Home Blog Page 680

ទស្សនិកជនចាប់អារម្មណ៍ Lisa ជាមួយនឹងកូនប្រុសមហាសេដ្ឋីខ្លាំងជាងការសម្តែងរបស់នាង

0

ទស្សនិកជនជាអ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Lisa សមាជិក BLACKPINK និងកូនប្រុសមហាសេដ្ឋីបង្ហាញខ្លួនជាមួយនឹងគ្រួសាររបស់នាងរួមទាំងអង្គុយទស្សនាការសម្តែងរបស់ Lisa។ រឿងនេះបានក្លាយជាការចាប់អារម្មណ៍របស់ទស្សនិកជនជាងការសម្តែងរបស់ Lisa ដែលសម្តែងជាច្រើនបទនៅក្នុងកម្មវិធីនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjueyJC5Wc6kv0vX_DZnaLQABB26Uf2Qolt_LIVahwxgKxDmEQ8FNdA2nDnP1iA5Ev6RUJ0Fy4Owo8fd4R07SPwe569cDK7MG2P8pj_LtnQuuBUlzqySLqw96oOmS69ko_-BAaNi99KAzQGXqZr0y6FSTbSjg9P68B1ye-ATB8IuDlk6tbfJ-1RQwp2kTiM/s847/image_2025-01-02_09-50-57%20(2).png

យោងតាមប្រភពព័ត៌មានជាច្រើន ពាណិជ្ជករ Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault បានមកប្រទេសថៃដើម្បីគាំទ្រការសម្ដែងរបស់ Lisa ក្នុងកម្មវិធី Amazing Thailand Countdown 2025។ តាមការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគេបានឃើញលោកឈរជាមួយម្តាយរបស់តារាចម្រៀង Lisa ។ បន្ទាប់មកអ្នកជំនួញបានទៅលេងហាងរបស់ក្រុមគ្រួសារនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបដែលជាកន្លែងដែលព្រឹត្តិការណ៍នេះបានរៀបចំឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvK9oMVmH4ZOcPxsUwX8M1zDMJIRFG53fOUqJZHTp1CK3AxOUdQewTOa02MZaid5qeqd-OY6lBf3v911kzqr-vscg9c5eC_wfra0EH5BapoxVFgCDTb19zapUxvrqU296FyQncM-KuqP9-N1vYxg7n-y9JNM40hjgQrDVCrKgBQuv9Gx-k3Ue_bgemQJJ/s820/image_2025-01-02_09-50-58.png

ក្នុងរាត្រីតន្ត្រីអបអរចូលឆ្នាំ២០២៥ នៅស្រុកកំណើត Lisa បានស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដ៏សិចស៊ីបង្អួតចង្កេះស្ដើង ហើយសម្តែងបទចម្រៀងចំនួន ៥ បទគឺ Lalisa, Money, Moonlit Floor, New Woman, Rockstar។ អ្នកគាំទ្រមួយចំនួនបានថត Frédéric Arnault អង្គុយនៅក្នុងចំណោមទស្សនិកជនដោយយកចិត្តទុកដាក់មើលការសម្តែងរបស់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-9BLqL3HXvBy45j8Bi8Aoqzu5N_yTJWphqPvH0ZXjAFy4Y3Nd9iTcn9ZnwtQRB8A7CVGA-hqVXno5AT_wkVPM4SVJWN-KTEKd-iOEC5q_XC-82Bjy_pcF2NYAYw0QSmFP6G-zY9ROxRqhaTXh9J2Q1ShBo_0QKlILzmmIhu8XGHX70tZX-pRZyi0GHnzy/s1440/image_2025-01-02_09-50-58%20(2).png
ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lisa និង Frédéric Arnault បានបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣ ក្នុងខែឧសភា ឆ្នាំ២០២៤ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈការបង្ហោះរូបថតដែលថតនៅកន្លែងដែលអ្នកទាំងពីរបានឃើញនៅប្រទេសបារាំង។ កាលពីខែសីហាកន្លងទៅ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា សម្រស់នារីវ័យ ២៧ ឆ្នាំរូបនេះបានទៅវិស្សមកាលជាមួយគ្រួសារមហាសេដ្ឋី។ មួយខែក្រោយមក Frederic ក៏ត្រូវបានគេសន្មត់ថាទៅប្រទេសថៃដើម្បីជួបឪពុកម្តាយរបស់ Lisa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbLsXzkC7cdGGSbz5TdxS24EQviYUXvqgnhRaIIPaSBvtDT-awx8Pj6Uyr81_ncp_6cCYTZ4xC7qTIPkDW9hyns8bipfe_Sf1Q1aiyd_E7VDR7oNH0ARGzivW9avOJgY1nA0eciI5gDugO3Aj8-VU0GSfTi-fx8l7LbpCYkeFMnW4TU6LeWRZ4EZ_TSJ0/s1440/image_2025-01-02_09-50-59.png

ទោះបីជាមានការចែករំលែកហើយអ្នកគាំទ្រចាប់បានថាអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាច្រើនកន្លែង មិនថា lisa ឬកូនប្រុសមហាសេដ្ឋីរូបនេះឡើយគឺនៅតែប្រកាន់ភ្ជាប់មិនចេញសេចក្តីថ្លែងការណ៍និយាយអ្វីទាំងអស់៕

ទប់ចិត្តមិនជាប់ កូនអាន ទៅជួបសត្វជ្រូក អាសំណាង ដោយផ្ទាល់នៅខេត្តសៀមរាប

0

ទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាក្រៅពីកូនដំរី លំផាត់ ដែលទទួលបានការអាណិតស្រលាញ់មានប្រជាប្រិយភាពសត្វជ្រូក អាសំណាង ដែលចិញ្ចឹមដោយព្រះសង្ឃមួយអង្គស្ថិតក្នុងខេត្តសៀមរាបក៏ទទួលបាននូវការចាប់អារម្មណ៍មិនធម្មតា។ ភាពទាក់ទាញរបស់ អាសំណាង បានទាក់ទាញចិត្តស្រីស្អាត កូនអាន ទៅជួបដោយផ្ទាល់ថែមទិញអំណោយឱ្យទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPFQ5121mwX-OPU6f_eUwqD0sq_rUmwVwL5CZ3kJ7RKkWIxrJhE3S1JcG83N1Ec33lh-YDdccHeCMn5tTdwTcmGHWNo_MKHmOaWGHOuQKIIhXqvcegxxGqpq8Auu2SerEtJD45qWE2jxx2XeBmaq6BwjzV1ggWaYq7y0g6mnCdg5q0Ca_0p3V0xvN77Ax/s1956/image_2025-01-02_14-53-00%20(2).png

