Home Blog Page 717

ម៉ាដូណា ធ្វើឱ្យទស្សនិកជនកោតសរសើរក្រោយធ្វើទង្វើមួយនេះដាក់ភ្ញៀវទេសចរបរទេស

0

តារាកំប្លែង ម៉ាដូណា ដែលពោរពេញដោយវោហាសព្ទឱ្យទស្សនិកជនសើចសប្បាយពិតជាធ្វើជាឱ្យអ្នកគាំទ្រអត់សរសើរមិនបានបន្ទាប់ពីមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីលោកនិងមិត្តភក្តិផ្សេងទៀតបានច្រៀងបទមរតកដើម រាំវង់អង្គរ ខណៈមានភ្ញៀវបរទេសជាច្រើនបញ្ចេញទឹកមុខសប្បាយរីករាយទាញទូរសព្ទដៃមកថតគ្រប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaL7Pq8Z1CGy73JZlKhmT1JIwqbHojWqf1kPW93x1sFj262oEyj2xoXPIT-Hbn5IzWwXAdciAcnkx9M9Fo-13nebsz_CcNTfLJCE1FX8WZE3iKktuRq4dHwM0lcsSvTKDyeoKP6E7hqN8GzL8DdUlzsNfpt6Ct4spE_Z9CbNBv6BVt3RhFQyHzeA7mUjA9/s960/image_2024-12-12_09-49-44.png
នៅល្ងាចថ្ងៃទី១១ ខែធ្នូ តារាកំប្លែង ម៉ាដូណា បានបង្ហោះរូបនៅលើបណ្តាញសង្គម ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មកថ្វាយបង្គំ លាបំណន់ លោកតារាជ ព្រះអង្គចេកព្រះអង្គចម នឹងលោកយាយទេព»។ ជាមួយនឹងបញ្ជាក់ថារូបលោកស្ថិតនៅខេត្តសៀមរាបនៅលើបណ្តាញសង្គមទិកតិកវិញទស្សនិកជនមានការចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយរបស់ ម៉ាដូណា រួមទាំងមិត្តភក្តិដទៃទៀតបានផ្តល់ភាពសប្បាយរីករាយដល់ទេសចរបរទេសដែលកំពុងទស្សនាប្រាង្គប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfv0GWnNt9rrbUp243M2JFYDq-ivMtsZlC7vyPIcQ0zclQsuKZAuro0sZ3LxoopApe_EvCD7uIMUPs6dZE44s8SiUI6qL6u_QNpUC6cjxWAudbBsQv90ie_XY3jJSs95UZ0FIHDKVqqE53C7bLPcIUTlcPxjee3_uPon5lRiJgTXlzCqceNRrOQjM24o9/s960/image_2024-12-12_09-49-45%20(3).png

បង្ហោះចេញពីគណនីទិកតុក MC FU គេបានឃើញតារាកំប្លែង ម៉ាដូណា និងមិត្តភក្តិ បានច្រៀងបទមរតកដើម «រាំវង់់អង្គរ» ជាមួយនឹងបរិយាកាសយ៉ាងសប្បាយរីករាយច្រៀងបណ្តើររាំកម្សាន្ត និងទះដៃបណ្តើរ។ ចំណែកឯភ្លៀវបរទេសវិញគឺពោរពេញដោយភាពរីករាយយ៉ាងខ្លាំងចំពោះទង្វើរបស់ ម៉ាដូណា ដែលញុំាងឱ្យការកម្សាន្តនៅទីនោះកាន់តែមានភាពសប្បាយរីករាយទ្វេដងជាមួយនឹងអនុស្សាវរីយ៍ដ៏ពិសេសមិនអាចកាត់ថ្លៃបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxP0-LrmMMktr6Uo3t3kXOeFXRWKl2oeufflMvWw1qK0Y_6Gak86o1g0OMHS4c5EavkOfLkiuWWIlqVFMRkIn8muqlvpHKInorwO_y47trhUWIPmFh7fB_TIjNwgCLgnD4KMc_l5SI8Ebm-0iJz3CyiWeirD3KaUhmCF_FXm_2DX7aboVkUExrp70K06G2/s2048/image_2024-12-12_09-49-47.png
លើសពីនេះទៀត គេបានឃើញទេសចរបរទេសបានទាញទូរសព្ទដៃថត ម៉ាដូណា ព្រោងព្រាតនិងបញ្ចេញកាយវិការពេញចិត្តចំពោះសកម្មភាពរបស់ពួកគេ។ ចំណែកទេសចរមួយចំនួនគឺបានរាំតាមបទចម្រៀងដែលជាចង្វាក់ប្រជាប្រិយខ្មែររាំវង់តែម្តង៕

រ៉ូស ចូលប្រកួតកម្មវិធីបវរកញ្ញាខណៈអ្នកមួយចំនួនថាកុំមើ.លស្រា.លបេក្ខនារីល្មមៗអាចខ្ចប់របស់នាង

