អតីតមេដឹកនាំក្រុមបាតុករអាវលឿង លោក Sondhi Limthongkul បានទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ជាមួយប្រទេសកម្ពុជាជុំវិញកិច្ចព្រមព្រៀងរកស៊ីឧស្ម័នប្រេងនៅតំបន់ត្រួតសុីគ្នា។.png)
លោក Sondhi Limthongku បានអះអាងថា៖” អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងកំឡុងរដ្ឋបាលថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនត្រូវបានសភាថៃអនុម័តនោះទេ”។
លើសពីនេះទៅទៀត លោកក៏សង្កត់ធ្ងន់ទៀតថា៖”នៅតំបន់ត្រួតសុីគ្នានេះ ជាដែនទឹករបស់ប្រទេសថៃ ដូច្នេះគ្មានហេតុផលត្រូវចែកការរកស៊ីជាមួយកម្ពុជានោះទេ”។
ក្រុមបាតុករអាវលឿង បានទុកពេលឱ្យរដ្ឋាភិបាលថៃរយៈពេល១៥ថ្ងៃ បើមិនដូច្នេះទេ ពួគេនឹងបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីកាន់អំណាចបច្ចុប្បន្ន។.png)
គួរបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃនេះ សម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិរាវ ដែលអ្នកជំនាញជឿថាមានតម្លៃជាង៣០០ពាន់លានដុល្លារអាមេរិក៕