ក្នុងរយៈពេលចុងក្រោយនេះសត្វចតុបាតចំនួនពីរប្រភេទកំពុងសាងភាពល្បីល្បាញជាងគេគឺកូនដំរី លំផាត់ ដែលកំពុងសម្រាកព្យាបាលមើលថែនៅសួនសត្វភ្នំតាម៉ៅ រួមជាមួយនឹងសត្វជ្រូកដែលហៅថា អាសំណាង ត្រូវបានចិញ្ចឹមដោយព្រះសង្ឃនៅខេត្តសៀមរាប។ សត្វទាំងពីរប្រភេទនេះគឺធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាងគេនិងទទួលបានការស្រលាញ់យ៉ាងច្រើននិងមានមនុស្សមិនតិចទេដែលចង់ទៅជួបផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBm_rpFSvSFTkoTrVO1spaPtkYZnRV01Jj6m7MLUAYQsywxhghxtXFZftTy3QnWkraW2ss-4nQVAr2bu5LugvAndZKYV3vP-LZm2zvF4SEB3iN0ma8CGgvuR5IAUJ17d3tMSnNm7Tqx4r6BAA5A0iDsL2YHQlMXvNNjSajlderL5ZwFyQaZHzGCgc_JeVK/s2048/image_2025-01-02_14-53-01.png
ថ្មីៗនេះមានវីដេអូចែករំលែកដោយគេបានឃើញនាដការីល្បីឈ្មោះ សុគា គីមលាង ហៅកូនអាន បានទៅលេងអាសំណាងដោយផ្ទាល់។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើគណនីទិកតុកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេបានឃើញ កូនអាន អង្អែល អាសំណាងដែលកំពុងតែដេកលើប៉ៅអ៊ី។ មិនត្រឹមតែប៉ុណ្ណោះ កូនអាន ថែមទាំងបានទិញតុក្កតាជ្រូករួមជាមួយនឹងប៉ៅអ៊ីថ្មីឱ្យ អាសំណាង ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChGZ5kYR9Rux53jXDlZDVcqyv0azNhxNHcFzrD-KqPRhR4pOryJXvOxKCbFYUMnntnzsk-ZSaIMopTj6s-OJNgiteVLaoUddN28o_N5LYo16i_pq9h72OIpOK-voLGvZKAOBiQ3upIcBLp_TD924vZCf7Mp9kpCMkS3_0QpweQJkP1QX5ISpMvoZ29G0W/s2048/image_2025-01-02_14-53-07.png

តាមការសង្ឃដីការបស់តេជគុណ សុវណ្ណ ឆ័យ ចំពោះអ្នកដែលចង់ទៅលេងអាសំណាង ចង់ទិញរបស់ផ្ញើអាចទិញជាអង្ករ ឬជាសម្ភារៈសិក្សាក៏បានដើម្បីបានចែករំលែកទៅកាន់សិស្សខ្វះខាត រៀននៅក្នុងវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1yXOrBXRc-XG51ZZrwwAujsqudbe9HW5OAGnoDzhrVENpoJM9S0ifCp7v0wzNEC9QGrnazERz6MP2_bi3H2U5dGYFusvcyL5Q1x7z-v_U5XWfF4XNPUJ9OkqCNbIcdt1Ws0n2V9LCQdGRHMs3GwXHtWDRKxoRu-J-BrCluxC566kljs4zJs678Sk7-le/s2048/image_2025-01-02_14-53-09.png

អាសំណាង ត្រូវបានចែកចាយនៅលើបណ្តាញសង្គមតាមរយៈព្រះសង្ឃមួយអង្គគង់នៅ វត្តព្រះពុទ្ធសិរី ហៅវត្តគ្រៀលពង ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងវីដេអូដែលបានផ្សព្វផ្សាយ អាសំណាង ត្រូវបានមើលថែចិញ្ចឹមដោយក្តីស្រលាញ់មានកន្លែងសម្រាប់ដេក ខ្នើយនិងភួយ ថែមទាំងជាសត្វជ្រូកដែលចេះស្តាប់បង្គាប់។ វីដេអូរបស់ អាសំណាង គឺមានទស្សនិកជនចូលរួមទស្សនារាប់ម៉ឺនដងនិងលានដង ជាមួយនឹងមតិសរសើរ ជាច្រើននិងសំណូមពរឱ្យថតអាសំណាងឱ្យបានច្រើនៗផងដែរ៕