0

ទស្សនិកជនមួយចំនួនដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា អាណា រ៉ូស ល្បីថាចេះច្រើនភាសាសម្រេចចិត្តដាក់ពាក្យចូលរួមកម្មវិធីប្រលងបវរកញ្ញាដើម្បីបំពេញក្តីស្រមៃខ្លួនឯងដោយមិនខ្លាចនឹងពាក្យពេបជ្រាបរបស់អ្នកដទៃ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Miss Supranational Cambodia ជាមួយនឹងការចុះកុងត្រាម្ចាស់ Sponsor ទស្សនិកជនមួយចំនួនថាបេក្ខនារីផ្សេងទៀតកុំប្រហែសជាមួយ រ៉ូស ឱ្យសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvmO6XyAYKcY0Kv8NwuZTR1JVL2Z0p7fTf4PmziS-5O4TReR6ecpPWk1dioIDfuoaUhy6f8oPnjiZqgwCulHLt8-zAcjvWoArGD9D1Bjj344oUzQPpqNtDSdWCDuVhB9bTEEaBEJRUpIlRrsZaMB3ixSRsHeph5UNl30Qw1FYxDEdWJNzZh8UcKjnv87cz/s1280/285053380_174793371616178_6382380925806965414_n.jpg

កាលពីដើមខែធ្នូ កន្លងមកទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលកម្មវិធី Miss Supranational Cambodia 2025 ក្រោមការដឹកនាំថ្មីរបស់លោក ភួង វណ្ណា បានប្រកាសអំពីបេក្ខភាពដែលជាប់វគ្គជម្រុះតាមរយៈរូបថត online លើកដំបូងគឺជា អាណា រ៉ូស ដែលសម្បូរទៅដោយរឿងអាស្រូវជាច្រើននៅលើបណ្តាញសង្គមដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា។ ក្នុងការបង្ហាញ រ៉ូស មានវ័យ២៥ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ ចេះ៤ភាសាគឺ ភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស ដែលមានទេពកោសល្យ ច្រៀង សម្តែង និងដើរម៉ូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Ii_vx3b3_AbzRAwmpoBF1SoRYa0D9kaR2rAUdgxlTRnrWVjx1Y01WeQvvOUFhGh57-HQHroJZbQxUy0OUlpufrlFtVHvfrFQx9kZM2nv9K4CGLSR5DK27VxIjb-_8zSmU040LF7Zf7j6O3WnfFcj5Tl4ondLubZ6E_aBhe_39uRpi6KIBBicKPrMdzAA/s1364/290957743_180795874349261_2079406483682011358_n.jpg

ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកមួយចំនួនបានបញ្ចេញមតិវែកញែកអំពីអាយុរបស់ រ៉ូស ដែលទើបមានវ័យ២៥ឆ្នាំជាមួយនឹងការមិនជឿជាក់ចំពោះតួលេខនេះ។ ការសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញា រ៉ូស ថានាងធ្វើតាមក្តីស្រមៃខ្លួនឯងមិនខ្លាចនឹងពាក្យគេពេបជ្រាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmrkIpk5zoXRzSJkKGIjaaWEwh6I069hFanpkc22jtbNwyVscQi2vfLYgQAdpy5-ocmT9F5m7EZ5LWySkNyUkJZLtXZNW8nHdO__sgEZrZWyMugl5lResY0-6VNoGNci4kCw_4cmZWiFGhAbpKGxlGKqHeloULg15zfxXjVoD6RhUasOpPx9Jlavre3q8/s2048/image_2024-12-12_08-44-29.png

ជាមួយនឹងការភ្ញាក់ផ្អើល រ៉ូស ចូលប្រកួតកម្មវិធីបវរកញ្ញា ថ្មីៗនេះកម្មវិធី Miss Supranational Cambodia បានចុះកុងត្រាជាមួយនឹងម្ចាស់ Sponsor ដោយគេសង្កេតឃើញថា រ៉ូស ក៏បានមកចូលរួមផងដែរចំណែកឯបេក្ខភាព ឈុំ ចាន់ដារ៉ា ក៏មានវត្តមានក្នុងកម្មវិធីតែមួយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibnuLijXWXD_R2GnS7lCS_SisoqiOfQM4mcJFdmTR2kWnHNtZaV_su4qxlQSnEbzf-QUa7gJQ0IxDJUCPKlv-vV_Zu7rxP8mcEzA5Kdhfwv1UiQWN8hfyCxI-uIDjR4NuO8DHDr1Nif9FvaDpfmBoL8T2PDLtMtPpw3CiA18SsiHuEIFHtOIODo137CwGE/s2048/image_2024-12-12_08-44-31.png

ការបង្ហាញខ្លួនរបស់ រ៉ូស លើកដំបូងបន្ទាប់ពីប្រកាសពីវត្តមាននៅលើបណ្តាញសង្គមបានធ្វើឱ្យមានមតិលើកឡើងថា នាងប្លែក រៀបចំខ្លួនបានល្អ និងថាកុំលេងសើចជាមួយនឹង រ៉ូស ជួនកាលបេក្ខនារីល្មមៗអាចចាញ់រ៉ូសក៏ថាបាន។ ទោះបីជាមានការលើកឡើងយ៉ាងនេះក្តី អ្នកលេងបណ្តាញសង្គមមួយចំនួននៅចិញ្ចឹមចិត្តថា ការចូលរួមប្រកួតរបស់ រ៉ូស គឺគ្រាន់តែជាភាពទាក់ទាញនៅក្នុងកម្មវិធី ខណៈភាគច្រើនដឹងស្រាប់ហើយថា រ៉ូស គឺពោរពេញដោយរឿងអាស្រូវនៅលើបណ្តាញសង្គមមានការមិនពេញចិត្តច្រើនទៅកាន់នាង៕

ពិធីមង្គលការកក្រើកចុងឆ្នាំ២០២៤! តើកូនកំលោះនិងកូនក្រមុំគឺជានរណា?

