អ្នក Single ធ្លាប់គិតចង់បានគូនឹងគេអត់? ហើយធ្លាប់ត្រូវបានគេសួរនាំរឿងពេលណារៀបការ ឬពេលណាមានសង្សារអត់? អ្នកខ្លះគិតថាខ្លួនឯងស្អាតដែរ ប៉ុន្តែហេតុអ្វីមិនមានអ្នកណាហ៊ានចូលក្បែរ ឬមិនមានអ្នកណាហ៊ានចែចង់ ខណៈអ្នកខ្លះទៀតគិតថាខ្លួនប្រហែលមិនស្អាតហើយ ទើបមិនមានអ្នកចាប់អារម្មណ៍។ ប៉ុន្តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិេសស លេចធ្លោ និងទាក់ទាញខុសៗគ្នា ហើយសុទ្ធតែមានគូរៀងៗខ្លួន គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ 
នេះបើយោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យសហរដ្ឋអាមេរិក បានបង្ហាញថា កត្តាដែលធ្វើឱ្យលោកអ្នកនៅ Single យូរទំនងដោយសារមូលហេតុទាំងនេះ៖
១.រឹងមាំពេក៖ មនុស្សដែលមានភាពរឹងមាំ តែងតែគ្រប់គ្រងជីវិតរបស់ពួកគេដោយផ្ទាល់ ដោយមិនទទួលឥទ្ធិពលពីអ្នកដ៏ទៃនោះទេ។ ជាពិសេសពួកគេមានគោលបំណងកសាងអាជីពមួយឱ្យក្លាយជាឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយមិនចង់ពឹងអ្នកណាម្នាក់ឡើយ។ រហូតដល់ពេលខ្លះធ្វើឱ្យអាយុកាន់តែច្រើន ប៉ុន្តែពួកគេនៅតែមិនខ្វល់ ឬធ្វើតាមដំណើរដែលបានកើតឡើងតាមធម្មជាតិ ។ ដូច្នេះសរុបមក មនុស្សដែលមានស្ថេរភាពហិរញ្ញវត្ថុ និងមានគោលដៅច្បាស់លាស់ ឬមានអ្វីៗគ្រប់យ៉ាង គឺមិនសូវមាននរណាម្នាក់ហ៊ានចូលក្បែរឡើយ។

២.ចង់បានភាពល្អឥតខ្ចោះ៖ អាចនិយាយបានថា អ្នកក៏ជាមនុស្សមានមន្តស្នេហ៍ មានគេទាក់ទងច្រើនដែរ ប៉ុន្តែអ្នកបានបដិសេដ ដោយសារអ្នកចង់បានមនុស្សដែលល្អឥតខ្ចោះ ឬមនុស្សក្នុងក្តីស្រម៉ៃ។ ជាការពិតណាស់នៅលើពិភពលោកយើងមិនមាននរណាម្នាក់ល្អឥតខ្ចោះឡើយ ហើយក៏មិនអាចទាញយកមនុស្សក្នុងក្តីស្រម៉ៃរបស់អ្នកបានដែរ។ ដូច្នេះអ្នកត្រូវបើកចិត្ត ទទួលយកមនុស្សណាម្នាក់ដែលទំនងសក្តិសមនឹងអ្នក។.png)
៣.ចូលចិត្តសេរីភាព៖ មនុស្សមួយចំនួនខ្លាចមានចំណងជាប់ជើងធ្វើអ្វីមិនរួច ព្រោះពួកគេចង់បានសេរីភាព ចូលចិត្តភាពសប្បាយរីករាយ និងចង់បានអ្វីដែលជារបស់ខ្លួន ។ ពួកគេមានអារម្មណ៍ថាបើមានគ្រួសារគឺអាចមានការផ្តាច់ចេញពីទំនាក់ទំនងណាមួយ ដូច្នេះពួកគេក៏សម្រេចចិត្តនៅ Single ក្នុងរយៈពេលយូរបន្តទៀត៕










