តេវ ត្រូវបានអ្នកមួយចំនួនស្គាល់តាមរយៈវីដេអូរឿងខ្លី ប៉ុន្តែលោកក៏ជាអ្នកចម្រៀងមួយរូបដូចគ្នា។ ថ្មីៗនេះ តេវ បានចេញបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងផលិតកម្មសាន់ដេ។ ទោះជាយ៉ាងណាបទថ្មីរបស់លោកទទួលបានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមទាំងការសរសើរនិងរិះគន់។
.png)
ថ្មីៗនេះផលិតកម្មសាន់ដេ បានទម្លាក់បទ «ស្រលាញ់បងមិនខុសទេ» ពីតារាចម្រៀង តេវ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខណៈតារាចម្រៀងផ្សេងទៀតក៏បានចេញជាបន្តបន្ទាប់។ MV នេះគឺប្រមូលផ្តុំដោយអ្នកសម្តែងនៅក្នុងរឿងកំប្លែងខ្លីអមមកជាមួយនឹងទេសភាពតាមជនបទ។ បន្ទាប់ពីទម្លាក់វីដេអូខ្លី តេវ ត្រូវបានទស្សនិកជនបញ្ចេញមតិប្រតិកម្មចម្រុះជាច្រើន។

អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «សម្លេងអ៊ីចឹងចូល Sunday តាមណា? , សំឡេងអត់ចូលនឹងសាច់ភ្លេង, ពីរោះចង់ខ្យល់ចាប់, បទនេះបើអនុសាវរីយ៍ដឹងតែអ៊េម, សំឡេងមិនពីរោះផង, ស្តាប់បានតែចាក់បាសមិនកើត, ដូចអត់ពីរោះព្រោះច្រៀងមិនស៊ីនឹងចង្វាក់,ភ្លេងបទប្រពៃណីចូលឆ្នាំជាតិយើងឥឡូវស្ដាប់អត់ចូលត្រចៀកសោះ… »។ ទោះជាយ៉ាងណា ទន្ទឹមនឹងការមិនពេញចិត្តពីសំណាកទស្សនិកជនមួយចំនួន ប៉ុន្តែនៅមានអ្នកគាំទ្របានបញ្ចេញមតិវិជ្ជមាននិងលើកទឹកចិត្ត តេវ ដូចគ្នា។
អ្នកគាំទ្របានបញ្ចេញមតិថា «សំឡេងគាត់មានទឹកដមលើកដាក់គន្លុកគន្លាក់, អេម Sunday នៅតែអេម , អ្នកណាថាអីថាទៅខ្ញុំនៅតែគាំទ្រ, ប្រូតេវឆ្នាំនេះសម្លេងធ្ងន់ល្អ»។.png)
គួរឱ្យដឹងថា តេវ បានចេញបទចម្រៀងមួយចំនួនប៉ុន្តែហាក់ទទួលបានការគាំទ្រនៅមានកម្រិត ហើយសំឡេងរបស់អ្នកចម្រៀងរូបនេះជារឿយៗរងនូវការវែកញែកពីអ្នកស្តាប់។ មុននឹងចាប់ អាជីពចម្រៀង តេវ បានធ្វើឱ្យមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងវីដេអូកំប្លែងខ្លីៗ៕










