កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ថ្មីស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។

ច្បាប់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីការផ្ដន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
ច្បាប់ថ្មីនេះ នឹងផ្ដន្ទាទោសចំពោះអ្នកល្មើសពីចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីចន្លោះពី ១០លាន ទៅ ៥០លានរៀល។![]()
អត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬ នៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។.png)
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងហើយ ដោយកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល៕