តារាសម្ដែង Zhao Lusi បង្ហាញថាមានជំងឺបាក់ទឹកចិត្តហើយកន្លងមកមិនបានអើពើព្យាបាល

0

តារាសម្ដែងចិន Zhao Lusi បាននិយាយជាលើកដំបូងថានាងមានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់ខ្លួនក្នុងការព្យាបាលហើយបន្តប្រឹងប្រែងលើការងារ។ ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីរូបនេះវិញបានបង្ហាញថាក្នុងខែមេសា ឆ្នាំ២០១៩ នាងត្រូវបានបុគ្គលម្នាក់ប្រើហិង្សាពាក្យសម្តីជេរប្រមាថនាងចំពោះការខកខានក្នុងការទទួលបានតួនាទីក្នុងខ្សែភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mLxoDgbOU3qwI63HcBNYuBwLxLLH0g7QFe9xquBkbipAvMtUvslMO1ce7ZypKAHvd-VhbOgdT4D8GPzvRUPczVH4H80zsT4nYUhorL4mzZGRBtUHvRoyE56qyabN0gO7k3OJ2AwzehFOsJbdcg4OD4wNGZrmGn51VDNV_1yvRhPneprBsnbjYWU-VaEL/s1349/image_2025-01-02_13-32-29.png
កន្លងមកនេះតារាសម្តែង Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់នាងបន្ទាប់ពីធ្លាយរូបភាពនាងអង្គុយលើរទេះរុញ ហើយបណ្តាញសង្គមចិន Weibo របស់នាងដែលមានអ្នកតាមដានជិត៣០លាននាក់ផ្អាកដំណើរការ។ យ៉ាងណាមិញនៅល្ងាចថ្ងៃទី១ ខែមករា នៅលើទំព័រផ្ទាល់ខ្លួន Zhao Lusi បានសរសេរអត្ថបទអំពីខ្លួននាងជាលើកដំបូង។ នាងបាននិយាយថានាងមិនដែលប្រើជំងឺរបស់នាងជា «ល្បិច» ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែត្រូវតែបង្ហាញជាសាធារណៈ ព្រោះមានពាក្យចចាមអារ៉ាមជាច្រើនដែលជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង និងគ្រួសាររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDt6J5-WCBHBhl9jGvcdZmjanPzE55X4h6O0iUSHV8kkkeZY4antYs3qnVO8Qv0YLS6HWSXVOmMDvcpR2Q-RtJ9a5w1b_2-tmoKD3aBLhugCbHPinPL6zoaLGcNnAi4rufPkiJOjf6zS-TPJK1c2bulmmf4Ba0rHUK7VcsaP0k94f7XOm-j5ExR77izSX/s952/image_2025-01-02_13-32-30%20(2).png
តារាស្រីរូបនេះបាននិយាយថា កាលនាងនៅក្មេង គ្រប់គ្នាតែងតែនិយាយថានាងជា «ថូផ្កាគ្មានប្រយោជន៍» ហើយតែងតែត្រូវគេជេរប្រមាថលុះពេលធំឡើងនាងគិតថាត្រូវគេប្រព្រឹត្តអាក្រក់ព្រោះនាងមិនពូកែ។ នាងមិនបានស្វែងរកជំនួយទេ ប៉ុន្តែបានដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង។ នាងត្រូវស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមមិនពិតជាច្រើនដូចជាការកែសម្ផស្ស និងការគំរាមកំហែងពីសហសេវិករបស់នាង។ នៅពេលដែលនាងទទួលបានជោគជ័យជាមួយនឹងគម្រោងភាពយន្តរបស់នាង នាងបានចាកចេញពីក្រុមហ៊ុនគ្រប់គ្រង ដោយបង់ថ្លៃបំពានកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានមតិអវិជ្ជមានជាច្រើនរាល់ពេលនាងជាប់គាំងផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdZt3HiWhTYWizRyMd02SXQieu0TMgrmXJBuMIcLwXLYI0gAub9nHWdmkUI8VPmGG711VGUglqsYKoottkRAfCATzof4P__vfWrKKmr0BLHO6eoF9POFnEvLDY1AtdAVNU09_bWk4UWeAX4JqC180h3aCP2nR4ew0FQIKTXt2l1t1fwhjLtyTstabW-RBN/s952/image_2025-01-02_13-32-30%20(3).png
កាលពី៦ឆ្នាំមុន Zhao Lusi បានបង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ នៅពេលនោះមនុស្សជាច្រើននៅជុំវិញនាងបានប្រាប់នាងថា «កុំធ្វើវាឱ្យលើស» «គិតឱ្យច្បាស់ហើយអ្វីៗនឹងល្អ» ។ ឮដូច្នេះ តារារូបនេះបានចាត់ទុកខ្លួនឯងទន់ខ្សោយ ហើយមិនអើពើនឹងបញ្ហាផ្លូវចិត្តរបស់ខ្លួន។ នៅឆ្នាំ ២០២១ ស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរនៅពេលដែលនាងមានអារម្មណ៍ថាដូចជាមានម្ជុល ឬសត្វល្អិតវារលើរាងកាយរបស់នាង រួមជាមួយនឹងរោគសញ្ញាអាឡែស៊ី។ ទោះបីជានាងបានទៅជួបគ្រូពេទ្យ និងទទួលថ្នាំក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។ បន្ទាប់មក Zhao Lusi បានទៅជួបអ្នកចិត្តសាស្រ្ត ហើយបានទទួលការព្យាបាលដើម្បីកាត់បន្ថយភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqQ4sCoU2Nlr5WxT-0gD5gUYBy0P3-mH3wb7SOfu4h2t5rPOaMZbpx3QL9eceG8ydHGCsGUi4CR5XjLO06NnEzR23XnUyOdC6RLwMKDchWMYKa825BZdNy1R3HKVyu-w2qeNN_WLEHYbtgnHlfpSlcTsXRzt2ibGJOiXfOKUS4pM4_w6-OSZbwfxYIK6B/s1200/image_2025-01-02_13-32-32.png

ពីរឆ្នាំក្រោយមក Zhao Lusi បានទទួលរងនូវជំងឺជាច្រើនដូចជា រលាកសួត ស្ទះសួត ហៀរសំបោរ បែកញើសពេលយប់ ភ្ញាក់ពីដំណេកដោយភ័យខ្លាច បូករួមទាំងការស្លាប់របស់ញាតិសន្ដានរបស់នាង ដែលទាំងអស់នេះកើតឡើងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែដោយសារគាត់គ្រោងនឹងចូលរួមក្នុងកម្មវិធីធំៗ Zhao Lusi មិនខ្វល់ពីអារម្មណ៍ខ្លួនឯងទេ។ នៅឆ្នាំ ២០២៤ នាងបានទទួលរងនូវរោគសញ្ញានៃការក្អួតស្ងួត វិលមុខ ឈឺសន្លាក់ ឈឺក និងអាឡែស៊ីញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vIqdMhPY-ONEscbcaxUrjC1gGOg1RahVciJOq5cpcwBUOm3fyExavMAUG4qofObWVBPKq-Jbz8k3fiJvBfHn7WD0oQluRujdsHyTv4D__ND5hd7AAy-ts2UHOzXzpeuwLTfQAjsSLK2HXsc_u68fCth-FTs3wb_FDDtYn32xtK6WLNsWeDio7briX52a/s1726/image_2025-01-02_13-32-33.png