0

កាលពីម្សិលមិញនេះគឺជាពិធីរៀបអាពាហ៍ពិពាហ៍ធំជាងគេមួយនៅស្រុកខ្មែរ និងជាមង្គលការត្រកូលអភិជនដ៏កក្រើកនាចុងឆ្នាំ២០២៤។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ និងចង់ដឹងទៅលើសាវតារបស់កូនកំលោះនិងកូនក្រមុំ ដែលជាគូរដ៏សាកសមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo03V8TLVPtuE9ABXdV_6RSckwTTl8JplW-4wq7GmFBMK4D28b8mpHD_n9TJuUEKpUuiQMVRLgIZHRJSBeH7KVy9id7Q1KeVXUEXkQOiG_v1gtfqTlSTmK85IQKylU-bpczJrr2yPJ4T5CBRnenK-eKThk3RphKGwFY485r744RXZLC1qMnjprGgmPBAxX/s1280/469903229_883490247290468_8221850407869214432_n.jpg

ពិធីមង្គលការអភិជន ដែលបានរៀបចំឡើងកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤នេះ បង្កឲ្យមហាជនខ្មែរទូទាំងប្រទេសមានការស្ងើចសរសើរទាំងទៅលើការរៀបចំកម្មវិធីដ៏ប្រណិត ក៏ដូចជាភាពសាកសមគ្នានិងរូបសម្បត្តិល្អឥតទាស់របស់កូនកំលោះនិងកូនក្រមុំ រហូតដល់មានការចែកចាយពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilPp3mv3y_FB94eyCd7ON3biKgfOwm8dQR6Qq5k4BFgG-xrhzCD4QoZggJaL1yr3rlwDvU4uN_TrqbK1A_aWo9inARj1r6QeK8hba80xgaU9L71Q_3m6CQsZUsTpVSMmUGyt34LrWxBn3JxnGrU8bECMBJhSEXJ7rAlXLObmYpMBgkBzfax2CCB5RQgMXS/s1280/469992640_883490237290469_9202744108446889546_n.jpg

ជាការពិតណាស់ កូនកំលោះនិងកូនក្រមុំគឺជាកូនរបស់រដ្ឋមន្ត្រីចំនួន ២រូបនៃប្រទេសកម្ពុជា។កូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ដែលត្រូវជាកូនស្រី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីកា។ចំណែកកូនកំលោះមាននាម ឡាំ ជុងហាវ គឺជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ស៊ឹម ជួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFORiEn48UPmJIFpEX0xyLELo6Kez1unZ5D9seu1wZ7A0jgEMUkwsOD1MzChyphenhyphenrC2nzQ9JuF_tII7UEwZCw7UhaMgHB2vXFQcONFnT31YuQZw7TGyzCraFz2JTH58kYFLJ-eSOdXlE294e6YYHhlWWIHweJaebGvIlJTRcgJZE5QVdLAbc2idrfZhNOeiLP/s2048/470064387_1137117907771243_1271183784400110395_n.jpg

សូមជម្រាបថា អ្នកទាំងពីរបានភ្ជាប់ពាក្យ ភ្ជាប់និស្ស័យជាមួយគ្នាតាំងពីឆ្នាំ ២០២០ មកម្លេះ ដែលនេះគឺមានរយៈពេល ៥ ឆ្នាំហើយ ដែលពួកគេសម្រេចឈានចូលរោងជ័យជាមួយគ្នានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ទោះយ៉ាងណា តាមរយៈពិធីមង្គលការនិងភាពសាកសមគ្នានេះ ហាក់អង្រួនបេះដូងមហាជនជាច្រើនមានការស្ញើចសរសើរនិងចែករំលែកពេញបណ្តាញសង្គមអំពីរូបថតអនុស្សាវរីយរបស់អ្នកទាំងពីរជាហូរហែរ បើទោះបីជាកម្មវិធីបញ្ចប់ទៅដោយរលូនហើយក្តី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJHxIBb2VYDvnWgdEL2ccvYycDYc_rDvAM39qO2R-F0VtuCjoCkDg07AQQM7Gz97qL8eNvZrE-9zSz8QEJfuu6MRSB8Rxoqf76bo_GY-9QlKFfPkYkgPG4eAMY6BzYLUd0B2yEon4FrtqO0ed1kpZAPQeH4KxlftXTVlDsGEtFk_N_N25WjkjRlpBb_tqY/s1619/470077206_9050188708366984_924812018510240818_n.jpg

ស្ពានតម្លៃ៦០លានដុល្លារ​ ត្រៀមលេចរូបរាងឡើង ជួយកាត់បន្ថយការកកស្ទះនៅចំណុចស្ពានព្រះមុនីវង្ស

0

ស្ពានតម្លៃ៦០លានដុល្លារ ត្រៀមលេចរូបរាងឡើង ជួយកាត់បន្ថយការកកស្ទះនៅចំណុចស្ពានព្រះមុនីវង្ស
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលជាស្ពានថ្មីមួយ គ្រោងនឹងបញ្ចប់ការសាងសង់នោឆ្នាំ២០២៧ ដោយតភ្ជាប់ពីចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងព្រែកប្រា ខណ្ឌច្បារអំពៅ នៅត្រើយខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsVaurEvRaprfFnBrrEGt0o-ja7gDEfXZrsLIpeiwi2lx-EeHE6lGIKwJtC4a_dvFwskgWcYeVUHxw6E8tfe1Ig4sQel8udlM3KPtdgnEGQhwQLNPrhA1clxHqreu4SXAaNjLBrwu9NcMa6w_N_QuQLD7fdoWL2iohv8IBc2BCweBiZRlKSFE8Jm6hNAjX/s1280/463440961_837138638634206_5794045151762177449_n.jpg

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃប្រមាណ ៦០លានដុល្លារ ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDHdPqOi0W9yArrASIKslFoY-AjoeTIxrq0wBycqgjXmI4QIO5p5Bg1nGdycnCHnXtRiPm0emJvnVswy5Mn_yrnUIu-4nC4J60nErqYSxvKoavkxb8wgKcQ3imuvUasHWzbu8iGTiUdKtHitKEy3VcHWfTWA0m_U66vEx8PcFhm_bRR0J0QaRAWr24v_-/s1280/463605662_837138658634204_2028313095808498268_n.jpg
ស្ពានេះ ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ ទទឹងប្រវែងសរុប ២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk7bKn6TjzSiH8BRH0Y-1ofDRNgFatWXr7MNzBKb43ou_U3xqsvikKTg1uiHgDgEsxSy8Nyp3jjlXCD24KtwNWVhp8hoU_1_yIFYx_mwrgrSzOY2r9oE4YNk0jVyeiCYB43Nw0UguB9UWQqlfWhD9DGI4bPNmDHiRg5uN72Knx5VEnM_wt-JCb94puVBL/s1280/463627855_837138645300872_3115757733582293433_n.jpg

ក្រោយសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9jQvEKtHzmnNUadeZWdNaEcxudtrxL6_0RoPEc1LrHAP1S5mhLbNYszr9hZyJufUSVxMD8TM-Nu4e2iZKSEckrwF_yAUEpoXFPeYEwXb3ErqQ0BL2pU79rJ82FMSE36ePKJlnnRq-Y2gOHXMcd_5t4bqdHa2am83XJqZACpkOk3p2U-WnOf-ymPv_wDV/s1440/428620288_944696783712545_2783490650945971976_n.jpg

លើសពីនេះទៀត ស្ពាននេះ នឹងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

 

ក្រោយបរាជ័យយប់មិញ អ្នកគាំទ្របាល់ទាត់កម្ពុជាយល់ឃើញថាមានការគិតលទ្ធផលទុកជាមុន

0

កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមគោព្រៃកម្ពុជា បានរងបរាជ័យ១ទល់នឹង២ ក្រោមថ្វីជើងម្ចាស់ផ្ទះសិង្ហបុរី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSJBJV0j2Vw3JELdW73GEOQO9gRV1qu6XhG31ntQvmAau1G78fkLTbdjJQRdEbRjmgeYdPoC1lazMe1VgVRaUslZnKjX2ON1JCay8Yi5LR1MyNoFCA-sz3MoMH1ACNK2lDHSdrYA-eaGqXvlguum-B2gDq9nViW9YSQmrMwBS0IoYsvpPFcIn5R9Orw9gs/s2048/469877656_1164803352312613_2237205700881212814_n.jpg

នៅក្នុងការប្រកួតនេះ គេឃើញថា២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយសារកំហុសអ្នកចាំទី ដែលធ្វើឱ្យ អ្នកគាំទ្របាល់ទាត់កម្ពុជាយល់ឃើញថា មានការគិតលទ្ធផលទុកជាមុន ឬមានការលក់គ្រាប់បាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmdv7dTqxGjMITsEVL9Y6mskj_YoQj37CuxKvIQ2t6p-7jT-cSXlmBg61f7piLfVInfe3rSlx0rRVJ7gmeh0wywm7i1AQ3kWXRJ7H4L4tcQ5KlfJVye2kXEjs4pV3xflB7SaZEC5Mj8u4fXrpC_dgwVNPM8xwEVsplrMbZ3QaSbspLuNqK3NMMGDZZoG-/s2048/469993061_1164599865666295_5578272538769357265_n.jpg

ពាក់ព័ន្ធនឹងករណីនេះ កីឡាករខ្មែរ-អាមេរិក Nick Taylor ចាត់ទុកថា វាជាកំហុសបច្ចេកទេសគឺជារឿងធម្មតានៅក្នុងពិភពបាល់ទាត់ មិនមែនជាការគិតលទ្ធផលទុកមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4yVM6n0D3q0BnZ-kmsJNCVDfpJ73NclPIlcF52vsI38XkGyE4VuVDA4h_rHS1IHqgX1SoSuJbzdJT6xbCDlwudWVflSfN5gsljfa4YUQRTcWTqJDJgka72YfSwQNjhHSDy2QyBYqY5Dp7np7_n6B-UfSPHz4dES-x22aR4C0KtlEJ7zYQbty5SQmSmGY/s2048/469896187_1164510892341859_2287832171500923072_n.jpg

កីឡាករ Nick Taylor បានសង្កត់ធ្ងន់ថា៖” កីឡាករទាំងអស់បានខំប្រឹងប្រយុទ្ធ និងចង់ឈ្នះដើម្បីប្រទេសជាតិ ហើយកំហុសកើតឡើងជារឿងធម្មតាក្នុងបាល់ទាត់។ ខ្ញុំជឿជាក់ និងគាំទ្រ លើអ្នកចាំទី វីរៈ ដារ៉ា ១០០ភាគរយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwusv2ukkyQBOAjrYuPFSKUhkPC9wXxclOa2U7RWAEiuP_pcZgnQ5co2CNXr7kv6UX-fy48h2P92DsF0nKyDhUuuqXQUye2U7wTHV5RTXp6f8fKhK6Xjw-hzPIMhS7OaB4jk18uyZMlP9gHbgjuydWALBcxZZPMMH8Eo9qCEWf4iyg_jdb2BrSsI763kDY/s2048/470048738_556095343902832_547490045503685037_n.jpg

គួរបញ្ជាក់ថា កម្ពុជានៅសល់២ក្រួតទៀត នៅក្នុងព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup ២០២៤ ដោយត្រូវជួបប្រទេសទីម័រ នៅពុហកីឡដ្ឋានជាតិ មុននឹងបិទឆាកជួបប្រទេសថៃ៕

ឧកញ៉ា ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពសំណើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”។

មុននឹងក្លាយជាតារាចម្រៀងជួរមុខនៅក្នុងប្រទេស ឧកញ៉ា ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពក្នុង១៩៩១ អំឡុងពេលលោកបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ។ លុះដល់ឆ្នាំ ១៩៩២ លោកក៏បានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។

នៅក្នុងឆ្នាំនោះ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនឡើងច្រៀងក្នុងកម្មវីធីជប់លៀង និងតាមបារប៊ីហ្គាដេន។ ក្រោយមករំលងបានប៉ុន្មានឆ្នាំ លោកក៏បានទៅច្រៀងឱ្យ ផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះ លោក បានបោះជំហ៊ានឈានចូលក្នុងវិស័យសិល្បះយ៉ាងពេញលេញជាលើកដំបូង។

ក្រោយពីជ្រកក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈពេល២០ឆ្នាំជាង កាលពីខែសីហា ឆ្នាំ២០២០ លោកបានចាកចេញ ទៅចូលផលិតកម្ម Galaxy Navatra ក្រោយទទួលបានគោរមងារជា”ឧកញ៉ា” នៅក្នុងខែមេសា ឆ្នាំ២០២២។

ចំពោះមូលហេតុ នៃការលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនេះ មិនត្រូវបានលោក ព្រាប សុវត្ថិ បញ្ជាក់ពីមូលហេតុនោះទេ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwr8dbXl6vypaFpf8PqBej_yCFJq8jGy2gR0jiv6KVtuBFMRQh6_A0acWzhggWYVS_H5mVH2vNKgoR34555A6-kWQmAsVkkAa9TDos89GmqwhlKIMNAxiEAdbwAWhz1mzTdj1CypCfmkfhOYHK6e-nvi4XX_PMkr8qzt917cDGqv9sbWH6T4lG069r1dwx/s1280/470168105_1038461418318188_5084048469923762078_n.jpg

ឧកញ៉ា ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពសំណើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”។

មុននឹងក្លាយជាតារាចម្រៀងជួរមុខនៅក្នុងប្រទេស ឧកញ៉ា ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពក្នុង១៩៩១ អំឡុងពេលលោកបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ។ លុះដល់ឆ្នាំ ១៩៩២ លោកក៏បានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។

នៅក្នុងឆ្នាំនោះ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនឡើងច្រៀងក្នុងកម្មវីធីជប់លៀង និងតាមបារប៊ីហ្គាដេន។ ក្រោយមករំលងបានប៉ុន្មានឆ្នាំ លោកក៏បានទៅច្រៀងឱ្យ ផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះ លោក បានបោះជំហ៊ានឈានចូលក្នុងវិស័យសិល្បះយ៉ាងពេញលេញជាលើកដំបូង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwr8dbXl6vypaFpf8PqBej_yCFJq8jGy2gR0jiv6KVtuBFMRQh6_A0acWzhggWYVS_H5mVH2vNKgoR34555A6-kWQmAsVkkAa9TDos89GmqwhlKIMNAxiEAdbwAWhz1mzTdj1CypCfmkfhOYHK6e-nvi4XX_PMkr8qzt917cDGqv9sbWH6T4lG069r1dwx/s1280/470168105_1038461418318188_5084048469923762078_n.jpg

ពិតមែនទេ! Trump ហ៊ានប្រកាសបដិសេធទទួលប្រាក់បៀរវត្សរ៍ប្រធានាធិបតីក្នុងអណត្តិទី២នេះ

0

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសថា លោកនឹងមិនទទួលយកប្រាក់បៀវត្សរ៍ប្រធានាធិបតីក្នុងអំឡុងពេលអាណត្តិថ្មីនេះទេ ដោយនិយាយថា លោកនឹងយកប្រាក់ទាំងនេះទៅបរិច្ចាគដល់អង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCr9iCSeePOOTN3vGmbSGP9TaK5qcTkdgEAtVoeuCqzlOXUj6wbZVQN3f81pARw_QZFvAmXX_6PQlVFMWEkRII4Jh0yPufUITJuQH-c-AG6aTLNuGmQSjPaiPJOCtnprRSCHkeLmypIL9_DoMw1hmN8EeivvdLR8_hz8j-wzT2EoT4Nn3dmaE7sxXZAyN2/s2560/image_2024-12-12_13-43-55.png

កាលពីថ្ងៃទី ៩ ខែធ្នូ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Kristen Welker ដែលជាអ្នកកាសែតនៅ NBC News ថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោកគឺ ៤៥០,០០០ ដុល្លារអាមេរិក ប៉ុន្តែលោកនឹងមិនទទួលយកអ្វីទាំងអស់ មានន័យថា លោកនឹងលះបង់ប្រាក់ដ៏ច្រើននេះទៅឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនដូចជា នាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaxeRXDHdgqWRN5ZHPzeykormJl8BoyEO2cBCKfu1Bl_wFIGUpI26znXGcpZ8LkvvsqRGJm-wuXwikKCZBpRVo6EzFVtnuhkaNkxiqnjp3fdQ_SaqK-6an0KAgfQCjHoqIWtiTPLy8p0u3i78E6Hcdcf6bUDSbmQBdWVUavYCNHnIQajWN9iRpIB4is48/s1600/image_2024-12-12_13-43-54.png
យោងតាម NBC News នេះគឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះថាគ្មានប្រធានាធិបតីណាម្នាក់បានធ្វើដូច Trump នោះទេ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ លោក Trump បានសន្យាថានឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងមូលរបស់លោកប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ02OMC3rRd2XBHXAjxq6CtGPzG2zhzqaFwHvUkueMFSdDHNq9eAUgXC4vjw4f3wuhk6071SjdkS4pmRTEfzhb6M8ZcaK4-FekMJg3uQwbA2hw5QSuPqv7ZVeLBeR-xzIfM_XTVP2nsuvbMqf7zxM24WxqR_P6gVEwKKIUs71qIorfCp_NNaYhRCaucntg/s2400/image_2024-12-12_13-43-53.png

លោកត្រូវបានគេនិយាយថាបានបរិច្ចាគយ៉ាងហោចណាស់ ១.៤ លានដុល្លារក្នុងចំណោម ១.៦ លានដុល្លារជាប្រាក់បៀវត្សរ៍សរុបសម្រាប់អាណត្តិ ២០១៧-២០២១ ដល់ភ្នាក់ងាររដ្ឋាភិបាលជាច្រើនដូចជានាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ នេះបើយោងតាមទស្សនាវដ្តី Forbes ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdATb3qmtUvaJDjphghXmz4DDdGeuygFoSB08UOobYYTcPkbtAMNA8QhuPOa3m93BBhFjJuVJfaQB_09OBIhiifit1T0YOpfyyFqnYPuVrlQpGv0CdEW45m-kqrSl_NJCYfdQfq63pBiVoGmclCjsCZhUYZtsrAewr42csjmq8POd09efJsPE_rG_MGlVT/s1200/image_2024-12-12_13-43-52.png
ដូច្នេះនៅអាណត្តិទីពីរនេះ Trump ក៏អនុវត្តដូចមុនដែរគឺលោកនឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងអស់របស់លោកទីឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនផ្សេងទៀត។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រធានាធីបតីអាមេរិកបរិច្ចាគប្រាក់បៀវត្សរ៍ទៅឱ្យអង្គការផ្សេងៗ។ កាលពីឆ្នាំ ១៧៨៩ ប្រធានាធិបតីអាមេរិកដំបូងលោក George Washington ក៏បានបដិសេធមិនទទួលយកប្រាក់បៀវត្សរ៍នៅពេលគាត់ចូលកាន់តំណែងផងដែរ៕

កាន់តែរំភើប! Angelina Jolie និង Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នា

