Home Blog Page 681

ឆេះរថយន្តអគ្គិសនី Tesla នៅមុខសណ្ឋាគាររបស់លោក Trump នៅតែជាបញ្ហារសើបសម្រាប់សន្តិសុខសង្គមរបស់អាមេរិក!

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក និយាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ ម្នាក់ និងរងរបួស៧នាក់ ក្រោយពីរថយន្តអគ្គិសនី Cyber Truck របស់ក្រុមហ៊ុន Tesla ឆេះនៅបរិវេណខាងមុខសណ្ឋាគារមួយកន្លែង ដែលជារបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6d3yVVMlWkhQ70EsGkNRq6CbSHEZ2mdVtIzKoZzMMg0GTTkFF46stzKJYA4eRS5JHq0gIiglEr455JWZVVr26P44-YSZ_dKiFvtftEkMVisn9rDydJ_Xv_VB60Rp6HWFf0guKQgbCxtQRh8BFuq0gmPLVUsLB2r9DWblVhM42t8SBL0ffMyxsaQiPum4/s1280/image_2025-01-02_13-11-33%20(2).png
សមត្ថកិច្ចនៅទីក្រុង Las Vegas បាននិយាយមកកាន់សារព័ត៌មានថា រថយន្តអគ្គិសនីនេះបានបើកមកចតនៅខាងមុខទ្វារចូលរបស់សណ្ឋាគារឈ្មោះ Trump International Hotel បន្ទាប់មក វាក៏ផ្ទុះឆេះដោយខ្លួនឯង ដែលបណ្តាលឱ្យអ្នកជិះក្នុងរថយន្តម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសស្រាល ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានប្រមូលកម្លាំងប្រុងប្រៀបជាមុន ដើម្បីទប់ស្កាត់ហេតុការណ៍ផ្សេងៗដែលគំរាមកំហែងពលរដ្ឋ និងអសន្តិសុខសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCkm11ALZjS7k_s8JdpzfmiX01SlZRonm5ppGqhreUywJi7uhASpQYvIQMKm9UYR4bM1DwNU9Y8QHCGOdxjdCqmyR6eFmd4a4CFqXwzAHIkSGkt8RuMFkt2tkhEx1rPwTT6vxObQB8fvlFYA0dfR1r6om-uPHBNmiMd9eUa-A8RFPrgeV5K8JqbFC-iYM/s1024/image_2025-01-02_13-11-33.png

ចំណែកលោក Elon Musk នាយកក្រុមហ៊ុន Tesla និងជាអ្នកគាំទ្រលោក Donald Trump ក្នុងពេលឃោសនារកសំឡេងឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គម X នៅថ្ងៃទី២ ខែមករា ថា បុគ្គលិក Tesla មានតួនាទីធំៗកំពុងតែស្រាវជ្រាវរកមូលហេតុ ពីព្រោះយើងពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនទេ ។ វាដូចជាអំពើភេរវកម្មកើតឡើតដោយសារគ្រាប់បែកផ្ទុះ ឬកាំជ្រួចទំហំធំនៅផ្នែកខាងក្រោយរថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeBsyUG51CGPXyOSXFMRJA0j83r5W7MlgkG2cbLrs5nRy8egv4pt3oJFsj2exSThFjUItB1gFU6FizRrk15rlLm1wGbzfWqX_Nz9_pL_byD6oMKRc_NjWw2RYNsnXkbVrevkSM5ONn5ZNeUbyEtacONNBognqdNuFux9XIgY-J33WHt5eYmE6H9g59GaKJ/s700/image_2025-01-02_13-11-34%20(2).png
លោកបន្តថា រថយន្តនេះឆេះដោយសារកាំជ្រួចដ៏ធំមួយនៅផ្នែកខាងក្រោយរថយន្ត Cyber Truck ហើយវាពុំពាក់ព័ន្ធនឹងផ្នែកខាងមុខរថយន្តទេ ពីព្រោះប្រព័ន្ធវាស់ចម្ងាយទាំងអស់របស់រថយន្តនៅតែដំណើរការធម្មតាក្នុងពេលរថយន្តផ្ទុះឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2L-FVJeLhjWN7Xyk6X6o7msDhDUVqqkmYeJwJ7c2XUgJxDNSbOzbzGtHwWyKEuIa-1Ie6RUczzvPngDcoMrtjT8iBSnd8ortJuXfzWKo0O4MvFZ4jisRhY1nCCJKw7R7OTyKgDl3p8DbHZFhgo0BPDbBDyIwup1LAd0MaHRTGuA5MgC9_Od3isfU8ZYY/s1280/image_2025-01-02_13-11-34.png

ប្រធានាធិបតីអាមេរិក លោក Joe Biden បានជ្រាបពីហេតុការណ៍នេះ ដោយលោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលផ្តល់ជំនួយពេលមានការចាំបាច់ ។ មុននេះ នៅថ្ងៃដដែល លោកទើបតែទទួលដំណឹងពីជនមិនស្គាល់អត្តសញ្ញាណបើករថយន្តបុកហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំ នៅទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ និងរងរបួស៣៥នាក់ ។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមាន ៕

ដំណើរកម្សាន្តឆ្លងឆ្នាំ ២០២៥! ក្រុងភ្នំពេញអធិកអធមជាងគេ ទទួលភ្ញៀវជាង ១លាន ៥សែននាក់ បន្ទាប់មកខេត្តព្រះសីហនុ

0

បំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៥ បានប្រព្រឹត្តិដោយរលូននិងប្រកបដោយសិរីសួស្តី ដោយសង្កេតឃើញថា នៅតាមបណ្តារាជធានីខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជាក៏បានប្រារព្ធនូវកម្មវីធីសប្បាយៗជាច្រើន ដើម្បីអបអរដល់ថ្ងៃឆ្លងឆ្នាំសកល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0kjM-97fu-SUFDDi601zjs-yh5C1IPbTcyuLhTMEyRUGzZ6J-vgNfZ-wB_Jy1bW8_1JyI6eFxmlv0wmCCnnPB0HQoacgR9shNX6uvLMFgUZx7yZQolTSl1MV3Ku-n2-G1tT4d1ZWVR2-stNed_O0U0RQXDIhVCKF-Tund29dmpyGb_FOgAzWbX_CtzD2g/s1200/IMG_0810.JPG

