ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ឱ្យមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ ដែលបានប៉ះទង្គិចពាក្យសម្តីជាមួយលោកបណ្ឌិត សុខ ទូច មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីនគរបាលចំនួន ០២នាក់ ដែលត្រូវបង្គាប់ឱ្យចូលខ្លួននោះមាន២រូប៖
- ទី១-វរសេនីយ៍ទោ ហៀង វឿន អត្តលេខ ១២៨១១ ឋានៈអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ។
- ទី២-អនុសេនីយ៍ឯក មាស ភារម្យ អគ្គលេខ ៨៦៤៦៨ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី ដោយសមត្ថកិច្ចបានស្រែកកំហកប្រើពាក្យមិនសមរម្យថា”ហែងស្អីបានមកបញ្ជាកងកម្លាំង”៕










