Home ព័ត៌មានអន្តរជាតិ តើពិតទេ? Elon Musk និយាយថា សិង្ហបុរីអាចនឹងបាត់បង់ជាតិសាសន៍ពីពិភពលោកដោយសាររឿងនេះ

តើពិតទេ? Elon Musk និយាយថា សិង្ហបុរីអាចនឹងបាត់បង់ជាតិសាសន៍ពីពិភពលោកដោយសាររឿងនេះ

171
0

លោក Elon Musk នាយកក្រុមហ៊ុន Tesla, SpaceX និងជាម្ចាស់បណ្តាញសង្គម X (Twitter) ដែលមានឈ្មោះល្បីល្បាញជាបុគ្គលមានគំនិតច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ បាននិយាយពីអត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរីក្នុងបណ្តាញសង្គមថា ៖ «សិង្ហបុរី និងប្រទេសជាច្រើនទៀតកំពុងបាត់បង់ជាតិសាសន៍ពីពិភពលោកនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwWZUag6JyjqHx-CzCgUy6cu8N07fbKCoBs6BRHBKrgA7_azG-Rp3NciW4V9N-LNhYEJchfBZ-vb6L4oaYQ3QnCGexY8DmqlbIO41XMhIbZn4pM14rpZhtbjQRKN7o0uUQMNaq1_DTjKpzcu_48xyTnZoM3w9uz8IX5v-oJ0uk2h7kFW0SPowmX60SUtUn/s2394/image_2024-12-11_10-21-42%20(2).png

លោកបានបញ្ចេញមតិក្នុងបណ្តាញសង្គម X ទៅកាន់លោក Mario Nawfal ជាបុគ្គលល្បីមួយរូបពាក់ព័ន្ធនឹងអត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរី និងតួនាទីមនុស្សយន្តធ្វើការជំនួសមនុស្ស ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ។ ការបញ្ចេញមតិរបស់លោកបានធ្វើឱ្យពិភពលោក ចាប់អារម្មណ៍ពីសង្គមប្រទេសអភិវឌ្ឍន៍ ដែលប្រឈមនឹងចំនួនពលរដ្ឋធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSj3B1_NmUQYS7zsOzvVzvR4RQJjtKsB2jAzccF1bFDM0usMerY5LCP8JXFSezHvHamlqprg0Hbq9mPqk2rceV6-d6_EnHwdg9oe-j8_Yc0y33xwnkn73X5huh_kmVGr6-OZZfQkw5Ehp9Gd_HRf8LO1eJo6SetSN5XPWBxji4SQz7Hjq_flW4JAFddOo/s3600/image_2024-12-11_10-21-46.png
រយៈពេល៣០ឆ្នាំមកនេះ អត្រាកំណើតនៅសិង្ហបុរីបានធ្លាក់ចុះយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៣ អត្រាកំណើតធ្លាក់ចុះខ្លាំងជាងគេ ដោយសារមានស្ត្រីសិង្ហបុរីតិចតួចផ្តល់កំណើតទារក ។ រីឯមូលហេតុសំខាន់ដែលបណ្តាលឱ្យអត្រាកំណើតធ្លាក់ចុះ គឺដោយសារសង្គមផ្លាស់ប្តូរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb3HgFs_O-jXLyv66RF3KpUCQrgbZU2bXSqfkoC0rvAICZmnvAPj91hkos9-2gxwEeh7tHlQFWvsWGEoWbwKC_cI5FFc81kCSn5x2nddWB0KHfuV48QNBn20CVJ2hyphenhyphen3tMBVvjb6cm46RWXKlYh1SPKr22HfczUMT1FiEh2L3J-jOKEZ1rbyElQgbkUERqf/s1083/image_2024-12-11_10-21-45.png

ទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរីបង្ហាញថា ស្ត្រីក្នុងវ័យរៀបការអាយុពី២៥ឆ្នាំ ទៅ៣៤ឆ្នាំ បានសម្រេចចិត្តនៅលីវ ។ រីឯចំនួនគូស្វាមី-ភរិយាមានអាយុ២០ឆ្នាំ ក៏បានធ្លាក់ចុះផងដែរ ដែលជំរុញឱ្យអត្រាកំណើតសរុបធ្លាក់ចុះ ប្រមាណ៣២% ។ ទោះជាអត្រាកំណើតរបស់សិង្ហបុរីធ្លាក់ចុះខ្លាំងគួរឱ្យបារម្ភក្តី ប៉ុន្តែការរីកចម្រើនផ្នែកបច្ចេកវិទ្យាអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារចំនួនពលរដ្ឋធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyYKW7PZnWOk3R5xcbvcImGlcuf09ioOlstIp3RUkZ7Dex-XvHIiONx6NAgm9HiDHuLdmJJ0D2dCH09jz796fcuEnMPBJmK7VnSMkZLmCp0afmfqvhsZnwGsqfdaT3209R7CAPdopGbNMhpxFP3m1JupGq1gxI0lIOqTjXsQvDCr34D_8vVChUF2QiSjU/s3000/image_2024-12-11_10-22-09.png
ប្រទេសសិង្ហបុរីបានប្រើប្រាស់មនុស្សយន្តច្រើនបំផុតក្នុងផ្នែកឧស្សាហកម្ម និងជាប់លំដាប់ទី២ លើពិភពលោក ។ បច្ចេកវិទ្យារីកចម្រើនធ្វើឱ្យសិង្ហបុរីអាចដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ខណៈការជួលមនុស្សធ្វើការត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែទទួលបានលទ្ធផលការងារតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnrapBe8NG6ME48TV_NDyD_D1YtnwGCnLzL57GUaRpPy1j4XUO_LYBVkWmqTk2UJsjHVGqaoWbltaNTEKYmEQB_NTeUA0jDfhRQ5sPZYeOgVTZT2H3hlNqqC4vSzQh8ushx583qU_S_SQscmoQx1wdk4f6CP4IWacl_Zyg2gfvUO79Yj1cUmhxZ1GJFKA/s2560/image_2024-12-11_10-21-44.png

លោក Elon Musk បានចំណាយប្រាក់យ៉ាងច្រើនផលិតមនុស្សយន្តមានរូបរាងស្រដៀងមនុស្ស ធ្វើការជំនួសមនុស្ស និងគ្មានគ្រោះថ្នាក់ ដើម្បីដោះស្រាយបញ្ហាការខ្វះខាតកម្លាំងពលកម្ម ។ ប៉ុន្តែមហាជនបានរិះគន់ពាក្យសម្តីរបស់លោក ហើយពួកគេបញ្ជាក់ថា អត្រាកំណើតធ្លាក់ចុះនៅសិង្ហបុរី ដោយសារបញ្ហាសង្គម និងសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW8vb0dxp0JfFagKSNVf710uMywa5owPmn03vVWse-LFKPiCE2PmlNaTZbq0Gv75faNEI8C2bsE5tnzY-xkPUpHwun5920NQYxx-IeLp9Hjk4qJgvxGjD1iosWzfZKbTIbJ00ZLY0Ew9TtGOVbPWtyxEZa4T81qEQAIAocEtWD1fenv6z5vprZDYuozZfK/s958/image_2024-12-11_10-21-42.png
មតិនានាថា ពលរដ្ឋសិង្ហបុរីប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃគ្រប់មុខ ហើយនេះជាឧបសគ្គដល់ការរៀបការបង្កើតគ្រួសារ ពីព្រោះឪពុក-ម្តាយមានតួនាទីថែទាំ និងផ្តល់អនាគតល្អឱ្យកូនៗ ។ ក្រៅពីនេះ ផ្ទះនៅសិង្ហបុរីមានតម្លៃខ្ពស់ ពលរដ្ឋគ្មានលទ្ធភាពទិញ ទើបពួកគេសម្រេចចិត្តពុំរៀបការ ៕