងកម្ពុជាពីរឿងសណ្តែកដី។ អ្នកខ្លះក៏បង្ហាញការខកចិត្តសោកស្តាយដែលធ្លាប់អាណិតស្រលាញ់បវរកញ្ញាឥណ្ឌានេះប៉ុន្តែនាងបានផ្លាស់ប្តូរអត្តចរិតនៅពេលបានគ្រងមកុដ៕

ក្រុមចម្រៀងនារី BABYMONSTER និង ILLIT កំពុងបង្កើនភាពជោគជ័យជាគូប្រជែ.ងមិនគួរមើលរំលង

0

កាលពីថ្ងៃទី៩ ខែធ្នូ ផលិតកម្ម YG បានបង្ហាញពីវីដេអូចម្រៀងសម្រាប់បទ «Clik Clak » របស់ BABYMONSTER មានការចូលមើលលើសពី ១០០ លានដងនៅលើ YouTube ។ គួរកត់សម្គាល់ថាវីដេអូនេះសម្រេចបាននូវចំណុចសំខាន់នេះត្រឹមតែ ៤១ ថ្ងៃបន្ទាប់ពីការចេញផ្សាយរបស់វា ដែលបានក្លាយជាវីដេអូទី ៨ របស់ក្រុមនេះដែលមានអ្នកចូលមើលលើសពី ១០០ លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7oPC23Zrb-26X0RbX2OePa7iWmmyH1zXGq6A3AZUzU2vB3ik0CzHQ5lZZad7l8lt4nh8bLObKYgPUHXbK_wBO_XsoLYgqHON4RKwitVcltpo808L23jxLZSUSYdplR-zrpqpbOmhrE1rUjOsnk24lP2PPcmxQNWrO4Zu0XwC9FDQ7FxGaoPMhxwdecW3g/s1440/image_2024-12-10_15-22-30.png

ជាពិសេស ដោយឃើញតែរូបភាពស ខ្មៅ ក៏មិនច្របូកច្របល់នោះ MV នេះនៅតែទទួលបានការចាប់អារម្មណ៍ពីមហាជនដដែល។ ព័ស្តុតាងគឺថាបន្ទាប់ពីការចេញផ្សាយរបស់វា «Clik Clak» បានចូលទៅក្នុងបញ្ជីនៃ «វីដេអូដែលបានមើលច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង» នៅលើ YouTube ហើយបានរក្សាតំណែងរបស់ខ្លួននៅក្នុងចំណាត់ថ្នាក់ប្រចាំថ្ងៃកំពូលទាំង១០ របស់វេទិកាសម្រាប់រយៈពេលបួនថ្ងៃជាប់គ្នា។ មិនត្រឹមតែប៉ុណ្ណឹង ឆាណែល YouTube ផ្លូវការរបស់ BABYMONSTER ក៏មានអ្នក Subscribe លើសពី ៧.៦៨ លាននាក់ ជាមួយនឹងចំនួនទស្សនាសរុបជិត ៣.៣ ពាន់លានដង ដែលបង្ហាញពីឥទ្ធិពលដ៏លើសលប់របស់ក្រុមក្នុងនាមជាតារា Kpop នៅលើវេទិកានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB9v9KL1jRWciJdp-CoqA6NW0IZ7GjHxUZdWvToUC5lrQm-mI7bfH_ey6hECjFLCRXLwZhblTxeeaEcSWBhQ5yt966cwuBhxTbzlAoWacUv9YqmlTxeIYqb01iwuVNVYe5h6GmrHhvw3PqruVNT8zDCuRY8dyE4WqGeVpYExO2Zn1mcgpcrM683TE2p_ZQ/s2048/image_2024-12-10_15-22-31%20(2).png

ក្នុងពេលឆាប់ៗនេះ សមាជិកទាំង៧នាក់ របស់ BABYMONSTER នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកលើកដំបូងនៅថ្ងៃទី ២៥ និង ២៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីក្រុងសេអ៊ូល ជាមួយនឹងការប្រគំតន្រ្តីផ្សេងទៀតក្នុងទីក្រុងនៃសហរដ្ឋអាម៉េរិកដូចជា New Jersey និង Los Angeles ក្នុងគោលបំណងពង្រីកវិសាលភាពទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqhK-GFpsYwIfLtLbzlH-LG5139JH24gQXFh0BSN_2N_8FAq-0-eq0evnuupje_aT8ASOAxbebLuaKP0C4Nbt_k1KYY969-W8-N69g2fXlQDMg7rRHp-beN1mT9TNoPRhBCZBnQu7ojztyuC27_CegQmrGcEMENNqgHos-f2MRjow6iNCADDNwfK97ZCNV/s1640/image_2024-12-10_15-22-33.png
ខណៈពេលដែល BABYMONSTER បានកត់សម្គាល់នូវព្រឹត្ដិការណ៍ថ្មី គូប្រជែងដែលបានជ្រើសរើសរបស់ក្រុម ILLIT ក៏មានការវិវឌ្ឍលេចធ្លោផងដែរនៃវិស័យ K-Pop ឆ្នាំ២០២៤ទោះបីជាមានការចម្រូងចម្រាសជាបន្តបន្ទាប់ចំពោះ ក្រុម NewJeans ក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZSIT9yNWJIUwzA690_Y7tFRkkEy9JTq7nKR08L9l4S_Ewxj9qLhnjT_Nt7N_jbBFNkG0XBtlATfIIuJ_qYAFYAA115J_htXga1btWCGGyLIE63knJlmxypCSXA7KDXucnFFIkkpyy9UmYjXNGGIvAv_LSx3RAU9Ug1KPw2O6vlRahRXiD5bv6wV8MAFir/s1440/image_2024-12-12_08-28-58%20(2).png