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
– ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zVHrUYLNRF3E5kNUDSM0wzC0FdoEDhldLyBLs1pj2sehkK6UzJ-OAtjXzN5-n3tNe9rwt1R9U74ZxRAo7LwZYJLSuiAwf-vaeufpPvQtOtT_bSSeo1HEZoSb0dXcTw28TTKCOz3bPLcowF_6Ht3YzdkpO33ipBPlM2gG26t79b9UvOzJnISFM8IsdeCc/s1200/IMG_0811.JPG
ជាមួយគ្នានោះ ខេត្តក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយចំណាត់ថ្នាក់លេខ ១ បានលើរាជធានីភ្នំពេញ ប្រមាណជាង ១លាន ៥សែននាក់។ លេខ ២ ខេត្តព្រះសីហនុ ៤២ ម៉ឺននាក់។ លេខ ៣ ខេត្តសៀមរាប ៣៣ ម៉ឺននាក់។ លេខ ៤ កំពត ២២ ម៉ឺននាក់។ និងលេខ ៥ ខេត្តកែប ១២ម៉ឺននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPqwohfiZ507kXag0h_trHhBE6-Bij8WyyKJOxrQprPtkJ4DpwMlmVW9btyXNHmUZ5YxMLlwAK1sP_s51R-7ATUnnHDe8mMFZMZd1bgg5oYJSvDQRSTf1f85nfpQn8lw4ppQUqkP21o5ZkwA62XZOPy06rYi-301Q3sDSsZQkQvCVYCM4Y2XVhIu997jhyphenhyphen/s1080/IMG_0808.JPG

សូមជម្រាបថា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេន មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏ធមសម្បើមមួយ គឺសាទរកម្ពុជា ដែលរួមមានក្បួនដង្ហែរ អ្នកចូលរួមជាង ៣០០០នាក់ ការសម្តែងទស្សនីយភាពចម្រុះ ការតំាងពិពណ៌ ការប្រគុំតន្រ្តី និងការបាញ់កាំជ្រួចអបអរសាទរផងដែរ។ ក្រៅពីនេះ តាមបណ្តាខេត្តនានា ដូចជាខេត្តព្រះសីហនុ បាត់ដំបង តាកែវជាដើមក៏បានរៀបចំកម្មវិធីសប្បាយៗ ដើម្បីអបអរឆ្នាំថ្មីផងដែរ៕

វិធីសាស្រ្តចំនួន ៥ ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ

0

ជាការពិតណាស់នរណាៗក៏ធ្លាប់មានបញ្ហាផ្លូវចិត្តដែរ គ្រាន់តែអ្នកខ្លះចេះវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ ហើយអ្នកខ្លះទៀតមិនចេះ។ ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ វាកើតឡើងដោយសារបញ្ហាផ្ទាល់ខ្លួន គ្រួសារ និងសង្គម។ ដូច្នេះដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើឡើងវិញ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញ៖ បច្ចុប្បន្នមាតិកាអនឡាញកំពុងជះឥទ្ធិពលលើអារម្មណ៍ គំនិត ឬសកម្មភាពរបស់អ្នកមើល។ វាអាចធ្វើឱ្យអារម្មណ៍របស់អ្នកពិបាកចិត្តដោយឯងៗ នៅពេលដែលលោកអ្នកតាមដានព័ត៌មានអវិជ្ជមានច្រើនពេក។ ដូច្នេះអ្នកគួរកាត់បន្ថយការតាមដានព័ត៌មានឥតប្រយោជន៍ ហើយគួរផ្តោតលើជីវិតប្រចាំថ្ងៃ និងកំណត់ការប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmOc1K8I0Ss80joz97h8OKjaVOvuTisL0LSfLkS8Ee0RL1yaTpR3pCuAy5v_qKcUb6eUwIQTovTGjjGvwzzpaBqCwrRT8B0uW7uh6kFRdpeQduxTtbQlzpacUR2DKitRkj7GKxPALLYCKCamcMFVfQMra0-0bEaLSC-QV8T9SKhUQ_LZttG0YoCjFKgKvW/s2500/image_2025-01-02_11-10-00.png
២.ការពារខ្លួនអ្នកពីបណ្តាញសង្គម៖ នាពេលបច្ចុប្បន្ននេះបណ្តាញសង្គមដូចជា facebook Instagram TikTok និង X គឺពេញនិយមខ្លាំងណាស់ដោយសារវាអាចបង្កើតទំនាក់ទំនងថ្មីៗដល់អ្នក។ ទោះជាយ៉ាងណាអ្នកគួរកុំបង្ហាញអារម្មណ៍ពិតនៅលើបណ្តាញសង្គម ឬកុំចែកចាយរូបភាពរបស់អ្នកទៅឱ្យអ្នកដទៃសោះ ព្រោះមនុស្សសម័យនេះភាគច្រើនមិនល្អជាមួយយើងនោះទេ។ ពួកគេអាចយករូបភាពអ្នកទៅ Edit ចេញជារូបភាពផ្សេងៗ ហើយបង្ហោះជាសារធារណៈ ដែលវាអាចនឹងប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់អ្នក ជាហេតុធ្វើឱ្យអ្នករងជំងឺផ្លូវចិត្តតាមរយៈបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpvFV5tukAxe4NMTrMj-4AYzXKGThP7SXEvwVZI1ihPgHSuP1N4qspKMfuecZVMs1q7XXs5cPrD76KmIYqoVfhXzgbzJZNoNVyJ9g1nhbZK1rIQysqmR3y67I-BGljs-YGfEhpNNTit-Vt8-cVyWn1qRPY3qImzfKcf-pDWCV45dWn-eKQkKdgi7_q8EzV/s1080/image_2025-01-02_11-10-02.png

៣.សមាធិ៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អឬតានតឹងក្នុងចិត្ត អ្នកគួរតែធ្វើសមាធិឱ្យបាន ១០ ទៅ ១៥ នាទី។ ការធ្វើសមាធិ គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើសមាធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85NuNJVKti8s8ejuKQYTut5Z7DJkcAXEZaTRTh0Cn7wA4fiF70Wio8LNTjvEFxZyxSYMy3MTZcfua3fAhT6rOQSffwADPI7cdcjH2CTwp9MN1RJU4dZUreNDGU9PmMHiJV2C6h0eo71eyGz1E3zbvU74jJogx5QI_ZM7UQWZqzY8-_9dgbI0FjNgPFjee/s900/image_2025-01-02_11-10-03.png

៤. លេងកីឡា៖ ការលេងកីឡាជាវិធីសាស្ត្រមួយផងដែរ អាចធ្វើឱ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តព្រោះអ្នកគិតតែពីការសប្បាយ និងគិតតែខំប្រកួត។ ម្យ៉ាងទៀត អ្នកអាចបញ្ចេញញើស និងកំហឹងនៅក្នុងចិត្តបានទៀតផង។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLoQwAJPPDysbmN7mi4BcfvL_OGuCIvfe_2VBSg20Hdl8aEXLj3YjjbLZ-pBYVlGyJrsYK0VTGa989n00bR20hvGKzYoQ1hxwno7UcM32VYXLTOPfQcVyUTCheaAywS0ukSqcNPMEOSbO66w0liDWv8j14A2v60MeRbcIEipzmXIVQKMcXEI7lKLo_uyM/s1024/image_2025-01-02_11-10-04.png