នៅចុងបញ្ចប់នៃការបង្ហោះ Zhao Lusi សង្ឃឹមថាគ្រប់គ្នានឹងដឹងថា ជំងឺធ្លាក់ទឹកចិត្តមិនអាចដោះស្រាយបានដោយគ្រាន់តែគិតវិជ្ជមាន ឬបញ្ចេញនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់និយាយនោះទេ។ តារាសម្ដែងរូបនេះបានសរសេរថា៖ «កុំបណ្តោយខ្លួនឱ្យជាប់ក្នុងអន្លង់អន្លោចនៃមតិសាធារណៈ តែមិនអាចសង្គ្រោះខ្លួនឯងបាន ស្វែងយល់ពីជំងឺផ្លូវចិត្ត ផ្តោតលើការព្យាបាល នេះពិតជាសំខាន់ខ្លាំងណាស់។ គិតថាវាជាពេលវេលាដើម្បីបំបែកជម្លោះនៅក្នុង បេះដូងរបស់ខ្ញុំ និងបង្កើតខ្លួនឯងឡើងវិញ សូមអរគុណចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ខ្ញុំអាចរស់ឡើងវិញបាន សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គល ជារៀងរាល់ថ្ងៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zFcZixxdfriQZtJkMyObYnDnrth7YIjBW2x96TiNKSVdRPGWcw06Q7qB5lS6qmIMCto4cN6h3m9jIcEKcpRfea-DcSqjmapT3NhiCQVryliXRg9KaK0YhbHprxCfKjNCmy9YfAiKMd750zHhvtUHQ2YeEXZECkaiyAWKWXbkP6mXSTPISXqJCa38oKYq/s1080/image_2025-01-02_13-32-34.png
បន្ទាប់ពីតារាសម្តែង Zhao Lusi បានបង្ហាញពីជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួនជាសាធារណៈរឿងនេះបានធ្វើឱ្យជាប់ចំណាត់ថ្នាក់កំពូលនៃប្រធានបទដែលចាប់អារម្មណ៍នៅលើ Weibo ជាមួយនឹងសារលើកទឹកចិត្តយ៉ាងច្រើនពីទស្សនិកជន។ នៅល្ងាចថ្ងៃដដែលនេះ តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះបាននិយាយថា ខ្លួនបានព្យាយាមជួយ Zhao Lusi ដោះស្រាយបញ្ហានេះ។ មិត្តជិតស្និទ្ធរបស់ Zhao Lusi បានធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់ Zhao Lusi នៅលើទំព័រផ្ទាល់ខ្លួនរបស់ខ្លួនដោយតារាសម្ដែងរូបនេះមានការលំបាកក្នុងការហូបចុក ហើយត្រូវបានមិត្តភ័ក្ដិជួយឱ្យចូលគេង និងរៀនដើរ។ ទស្សនិកជនជាច្រើនបានរិះគន់ក្រុមហ៊ុនគ្រប់គ្រង និងក្រុមការងារភាពយន្តដែលនាងបានចូលរួមពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ Zhao Lusi គ្មានពេលសម្រាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEdKYSmVCmZsIR9iWlR5fnKIYwmzyAaxxYiF730Ihr2HtePF6AbGzgaqdpa5K4bZ3m2eyX3KGSKFb9MFlKxH4usAb_Tw4HOSyeOfiiRn6uzU-KW9mFCfZpj22jyE13UZoaNSWpfBxMPcnWukxMrCL_H6VMdhtpzvZUyJ3So1eQxfvgwe9JknbpMERS4pwb/s1523/image_2025-01-02_13-32-35.png

ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីវ័យ២៦ឆ្នាំរូបនេះបានទម្លាយថាកាលពីខែមេសា ឆ្នាំ២០១៩ Zhao Lusi ធ្លាប់ត្រូវបានបុគ្គលម្នាក់បង្ខំឱ្យចូលទៅក្នុងបន្ទប់ទឹកស្តីបន្ទោសនាងដល់ទៅ២ម៉ោង។ បុគ្គលម្នាក់នោះបានរិះគន់ទម្ងន់ ជំនាញ និងរូបរាង និងមើលងាយសមត្ថភាពរបស់នាងបើធៀបនឹងតារាស្រីដទៃទៀត ជាហេតុធ្វើឱ្យនាងតូចចិត្តឃុំខ្លួនឯងនៅក្នុងបន្ទប់ងងឹត៕

ក្រសួងសេដ្ឋកិច្ច លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកផ្ទេរកម្មសិទ្ធិ និងទិញផ្ទះលើកដំបូង

0

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដូចខាងក្រោម៖

ក. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូមុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ ត្រូវទទួលបានលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លារអាមេរិក និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស២១ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២១ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន៧ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

ខ. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ ដែលមិនទាន់ ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (ក) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ អាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ សម្រាប់ លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។

គ. ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ដូចមានចែងក្នុងចំណុច (ក) និង (ខ) ត្រូវទិញពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និង

ឃ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwGxtRK5SrRLc6YtAxic14znbW7DIPRdcehNOJUOmJtFCQHU0fABJZhx_yvZqohClSqe8lPQzDNyBpjx-367snEY2hQ7vxmZJXY__fF1PjFVrA69KKaBD2vx3WtrIDED1bu5d3oSDJrhO3lIIGZo7zYEWq75CNOz6DXsG6JWYpyHoH9_3nEHoGVA3kO8wv/s2048/471634817_1023511763154047_1722566288074192976_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOi1Qdwj_DrFRlVqXQefYqVvyw9QmK18fUAwr5_d8GuFSL5RVOJLeU3sIvux14jiOeG695YjdFvgzsX1Von_XXp5bH72_hYvUUf0WiQ3UzHGjJg6t_GzZDzYmAKnoQdCxSdXYDYLT-aZswgCg-Zu9N267FtKBsaCOUnEzmu42c6RXVelObZf4brVV9nHRz/s2048/472262907_1023511746487382_1442553338956956285_n.jpg

 

ដេត ស្រីនាឌ ប្រកាសប្រកួតបវរកញ្ញាក្នុងឆ្នាំ២០២៥ ខណៈទស្សនិកជនជាច្រើនថា «កុំមកអី»

