សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពសំណើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”។
មុននឹងក្លាយជាតារាចម្រៀងជួរមុខនៅក្នុងប្រទេស ឧកញ៉ា ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពក្នុង១៩៩១ អំឡុងពេលលោកបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ។ លុះដល់ឆ្នាំ ១៩៩២ លោកក៏បានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។
នៅក្នុងឆ្នាំនោះ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនឡើងច្រៀងក្នុងកម្មវីធីជប់លៀង និងតាមបារប៊ីហ្គាដេន។ ក្រោយមករំលងបានប៉ុន្មានឆ្នាំ លោកក៏បានទៅច្រៀងឱ្យ ផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះ លោក បានបោះជំហ៊ានឈានចូលក្នុងវិស័យសិល្បះយ៉ាងពេញលេញជាលើកដំបូង៕










