ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។
សម្តេចធិបតី បានមានប្រសាសន៍ថា៖”ខ្ញុំសុំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំពិនិត្យមើល មើលការលក់ចំណីអាហារ នៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ជាង ៤០ជាង ហើយខ្ញុំឃើញក្មេងខ្លះទទួលទានភេសជ្ជៈប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុង”។.png)
សម្តេចបានសង្កត់ធ្ងន់ថា៖”ថ្ងៃមុន ខ្ញុំទៅកំពុងភ្លុក ម្ចាស់ទូកម្នាក់អាយុជាង ៦០ លេងខារ៉ាបាវ ៦កំប៉ុងម្នាក់ឯង។ ខ្ញុំថាខ្លាំងណាស់អ៊ំ តែប្រយ័ត្នផងអ៊ំ”។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ឆា កុមារដែលមានផ្ទុកជំងឺទឹកនោមផ្អែម ភាគច្រើនមានអាយុពី៤ឆ្នាំទៅ ១៤ឆ្នាំ ដោយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ អ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើងជាលំដាប់៕