៥.ដើរកម្សាន្តនៅតំបន់ធម្មជាតិ៖ ដើរកម្សាន្តតាមតំបន់ធម្មជាតិដែលមានព្រៃព្រឹក្សាខៀវស្រងាត់ និងពោរពេញទៅដោយខ្យល់បរិសុទ្ធ និងបរិយាកាសត្រជាក់ល្អ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយ ហើយទុក្ខកង្វល់និងរសាត់ទៅតាមខ្យល់ទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidurXZ6H8R_JoBlBkgoNWPQoSqfxoYmLwhYd08eFh97Y2UYJGMSeAiLoMXsABakISdGzfWTIHUBEfhCZEtNp9BtsDxySr20fMdWStvNdWO-K9g1rwwMO9N4I8ThgBX3ycy9gXyh1pWwMqjMIIQNONuAsehuGKMYzWVwbrr6brxyF3xO9nogM9PcJUl8Y2C/s1008/image_2025-01-02_11-10-04%20(2).png

អំណះអំណាងខ្លះៗដែលបានបញ្ជាក់ថាមនុស្សសរសេរ ឬប្រើដៃឆ្វេងឆ្លាតជាងមនុស្សប្រើដៃស្តាំ!

0

មនុស្សម្នាក់ៗមានការសរសេរខុសៗគ្នា អ្នកខ្លះក៏សរសេរដៃស្តាំ អ្នកខ្លះទៀតក៏សរសេរដៃឆ្វេង ប៉ុន្តែមនុស្សភាគច្រើនគឺគេប្រើប្រាស់ដៃស្តាំជាងដៃឆ្វេង។ ទោះជាយ៉ាងណាអ្នកសរសេរដៃឆ្វេងក៏ត្រូវបានគេនិយាយផងដែរថា ឆ្លាតនិងខ្លាំងពូកែជាងអ្នកប្រើដៃស្តាំ តើនេះជាការពិតដែរឬទ? យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Groningene ប្រទេសហូឡង់ និងក្រុមអ្នកវិទ្យាសាស្ត្រ IFL Science ដែលបានពិនិត្យនូវសមត្ថភាពដៃ ដើម្បីសាកល្បងទ្រឹស្ដីនេះបានពន្យល់ថា មុខងាររបស់ដៃ គឺជាការបង្ហាញនៃមុខងារខួរក្បាល ហើយមានការទាក់ទងទៅនឹងការយល់ដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEM2bkiC1hRmmIMorYtrsXWV6Hk6TVGIn3AaxHYtnbvRjw8cVV_pCipxHtz_Mm0aaCcc8chPWvyIFZg1eh_DlgWLSaY7IKozqbaIt-5NYD_ulsmMNz_Gqb1GYulEBxP-U3ADh6HFoqx4hOKN1BeJ8CJiU_lmQY911R3T6nPCzV-01S5U18biCKzgctxfmE/s1024/image_2025-01-02_11-13-01.png

ដូច្នេះអ្នកប្រើដៃឆ្វេង ទំនងមានខួរក្បាលធំជាងអ្នកប្រើដៃស្តាំ ដែលជួយឱ្យពួកគេមានការចងចាំខ្ពស់ជាងអ្នកផ្សេង។ លើសពីនេះមនុស្សប្រើដៃឆ្វេងក៏មានទេពកោសល្យ និងមានបញ្ញាខ្ពស់ខ្លាំងផងដែរ ដោយសារពួកគេតែងប្រើផ្នែកទាំងពីរនៃខួរក្បាលរបស់គេ។ ជាពិសេសខួរក្បាលខាងឆ្វេង តំណាងឱ្យភាពវៃឆ្លាតគណិតវិទ្យាឡូជីខល ខណៈដែលខួរក្បាលខាងស្តាំ គឺជាភាពវៃឆ្លាតខាងអារម្មណ៍ មានភាពរសើប និងអាចបត់បែនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWI1xlyq5WiY9UDrYlAm5t4Ad5AK52WXcfpuqbBNTWxr0dDpqyRd_XTfwxDGaEv0skV5rzeerjj-r5PyqyE30jENxsRgownC-kCaBM6ly2IhJU5wStUa3NUOyq_KZIIDcVOsd17MbkIrONAR0JDSmRQ35xdVOUyhs9wqoAhZTb-Wnax9-JvOfl4W5uTpr8/s980/image_2025-01-02_11-13-00.png
ទន្ទឹមនឹងនេះមនុស្សប្រើដៃឆ្វេងពីកំណើតក៏មានអឌ្ឍគោលពីរនៃខួរក្បាលដែលអាចសម្របសម្រួលបានកាន់តែរលូននៅក្នុងផ្នែកដែលទាក់ទងនឹងភាសា ដែលផ្តល់ឱ្យពួកគេនូវសមត្ថភាពនិយាយខ្ពស់ មានន័យថាពួកគេគឺពូកែខាងទំនាក់ទំនង។ នេះបើយោងតាមការស្ទង់មតិឆ្នាំ ២០១៩ លើមនុស្សជាង ២០,០០០ នាក់ អ្នកដែលប្រើដៃឆ្វេងភាគច្រើនក៏មានទំនោរខាងសិល្បៈខ្ពស់ផងដែរ។ សរុបមកវិញអ្នកសរសេរដៃឆ្វេងពិតជាមានភាពឆ្លាតវៃជាងអ្នកប្រើដៃស្តាំមែន ប៉ុន្តែមិនប្រាកដថា អ្នកសរសេរដៃស្តាំសុទ្ធតែខ្សោយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgRoEFKgFR9Clx7NAvQOKtgwBNxh-E2jICtKsYU47li9ynSBlMI4NQcwJoedXIY0aDSl_qoG66Yqvs-Rc_T7hUWQjUGDYkZYgBr7nNhrvEhqCsaK1SaEvRCz_8nAsc0G_znULWPLDnpxuPN0hb5ITqQAvMm3t3MYNgf3RaQ63SypHxy1hZ3KgOJSO7rqiL/s800/photo_2025-01-02_11-05-19%20(2).jpg