0

សហរដ្ឋអាមេរិក៖ Angelina Jolie និងអតីតស្វាមីរបស់នាងគឺលោក Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នាដែលមានចំណងជើងថា The Hotel Martinez។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGr7EUQ6ra535sRq7fYoM6HE-fRvA4JYDQeKr9VuxdKxFWl3ftROGSYS8VO9m1TmpMP_ZwVfingXWSK7HLPg_ipBraS5vxJmVsGTIXUs3NvH0KPI6wssOwDuaLNWg63A5tCc7Z6vbuH7fzeMjWdGzj_zYU9dfOaG7jUiqsjFkMFzX3IC6LDvgh6E-_S-85/s896/image_2024-12-12_13-44-42.png
នៅក្នុងបទសម្ភាសន៍ជាមួយ The Mirror កាលពីដើមខែធ្នូ ផលិតករ Danny Rossner បាននិយាយថា លោកកំពុងព្យាយាមទាក់ទងទៅ Angelina Jole និង Brad Pitt ឱ្យសម្តែងក្នុងខ្សែភាពយន្ត The Hotel Martinez ជាមួយគ្នាដោយពួកគេទាំងពីរសម្តែងជាតួឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN__X7Rn2SBggrU8PGxRLVJcgz2GQyDd7f6Z0JO6AhbgDcg9sadMpHekDUVqHGgWmumVlVRSeCi1WJi70gbHZ6ZScgYFMVABeAVVISLv5EDLT-dZelhTXeuwhqhl6BJ5Qe5-q_ath-FhZead2XEPOqmV1QEOHbEQchcOpNIBYRRUpEJuSAO4fLQdafTz30/s1296/image_2024-12-12_13-44-41.png

គម្រោងនេះត្រូវបានរៀបចំឡើងក្នុងប្រទេសបារាំង ដោយផ្អែកលើរឿងពិតនៃសមរភូមិផ្លូវច្បាប់សម្រាប់ការគ្រប់គ្រងរបស់ Hôtel Martinez ដែលជាសណ្ឋាគារដ៏ល្បីល្បាញមួយនៅទីក្រុង Cannes ដែលខ្លឹមសារនេះក៏និយាយអំពីរឿងរ៉ាវស្នេហារបស់ម្ចាស់សណ្ឋាគារផងដែរ។ យោងតាម The Mirror ជីវិតផ្ទាល់ខ្លួនរបស់ម្ចាស់សណ្ឋាគារ Martinez គឺមានភាពទាក់ទាញដូចខ្សែភាពយន្តហូលីវូដអ៊ីចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCT-38jmRJfcmAIF1MfGMlyGlZZ4l_H37aI80KcXsKTKv7Kv8d7GQIzS-C4KZAseunY8pcA5eAtN8KJQA6GWhiOKcmbS5fknyDb9_5ZAkppAcBpnhxLIhOdLX68b4uDhBht2HBuq4Pqiw-6iuNBlypdImyjxGBgN6zOp5sWdNaswFxsx0NZOG2yn4aoIhT/s1200/image_2024-12-12_13-44-40.png
ក្រៅពីជាអ្នកជំនួញ គាត់ក៏សកម្មក្នុងចលនាតស៊ូរបស់បារាំង ជួយជ្វីហ្វ ជនភៀសខ្លួន និងអ្នកស៊ើបការណ៍ឱ្យរួចផុតពីការគំរាមកំហែងរបស់ណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ផលិតករ Danny Rossner បានបន្តថា គ្មាននរណាម្នាក់សម្តែងបានល្អជាង Angelina Jole និង Brad Pitt ទេ ប្រសិនបើអ្នកទាំងពីរយល់ព្រមសហការគ្នា ខ្សែភាពយន្តនេះនឹងល្បីកក្រើកទូទាំងពិភពលោកតែម្តង។ Rossner ជឿជាក់ថា គម្រោងនេះមិនត្រឹមតែមានសក្តានុពលក្នុងការឈ្នះពានរង្វាន់ Oscar ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្តីប្រពន្ធនេះ ជាសះស្បើយពីជម្លោះនាពេលកន្លងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DhdPwQUL1sIhylkpqhsgfp7NGlX1eV1A_9LZoPrONEAr1nNlblCrsH-KDGjQvWERjUj9sRiwMO4JUAFxir1vDCG8sfBShkBXV-lL7iIThnJdPXWDobY8s40qZD1inWtizgCA9RelL8pBl1X_THf-Ecw33pDgPDWB1WSYNYAlw-6KsU_8frH-CxuR49BC/s1296/image_2024-12-12_13-44-40%20(2).png

