Home ព័ត៌មានអន្តរជាតិ ពិតមែនទេ! Trump ហ៊ានប្រកាសបដិសេធទទួលប្រាក់បៀរវត្សរ៍ប្រធានាធិបតីក្នុងអណត្តិទី២នេះ

ពិតមែនទេ! Trump ហ៊ានប្រកាសបដិសេធទទួលប្រាក់បៀរវត្សរ៍ប្រធានាធិបតីក្នុងអណត្តិទី២នេះ

84
0

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសថា លោកនឹងមិនទទួលយកប្រាក់បៀវត្សរ៍ប្រធានាធិបតីក្នុងអំឡុងពេលអាណត្តិថ្មីនេះទេ ដោយនិយាយថា លោកនឹងយកប្រាក់ទាំងនេះទៅបរិច្ចាគដល់អង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCr9iCSeePOOTN3vGmbSGP9TaK5qcTkdgEAtVoeuCqzlOXUj6wbZVQN3f81pARw_QZFvAmXX_6PQlVFMWEkRII4Jh0yPufUITJuQH-c-AG6aTLNuGmQSjPaiPJOCtnprRSCHkeLmypIL9_DoMw1hmN8EeivvdLR8_hz8j-wzT2EoT4Nn3dmaE7sxXZAyN2/s2560/image_2024-12-12_13-43-55.png

កាលពីថ្ងៃទី ៩ ខែធ្នូ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Kristen Welker ដែលជាអ្នកកាសែតនៅ NBC News ថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោកគឺ ៤៥០,០០០ ដុល្លារអាមេរិក ប៉ុន្តែលោកនឹងមិនទទួលយកអ្វីទាំងអស់ មានន័យថា លោកនឹងលះបង់ប្រាក់ដ៏ច្រើននេះទៅឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនដូចជា នាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaxeRXDHdgqWRN5ZHPzeykormJl8BoyEO2cBCKfu1Bl_wFIGUpI26znXGcpZ8LkvvsqRGJm-wuXwikKCZBpRVo6EzFVtnuhkaNkxiqnjp3fdQ_SaqK-6an0KAgfQCjHoqIWtiTPLy8p0u3i78E6Hcdcf6bUDSbmQBdWVUavYCNHnIQajWN9iRpIB4is48/s1600/image_2024-12-12_13-43-54.png
យោងតាម NBC News នេះគឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះថាគ្មានប្រធានាធិបតីណាម្នាក់បានធ្វើដូច Trump នោះទេ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ លោក Trump បានសន្យាថានឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងមូលរបស់លោកប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ02OMC3rRd2XBHXAjxq6CtGPzG2zhzqaFwHvUkueMFSdDHNq9eAUgXC4vjw4f3wuhk6071SjdkS4pmRTEfzhb6M8ZcaK4-FekMJg3uQwbA2hw5QSuPqv7ZVeLBeR-xzIfM_XTVP2nsuvbMqf7zxM24WxqR_P6gVEwKKIUs71qIorfCp_NNaYhRCaucntg/s2400/image_2024-12-12_13-43-53.png

លោកត្រូវបានគេនិយាយថាបានបរិច្ចាគយ៉ាងហោចណាស់ ១.៤ លានដុល្លារក្នុងចំណោម ១.៦ លានដុល្លារជាប្រាក់បៀវត្សរ៍សរុបសម្រាប់អាណត្តិ ២០១៧-២០២១ ដល់ភ្នាក់ងាររដ្ឋាភិបាលជាច្រើនដូចជានាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងសេវាឧទ្យានជាតិ នេះបើយោងតាមទស្សនាវដ្តី Forbes ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdATb3qmtUvaJDjphghXmz4DDdGeuygFoSB08UOobYYTcPkbtAMNA8QhuPOa3m93BBhFjJuVJfaQB_09OBIhiifit1T0YOpfyyFqnYPuVrlQpGv0CdEW45m-kqrSl_NJCYfdQfq63pBiVoGmclCjsCZhUYZtsrAewr42csjmq8POd09efJsPE_rG_MGlVT/s1200/image_2024-12-12_13-43-52.png
ដូច្នេះនៅអាណត្តិទីពីរនេះ Trump ក៏អនុវត្តដូចមុនដែរគឺលោកនឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងអស់របស់លោកទីឱ្យអង្គការសប្បុរសធម៌ និងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនផ្សេងទៀត។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រធានាធីបតីអាមេរិកបរិច្ចាគប្រាក់បៀវត្សរ៍ទៅឱ្យអង្គការផ្សេងៗ។ កាលពីឆ្នាំ ១៧៨៩ ប្រធានាធិបតីអាមេរិកដំបូងលោក George Washington ក៏បានបដិសេធមិនទទួលយកប្រាក់បៀវត្សរ៍នៅពេលគាត់ចូលកាន់តំណែងផងដែរ៕