Home ព័ត៌មានអន្តរជាតិ ត្រឹមតែរយៈពេល១ខែកន្លះ ពលរដ្ឋថៃឆ្លងជំងឺផ្តាសាយរហូតដល់ជិត១០ម៉ឺននាក់

ត្រឹមតែរយៈពេល១ខែកន្លះ ពលរដ្ឋថៃឆ្លងជំងឺផ្តាសាយរហូតដល់ជិត១០ម៉ឺននាក់

51
0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចំនួនពលរដ្ឋថៃឆ្លងជំងឺផ្តាសាយ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល១ខែកន្លះ) គឺស្មើរហូតដល់៩៩,០៥៧នាក់ និងស្លា.ប់ ៩នាក់ ។ រីឯចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា មានអ្នកជំងឺផ្តាសាយត្រឹមតែ៧,៨១៩នាក់ប៉ុណ្ណោះ ។ ហេតុនេះ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ គឺអ្នកជំងឺផ្តាសាយបានកើនឡើង៩១,២៣៨នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe3cbIkR4tvxJ2aG9AfQpx5D_lEraQch4NudIw-5NEBFWrp4e_btXnVg72M-9VKcBUpxZImM-JGAXtPo7KGlT-99fpWxlFma6b4lTGhNo4hj3VQLXON0DVHX_jMqKgW79nPk6RrRINVjLoQK_Xan2aEy1GAWPFvOfKoeq2WxxfaMrZ-HgO-X0_bfO5F1D9/s1140/photo_2025-02-20_13-58-49.jpg
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុមស័ក្តិ ទេពសុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិយាយថា ចំនួនអ្នកជំងឺផ្តាសាយបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២៤ បច្ចុប្បន្ន ជំងឺនេះឆ្លងភាគច្រើននៅសាលារៀន ។ រីឯខេត្តឆ្លងខ្លាំងជាងគេ រួមមាន ៖ នគរាជសីម៉ា សុរិន្ទ បុរីរាំ និងជ័យភូមិ សរុបស្មើ៦,៩០០នាក់ ក្នុងនោះស្លាប់៣នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCTam3Tnl0kSaNtSvdpeHwVKd2s2ZtiEx6VUlFGLMGMtIuB68nV6kG-fN_tbGBOcXEVcCe17ZxwjHxuCG7XE2MOv6Vyz58fwdYwtO3uTuzeMCsPUJ-bZiLS7eucvycovlkzogHZaY53OCli4Ax-O2vhUjGGMT3TIOR9eDFT5ADjqSVgH_4-TKe3vJ7QJRy/s600/photo_2025-02-20_13-58-49%20(3).jpg

កុមារអាយុពី៥ឆ្នាំ ទៅ៩ឆ្នាំ បានឆ្លងជំងឺផ្តាសាយច្រើនបំផុត បន្ទាប់មក កុមារអាយុ៤ឆ្នាំ និង៣ឆ្នាំ ។ ក្រៅពីនេះ គឺមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង ទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ដែលពួកគេគួរតែទទួលការចាក់វ៉ាក់សាំងការពារដើម្បីកុំឱ្យបាត់បង់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3gsAwg72sh8HBbw7gJGS-RCN9LWCOv2xIuKd3UOK9jSWPi-endKHPMHKb-D62rMb9-CJtjgUipM_CIrzJXksbHkh9H0TTRT6djfrkISbJci3vb_PJZtk8iFrbdpHbVdT2BfHzuRLgVGj0zxmjhP_SiCajgZckBejYUPuKStFumtSl5yRmhlgScX1jwL1/s1280/photo_2025-02-20_13-58-50.jpg

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋថែទាំសុខភាពខ្លួនដោយអនុវត្តតាមវិធានការខាងក្រោម ៖
-បិទមាត់ និងច្រមុះជានិច្ច ពេលក្អក និងកណ្តាស់
-លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឬប្រើប្រាស់អាល់កុល
-ចៀសវាងទៅកន្លែងចង្អៀតគ្មានខ្យល់ចេញ-ចូលល្អ
-បើកើតជំងឺផ្តាសាយកម្រិតស្រាល គួរសម្រាកព្យាបាលនៅផ្ទះឱ្យជាសះស្បើយដើម្បីកាត់បន្ថយការឆ្លង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEJYc8b3rBtDWxCb0TlPzNy9DqDa4zjy0mYiYSbvUKtsGtsf9uxEhZCvsrX0iY8B4X0WgfXNapQW32_2AoJgkmR9Ss1gG9kfJ86wMRxpcSFUaINB2-KVJK9tAeYZ8pFZWdTg2stU3OJ7ARRhikIQJGK93FQfzBFtQvjAo7tjc2NnrvwPFvPeE5AX30WQp4/s1098/image_2025-02-20_14-12-28.png

ប៉ុន្តែបើកើតអាការៈផ្តាសាយធ្ងន់ធ្ងរ ដូចជា ៖ នឿយហត់ខ្លាំង និងបរិភោគអាហារតិចតួច ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។ ក្រៅពីប្រទេសថៃ ជំងឺផ្តាសាយក៏បានឆ្លងខ្លាំងនៅប្រទេសជប៉ុន ចិន និងអាមេរិកផងដែរ បើពលរដ្ឋត្រូវធ្វើដំណើរទៅប្រទេសទាំងនេះ គួរតែចាក់វ៉ាក់សាំងការពារជាមុន យ៉ាងហោចណាស់ ២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxXGmm0t82pYQLtqiDYZCSwEiOg2bB32DxrKOrephR4JG_jWDW8Db0ifo6HeyP_lwUA-w-d2XHoLv8KOXtfjKslagmXa4Pe_lb-BwdpDM-_UZ0YNpANlEG5-QNL_FOh1O4RObC2t7k7imCJ0ZzXxQpTIPKm7lRQg9cGRPdgsDIWBpIcIvmsx0Oib8KDhH/s1280/photo_2025-02-20_13-58-49%20(2).jpg

ជំងឺផ្តាសាយតែងតែឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ គឺអំឡុងពេលសាលារៀនបើកបវេសនកាល នៅខែឧសភា ។ ហេតុនេះ ពលរដ្ឋគួរតែចាក់វ៉ាក់សាំងនៅចុងខែមេសា រហូតដល់ខែឧសភា ដើម្បីឱ្យវ៉ាក់សាំងអាចការពារជំងឺផ្តាសាយមានប្រសិទ្ធភាពបំផុត និងជួយកុំឱ្យអាការៈធ្ងន់ធ្ងរក្រោយឆ្លងជំងឺផ្តាសាយ ៕