Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីសម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ក្រោយទឹករលកបោកបក់មកជាប់លើខ្សាច់

អូស្ត្រាលីសម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ក្រោយទឹករលកបោកបក់មកជាប់លើខ្សាច់

93
0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មានបរទេសរាយការណ៍ថា ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅជាង៩០ក្បាលមកជាប់លើឆ្នេរខ្សាច់កោះ Tasmania ហើយពួកវាពុំអាចត្រឡប់ទៅសមុទ្រវិញ ។ ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រ ព្យាយាមបញ្ជូនត្រីបាឡែនខ្មៅទៅសមុទ្រ ប៉ុន្តែបរាជ័យ ចុងក្រោយ ពួកគេក៏សម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RixqAoUMPvFHLPMThFCDBI2cU9xwEJhy-ywm_hqyo4SNvxpR5vleZpBsD_wdiyvLnnXeXesl0-CBetDws-XcclhwfQk4lJBaDDkNWxna_kahCkqewz1X7FZRchn9OPqSyb8A0LolmakM2UsnRFloacximC4MirQTZcyHENk-W1LbOV7ybsP1MUcxS8Bn/s1920/image_2025-02-20_11-15-20%20(2).png

ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រឱ្យដឹងថា ត្រីបាឡែនខ្មៅមួយហ្វូងមានចំនួន១៥៧ក្បាល ត្រូវបានទឹកសមុទ្របោកបក់មកជាប់លើឆ្នេរខ្សាច់ក្បែរទីក្រុង Arthur River ស្ថិតនៅភាគពាយ័ព្យកោះ Tasmania ប្រទេសអូស្ត្រាលី ។ ក្រោយមក ត្រីបាឡែនបានងាប់អស់ជាង៦០ក្បាល ហើយភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយត្រីបាឡែនផ្សេងទៀតបញ្ជូនទៅសមុទ្រវិញ ប៉ុន្តែបរាជ័យ ទើបពួកគេសម្រេចចិត្តសម្លាប់ត្រីបាឡែនជាង៩០ក្បាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfZaQbd0Q1oU5FM-wPF3H4Zywrxav_h7ZWcBrFIb1T93Soy7P_RXWxqDKDC5DOI_aVomQatY1ccn9OH3fHujyhesZj-A3_7T6TSNQIiQ6NkYpw52QREriVMPcZpG5XpCZ9PMtnrmL0nlDe8wzJQY9eP6AYK8tsJNCZb542BA95U-Ng1rSzV9lkMT6ScxpL/s1200/image_2025-02-20_11-15-20.png
ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅមួយហ្វូងនេះមកជាប់លើឆ្នេរខ្សាច់ ប្រមាណ៤៨ម៉ោង ទើបធ្វើឱ្យត្រីងាប់ជាបន្តបន្ទាប់ ខណៈត្រីនៅសេសសល់មានអាការៈទ្រុឌទ្រោមយ៉ាងខ្លាំង ។ ការជួយត្រីទាំងនេះបញ្ជូនទៅសមុទ្រ គឺពិបាកណាស់ ដោយសារឆ្នេរខ្សាច់នោះនៅឆ្ងាយពីទីក្រុងរហូតដល់៣០០គីឡូម៉ែត្រ ដែលពិបាកដឹកជញ្ជូនឧបករណ៍ជួយសង្គ្រោះត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5wBNw8bJp1gQiMtDmAIF31iW4_h4wqYIhvC5J7WmO8pmxePxvQFkH9XpcxTSzh2EJKkWFoj2yxuIZZI4ugecaLwIkVmQurDcxjV-PTtUJyAZTFvhzlLCC9TBQYOhMvlC-EFZShuhnNyKQZGQGjX6HWIBVngcmzhkR-T-Pkcveth5vT0IVH3sLxsqGBfl_/s720/image_2025-02-20_11-15-22%20(2).png

លោកស្រី Shelley Graham មន្ត្រីគ្រប់គ្រងសត្វព្រៃ និងឧទ្យាននៅកោះ Tasmania និយាយថា ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយនាំត្រីបាឡែនខ្មៅ២ក្បាលទៅសមុទ្រវិញ ប៉ុន្តែពុំអាចធ្វើបាន ដោយសារពួកគេរំកិលខ្លួនឡើងលើគោក ។ ទោះព្យាយាមជួយយ៉ាងណាក៏ពុំសម្រេច ទើបយើងសម្រេចចិត្តសម្លាប់ពួកវាជាជម្រើសចុងក្រោយ ពីព្រោះបើពួកវាជាប់លើខ្សាច់យូរថ្ងៃ វាកាន់តែឈឺចាប់ខ្លាំងដែរ ។ ពេលសម្លាប់ពួកវារួច យើងនឹងប្រមូលខ្មោចត្រីទៅកប់នៅកន្លែងណាមួយកុំឱ្យប៉ះពាល់ពលរដ្ឋនៅម្តុំនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28SklhENB3XH7zNzWf4W8LTTTrgTxHijhG9LME7dHPDP4si4Xk-qekmNMbVSH5UscjU8_qlUjIRIXePkEx3zR2bPHIuK9QPAP69pQ5uKdI6WyIcmleHy8BZatAxY9g_fhcxSgE8_Ikcl96xKadZ7DsWDlki9JPSIgvKPF0cOTMZU7YwPOm7mVrdBAlN6g/s800/image_2025-02-20_11-15-22.png

ប្រទេសអូស្ត្រាលីធ្លាប់ជួបបញ្ហាត្រីបាឡែនខ្មៅជាប់លើខ្សាច់ជាច្រើនលើក ហើយភាគច្រើនកើតឡើងនៅកោះ Tasmania បរិវេណឆ្នេរខ្សាច់ខាងលិចកោះ ។ កាលពីឆ្នាំ២០២០ ទឹករលកបានបោកបក់ត្រីបាឡែនជាង៤៧០ក្បាល មកជាប់លើឆ្នេរខ្សាច់ Macquarie ហើយងាប់អស់៣៥០ក្បាល ។ ក្រោយមក នៅឆ្នាំ២០២២ ទឹករលកបានបោកបក់ត្រីបាឡែន២៣០ក្បាលទៀត មកជាប់លើឆ្នេរខ្សាច់ដដែល ។ គេអាចហៅត្រីបាឡែនខ្មៅថា False Killer Whale ដែលវាមានទំហំខ្លួនប្រវែង៦ម៉ែត្រ ៕