Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាថ្មីទំនើប! មនុស្សយន្តបានដណ្តើមការងាររោងចក្រក្នុងប្រទេសចិនគួរឱ្យកត់សម្គាល់

បច្ចេកវិទ្យាថ្មីទំនើប! មនុស្សយន្តបានដណ្តើមការងាររោងចក្រក្នុងប្រទេសចិនគួរឱ្យកត់សម្គាល់

57
0

ប្រទេសចិន៖ ឥឡូវនេះរោងចក្រក្នុងប្រទេសចិនជាច្រើនបានកាត់បន្ថយបុគ្គលិក ដោយនាំយកមនុស្សយន្តមកធ្វើការជំនួសវិញ បានកំពុងក្លាយជានិន្នាការថ្មីនាពេលបច្ចុប្បន្ននេះ។
មនុស្សយន្ត MagicBot របស់ក្រុមហ៊ុន MagicLab អាចអនុវត្តការងារជាច្រើនដូចជា ការត្រួតពិនិត្យផលិតកម្ម ការគ្រប់គ្រងសម្ភារៈ ការជ្រើសរើស និងតម្រៀបផ្នែក ការត្រួតពិនិត្យសារពើភ័ណ្ឌ និងការគ្រប់គ្រង។ យោងតាម Interesting Engineering មនុស្សយន្តរបស់ក្រុមហ៊ុននេះក៏បានបង្ហាញពីសមត្ថភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងកម្រិតតូចមួយ ដោយបង្ហាញថាពួកគេអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4F9nryRB4YrShFXowtAIVaHsHt2Sxea7plxrtpAlW_HOq42x0flHA66W7HBc135iSA8ktkBsChDZU3Ef0xh5nkxjd7Wie5_cdKs3VVrO8wR_OEGyOl3qyL4CJ4FOPfAVJCgPgmEh3hRsDRcIBgL5OaYAdEK39k-uBOJ5-KXry-BbEOD5uZBmtW-O9GJ1G/s1038/image_2024-12-11_10-14-30%20(2).png
កាលពីខែមករា ក្រុមហ៊ុន MagicLab បានណែនាំមនុស្សយន្តជំនាន់ទី ៣ ដែលមានឈ្មោះថា MagicBot ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Atlas របស់ Boston Dynamics ។ ក្នុងខែកុម្ភៈ ពួកគេបានចែករំលែកវីដេអូអំពីមនុស្សយន្តធ្វើការជាមួយមនុស្សយន្តគ្នាឯង ដោយធ្វើការយ៉ាងរលូន និងរហ័សរហួនបំផុត។ ដោយសារមនុស្សយន្តមានអត្ថប្រយោជន៍ច្រើន និងឆ្លាតវៃ ទើបរោងចក្រជាច្រើនក្នុងប្រទេសចិនបាននាំយកមនុស្សយន្តមកធ្វើការ ដោយកាត់បន្ថយបុគ្គលិកមួយចំនួនចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEfCJygKNgBYwyD_lpObXSWDu93sPigkc04FDLAeRISsT2uqTY8ZTeRQV6EcUlJDlmXIgH1GIqRAnLZTBNtPB3qOFntiCEde2YaimkKt34lTASYtjfoDORycKk3Mmdf_epPaXWWBpvNBcHfGu70csdZfZbhSkOGeFIVYtJomB0F6uMa1Z4_4LaE5yiHWX/s1080/image_2024-12-11_10-14-30.png

ស្របពេលប្រទេសនេះក៏មានបំណងផលិតមនុស្សយន្តដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ ២០២៥ និងគ្រប់គ្រងទីផ្សារនៅឆ្នាំ ២០២៧។ បច្ចុប្បន្នមនុស្សយន្ត MagicBot ដែលប្រើក្នុងរោងចក្រអាចបង្វិលបាន ៤២ ដឺក្រេដោយសេរី។ ដៃរបស់វាអាចលើកវត្ថុមានទម្ងន់រហូតដល់ ២០គីឡូក្រាម ខណៈដែលរាងកាយទាំងមូលរបស់វាអាចផ្ទុកទំនិញបាន ៤០គីឡូក្រាម។ លើសពីនេះ MagicBot ក៏មានថាមពលថ្មរហូតដល់ ៥ ម៉ោងនៅពេលធ្វើដំណើរ និងដំណើរការជាបន្តបន្ទាប់ អាចបង្កើនប្រសិទ្ធភាពការងារយ៉ាងរលូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5-b1nUvrbDC6Mw6VClcHnV6khYGcVEUKH5-wMEx0u7qAaAl3L9bWFj2QPOMkYQ5GKA1JhQw1hhSSSjl2NJt3WSIX5kYvMr2Lg1flh_oZbNNPnWLcMqz55kNtQbW762g8LtAEZDiRMkVWiVgifnRQJTk0mj9w3DAYk3yZDWn66O8YroIcc-BZA4jZU5b8/s750/image_2024-12-11_10-14-31%20(2).png

ទន្ទឹមនឹងនេះមនុស្សយន្ត MagicBot ក៏មានសមត្ថភាពធ្វើម្ហូប បត់សំលៀកបំពាក់ ស្រោចទឹករុក្ខជាតិ និងរាំតាមតន្ត្រីដ៏រំភើបផងដែរ។ វាក៏មានសមត្ថភាពរៀបចំផែនការដោយសុវត្ថិភាព ជៀសវាងឧបសគ្គ និងឈានដល់ចំណុចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដោយប្រើក្បួនដោះស្រាយរុករកដែលបានអភិវឌ្ឍដោយខ្លួនឯង។ ដូច្នេះជំនាញដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ អាចបំពេញការងារចម្រុះដោយភាពរហ័សរហួន និងឆ្លាតវៃបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrbLBuhyphenhyphenPKXDHJw04hw0bupUkEfCHNpxIkg6LXz9FHGW5E3lsv5GPoQg3s_BVk9twLB6s_NReAc_X9D-YFbGFHqZ0UPmDparOveTixh0RC08KeJkbaGzDf1pFgHtdbIUMNSd4uQe0Q9AUYbVi1TkL3ck_klC5ujdqLdHyvocEhD9gcnR8XhyncvYivAyW/s660/image_2024-12-11_10-14-32.png
យោងតាម Sango Automation មនុស្សយន្តទាំងនេះមិនត្រឹមតែធ្វើការបានតែក្នុងរោងចក្រប៉ុណ្ណោះទេ សូម្បីការងារផ្ទះ ការងារការរិយាល័យ ក៏វាអនុវត្តបានដូចមនុស្សយើងដែរ។ នៅក្នុងប្រទេសចិនមនុស្សយន្តនាពេលបច្ចុប្បន្ននេះគឺកំពុងពេញនិយម និងមានប្រជាប្រិយភាពខ្លាំងណាស់ ហើយបានកើនឡើងជាងបន្តបន្ទាប់ ដោយនាំមុខគេក្នុងការដំឡើងមនុស្សយន្តឧស្សាហកម្មជាមួយនឹង ៥១% នៃការដំឡើងទូទាំងពិភពលោក៕