អ្នកប្រើប្រាស់ដៃស្តាំក៏មានភាពឆ្លាតវៃ និងចំណុចល្អច្រើនដែរ នេះបើយោងតាមការសិក្សាដៃស្តាំអាចចាប់កាន់អ្វីមួយបានល្អជាងដៃឆ្វេង និងគ្មានភាពឆ្គងឡើយ។ ទន្ទឹមនឹងនេះអ្នកប្រើប្រាស់ដៃស្តាំក៏ខ្លាំងខាងចិត្តវិទ្យា ពូកែមើលចិត្តមនុស្ស ទោះបីជាមិនសូវរៀនឆាប់ចេះ ឆាប់ចាំដូចអ្នកប្រើប្រាស់ដៃឆ្វេងក៏ដោយ អ្នកប្រើដៃស្តាំទំនងចិត្តធ្ងន់ជាងអ្នកប្រើដៃឆ្វេង មានភាពរហ័សរហួន និងឧស្សាហ៍ព្យាយាម ហើយដៃស្តាំក៏ត្រូវបានគេចាត់ទុកថាមានអនាម័យខ្ពស់ជាងដៃឆ្វេងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRSd_3THXYbhg4igLoMWXIQ6TWGjVekuUPF2xyzQMSPupibj4zA6uay4J6-jRj9C0ey23_W8Be_ZpBb_ZYojOPCaNR0AkLaRHpJkNfmF9TdYWkOYn1WPdPkMOA3Q9KeaAWf3e284WKEA_h9FOLFlg0cTrDhNWqXIeJiPyJsUZaQ5Q7M-ybAJSK-hSS7lz/s1024/photo_2025-01-02_11-05-19.jpg

ការធ្វើដំណើរត្រឡប់ពេលវេលា! យន្តហោះនេះចេញដំណើរនៅឆ្នាំ២០២៥ បែរជាចុះចតឆ្នាំ២០២៤

0

ស្របពេលប្រទេសនានាលើពិភពលោក រួមគ្នាអបអរការឆ្លងឆ្នាំសកល ឆ្នាំ២០២៥ អ្នកដំណើរមួយចំនួនបានធ្វើដំណើរឆ្លងប្រទេស ប៉ុន្តែវាជាការធ្វើដំណើរត្រឡប់ពេលវេលា ។ អ្នកដំណើរទាំងអស់បានឡើងជិះយន្តហោះនៅប្រទេសដែលឈានចូលឆ្នាំ២០២៥ រួចហើយ បែរជាយន្តហោះចុះចតនៅប្រទេសពុំទាន់ឆ្លងឆ្នាំ គឺឆ្នាំ២០២៤ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ Hflight ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudvkXOmNQBSLtJG-rQdFDqbaIvSVSWCvWFNpUv9qGnZBNwI4YREp1Zff48VDFsFmeMdE47-ssdY8qpnLajUXYrO5tmRxZNr1OEFGLmtQFf4zqITOQYTNjXL_ULZ136xSFMatSAAu7E_jToQDRWPM6GuVimFoAavsWhDzjemNcl97fLkGxtLSLIYgJbUlP/s1024/photo_2025-01-02_10-53-50.jpg
គេហទំព័រ Hflight បានត្រួតពិនិត្យទិន្នន័យពីវែបសាយ Flightradar24 ឃើញថា យន្តហោះជើងហោះហើរ NH106 របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលចាកចេញពីអាកាសយានដ្ឋានហាណេតាក់ ទីក្រុងតូក្យូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយអ្នកដំណើរបានឆ្លងឆ្នាំ (Countdown) នៅប្រទេសជប៉ុនរួចហើយ បែរជាពួកគេមកដល់គោលដៅនៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qF2ndusLvT6g7P-NTBG1gBkhWjW-VBnFtzSZfhxg7C-7F9pD1RR9y6rdAEAUYwtyBwlsOeljcpG6yxgCAryZFt7X2pykpWLxeDsD4ok-LzGwXICXEp6BPm9dVLYUQbhR9GqF4DtIvkE-XmzLnktjmoz8tf07iZ6Ln_R4bMr_Y2WuThboWjIMRWnVBgd4/s1280/photo_2025-01-02_10-53-51.jpg
យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឱ្យអ្នកដំណើរឆ្លងឆ្នាំនៅសហរដ្ឋអាមេរិកម្តងទៀត ។ មូលហេតុដែលយន្តហោះធ្វើដំណើរត្រឡប់ពេលវេលាទៅកាន់ឆ្នាំ២០២៤ វិញ ដោយសារពេលវេលានៅទីក្រុងតូក្យូ លឿនជាងទីក្រុងឡូសអេនជឺឡេស រហូតដល់១៧ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1EghVJJs0lSah0pr1NELclInhq9DdxwxLYDaoZsoWWVdtAqOaOghI0wEV_wZglowFsnP6-oU7wVg1jYVh0pXVaJjnW9mFmFEBdvyy3J3xvdhS6mbBn0loQb08jWaxgb7mDeOqn8Hsjn4oG332Sm2QhmJ5YrecOGDHeGb5YVmyDYV5CHBR5uBHhMvcxmRf/s1280/photo_2025-01-02_10-53-50%20(2).jpg

ពេលយន្តហោះចាកចេញពីទីក្រុងតូក្យូ នៅវេលាម៉ោង១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គឺនៅទីក្រុងឡូសអេនជឺឡេស ទើបតែម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ ការធ្វើដំណើររយៈពេល៩ម៉ោង គឺធ្វើឱ្យយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYatHOJDUrjDlDh_hssVEpuvorkstx9v7PXcy4_XuUeLxJ4Ae_DtTFRQtQOaEk8uF4ZU1UJGKbOIhpIfV46sQ9uzO8v-hbdRQJK0yVKhd-lPFxINyn-a3ARc98TUd00pAdkJloGAY684PUg1bcpkgIAtiit3dGq2mztFlXCA-o87qqjCYhn9DIQkWQrEev/s900/photo_2025-01-02_10-53-51%20(2).jpg

ដូចគ្នានេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ CATHAY PACIFIC ក៏បានធ្វើដំណើរត្រឡប់ពេលវេលាដែរ គឺយន្តហោះនេះចាកចេញពីទីក្រុងហុងកុង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយទៅដល់ទីក្រុងឡូសអេនជឺឡេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ បុគ្គលិកអាកាសចរណ៍ប្រាប់ថា ពេលវេលារបស់ប្រទេសនីមួយៗពុំដូចគ្នាទេ គឺអាស្រ័យលើខ្សែកំណត់ពេលវេលា (International Date Line / IDL) ៕

ករណីបើករថយន្តសម្រុកចូលហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំនៅអាមេរិកកំពុងត្រូវបានស៊ើបអង្កេតរកជនបង្កហេតុ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ជនល្មើ.ស បានបើករថយន្តភីកអាប់បុកហ្វូងមនុស្សដែលកំពុងចូលរួមអបអរឆ្លងឆ្នាំនៅតំបន់ French Quarter ដ៏ល្បីល្បាញក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន១០នាក់ និងរងរបួស៣៥នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHgyw1mUrlJayIoMI7ieUA5vRrUC0-f9Lb1DqaBVpMRc1MgmY73Br1GgxjVwBF77gYNO_Z0rVyhCDid18nlrcCk2GtFU37j3smnXxKS6807HgxXGdRbpi8Jos80a9JQRlR-5pSJ2tVh8t9KQmgF1E1C5-Yrl1QF0ijnThT1cqbGGrp-1TMMjZpyCC88eUr/s1024/image_2025-01-02_10-21-35%20(2).png