0

ដេត ស្រីនាឌ បានប្រកាសនៅលើបណ្តាញសង្គមនាបំណាច់ឆ្នាំ២០២៤ ដោយសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីណាមួយក្នុងឆ្នាំ២០២៥ដោយតាំងចិត្តខិតខំឱ្យអស់ពីសមត្ថភាព។ ស្រីនាឌ ថានាងដួលកន្លែងណានឹងប្រឹងក្រោកឈរនៅកន្លែងនោះវិញ។ ទោះជាយ៉ាងនេះក្តីទស្សនិកជនជាច្រើនបានចូលទៅខម្មិនលើការបង្ហោះរបស់នាងថា «កុំមកអី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijpc1UfovNZoFNhW-tPwpdlvtPXTt-IlNy3N2qLwxgvtyR42X0K_6oBMYaFex0d8pmshHAwPT1_zpXxhodUPZ-bdwFbQWsbNcReXpn6-fNU4TBALi3KBVKV4ESbNIUaq0Wqu8HICBKJNaXs_JWvwsc85R1ueOVn_h4_eXDggwn-3MexKvYf3o5UiqSn0oc/s2048/image_2025-01-02_10-54-41%20(2).png
ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដេត ស្រីនាឌ អតីត Miss Planet Cambodia 2024 ដែលបោះបង់ការប្រកួតនៅថ្ងៃផ្តាច់ព្រ័ត្រ បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ជំរាបសួរ លោកអ៊ំពូ មីង លោកតាលោកយាយ និង ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់។ នាងខ្ញុំមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងខ្ញុំក្នុងបញ្ហាដែលបានកើតឡើងកន្លងមក ហើយនាងខ្ញុំមិនអាចបកស្រាយអោយអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងខ្ញុំបានសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ២០២៥ នាងខ្ញុំនឹងជ្រើសរើសការបង្ហាញឆន្ទះរបស់ខ្ញុំចំពោះវិស័យបវរកញ្ញា ក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួតហើយខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំមាន និង សូមពុកម៉ែបងប្អូនផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញនូវឆន្ទះ និង គោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះ »។
ដេត ស្រីនាឌ បានបន្ថែមថា នាងដួលកន្លែងណានាងនឹងខំប្រឹងក្រោកឈរនៅកន្លែងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnoMyuhZLWwxaftVW8cnD3IPQ1cWVsYT0FYt7_8Q03TjtbEUCJNKovK0CjK_qd22smr8o7gHt8ghumhIk0K4jfuK_hLzHhMqfEiu3cDZq4Gnr8PV-FTQkH0s6puzjh-piplNwWCoIPpyjHYfFYEL19zaQX-U9uz8yc6C6pNx3RfOPqzVeTQxPtXTLKzd5V/s2048/image_2025-01-02_10-54-41.png

ទោះបីជាយ៉ាងនេះក្តី ទស្សនិកជនជាច្រើនបានបង្ហាញការអស់ជំនឿចិត្តទៅលើនាង ជាមួយនឹងមតិមិនគាំទ្រឱ្យនាងចូលរួមប្រកួតបវរកញ្ញាទៀតឡើយនិងពាក្យផ្លែផ្កាឱ្យនាងជាច្រើនទៀត។ មានមតិតិចតួចបំផុតដែលគាំទ្រ ដេត ស្រីនាឌ ក្នុងវិលត្រឡប់មកវិស័យបវរកញ្ញាសាជាថ្មីក្នុងឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKYBQBXMjNt58TO9oxs35a8O6EBBu90ArGBl2Q-21CBMZVOMlatGcgL9v3-WJfzWMXZlf8mMAbR9MYrXEREvy3SknX305Bwh39-8_25iD7Y0CO2lMCVGzDR5NVdZiiS4lkAs9eailKj8xMQKM1b6OrOqVUxp-vL4jAb58yDnawUceBV2BVyIuaBfIDomQ/s2048/image_2025-01-02_10-54-43%20(2).png

កន្លងមកនេះបន្ទាប់ពីភាពចម្រូងចម្រាសពេលនាងពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ Miss planet International 2024 នាងបានចេញវីដេអូលើបណ្តាញសង្គមពន្យល់ពីមូលហេតុ ចូលរួមផ្តល់បទសម្ភាសនិងរៀបចំធ្វើសន្និសីទសារព័ត៌មានក្តី ប៉ុន្តែទស្សនិកជននៅតែមិនអាចទទួលយកបានចំពោះការបកស្រាយរបស់នាង៕

ធឿន ធារ៉ា ចេញមុខសូមទោសអ្នកគាំទ្រវិស័យគុនខ្មែរ

0

អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានចេញមុខទទួលកំហុស និងសូមទោសអ្នកគាំទ្រវិស័យគុនខ្មែរ ក្រោយខ្លួនខកខានមិនអាចឡើងប្រកួតនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីរងរបួសអំឡុងពេលប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុម អ.ម.ត ខេត្តកំពត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤កន្លង។

កាលពីថ្ងៃពុធ ទី១ មករា ឆ្នាំ២០២៥ ធឿន ធារ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលើកឡើងថា”៖ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខានមិនបានប្រគួតសម្រាប់ថ្ងៃ៧មករាខាងមុខនេះ ខ្ញុំបាទគ្មានពាក្យអីនិយាយកែរខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រម៉ាតមិនចេះប្រុងប្រយ័ត្ន។
សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ទូទាំងប្រទេស”

ពាក់ព័ន្ធនឹងករណីនេះ អ្នកគាំទ្រក៏បានសម្តែងការខកចិត្ត និងរិះគន់ទៅលើធឿន ធារ៉ា ផងដែរ ខណៈបច្ចុប្បន្នកីឡាកររូបនេះ ច្រើនដើរថតវីដេអូកំប្លែងខ្លីៗ នៅលើបណ្តាញសង្គម ហាក់មិនខ្វល់ខ្វាយទៅលើការហ្វឹកហាត់ពង្រឹងសមត្ថភាព។

