ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។
ស៊ីហ្គេម ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។
ចាប់តាំងពីបង្កើតការប្រកួតកីឡានេះឡើងមក កម្ពុជា បានដកខ្លួនចំនួន២ដង ដោយលើកទីមួយនៅឆ្នាំ១៩៥៩ និងលើកទី២នៅឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះទាំង២លើក។
ការដកខ្លួននៅឆ្នាំ ២០២៥ កម្ពុជាបាន បញ្ចូនប្រតិភូកីឡាទៅកម្មវិធីលើកទង់ជាតិ និងពិធីបើក មុនត្រឡប់មកផ្ទះវិញ។
ការដកខ្លួននោះទាំង២លើកនេះ ក៏ដោយសាររដ្ឋាភិបាលកម្ពុជា បារម្ភពីសុវត្ថិភាព ប្រតិភូកីឡាកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលថៃបានឈ្លានពានកម្ពុជា និងទាមទារប្រាសាទមួយចំនួននៅលើដែនអធិបេតយ្យភាពកម្ពុជា៕