ជនល្មើសស្លៀកពាក់ឯកសណ្ឋានយោធាបានបើករថយន្តក្នុងល្បឿនលឿនខ្លាំងទៅបុកហ្វូងមនុស្សដើរនៅតាមផ្លូវ រួចហើយ ជនល្មើសក៏ចុះពីរថយន្តមកបាញ់តទល់ជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ច២នាក់រងរបួស រីឯជនល្មើសត្រូវបានសមត្ថកិច្ចបាញ់ស្លា.ប់ នៅនឹងកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrvC9aIL-zLoGhyphenhyphenWNJB7kWtLfk4tBavBOSKYhPTl_OWB_x0jPgVnW1n9maQpL3HDn0PNMhv3F-eVs8d0D3PQKbS3hwt8O4X5L9EOLzTDNomoKIUx_WNJY3VnsKkO1cfm1PeIj45QMo5cxqjY91LT1TGmZlQP7exoBaFmQLo9cF-GTmwOMeMPGRIzQws09/s986/image_2025-01-02_10-21-35.png

ស្នងការប៉ូលិសនៅទីក្រុង New Orleans លោកស្រី Anne Kirkpatrick និយាយថា បុរសម្នាក់ព្យាយាមបើករថយន្តបុកមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នៅថ្ងៃកើតហេតុ មនុស្សម្នាបានដើរតាមផ្លូវដើម្បីអបអរឆ្លងឆ្នាំក្នុងតំបន់ French Quarter ដែលសម្បូរក្លិបរាត្រី និងភោជនីយដ្ឋាន ។ បុរសនេះបានតាំងចិត្តធ្វើឱ្យមនុស្សស្លាប់តាមផ្លូវច្រើនបំផុត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEVzNZ4X_ObuHPE0_UMQDmu4WqxjgIKA3uepJPnDmCuYoLDtvRoYUM01Jpqr-YGer2LDh2OIlClB6oOiOdlx5WURsjMYUmqdNIIwbTfPOdCEO1Ds34us0szkeq902juHpnzDX_BGYZSfkVziSjpmblRMaG1SF6TbvXn7O1OIyIoZw10_2OEdogyI786AEu/s960/image_2025-01-02_10-21-37%20(2).png

ក្រោយពីបាញ់ជនល្មើសស្លាប់នៅហ្នឹងកន្លែង សមត្ថកិច្ចបានស៊ើបអង្កេតរកមូលហេតុដែលធ្វើឱ្យជនល្មើសហ៊ានប្រព្រឹត្តបែបនេះ ។ ប៉ុន្តែសមត្ថកិច្ចពុំបានបញ្ជាក់ពីអត្តសញ្ញាណលម្អិតរបស់ជនល្មើសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtU3cBcXgMIv4ZYfEPvvg3UkHR3lsphMXU8PAHM3PcvRfuSfj1RlT-SoB-N-nlN94dF7aRMX4bnBj4Yc1JSESgR06IrK0QwkVtTUYmva37eOEJfyY6cvqZ4YriLwaRxOhzFU8z3j-IEI94n2aLLmqXIhACBnWMfOfWp3-Kt_Yo3Ll9KlgomyBwz-6URtB8/s1200/image_2025-01-02_10-21-36.png
មន្ត្រីនាំពាក្យការិយាល័យស៊ើបអង្កេត (FBI) បញ្ជាក់ថា ពួកគេនឹងស៊ើបអង្កេតករណីករណីភេរវកម្មនេះបន្តទៀត ពីព្រោះជនល្មើសជាក្រុមប្រដាប់អាវុធរដ្ឋអិស្លាម (ISIS) ដោយសារមានគ្រឿងផ្ទុះលើរថយន្ត ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋអាមេរិក២នាក់បានស្លាប់ និងរងរបួស១០នាក់ ដោយសារការបាញ់ក្បួនដង្ហែរនៅទីក្រុង New Orleans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi26PkOkX3szoSJjRMAuwRYMkujQ0v6B4JJHcy5oXPCL-4yyDtRPYF9Wj2bwoakOiycfqihErax4AajfmTdyEx3DoA57kdJK9CiOebjLTyjr0QIfdbYEomkR6Q05yxSRvl6C8n-jdrvyN6Ymfq8qPPopwBNk-gx36Eb8ZygwYGK4f48dt7FiA6jnBkkODkg/s660/image_2025-01-02_10-21-37.png

ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដឱ្យបានឆាប់រហ័សបំផុត និងត្រូវតែធានាសុវត្ថិភាពជូនពលរដ្ឋឱ្យចៀសផុតពីការគំរាមកំហែងនានា ៕

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី បង្ហាញព្រះភក្រ្តយ៉ាងស្រស់សង្ហារនិងព្រះសូរសៀងយ៉ាងពីរោះរណ្តំ លើឆាកតន្ត្រីសាទរកម្ពុជា!

0

ព្រះវត្តមានរបស់អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុនី នៅលើឆាកប្រគុំតន្រ្តីសាទរកម្ពុជាកាលពីពេលកន្លងទៅ បានធ្វើឲ្យមហាជនគ្រប់ៗរូបរំភើបចិត្តឥតឧបមា ព្រោះតែព្រះភក្រ្តដ៏ស្រស់សង្ហារ និងការបង្ហើរព្រះសូរសៀងយ៉ាងពីរោះរណ្តំរបស់ទ្រង់ រហូតដ៏មានការចែករំលែកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlZ_pomq79HTs3Rj19yl0xJ20QhWHFyF32Fpi27ni5JINE1xkBLvYfo2PH4GqH9frdq_oS5HEbtFoV8CCN-dNil5JUDXTPXHfxv5HuIYX4sU2yVZE_8bLa4ce1GbOJpJ9f1zkIYSjKRW44ImQNx4kqxCC9_icr_S3ReQk_rBB-jICZ0T_FH1QQflVCzKSp/s2048/471918271_1045543997615658_5634253980260046498_n.jpg

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ក្នុងឆ្នាំនេះទើបតែមានព្រះជន្ម ២៧ ព្រះវស្សា ដែលទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងនិងមានទេពកោសល្យលើវិស័យសិល្បៈ ជាពិសេសភាពយន្តនិងតន្រ្តី។ នៅលើគណនីផ្លូវការរបស់ទ្រង់តែងដាក់បង្ហោះខ្លឹមសារជាច្រើនដែលទាក់ទងនឹងតូរ្យតន្រ្តី ខណៈពេលកន្លងទៅ ភាពយន្ត Hollywood ដ៏ល្បីមួយក្រោមចំណោមជើងថា «១៦០០ VINE» ដែលមានស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ផ្ទាល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRqYYCF3LJXIk9v0iF37k1CcnuEGmolC4a7qq2EfkTRLuGQaYQRqN92iVF7eIWRMJYO1qoJoNOfOXF0MPCBfmwXm2lAGEQ4GDUxR1k2-rO9XuY8XB3HzBtUy1qtOWi2Qhgc1rR9QyrnmmyVbc2yNWxQ8CFVJfHI46KemoRagQfxKCvUsqduc1WVKfMR0b/s2048/472097516_1045544004282324_2162287198262412650_n.jpg
យ៉ាងណា បើក្រឡេកទៅកាន់ឆាកតន្រ្តីសាទរកម្ពុជា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ អ្នកអង្គម្ចាស់បានធ្វើឲ្យសាធារជនទូទៅចាប់ភ្លឹកយ៉ាងខ្លាំង តាមរយៈការបង្ហើរសំនៀងច្រៀងជាភាសាបរទេស និងព្រះកាយវិការយ៉ាងរស់រវើកលើឆាកតន្ត្រី។ ទ្រង់បានបង្ហាញព្រះវត្តមានយ៉ាងសាមញ្ញព្រមជាមួយនឹងភាពរួសរាយទាក់ ខណៈក៏ទទួលបានការកោតសរសើរពីមហាជនមិនដាច់ពីមាត់គ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPaaVGPDiEBjCqdO5GgWW9IUZaijS5Zs7C4K1h1caEr3aRYRfJ4DposI2pXu2oysgqM8PouA62VbC0dpXxtRBi5H7T6w2xgfJf1d-XXWGo6nV6xOjKF5nK2XkXp54vbnTpToHjB390vkQlscL3PWcHXu1flzk80NwCsPkUyfuvS2P3NIvIlNq8TA96W22/s2048/472132195_1045544184282306_6336140169495028830_n.jpg
សូមជម្រាបថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។ កាលអ្នកអង្គម្ចាស់នៅវ័យកុមារ ក៏ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់ផងដែរ៕

រូបភាព៖ Nakhim Chry

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាជនជាតិជប៉ុនមិនចូលចិត្តជីវិតបែបអភិជន ឬសម្ភារនិយម ?

0

នៅប្រទេសជប៉ុនអ្នកមានៗគឺកម្រអួ.តសម្ភារៈនិយមណាស់ មានន័យថាពួកគេច្រើនរស់នៅក្នុងជីវិតសាមញ្ញ មិនជិះឡានទំនើប មិនប្រើប្រាស់របស់របរថ្លៃៗនោះទេ ខណៈអ្នកមាន ឬសេដ្ឋីនៅបណ្តាប្រទេសផ្សេងៗទៀតតែងតែចូលចិត្តរស់នៅក្នុងជីវិតហៃសូ ជិះឡានទំនើប ប្រើប្រាស់វត្ថុមានតម្លៃរាប់លានដុល្លារ។ ចុះហេតុអ្វីបានជាអ្នកមានៗនៅប្រទេសជប៉ុនវិញមិនប្រើជីវិតហៃសូដូចគេទៅ ខណៈប្រទេសនេះក៏ជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោកដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMMYRgtXZPhyjJFkFtNVgmX3u6Dyy-pVoRQDPB19sLB00_mS2P_XIddDJ34uMyHAzo0SpYX_2c8vp78q3cME7Bkojk7h57j7Ap9JNnqaTSc3BCrC8EHN2VKUYM5KaXobN39-JIG6GLYuC7glGK5fK3A97kO9yUMr4hLuXZZ_09ApeoVupfOUidNiNNjwS/s1024/image_2025-01-02_09-43-10%20(2).png

សម្រាប់ចម្លើយនោះគឺជនជាតិជប៉ុនមានគំនិតប្លែក និងទស្សនៈខុសគេ ពួកគេគិតថាការបង្អួតសម្ភារៈនិយមនឹងធ្វើឱ្យបាត់បង់ការអាណិតអាសូរពីមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន ថែមទាំងប៉ះពាល់ដល់អាជីពការងាររបស់ពួកគេផងដែរ។ ការបង្ហាញពីជីវិតរស់នៅហៃសូហួសហេតុ តែងតែធ្វើឱ្យអ្នកដទៃមានការសង្ស័យ ក៏ដូចជានាំមកនូវបញ្ហាសន្តិសុខជាច្រើន។ ហេតុនេះហើយនៅតាមដងផ្លូវរបស់ប្រទេសជប៉ុន គឺយើងតែងតែឃើញរថយន្តធុនតូច និងរថយន្តក្រុងប៉ុណ្ណោះ ដែលបង្ហាញថានៅក្នុងសង្គមជប៉ុន មនុស្សភាគច្រើនតែងតែជ្រើសរើសរស់នៅដោយសមរម្យ និងស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtj6p0rZ_pmefE6KjDNkQkwpfhJTJeYNnBt_DT2NXaARMtZLwW1qHJ_GoIFgcQPkdNsOlVEF1HFZCtj4iuOwVYV1uIC8zLJSrSKFtNud2Jupkyv3Zt32M-0FhGJQUQfpvbTTOofOChCcDu8wJXW9lU_TagfVYKncW2vuuo3Vgy6Z4JiWS5_Nez1Hh2Xx8J/s1024/image_2025-01-02_09-43-10.png

