ស្ពានតម្លៃ៦០លានដុល្លារ ត្រៀមលេចរូបរាងឡើង ជួយកាត់បន្ថយការកកស្ទះនៅចំណុចស្ពានព្រះមុនីវង្ស
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលជាស្ពានថ្មីមួយ គ្រោងនឹងបញ្ចប់ការសាងសង់នោឆ្នាំ២០២៧ ដោយតភ្ជាប់ពីចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងព្រែកប្រា ខណ្ឌច្បារអំពៅ នៅត្រើយខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsVaurEvRaprfFnBrrEGt0o-ja7gDEfXZrsLIpeiwi2lx-EeHE6lGIKwJtC4a_dvFwskgWcYeVUHxw6E8tfe1Ig4sQel8udlM3KPtdgnEGQhwQLNPrhA1clxHqreu4SXAaNjLBrwu9NcMa6w_N_QuQLD7fdoWL2iohv8IBc2BCweBiZRlKSFE8Jm6hNAjX/s1280/463440961_837138638634206_5794045151762177449_n.jpg

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃប្រមាណ ៦០លានដុល្លារ ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDHdPqOi0W9yArrASIKslFoY-AjoeTIxrq0wBycqgjXmI4QIO5p5Bg1nGdycnCHnXtRiPm0emJvnVswy5Mn_yrnUIu-4nC4J60nErqYSxvKoavkxb8wgKcQ3imuvUasHWzbu8iGTiUdKtHitKEy3VcHWfTWA0m_U66vEx8PcFhm_bRR0J0QaRAWr24v_-/s1280/463605662_837138658634204_2028313095808498268_n.jpg
ស្ពានេះ ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ ទទឹងប្រវែងសរុប ២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk7bKn6TjzSiH8BRH0Y-1ofDRNgFatWXr7MNzBKb43ou_U3xqsvikKTg1uiHgDgEsxSy8Nyp3jjlXCD24KtwNWVhp8hoU_1_yIFYx_mwrgrSzOY2r9oE4YNk0jVyeiCYB43Nw0UguB9UWQqlfWhD9DGI4bPNmDHiRg5uN72Knx5VEnM_wt-JCb94puVBL/s1280/463627855_837138645300872_3115757733582293433_n.jpg

ក្រោយសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9jQvEKtHzmnNUadeZWdNaEcxudtrxL6_0RoPEc1LrHAP1S5mhLbNYszr9hZyJufUSVxMD8TM-Nu4e2iZKSEckrwF_yAUEpoXFPeYEwXb3ErqQ0BL2pU79rJ82FMSE36ePKJlnnRq-Y2gOHXMcd_5t4bqdHa2am83XJqZACpkOk3p2U-WnOf-ymPv_wDV/s1440/428620288_944696783712545_2783490650945971976_n.jpg

លើសពីនេះទៀត ស្ពាននេះ នឹងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