ចាប់តាំងពីការចេញអាល់ប៊ុមតូច«Super Real Me» ដែលមានចំណងជើងថា «Magnetic» ILLIT បានក្លាយជាបាតុភូតថ្មីមួយនៅក្នុងឧស្សាហកម្ម Kpop ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័សក្នុងនាមជាក្រុមនារីទីបីរបស់ Kpop របស់ HYPEបន្ទាប់ពី LE SSERAFIM និង NewJeans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCbG0KJDXito8Dbp2hLduhY0htJ-FYkChp6b9qCRtmfDocJBWvdim7ToQhOdNVbugBTp0cOz5BNLdFHEAExm6tVC7FpgScKYmuU1U14KJtKGESV1u4K9t9zPMMBRXe5JNN4w6wqMnpMxLe7QDd88oAslKsusza5UbspRwG-ukG52UAIjBSlgZC0MG6k41G/s960/image_2024-12-12_08-28-58.png

នៅពេលចេញផ្សាយ «Magnetic» គឺជាបទចម្រៀងដំបូងរបស់ Kpop ដែលចូលក្នុងតារាង Billboard Hot 100 ដែលបានក្លាយជាបទចម្រៀងកូរ៉េដែលមានការផ្សាយច្រើនបំផុតនៅលើ Spotify ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ មិនទាន់អស់នោះទេ នៅលើវេទិកា TikTok «brainchild របស់ ILLIT» ក៏ត្រូវបានផ្តល់កិត្តិយសជា Summer Song of the Year នៅកូរ៉េ និងជប៉ុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk89PdNQu6xQNMMrbaqD60D8TPsEHXWn8ozfClv2ibT1xU0yckwu9n8WLtHJmOOyh4_zi46Kb-Ix-1cj5-Zk4mfU_B2lzgHVFpsFmcT98hE-8BVVaZlbbvkImsHeY789zORGlp_c2Yro9jt6KZLKpaLklbql96QSNiaHLJxIWxqKsEalYvEJ14BvdcdATo/s1182/image_2024-12-12_08-28-59.png
នៅក្នុងបញ្ជីបទចម្រៀងកំពូលឆ្នាំ២០២៤ បទនេះក៏បានកត់ត្រាឈ្មោះរបស់ខ្លួននៅទីតាំង ២៥ ក្លាយជាបទចម្រៀង Kpop លំដាប់ខ្ពស់បំផុត។ នៅក្នុងទស្សនាវដ្តីដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស NME ក៏បានបញ្ចូលបទនេះនៅក្នុងបញ្ជីបទចម្រៀងល្អបំផុតចំនួន ៥០ នៃឆ្នាំ ២០២៤ នៅចំណាត់ថ្នាក់លេខ ២៧។ នៅលើឆាកអន្តរជាតិ ILLIT គឺជាក្រុម Kpop តែមួយគត់ដែលទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Best Asian Act Awards នៅឯ MTV European Music Awards 2024។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzq9D8W26StWS_nKVvAYUvZQi-7hU1XrrUH5Uh1tMsN0OJ_Af2E3Ylx2m_9ayn8lLIQcZm3YVVJ1qVq5rI3xBSCnVl-4SonHklKLeF-eBdNbC3ekAhyphenhyphenhQG9fFN71t1UxSzEhI2j83KtYQxKpRrF14Q3MOMAAtDMPqvOEh3AUkGWblu9fcpF0EFl-FBqnyt/s1280/image_2024-12-12_08-30-11.png