លើសពីនេះការប្រើប្រាស់សម្ភារៈនិយមដូចជាឡានទំនើប ក៏មិនត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃឋានៈ ឬទ្រព្យសម្បត្តិឡើយ សូម្បីតែអ្នកមិនមានឡានក៏មិនអាចមើលស្រាលបានដែរ ព្រោះប្រទេសនេះប្រកាន់ភ្ជាប់នៅវប្បធម៌ខ្លាំងណាស់ មិនមានប្រជាជនណាមើលងាយគ្នានោះទេ។ យើងដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ល្អសូម្បីដើរ ដេក ឈរ អង្គុយក៏មានរបៀបរៀបរយ និងត្រឹមត្រូវដែរ។ ដូច្នេះវប្បធម៌ជប៉ុនមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiocdIcwxaEYoCViN59BJ1h_E46N30kcqqKh6KzOBTYp1dDxVtvP6s6Ck1sZ635iVWMDV32KtcJ67XHElbVPtwm2oAySeKdcuaNfxb-NLV_YRBHIOqc_59-OLUSB2dRaR8xQckzu_JrHReF5IJHIMNSUCjreTkOdVrQ88M_dXfu6Z5_ka1mJWS6gY-iGO2N/s1568/image_2025-01-02_09-43-11.png
ហេតុផលសំខាន់មួយទៀតដែលប្រជាជនជប៉ុនជាច្រើនមិនមានរថយន្តទំនើប គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈទំនើបហើយ។ នៅក្នុងទីក្រុងធំៗដូចជាតូក្យូ ឬអូសាកា ប្រព័ន្ធរថភ្លើងក្រោមដី និងឡានក្រុងត្រូវបានរចនាឡើងយ៉ាងងាយស្រួល ដែលជួយមនុស្សផ្លាស់ទីបានយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការឡានផ្ទាល់ខ្លួននោះទេ។ លើសពីនេះការធ្វើជាម្ចាស់រថយន្តនៅក្នុងប្រទេសជប៉ុនគឺថ្លៃខ្លាំងណាស់ ដោយសារវារួមបញ្ចូលទាំងថ្លៃចំណត ការថែទាំ និងពន្ធផងដែរ ដែលពិបាកក្នុងការប្រើប្រាស់រថយនផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFnVRL9sgKHxFKDpYFn4PereHysrcdAPCHYDJDM4gVhamuGwO6K9uM71oRggY6d77qZ58jFBJqKDkvppZooV_OEGdsukl4uGbxxbf8sHeVjZV9PM-EYRAmhDqN7PZW3xKmOylVJ0aWlX91JaNSAR4-Zo0m8TWlUNE0fPUAeO_P-l3vBJUhz2i0U67L6eGk/s1000/image_2025-01-02_09-43-12.png

សម្រាប់មនុស្សជាច្រើន ជាពិសេសបុគ្គលិកការិយាល័យ ឬគ្រូបង្រៀន ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមិនត្រឹមតែជួយសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេកាត់បន្ថយសម្ពាធក្នុងការស្វែងរកកន្លែងចតរថយន្តនៅកន្លែងដែលមានមនុស្សច្រើនផងដែរ។ នេះធ្វើឱ្យការទិញរថយន្តផ្ទាល់ខ្លួនជាជម្រើសដែលមិនចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនជប៉ុនក៏មានឡានទំនើបដែរ ដោយសារពួកគេត្រូវការឡានសម្រាប់ការធ្វើដំណើរ ឬចង់មានសេរីភាពក្នុងការធ្វើដំណើរគ្រប់ពេល៕

ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ីតាមការណែនាំនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មម្ហូបអាហារ ដោយសារមានកត្តាគាំទ្រជាច្រើន ដូចជា ៖ ចំនួនពលរដ្ឋច្រើន, កំណើនអ្នកមានជីវភាពធូរធា និងចំណង់ចំណូលចិត្តចម្អិនអាហាររបស់ពលរដ្ឋឥណ្ឌូណេស៊ី ។ ហេតុនេះ ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ី ដូចខាងក្រោមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZThyphenhyphenZ7jQPRK1GF7wntmt8q6OBY3sE0ZRfhsPXXcuOjP-Rz9PzzmLZn7BmgJdSzV6dlfqe9o-LPOJQHihnHhpRMO7qYc8efClYOQwQ0sz04TFokg1dkQ98krK74rIMoElNociw_gkUR0smUzC-hm-FJnr0vBdR76N4qbU4Ijd4mZHXrzaYPfHS1-HBAEH6/s1283/image_2025-01-02_08-38-39%20(2).png
១-សេវាកម្មដឹកជញ្ជូនអាហារ ៖ ក្រុមហ៊ុនបរទេសអាចបើកសេវាកម្មដឹកជញ្ជូនអាហារ ដោយសហការជាមួយភោជនីយដ្ឋានក្នុងស្រុក ពីព្រោះសេវាកម្មនេះទទួលបានប្រាក់ចំណូលច្រើន ក្រោយពីពលរដ្ឋឥណ្ឌូណេស៊ីចូលចិត្តការដឹកជញ្ជូនអាហារមកដល់ទីកន្លែងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFrcagYl_Qj85CL3H1JdWmH6_ywnwEmFgMM3NuUOD-A-BHFK4DKSuMnRte1aFaR_cSkRE_KX78LcdhCxRumYpzCoDZw2Ak02nwvTNgizpsZLc4PZCmykD37Kx8EGh9M01MDrCj5iwtoHM-k1WtGUjB2A_9VvHtJQ6WCbA37Il-bw7t5JG6lsX1zFDIuvj/s944/image_2025-01-02_08-38-39.png

២-កសិដ្ឋានបន្លែគ្មានគីមី ៖ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីមានតម្រូវការបរិភោគអាហារល្អសម្រាប់សុខភាព ហើយនេះជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសធ្វើកសិដ្ឋានដាំបន្លែ ឬផ្លែឈើពុំប្រើប្រាស់សារធាតុគីមី សម្រាប់លក់នៅប្រទេសនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpBAqFcZwrH9AdQxko6z8Dk34XebUgJCwWPWuxjXA9Hoa0UtEVBkDWeqHblfZkjQRRr4Oq3ekP6UaMLCKywjwYvJV3pFqVVjZRnVKSm6hN4fRx_zgvmPHvbMGVb8sy95ggp17sq-RpqjI-4PXXzmcEo_1ZQ5KM2EBRIG_y5ODWYN4QWCwciTbLsS0QPD2/s2560/image_2025-01-02_08-38-40.png

៣-អាហារប្រពៃណី ៖ ក្រុមហ៊ុនបរទេសអាចលក់ម្ហូបអាហារប្រពៃណី ពីព្រោះឥណ្ឌូណេស៊ីមានអាហារប្រពៃណីជាច្រើនមុខ ដូចជា ៖ បាយឆា, សាច់ដោតចង្កាក់ និងសម្លសាច់ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji0739zXwoHPwEmwRsmgq-4BiKYgnxFXCV2iWh3nQSadClZ5v3Fj-tF3E0yl-FYLYUI0y9JtsibLjgjJDPgbEqBYNWanf43YCcV5JN1SUKgGnFB4cx72OTlwLaoC2_DiIsvK9R9hU0ou8txpZt9Y9cD_g6JP59WK5WifVF6jDAI8CppdbCKwqFnoarQvvr/s1600/image_2025-01-02_08-38-43.png
៤-អាហារសុខភាព ៖ ការបើកភោជនីយដ្ឋានលក់អាហារជំនួយដល់សុខភាព គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលចង់បានអតិថិជនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwvqES0bee9Z6xLdQ7xfEWzxxg630Cejto7LPrD_4YjsNu5vjXL_oGCu3ABF4p6Qbzz3oUqDwgLan7nSb0SFjj4DHfmGzBEyZPgOo3koHgTgsw1UGIYyMsdzBZXQxZ96dvZxgn9cq41pOkwyhOD_p-kWcmmZ2P7L3C3Y3Gi1zf0W03tESCxL_oyqKodhT/s1800/image_2025-01-02_08-38-44%20(2).png
៥-Franchise ៖ Franchise អាហារលំដាប់ពិភពលោក ត្រូវបានចាត់ទុកថា គឺជាអាជីវកម្មដ៏ទាក់ទាញមួយនៅឥណ្ឌូណេស៊ី ដោយសារពលរដ្ឋឥណ្ឌូណេស៊ីមានប្រាក់ចំណូលកើនឡើង ។

