សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពសំណើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងឋានន្តរសក្ដិ “វរសេនីយ៍ឯក”។

មុននឹងក្លាយជាតារាចម្រៀងជួរមុខនៅក្នុងប្រទេស ឧកញ៉ា ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពក្នុង១៩៩១ អំឡុងពេលលោកបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ។ លុះដល់ឆ្នាំ ១៩៩២ លោកក៏បានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។

នៅក្នុងឆ្នាំនោះ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនឡើងច្រៀងក្នុងកម្មវីធីជប់លៀង និងតាមបារប៊ីហ្គាដេន។ ក្រោយមករំលងបានប៉ុន្មានឆ្នាំ លោកក៏បានទៅច្រៀងឱ្យ ផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះ លោក បានបោះជំហ៊ានឈានចូលក្នុងវិស័យសិល្បះយ៉ាងពេញលេញជាលើកដំបូង។

ក្រោយពីជ្រកក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈពេល២០ឆ្នាំជាង កាលពីខែសីហា ឆ្នាំ២០២០ លោកបានចាកចេញ ទៅចូលផលិតកម្ម Galaxy Navatra ក្រោយទទួលបានគោរមងារជា”ឧកញ៉ា” នៅក្នុងខែមេសា ឆ្នាំ២០២២។

ចំពោះមូលហេតុ នៃការលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនេះ មិនត្រូវបានលោក ព្រាប សុវត្ថិ បញ្ជាក់ពីមូលហេតុនោះទេ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwr8dbXl6vypaFpf8PqBej_yCFJq8jGy2gR0jiv6KVtuBFMRQh6_A0acWzhggWYVS_H5mVH2vNKgoR34555A6-kWQmAsVkkAa9TDos89GmqwhlKIMNAxiEAdbwAWhz1mzTdj1CypCfmkfhOYHK6e-nvi4XX_PMkr8qzt917cDGqv9sbWH6T4lG069r1dwx/s1280/470168105_1038461418318188_5084048469923762078_n.jpg