គួរបញ្ជាក់ថា តាមគម្រោង ធឿន ធារ៉ា នឹងត្រូវប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ទម្ងន់៧២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ Ganzberg រាជសីហ៍គុនខ្មែរ (Kun Khmer Tournment) នាថ្ងៃទី៧ ខែមករា ខាងមុខ ជាមួយជើងខ្លាំងមកពីបរទេសចំនួន៣នាក់ រួមមានកីឡាករថៃ បេឡារុស និងបារាំង៕

ឆាប់ៗនេះ! វត្តទួលទំពូង នឹងប្រែក្លាយជាសួនបៃតងក្នុងរាជធានី

0

ទីធ្លាវត្តមុន្នីរតនារាម ហៅវត្តទួលទំពូង នឹងប្រែក្លាយជាសួនបៃតង ក្នុងរាជធានីមានលក្ខណៈទំនើប ដែលអនុញ្ញាតឱ្យប្រជាពលសម្រាកលំហែកម្សាន្ត ការហាត់ប្រាណ និងសកម្មភាពការជួបជុំផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuNVQ9xZVTAOnXXEiEZ7kURZ45ZeUJuMa-1pWTVsIXHGJNDVEEXBN1AkfQMbCV5F5nSCywykRJzt2h6h_r9kvwRebMUv_1VD25sgbW6K8f2psZRz9W2YZb8wiOg3871Xu9mfKYoUm7DqK_BuLe1dq7mTyTMjPzVL0zjv2X7Ua3njxKop0lux6isfwuExV/s2048/470588670_527233377011131_5708649860698481625_n.jpg

គម្រោងនេះមានឈ្មោះថា “សួនសាមគ្គី” ដែលផ្តោតទៅលើទីលានបៃតងខ្នាតតូច ដើម្បីលើកកម្ពស់សុខមាលភាព ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តប្រកប ដោយសុខដុមរមនា និងសាមគ្គីភាពនៅក្នុងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi33I5fqmdr06zwhPFpuIiG6ANwTZgOIIP5eglJPliTr0xPR0lb1ihgZHtqfeT5nehZXNfG3V6XwBi6coyAqP0R83si5sn0aP1cNuYvS6GKWw90OM2PuhbmG1Npjodm92_yiyPDrScUA5vXP1ON2XFQBleDs90t2bcF6ipL49hwX2R08Wno2MbyPZEI3pUe/s2048/471166889_527233297011139_9169244920617869076_n.jpg
“សួនសាមគ្គី” ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយ និងគាំទ្រ ដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងការកែប្រែសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង សម្រាប់ការគោរពបូជារបស់ពុទ្ធសាសនិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfB_I4CfxgDtgA0HqRXxrGja-O0hWOJCMHTAbRNuPLAVnqrQG7qsdLqsWbkenfbmb7zCWbFjm_qGHUH9mnS1MD_XaQVu_YcI7n1oBzHXI0PN1FeZvNM6ni2-EMrU5EusHd331-ZTDqkOJ9CxXrblpfIKnngejIMNDne5BWWcUvWcXGuwbU1pnjObgWOZSz/s2048/471253750_527233223677813_2254382280915577349_n.jpg

បើតាមរដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម ផារ៉ា មង្គល បានលើកឡើងថា៖”ក្រោយសាងសង់រួច ទីធ្លាវត្តអារាមនឹងសម្បូរទៅដោយភាពបៃតងជាមួយនឹងដើមឈើធំៗដ៏ត្រជាក់ គ្មានអ្នកជក់គ្រឿងញៀននៅក្រោយចេតិយ គ្មានក្មេងទំនេីង ព្រមទាំងគ្មានការបន្ទរបង់ពាសវាងពាសកាលនៅទីធ្លាវត្តអារាម ប្រែក្លាយទីធ្លាវត្តអារាមពោពេញទៅដោយភាពបៃតងនៅក្នុងចំណោមអាគារខ្ពស់ៗនៅក្នុងទីក្រុង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlezcSIN8gTS4uhyhID-RetTz-AEEh0K_4zjrEayPyfodCD4Q5GdqmpOC39Sk_cVNZLdsh64q2vcWTMMwXhEvU6ZNkQ_A4F5Wcfgr8psHRg64o7Vgz0sIYjSuvneQShIAT9xmb7PkfOPZi58B0ojKsfNf4wc0ypyYBLSpaaTMfcJc2GlQbjJGINnnaUqN/s2048/471171702_527233203677815_8556769462463076368_n.jpg

បន្ថែមពីនេះ “សួនសាមគ្គី” មិនមែនគ្រាន់តែជាទីលានធម្មជាតិទេ ប៉ុន្តែវានឹងបង្ហាញពីអត្ថន័យដ៏ល្អសម្រាប់ភាពរួមសាមគ្គី ដោយគំនិតនេះជាដំណោះស្រាយមួយដ៏ល្អក្នុងការជំរុញភាពសុខដុមរមនានៅក្នុងសង្គម៕

 

ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទទួលនិស្សិតអន្តរជាតិ

0

តាំងដើមឆ្នាំរហូតដល់ដាច់ឆ្នាំ ២០២៤ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍និស្សិតអន្តរជាតិជាង ១៧០,០០០ នាក់ហើយ ខណៈប្រទេសសិង្ហបុរីមាននិស្សិតបរទេសជាង ៥០,០០០ នាក់ហើយប្រទេសថៃមានត្រឹមតែ ៣០,០០០ នាក់ប៉ុណ្ណោះ ដូច្នេះប្រទេសម៉ាឡេស៊ីកំពុងក្លាយជាគោលដៅដ៏ល្អមួយសម្រាប់វិស័យអប់រំ។ មូលហេតុដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះទាក់ទាញនិស្សិតអន្តរជាតិច្រើនជាងគេ គឺដោយសារគុណភាពអប់រំខ្ពស់ ដំណើរការទិដ្ឋាការមានភាពសាមញ្ញ តម្លៃសិក្សាសមរម្យ រួមទាំងទិដ្ឋភាពវប្បធម៌រីកចម្រើនខ្លាំង ដែលជួយឱ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងចំនួននិស្សិតអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiEIUfy1ofDVF9sftjpAVSe7ORdeBmAQ9n3uR5ZHQIDcAg5J-gyhR0Op6v-53JMdWrKeEd-hRGQGmO9v67dqOLeU5GvWIoq4xi6aOZb3S2dPA2Qe60x8js8g0Fw8kZGgIar7o0NWHVNgHByBYT2lxFw_PxwlRzPH52Ay6fjK0YyLuO0ABwBL37Q6vzLRG0/s731/image_2025-01-02_14-16-44.png
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា សាកលវិទ្យាល័យសាធារណៈ និងឯកជនរបស់ម៉ាឡេស៊ី គឺមានការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ផ្តល់ជូននូវអត្រាសិក្សាដែលសមរម្យបំផុតនៅអាស៊ី ជាមួយនឹងកម្មវិធីដែលទទួលស្គាល់ជាអន្តរជាតិ។ ជាក់ស្តែងដូចសាកលវិទ្យាល័យម៉ាឡាយ៉ាជាប់ចំណាត់ថ្នាក់ល្អបំផុតមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលនៅអាស៊ី ដែលផ្តល់ជូននិស្សិតនូវសញ្ញាប័ត្រល្បីឈ្មោះដោយមិនមានតម្លៃខ្ពស់ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថាប័នដ៏មានកិត្យានុភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiJtRzsNMsb0E709SSj2akAIlekAOl4Y4eNzhOxFyEqusXYtfxz1YKh1w4Wsr9QVQuYi61H2NIvT9gWAmi6Hr7VkAsRn8-o_qrXtPo3B4sEQWYXvR1O_64w7eXO5b22wpQRmNxWKQbqHAAVkftmqhQO1RQXoUaSRyZQ3rYSgoC1VF_mILg1GSPk0kC6WJp/s1200/image_2025-01-02_14-16-44%20(2).png

ហេតុនេះសម្រាប់អ្នកដែលមានថវិកាល្មមៗ តែចង់បានការអប់រំប្រកបដោយគុណភាព ប្រទេសម៉ាឡេស៊ីគឺជាគោលដៅសិក្សាល្អបំផុត។ លើសពីនេះការស្នាក់នៅក៏មានផាកសុខភាពហើយនៅជិតសាកលវិទ្យាល័យទៀត ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងទីផ្សារការងារដ៏រឹងមាំ ម៉ាឡេស៊ីក៏ផ្តល់ឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅទីនេះផងដែរ។ ប្រទេសនេះបានផ្តល់អាទិភាពលើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងផលិតកម្ម បង្កើតផ្លូវការងារដែលមានសក្តានុពលសម្រាប់និស្សិតបញ្ចប់ការសិក្សាជំនាញទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJJCm70QtXFavTNzYfOvFDSRf0M4rCEtcsoRgKH9kv2pkuQWKxMPZztn7rtFC2TIzeimxNvBQFgXevixusrDtaiMW2CDFxYOgLA1MVOA559ajHDFDifSlfkrBHETaz9avWXSTOgf8d3lGaW_lMaKKAzICmA4QFtLHjWA6PpnDgEEzvZaXaL7GNPGonh01v/s1170/image_2025-01-02_14-16-44%20(3).png

ទន្ទឹមនឹងនេះប្រទេសម៉ាឡេស៊ីក៏ផ្តល់ទិដ្ឋាការក្រោយបញ្ចប់ការសិក្សា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់និស្សិតក្នុងការផ្លាស់ប្តូរពីការអប់រំទៅជាការងារ។ បន្ថែមពីនេះបរិស្ថានដែលមានសុវត្ថិភាព និងពហុវប្បធម៍ ម៉ាឡេស៊ីត្រូវបានគេស្គាល់ដោយសារភាពចម្រុះនៃវប្បធម៌របស់ខ្លួន ជាមួយនឹងចំនួនប្រជាជនដែលរួមមានជនជាតិម៉ាឡេ ចិន ឥណ្ឌា និងជនបរទេសមកពីជុំវិញពិភពលោក។ នេះជាប្រទេសដែលនិយាយភាសាអង់គ្លេសច្រើនជាងគេ ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់និស្សិតអន្តរជាតិក្នុងការកែតម្រូវ និងរីកចម្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyH8hQz24S9W3S95IoPw8jy5j5C1Dvu7v4LyTPIycvzdB9gY2Z3IexJUlMjBlufkc3ZNDvTjkXJ55jicXqOTRtXJoSoGdzMZJSM1JsfjEeGVT8Kg09cXdW0Sbt9OXMHrOYusklTedgLFHjtkCVWuHFgOyrTZdQDmp4nAIyL8Oz9Triy1tzIMesD2XrN6CH/s1200/image_2025-01-02_14-16-45.png

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី លោកយូហាន និងកញ្ញាវីវៀន ដែលក្នុងអំឡុងពេលស្វាគមន៍ឆ្នាំថ្មី២០២៥ នេះ ណាហ្គាវើលដ៍ក៏មានការបាញ់កាំជ្រួចយ៉ាងភ្លឺចែងចាំងទៅលើអាកាសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY5Ad8b1ObscQM6g7x4q0Ph2HQeSxXIZATOe-uTXS45gCEvYOVnOxmN4d9FbIGR6Udcmj8odJUwom8rcc17Ysdc3ZtXL4yabT966Xuu_Yx4gFIGnYvdW9mrFTwTF-2cP-jdCxz6PRk6XrWj2C9aIeW15zBIxPh64KRPpi3WLNV4fD-DSCsCyvdPbny1xMN/s2738/2%20(8).jpg
ចំណែកនៅក្នុងអគារណាហ្គាវើលដ៍ ភោជនីយដ្ឋានជាច្រើនរបស់ណាហ្គាវើលដ៍រួមទាំងភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារប៊ុហ្វេសុភមង្គល ខណៈភោជនីយដ្ឋានជប៉ុន (The Teppanyaki) ភោជនីយដ្ឋានអ៊ីតាលី (Bistro Romano) និងភោជនីយដ្ឋានបារាំង (Le Gourmet) មានបម្រើជូនអាហារឈុតបែបប្រណីតដែលបានទាក់ទាញអតិថិជនយ៉ាងច្រើន។ ចំណែកឯក្លឹបកម្សាន្តដាលីន ដាលីន ក៏មានភ្ញៀវជាច្រើនចូលរួមរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFsiprv1N6HdcWfyLgS-tP0gWzWIx82-dabc5uFZb-eZlQITr_pe5n0isPb7lW3BZ3v7_IURhDJeDY18KRZYcf25ZX8Nw0wBaPwU1yKEc6l2my3Kl1oUzv4qwn0rO1YfESGqvpZsbqB6rt2pp7kkuHoevKk51SWx7LluCKiVPX_TNr7IwCn8ONBf0ObSv/s3802/3%20(5).jpg

នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ កំពូលតារាចម្រៀង និងទស្សនិកទាំងអស់បានហ៊ោអបអរឆ្នាំថ្មីអមជាមួយការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី២០២៥ រយៈពេល ១០ នាទីដ៏ស្រស់ស្អាតទៅក្នុងអាកាសនៅមុខណាហ្គាវើលដ៍ទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJL68BgQUNWTYH_VfXfY6nNyTgXsdj-6Uv-KVE-MZ4Tc93Rq14lLYJrcW2qgBlXo62mKKscR3ZEYLBW4mRVIDNIok6BOmM3I-N_x0nr4BoB1CTJ281kOLpmvW5zdmW-uGzakztBs-arnjHKdN06MZwltsPpis3E9crskKRmTOPCxxoDpBISpSPIUrXDPk3/s2738/4%20(5).jpg

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនទៀតខណៈមណ្ឌលកម្សាន្តប្រណីតនេះនឹងរៀបចំខួបលើកទី៣០ របស់ខ្លួននៅក្នុងឆ្នាំ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE2SR7FrSxM0cHneZYcDPzvFoUN1T7ryQKrLdzyTQ7fuIpcjPiAHM-mLlv1OxRHAL7zB7XOYC2svcVdH3H-hObGAcL9WMjXg9iRdF-HJAVdixqzDnMKlsmFfYphntkk0rPXB2-LGD-7FFilwE4snQaupTOIyDlxODXsOoYnRNV7jGMB9WbEyuJOnY_GJei/s3273/DD.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bs4kWvtMNjFKRjVrKFH3F0woTCZJUSdqduDNxtG0sC7ftmBXF3ml8UAmBSSvEV9hyphenhyphen1tYp0caZV6Rlgy9SEZZcF6Z4AlxzQUvTCuHkPi_tlheGZul4uzNMt5UOiZ25wG3u8mxxYE5hF17hQqWbBPlr8-8-i87NZlH1VAlSSQcC-edbpoJhC3d5-JvEWpJ/s1752/5A.jpg
*****

វណ្ណដា ទទួលបានការកោតសរសើរពីមហាជនចំពោះសកម្មភាពលត់ជង្គង់សំពះព្រះឆាយាលក្ខណ៍មុននឹងសម្តែង

0

ក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយនឹងទស្សនីយភាពចម្រុះក្រោមការចូលរួមពីមនុស្សរាប់ម៉ឺននាក់ ។ ក្នុងនោះសកម្មភាពតារារ៉េប វណ្ណដា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីតារាប្រុសរូបនេះបានលត់ជង្គង់សំពះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រជាមុនសិនមុននឹងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rSL7UVlkFk_JKiAmbRFet_Y_c3UaZEVx9-LrdF82Df40pp9xEf0L6bESUsY7MS68QtrR4dGUZ-1y6giI8ZaEXNAKxsTlnuVObvK96GBuZF6jJKUOBLGcMGbyz_FCo4ATu7BP6RXpM1Sc8Vz3P-n_3S3YHEDO9YuVu2cG6N97vhMmEFCFYWo-r1Y2qS9g/s1280/photo_2025-01-02_09-04-19.jpg
វីដេអូរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុសម្តែងនៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅបណ្តាញសង្គមចំពោះសកម្មភាព វណ្ណដា ។ ក្នុងការសម្តែងដំបូងតារាចម្រៀង វណ្ណថាន បានប្រគំភ្លេងជាមួយនឹងឧបករណ៍បុរាណខ្មែរ។ បន្ទាប់មកភ្លេងចាប់ផ្តើមប្រគំបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងនារយៈចុងក្រោយនេះពីបណ្តាប្រទេសជិតខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pR9LjV6BBLMZBukjcHqe0Xe6n3ELPHfIpjvtCappuoD0Be1iAFinm69AAjuIMXh8dN7J_PnesvysJfOBkdnYcEtavDhNZS_i8pKmTiZaAfflL42aPbnBG2plBgRLdZ_NIXn83PdKikhUMzHg6SZ5kbLUeKiCMaLCQIm56Mjb1mejXZdZBKjGx5KB2f8C/s2048/image_2025-01-02_09-04-20.png
អ្វីដែលធ្វើឱ្យទស្សនិកជនស្ងើចសរសើរទៅដល់ វណ្ណដា នោះគឺមុននឹងចាប់ផ្តើមសម្តែងបទខាងលើនេះ វណ្ណដា បានលត់ជង្គង់សំពះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលទទួលបានការសាទរយ៉ាងខ្លាំង ហើយ វណ្ណដា បានបន្តសំពះដល់ទស្សនិកជនដែលចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំងនាកន្លែងប្រគំតន្រ្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56V5kHtB73Li7TWS0FUugD56AyAZEn0u9EO7phkvyRjkgecY5CEFvOQzbqqHRPu3ylHja3qtf4HU204xjm7TJar4egKrK34seS7YwyxeHBIQ5B1luRFRbytoL5aJlmG4QB1Q1ZmLgYewG_FrKLHY6Z62s3ZuiZcTBsbU6bOls5h6aBvOJDK2_9mCe-l_W/s2048/472121401_993212476176898_1615656584167297903_n.jpg

ក្រៅពីបទ «សង្ក្រាន្តស្គាល់ស្នេហ៍» វណ្ណដា បានផ្តល់ភាពសប្បាយរីករាយជាមួយនឹងបទ «កំលោះស្រុកខ្មែរ», «មិនអាចវិលវិញ» ជាមួយនឹងតារាចម្រៀង វណ្ណថាន និងបទ «អាមុំបងអើយ»ដែលសិល្បករសិល្បការិនីជាច្រើនបានឡើងរាំលើឆាកអបអរជាមួយនឹងតារាចម្រៀងទាំងពីររូប៕