៦-អាហារវេចខ្ចប់ និងភេសជ្ជៈ ៖ ការវិនិយោគលើអាហារវេចខ្ចប់ និងភេសជ្ជៈ ដែលមានរសជាតិតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋឥណ្ឌូណេស៊ី គឺចាត់ទុកថា ជាអាជីវកម្មគួរឱ្យចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5v7KH1VwuvEVuzk_2xprP4mwfHoTIjmUo3Vm45DyEYkYr8aPwzbYAu_Bi9c-nEr6zgf-ocUvQYuSCG2yaR14_DXlRerJsrZNvP2jVV4J-9DunDgasZXQmW-NP-GxoJH-Kf-lvCHAbdy82SgNeVLTQxkccynUKmc_WDf394tXpV7CKs0R_jePuIbAe4nGa/s1024/image_2025-01-02_08-38-44.png
៧-លក់អាហារតាមអនឡាញ ៖ ការលក់អាហារតាមអនឡាញ និងបញ្ជូនឱ្យអតិថិជនដល់ដៃ គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដើម្បីបំពេញតម្រូវការកើនឡើងខ្លាំង ពីព្រោះពលរដ្ឋឥណ្ឌូណេស៊ីត្រូវការភាពងាយស្រួល និងការបញ្ជូនអាហារទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSzKro2lRyqH0ksgh8CRr4_7qziehgFodNoSKHFjLF6AumLEGOp3B-oaEwQaZpXFq8jtsHOt-9fYCX-k5x7jpx84OKpI_NqxJlShyphenhyphen6aMgsivNj94AaJJQCssEDpiSg8mN5tgYkOe6IIDa0i9YYg_GxuyAlMzkLcdygJ0zwFJdyP0g9mdGD2DwJYXT21m8Z/s1360/image_2025-01-02_08-38-46.png

សរុបមក ក្រុមហ៊ុនបរទេសអាចប្រកបអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារដូចខាងលើនេះនៅប្រទេសឥណ្ឌូណេស៊ី និងគួរតែសិក្សាពីទីផ្សារបន្ថែមទៀត ដើម្បីឱ្យអាជីវកម្មរីកចម្រើន និងមិនងាយដួលរលំ ៕

«ភ្នំត្បែង» ជាទីតាំងធម្មជាតិដ៏ទាក់ទាញសម្រាប់ដំណើរកំសាន្តចុងសប្តាហ៍

0

ភ្នំត្បែងគឺជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និង សាសនា ដែលតំបន់នេះមានទីតាំងស្ថិតនៅខេត្តព្រះវិហារ។ ដោយសារតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ មានទឹកធ្លាក់ជាច្រើនកន្លែង លាយឡំនឹងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល តំបន់ភ្នំត្បែងបច្ចុប្បន្នគឺបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងជាតំបន់ដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគត ជាពិសេសក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCP_kL3kCrCbjU9Ws5N4dF8QeFV23EDT3qZZTQbf7KYkNAqZTKtwAGvlXibi6jwF6Bk75zdm9dBVe76MXqkYVt6KsiW5SCUe9HRo6OyuETnqm7TLHXB92T_cFVo1LcG5AJKAAdFijwNmJMUbbFZVBGO-LczIIurSq4vXOsnM6uqCj7TeVDnF3KpiOsdplR/s960/image_2025-01-02_08-33-26.png

លើសពីនេះតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទីសក្ការៈបូជានិងជំនឿសាសនាដ៏ស័ក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នផងដែរ។ ភ្ញៀវទេសចរដែលមកទស្សនាតំបន់នេះ អាចសម្រាកលំហែកាយ ឬជួបជុំបោះជំរុំ បង្កើនអនុស្សាវរីយ៍ ជាពិសេសនោះគឺបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះដើម្បីទៅដល់កំពូលភ្នំនេះ អ្នកទេសចរត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពដំណាំចម្ការរបស់ប្រជាជនដាច់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះ គឺត្រូវឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ និងមានកាំជណ្តើរ ១៨០០កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNfj80WCNude8ePwuMrBfUjpa9606_Ea8HzRYnLC6j7plHI6Qin81MaOPdl0G-wtboYnhoF2214ZfNcr8uSsDZJiaPXTp8AmhxyQzbN6LUPBAOoEtCZL-sB80fxW8WX1ax0-kxnfkyRrnLhsuDlmdBgfGgX7TpXiXxisg20_e7u9paEBn_2y6y3S8KRSIc/s1280/photo_2024-12-30_16-31-33.jpg

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាទីជម្រកធម្មជាតិដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលលាតសន្ធឹងលើផ្ទៃដី ២,៥ ម៉ឺនហិកតា។ ហេតុនេះហើយតំបន់ភ្នំត្បែងគឺពិតជាមានធនធានធម្មជាតិដ៏ស្រស់អស្ចារ្យ ជាឋានសួគ៌របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលងបានឡើយ។ គួរបញ្ជាក់ដែរថា ភ្នំត្បែងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលតំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុកគូលែន, សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqjzhDW32OKO9N81rf941eYZjPcWqFOrD72NwpiQ03faIIYlam7I_SBq2jmvVy_4YLdTRiFSmqVMVpLrjfEwT0QNcNT66F6Ngg7yHlvCj2rLdtNiwDlydrfcPCyU-Xzs8unB49XD2TREVBW0RkwKQTnypBSd2v6z1-4k0ZC9Q4zbi3obmYlsQn_ahKuC5/s1280/image_2025-01-02_08-34-27.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfI0aZDyPzex02wztybDObWW7aFVqskYGcL3C2gqjIYTUL-iny-yxfwS5oiLXXtzi0dorcB8ZbNaKcK85CizjTY7_zHbFMSttS3I1W_wpft4nTgiaWLS9VpvpaOGqW2-mRQHPYWQGJtKUD8_8a05CjkPwnSjN2YmKe6DeneSHGLeWu9UkBO8ljiy65hPAO/s1920/image_2025-01-02_08-34-27%20(2).png