នៅក្នុងទីផ្សារក្នុងស្រុក HYBE នៅតែគ្មានគូប្រជែងនៅពេល «កាន់» ពានរង្វាន់ Outstanding Rookie ពីរជាប់គ្នានៅ MAMA 2024 និង MMA 2024 ។ ក្រុមនេះក៏ទទួលបានការតែងតាំងសម្រាប់ប្រភេទចម្រៀង K-pop លំដាប់ពិភពលោកនៅ Billboard Music Awards 2024 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyk7YJvJd2hG2mISidPvuD6CKV86X3n87VA_mCB1zfispDyk7XFvG0yCgzRxuazH4w3EGVfx5u11cJuJWRuCtUCP4RAm32EKE4LnGmJE_heGDvo4eByXYaMPVez75k27e5_Glc72AaE8mAO-BfbZRdXiw1N1OspKBPyDW0YJA6LscyS_rLA_T7GTsrirKR/s2560/image_2024-12-12_08-30-12.png

ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យដំបូងរបស់ ILLIT បានជួបប្រទះនឹងបញ្ហានៅពេលដែលអតីតនាយកប្រតិបត្តិ ADOR Min Hee Jin បានចោទប្រកាន់ក្រុមនេះថាបានចម្លងគំនិត និងស្ទីលរបស់ NewJeans «នៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពកម្សាន្ត រួមទាំងសក់ និងការតុបតែងមុខ សំលៀកបំពាក់ ក្បាច់រាំ រូបរាង»។ ជម្លោះកាន់តែតានតឹងកាន់តែខ្លាំង ខណៈភាគីទាំងពីរបន្តប្តឹងផ្តល់គ្នាទៅវិញទៅមក។ ទោះបីជារហូតមកដល់ពេលនេះ ILLIT នៅតែទទួលបានការរិះគន់ជាច្រើន ហើយត្រូវបានគេនិយាយថាកំពុងចម្លងផ្លូវរបស់អ្នកចាស់របស់ខ្លួនតែមិនអាចបដិសេធបានទេថាឥទ្ធិពលនៃក្រុមដែលមានសមាជិក ៥ នាក់នេះមិនធម្មតានោះទេ៕

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

0

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមឧបត្ថម្ភក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ៣ឆ្នាំជាប់គ្នា ដើម្បីចែករំលែកភាពសប្បាយរីករាយជាប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរតែមួយ ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានវត្តមានចូលរួមសកម្មភាពជាច្រើន ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំង​ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ មិនថាបុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអុំទូក  ព្រិត្តិការណ៍កីឡាជាតិ អន្តរជាតិ និងពិធីបុណ្យជាតិតូចធំៗ ស្ទើរគ្រប់កម្មវិធី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0yYDlEGCacbB17vrR5ZhOEPwiEQU3gw5HyF0IBHTXUsouMg5AvJZhHxV_gecYWeFQfvZFuZsmMITKg49syO5z33_Qng9XNKmD_7fwcYAWmEwMFnb2SsiVTR2ArhqYe5Cok6Gn1athH0kilANn_aEreUaUaB_u0hFEB_lUckH8PU_-rccuCCUdgRMZ6LX/s2600/%E1%9E%80%E1%9E%B8%E1%9E%A1%E1%9E%B6%E1%9E%80%E1%9E%9A%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%94%E1%9F%89%E1%9F%87%E1%9E%94%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F.png នេះក៏ជាឆ្នាំទី៣ផងដែរ ដែលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត ក្រោម​ប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣.១៤.១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIeofg17vJ90cAzvmBU-kxJgkZY1STUwMHrmEsopT2hDwIreo5GP7Kq4VKLvbBzFIEHFHCz8H2w8PWgTyN9EPhHv4IUzKnYRwTj2CJ03Wb0bVlN8a-8sWgDcJx0ebbleGq3Fnzs7EC7OCzCzI8HEHlVc2sQWXD8wdfHX11kUKJWdY5ci-7fSrp4jukQCf3/s1920/IMG_0743.JPG

អ្វីជាងនេះទៅទៀត ក៏មិនខុសពីឆ្នាំកន្លងទៅនោះឡើយ បុណ្យសមុទ្រលើកនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រីដ៏អស្ចារ្យ ដែលចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងជាកីឡាករប្រដាល់ដែលមានភាពលេចធ្លោ អមជាមួយផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈកីឡា វី-អាកទីវ, ស្រាបៀរ គ្រុឌ, ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ ដ្រាហ្គិន ដែលបានរៀបចំរួចជាស្រេចនៅតាមស្តង់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី  ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទសេចរ ចូលរួមសប្បាយកម្សាន្តទាំងអស់គ្នា ជាមួយភាពត្រជាក់ ភាពស្រស់ស្រាយ បានទាំងសប្បាយ បានទាំងការឈ្នះរង្វាន់ ពីផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnomBvz5OY7cyONW-YHruIKCh-hf6ZQFhuW3vSkPoPmdHoDHXHLwmeDiYN6UrN2qqA5o7GaI520WYqV8_db2PRBKCXWX22tTs27DcuuUS7_WULDt5G63zoF1_3wO_kB12k63WVz_uXrsaYVn2g_Q8jXAZFyhi5g1NaStCXFg8izSzvE9VjFiBPwWeurlDG/s1688/IMG_0742.JPG