គួររំលឹកដែរថា Angelina Jole និង Brad Pitt ធ្លាប់បានសម្តែងរឿងជាមួយគ្នាបានម្តងក្នុងឆ្នាំ ២០១៥ ដែលមានចំណងជើងថា « By The Sea» ប្រសិនបើអ្នកទាំងពីរចុះកុងត្រាសម្តែងជាមួយគ្នាពិតមែន មានន័យថា នេះជាលើកទីពីរហើយដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាម្តងទៀត។ ទោះជាយ៉ាងណាយោងតាម Page Six បាននិយាយថា វាជាការលំបាកក្នុងការបញ្ចុះបញ្ចូលអតីតប្តីប្រពន្ធឱ្យសហការគ្នានៅពេលដែលពួកគេស្ថិតក្នុងវិវាទជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3-S_YaVqTsW3uk4nIEPLd5w1ZDfIReo6exumBvLuHdX5M4QCR2VWyjvabHWiwAM4UJaAnxUKG3CHmmeokThl4UJplGoRhS6z6COZHZN2soBqQa00SDq3KAhwvaTZZnT2FE5BgOI6YeQmiMIniwTKBNd7C8tg0-PELQ4IVIlw9ohO63sxvVRibpQxQVYR/s3000/image_2024-12-12_13-44-34.png
វាមិនអាចទៅរួចទេដែលមនុស្សពីរនាក់ជួបគ្នា ដូច្នេះកិច្ចសហប្រតិបត្តិការនេះទំនងជួបរឿងពិបាកច្រើន។ កាលពីខែកញ្ញា អ្នកតំណាងនៃមហោស្រពភាពយន្តទីក្រុង Venice បាននិយាយថា អ្នករៀបចំត្រូវរៀបចំ ខ្សែភាពយន្តចំនួនពីររឿងរបស់ Jolie និង Pitt មកចាក់បញ្ចាំងនៅថ្ងៃផ្សេងគ្នា ដើម្បីកុំឱ្យសិល្បករទាំងពីរជួបគ្នា។ ដូច្នេះការគ្រោងឱ្យអ្នកទាំងពីរសម្តែងជាមួយគ្នាវាជារឿងមួយដែលពិបាកបំផុត និងមិនអាចទៅរួច៕

ក្រុមអាវលឿងថៃ ត្រៀមប្រកាសបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រី ប្រសិនសភាថៃមិនលុបចោលកិច្ចព្រមព្រៀងរកស៊ីឧស្ម័នប្រេងនៅតំបន់ត្រួតសុីគ្នាជាមួយកម្ពុជា

0

អតីតមេដឹកនាំក្រុមបាតុករអាវលឿង លោក Sondhi Limthongkul បានទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ជាមួយប្រទេសកម្ពុជាជុំវិញកិច្ចព្រមព្រៀងរកស៊ីឧស្ម័នប្រេងនៅតំបន់ត្រួតសុីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5_IlDtUFBgODcX1DroES8ZGwgwE5Y6CIiTp87p8444AevHAGTXdNjYvsmihdh0OW_N5wId7-Z1sVn0hBoXITNXsOAOlrFQ2QUF0bJliCl7UqEPXjRvHm7TgsfY5U2BO6rW-4gERCXlRm0r1XJplPrsx7EcZW3zz-zze5dPj_N8s5C6fOKqtypk8mjBop/s1500/image_2024-12-12_10-44-30%20(2).png

លោក Sondhi Limthongku បានអះអាងថា៖” អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងកំឡុងរដ្ឋបាលថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនត្រូវបានសភាថៃអនុម័តនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDzwX6rFvi1IL7s7qXIlDFuiFSt0c04oky_ZG0NBnw4ZrbPpQZbhZYb-tSLfS3iuMw_KofC5AcuydwTiuzlqg3ftBFNmSCp-L98yyTir6AGwHqU16AZZR61BheI96wVz8CfB5M6_gGxxA3jbQcNov3B8vKP7Hzj7UB3TkyqO3HXVtA2akq5qdTwjGjVF-m/s936/image_2024-12-12_10-44-30.png

លើសពីនេះទៅទៀត លោកក៏សង្កត់ធ្ងន់ទៀតថា៖”នៅតំបន់ត្រួតសុីគ្នានេះ ជាដែនទឹករបស់ប្រទេសថៃ ដូច្នេះគ្មានហេតុផលត្រូវចែកការរកស៊ីជាមួយកម្ពុជានោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiipaaGFjJVek6rRgzE0B_jWbS3QJHWdeWyCQUELTbTrq_Av3b7OwepemxFC5lrsrblieTaZNaxBXjz26xRSJ2jhjFSLgtPcMYMIF983U7Brzb0r_QGIG0uqXbQDIb3n1UkiB1MsBoUcYOTafHmXcaI-eMpipvrU93lrmU6cgLLzDAGhGVaOySEOokGbxUr/s816/image_2024-12-12_10-44-31.png

ក្រុមបាតុករអាវលឿង បានទុកពេលឱ្យរដ្ឋាភិបាលថៃរយៈពេល១៥ថ្ងៃ បើមិនដូច្នេះទេ ពួគេនឹងបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីកាន់អំណាចបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmQWv6SzxsA89ftjt_SBiWLgD7KX84rlTw_vxB2nkx55zPDPO-Mg2CIogLfyG1aFg36PkjuALhodh-qVnbMs9FrkTrDbhA7CXiC5teH-ODKc-HTNhxTQJUzMalq36bbrFXKwkodCg7abRDXJqteNpF7HCF8QeKapS8Qj9aNDPd-3JRceT6pEBUqEcXodZV/s620/image_2024-12-12_10-44-31%20(2).png

គួរបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃនេះ សម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិរាវ ដែលអ្នកជំនាញជឿថាមានតម្លៃជាង៣០០ពាន់លានដុល្លារអាមេរិក៕