ក្រោយពីមានភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានចេញមុខបញ្ជាក់ច្បាស់ៗថាប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តសុរិន្ទ ក្រោមដែនអធិបតិយ្យភាពរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx9_P4Y1lAevLnHlsO1CADLcJeRMxmUVdAmqNPOBRQfZXePb_LKDmmbptgEVrwguCU2tenu0fc91c77tjdP7UoifmO1CekqxOAnk0MO3F-uKeWuinqm3FsbX2CfFyot7VNZzXW1v4LI7c7ke-XLCwD8fSzdILrcJcgArw1fqI7GQrUCPsKVbIhnxrbUufB/s1535/image_2025-02-20_11-27-34.png
លោកស្រី Paetongtarn Shinawatra បានលើកឡើងថា៖” ភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំ បានត្រឡប់មកប្រក្រតីវិញហើយ ក្រោយពីមានជំនួបពិភាក្សាថ្នាក់មូលដ្ឋាន រវាងប្រទេសទាំង២”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI02KD0ROPH_Es69FNkAwQyGxRssilvTLplmh9Zhhw1D_aRSa-C5ZwilCVV5PB8GEm_0FbqeM3n5G1gS4Hdv02d5XasxMormdafhYuaeGV9WFQjD8M1C0eiOe2XrJDSUc7g0TrwR369vpU_ZytDRRih1c9KW49BAkLddy2gle43YNiZL7MhE_Zrv4P9aWh/s720/image_2025-02-20_11-27-38%20(2).png
នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀថា៖”បញ្ហានេះ នឹងត្រូវដោះស្រាយបញ្ចប់ តាមរយៈការពិភាក្សាការទូតក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជានាពេលខាងមុខ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRGhYrgZdK2mmuF9pENyOTDiEP_AkrrWL2qoFDKTMwEPWutzSUha6NTWxGr98HRR8ARxOIk7Sgg4Q_XMyP9ZCDwrQY9a3aYbxnR258P-dabVMvjWp8ssBMo2C14LbG86ZzjrB-eufd4rosIJzr_FF_ThDqg3VbvCB41XkGvSVa9S5axR-HgyYNqjQtxm1/s720/image_2025-02-20_11-27-36.png
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ មានមន្ត្រីយោធាកម្ពុជាដឹកនាំភ្ញៀវទេសចរទៅទស្សនាប្រាសាទតាមាន់ធំ នៅក្បែរព្រំដែនថៃ-កម្ពុជា ហើយបានច្រៀងចម្រៀងស្នេហាជាតិនៅក្នុងបរិវេណប្រាសាទ តែត្រូវបានយោធាថៃ ស្នើសុំឱ្យបញ្ឈប់សកម្មភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLN5IeEpmk5e9P0ju38f2iCsb0jgKTb2i5lPC1D8frT4J2ylfwk-7jjjkBijG_LgH1rcG1BIXmDzp-5Ut0cQNuAxIbFO4eFb74Bs003k7VCnCWOaA6-4DIatexsYwOOMZa8yapWLpblX9MrVvJYxpnWW1oZaITuTWq8OXlVIZXxPfgFi5rHx-4s6yqjE_/s1200/image_2025-02-20_11-27-35%20(2).png

សូមបញ្ជាក់ថា បើតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទតាមាន់ធំ ឬប្រាសាទវេទមន្ត មានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧៕