Home Blog Page 676

ការរស់នៅបាតសមុទ្រជាជម្រើសថ្មីមួយទៀតក្រៅពីការរស់នៅលើភពអង្គារ

0

នៅត្រីមាសទី១ ឆ្នាំ២០២៥ អ្នកវិទ្យាសាស្ត្រមកពីអង្គការរុករកមហាសមុទ្រទឹកជ្រៅ នឹងសាកល្បងបញ្ជូនក្រុមអ្នកជ្រមុជទឹកទៅស្នាក់នៅ និងធ្វើការនៅបាតសមុទ្រ រយៈពេល១សប្តាហ៍ ។ អ្នកវិទ្យាសាស្ត្ររំពឹងថាថា ចាប់ពីឆ្នាំ២០៣០ តទៅ មនុស្សនឹងអាចរស់នៅបាតសមុទ្របានច្រើនឆ្នាំ ហើយនេះជាជម្រើសថ្មីមួយទៀត ក្រៅពីការរស់នៅលើភពអង្គារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJsLB2LeeaqATBc2nZBjbzpBT6n2iU13UhdQTqJx5dVygENG9dKmYvLjD_x_18op7SQT4maQnKzVckrVo0Q4X0weWyoU8z3gt7nwA_tWVzfjAkZPZBqwXgCeEpHjDlPomKzqw4iSuREX0bDHeQpDflbLUfN2PCnbkIK0AQVZw-M3dsgsXHpfUFhtXicVW/s1920/image_2025-01-06_13-23-05.png
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អង្គការរុករកមហាសមុទ្រទឹកជ្រៅបានចាប់ផ្តើមស្រាវជ្រាវគម្រោងមួយចំណាយពេលជាច្រើនឆ្នាំ ដើម្បីបញ្ជូនមនុស្សទៅរស់នៅបាតសមុទ្រជម្រៅប្រមាណ២០០ម៉ែត្រ ក្នុងរយៈពេលជាច្រើនសប្តាហ៍, ច្រើនខែ និងអាចរស់នៅច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz1u3Fk1nfYRTdcv-GszNnkslS6wp-zllincVPWqhqiEuL31ilYUOIFti8ytHa2rA0bEOxaU7hEhzvC8tBv8yXlKzu90GzJAnnkdRV0ne7jw-HmqT_U3j0ZAXuwwursUne8i_pm3g_5qlA5LkNOpzX1l62LTNMZCUzK_ecOdkRn9pibfWp0X0b2nRQEfuK/s2100/image_2025-01-06_13-23-06.png

នៅត្រីមាសទី១ ឆ្នាំ២០២៥ អង្គការនេះនឹងសាកល្បងការស្នាក់នៅបាតសមុទ្រក្នុងបន្ទប់ឈ្មោះថា Vanguard ដែលមានទំហំប៉ុនទូរកុងទឺន័រ និងអាចបម្លាស់ទីបាន ។ អ្នកជ្រមុជទឹកអាចស្នាក់នៅបន្ទប់នេះបាន៣នាក់ រយៈពេល១សប្តាហ៍ ហើយពួកគេនឹងធ្វើការនៅបាតសមុទ្របានយូរជាងនេះ ពីព្រោះមានកន្លែងបរិភោគអាហារ និងសម្រាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDX12_TkP7ZZjaddxatkhIqMB9FoH_36O3cXifX_U1a7buoSAWoG-zwAV4h1neIeacAHKAlxgFMz2bX4PCvyTLK0mudSKllNZ14dRTzF10ibL76nHzZi3GSqWgxlxhy9JgP0V3eTniJDX_pm7JdKuLRrkKtYIYomUgYqt06tB8DOLB6_ymQiEXXoYGXBBS/s1280/image_2025-01-06_13-23-07%20(2).png
ក្រៅពីនេះ អង្គការរុករកមហាសមុទ្រទឹកជ្រៅ ក៏មានគម្រោងបណ្តុះបណ្តាលអ្នកស្រាវជ្រាវដែលចាប់អារម្មណ៍ចង់រស់នៅបាតសមុទ្រនៅកន្លែងដែលពួកគេរៀបចំផងដែរ ។ ពួកគេរំពឹងថា គម្រោងនេះនឹងអាចបំពេញតម្រូវការរុករកនៅបាតសមុទ្រដើម្បីឈ្វេងយល់ពីប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានក្រោមទឹកដ៏អាថ៌កំបាំង ហើយមហាសមុទ្របានស្រូបកាបូនឌីអុកស៊ីត១ភាគ៤ និងស្រូបកំដៅប្រមាណ៩០% ដែលបង្កើតឡើងដោយមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYMVIqhUVcWJFMBYPoFBQCzTmgAD3R0Y4sVi0IiQd9GCdYNWqDZOFiPaF4-XrRYn2xI7DrY0hDcSA-dKTN5qSP2EzAW0R3-dJcEnMi1N-mUcxzOoS4SJcaT4hqoUztQ9fK5Pz6AmXEmwdCm63-xfswjniR1Cp_5q636pXOfCRILSXEc1eVp75C9oxmRWgj/s1920/image_2025-01-06_13-23-07.png
ក្រោយពីបញ្ចប់ការសាកល្បងស្នាក់នៅបាតសមុទ្រនៅត្រីមាសទី១ ឆ្នាំ២០២៥ គម្រោងរស់នៅបាតសមុទ្រនឹងដំណើរការជាបណ្តើរៗនៅឆ្នាំ២០២៧ ហើយចាប់ពីឆ្នាំ២០៣០ តទៅ មនុស្សនឹងអាចរស់នៅបាតសមុទ្រជាច្រើនឆ្នាំ ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការរុករកមហាសមុទ្រទឹកជ្រៅ ៕

មរណ.ភាពរបស់ Ruthko បន្សល់ទុកនូវសេចក្តីសោកស្តាយខណៈបានសាងកេរ្តិ៍ឈ្មោះដល់ស្រុកក្រៅ

0

តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនិងជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបចំនួនពីរកម្មវិធី Ruthko ត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងរថយន្តស្លាកលេខខេមរភូមិន្ទបន្សល់ទុកនូវសេចក្តីអាឡោះអាល័យនិងសោកស្តាយបំផុតរបស់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈ។ ទោះបីជាលាចាកលោកហើយក្តីអ្វីដែលតារារ៉េបរូបនេះបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយចងចាំគឺកេរ្តិ៍ឈ្មោះរបស់លោកបានតំណាងកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិនិងបានលេចមុខនៅក្នុងទស្សនាវដ្តីអន្តរជាតិចំនួន២ដងជាមួយនឹង វណ្ណដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQvZIvRs7LzPBLXJKoQuhyv82_sjCUGqhw8b6K-H4vZHiHBesHaNFDro3nwX8_qg5dtou_pLZMQ7SNyrqjwzYOgcHI1jTd2LomEjwt22xnYkL122xaXMoQ8AE3zzAnjebruTamrL4BJTRbsDc9v3LBVKgHbDoD_Wybg6yj3TLgBjtEDTZ_zb9aElYPJo_/s1280/image_2025-01-06_08-27-24.png
លោក ដាវិឌ ឬទ្ធីរុទ្រ ឬទស្សនិកជនស្គាល់ថាជាតារារ៉េប Ruthko បានជួបគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ដែលបើកបត់ឆ្លងបញ្ច្រាស ចូលបុរីប៉េងហួត។ ហេតុការណ៍នេះស្ថិតនៅផ្លូវ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHIVlX8DVCh2p-26lXXaOUtReqLPOz3TreCud5sDKOnO8QCbZKWc80_R7sNX3YY2miLalrdiqmVS0fGUvMJREmZFuq3NuN4a434xZ0x8icIAhY_jwynkZankZsOFrGmjsOf_C40faf6GoyP5DOSEZz-VqwWrLbGN7POOMVuXSPs-kGXPH3DKDp07nF-gF/s2048/image_2025-01-06_08-27-25.png

ដំណឹងនេះបានធ្វើឱ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ខណៈអ្នកក្នុងចង្កោមសសិល្បៈដូចជា តារារ៉េបសេ្តចជួន Kingchi កៅ ពន្លឺ ទេព ពិសិដ្ឋ ហ្សេដេស Goofy និងអ្នកផ្សេងទៀតគឺបានទៅកន្លែងកើតហេតុនេះផ្ទាល់។ តារារ៉េប Kingchi ដែលរាប់អានគ្នាជាមួយ Ruthko ដែលរាប់អានគ្នាដូចជាបងប្អូនគឺមានការសោកស្តាយជាទីបំផុតទទួលយកមិនបានចំពោះការបាត់បង់មួយនេះ។ សិល្បករជាច្រើនទៀតមានដូចជា វណ្ណដា អ្នកនាង ខាត់ សុឃីម ឡូរីន អាង សុជាតិតា កែវ ឡាវិញ និងតារាជាច្រើនរូបទៀតរួមទាំងអ្នកគាំទ្របានចូលរួមរំលែកទុក្ខ បង្ហាញការសោកស្តាយនិងសេចក្តីស្រលាញ់នៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQy7CNLgAmDiV7_au0U9rtTawecmWw2hrPiVpC-w0Cm_VWZpJSCD5MoqJ8oRy0E_xHb6E6XgiMd9LsxBiwfDD6scN5qz0b_aAOuFzzEB4LzFi8KEGIYOxuXNg4zxhyphenhyphenVY2IvpE_sdRrF4EBh0cJIY4m7UCH4rZgaHc7tAUGAfIBOHfEBpwW0xdQt2KzsLSY/s960/image_2025-01-06_08-32-04.png
តារារ៉េប Ruthko ដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះជាគ្រូបង្វឹកនៅក្នុងកម្មវិធី The rapper Cambodia រដូវកាលទី១ និងកម្មវិធី Rapper Fighter ដែលកំពុងដំណើរការប្រកួត។ តារាចម្រៀងរូបនេះ ទើបបានតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYeJAC5Hu4urD92bzU9_AORcu_WPAnA-kXExehyW9YNOYQz7PbZ0C4SLnH2Egeph22CbnoK4QwPnBM20VIFc0T34nPl3cNKXIu0DjP87ovIcnERE4J3_CspsU2gqh4nuz5DHw3zWRS6uroEwNk-t2IsNzsnP0ISD25R0nI4ntZd2RWJ6YCkQQFjmk4JokH/s960/image_2025-01-06_08-42-09.png
មិនត្រឹមតែក្រសោបប្រជាប្រិយភាពក្នុងស្រុកនិងបានបង្ហាត់បង្រៀនទៅដល់អ្នកចម្រៀងរ៉េបជាច្រើនរូបកេរ្តិ៍ឈ្មោះរបស់ Ruthko បានសាងភាយទៅដល់ស្រុកក្រៅជាមួយនឹង វណ្ណដា ផងដែរ។ តារារ៉េបកម្ពុជាពីររូបរួមមាន ម៉ាន់ វណ្ណដា និង Ruthko បានលេចមុខក្នុងទស្សនាវដ្តី Lifted Asia រួមជាមួយតារារ៉េបជាច្រើនរូបទៀតនៅក្នុងតំបន់អាស៊ីក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃការបង្កើតទស្សនាវដ្តីឌីជីថលនេះកាលពីខែមីនា ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgWAtfJHjVC8mdUOa4TINAiHDdenT2eJwgF-oi0Pd59GzZgWjhebn2avcFjt_tnV30cgPRF7OQsB1vPMwN0eBlvO-wXxSvraSli2A1DCZDzyAPHmGhkvMwsrWR-2TnNO3NeBhzlHZbXpl8ENjlSYx5hHFH650My9e_NmLNSVZDIxZPcNf3J0avKEuSVGSH/s960/image_2025-01-06_08-42-10.png
សម្រង់សម្តីរបស់តារារ៉េបរូបនេះដែលត្រូវបានចុះផ្សាយគឺ «ខ្ញុំចូលចិត្តប្រៀបធៀបជីវិតរបស់ខ្ញុំទៅនឹងផ្កាឈូកកើតចេញពីភក់ ទៅជាផ្កាដ៏ស្រស់ស្អាត»។ ខណៈកាលពីខែមិថុនា ឆ្នាំ២០២៣ វណ្ណដា និង Ruthko ក៏ជាប់ឈ្មោះក្នុងបញ្ជី LiFTED ៥០ ដូចគ្នាដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ Ruthko តារាចម្រៀងក្នុងផលិតកម្មក្លាបយ៉ាហ៊ែនមានបទល្បីៗដូចជា «សុរា» «បងមកពីលិច» សហការជាមួយ វុទ្ធា កែខ្លួន រាល់ថ្ងៃនេះ ជាមួយ វីន វិទូ និងបទ ស្រលាញ់បងទៅអូន ជាមួយអ្នកនាង ខាត់ សុឃីម ជាដើម រួមទាំងបទចម្រៀងជាច្រើនទៀត៕

ធនាគារជាតិ ត្រៀមគម្រោងសងលុយទៅម្ចាស់បុរីជំនួសពលរដ្ឋ តែតម្រូវឱ្យពលរដ្ឋសងមកខាងធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាល

0

ក្រសួងរៀបចំដែនដី និងធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpZ1pf40Kx_jLtjAIRffPKeBtIUqV36YfrUb7JYvksJzRYuY6bZdKD-Gjp9ovfPt-sUZXOqkACXf0ELxI0wLgWNgMWNyrf6jTFwWvlqY_w17SFmSNpV9yWyVmVH-gFpJHxTYXSJlpuI5rocSnCaZf1o6p0hnWy4oPadkhvknFXwrDc9DR2DBIv8X3pobt/s1024/image_2025-01-06_11-23-54.png

បើតាមលោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖”ធនាគារជាតិនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឱ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5csM9-M3Q0vMNOxW-k_5PaBhJuNOzlyZZkqNJyRFxOMe50sIQNFTaPHw-WzLF48cRJXzZhb46qvghuTr2z0gTglMyYXfPVDSwNJ22wfo9Qz_NIle7Ds9NqjJOXcw0pvvdXHMtTpOckPXB3aktwimoKdd-kigEVyJ0eAjUkST55jbqoZGhacDQ8o5uk4Zj/s1280/472359007_651738923847479_1411404306242232140_n.jpg

នៅក្នុងកិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឱ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1rkvFR-puTf7OTIDzC7m9gf2lvmJ75xmDm0D40gfJ-uHLQ1WGjvskximjEUfEXa0QkdNcWSfJUt0PCHjMe-sTilwQuhwyVQYzlFZ8oHtPcGzRdeEmN4PICNNxEKx_SBzudBE0RmhepE5uYWN_2Suh-MUnH4zcpV9uzWE2gxTmWi8P1Ls9g2ttuTakVxkB/s980/image_2025-01-06_11-23-55.png

យន្តការនេះធ្វើឡើង ក្រោយគេឃើញមានការរឹបអូសផ្ទះពីអតិថិជននៅតាមបណ្តាបុរីមួយចំនួន បន្ទាប់ពីពួកគាត់អស់លទ្ធភាពបង់៕

ម៉ឺនុយថ្មីទៀតហើយ! កាហ្វេទឹកដោះគោលាយជាមួយមីកញ្ចប់ រោយម្ទេស ក្រូចឆ្មារពីលើ កំពុងល្បីខ្លាំងនៅឥណ្ឌូនេស៊ី

0

ប្រទេសឥណ្ឌូនេស៊ី៖ ហាងកាហ្វេមួយនៅប្រទេសឥណ្ឌូនេស៊ីដែលមានឈ្មោះ Bilik Rumah Coffe បានបង្កើតម៉ឺនុយភេសជ្ជៈថ្មីគឺកាហ្វេទឹកដោះគោរួមផ្សំជាមួយមីកញ្ចប់ ក្រូចឆ្មារ និងរោយម្ទេសពីលើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4AyBzchBhl79-hIQKNTLN9viC5B9I9F9FTUVHmEUcj6GycrmynZcPFbqPBDJkZ_WrGHopzVyCYh93Pp4GXi8eh2rFrDJzb1cHZjm9f3LTp-vsMGqotatREi66RqXV-4wtADVTNwfNhZaXNoAhqdZy7-zP2OtkC4ZrC2IZw45IyC3asEmWMhisXTg3Iu4/s1067/image_2025-01-06_10-59-23.png
ថ្មីៗនេះម៉ឺនុយ “Ice Latte with Noodle” គឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ដោយសារតែវាមានភាពប្លែកខុសពីកាហ្វេដទៃ ជាមួយរសជាតិពិសេសមិនធ្លាប់មាន ប៉ុន្តែក៏ទទួលបានមតិវិជ្ជមាន និងអវិជ្ជមានផងដែរ។

មនុស្សជាច្រើនបាននិយាយថា ភេសជ្ជៈថ្មីនេះរៀងភ្លាវបន្តិច ខណៈអ្នកខ្លះទៀតបាននិយាយថា ឆ្ងាញ់ពួកគេចូលចិត្ត។ ម៉ឺនុយកាហ្វេដ៏ពេញនិយមនេះរួមបញ្ចូលគ្នានូវ latte ទឹកកកជាមួយនឹងមីកញ្ចប់ Indomie ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី។ ចំពោះរបៀបនៃការឆុងភេសជ្ជៈដ៏ចម្លែកមួយនេះ គឺឆុងធម្មតាដូចកាហ្វេទូទៅដែរ ប៉ុន្តែខុសប្លែកនៅត្រង់ថា ក្រៅពីបន្ថែមប្រភេទ Topping ជាប្រភេទ Cream ឫ នំ Caramel គេបែរជាដាក់សរសៃមី ជំនួសទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPuC2uTK3h0RwyRoMCZ1Q7PCxPWT2muZjM78S8V4h4_odqqncTVrybrWCCJMjv1TNYlA5L0U_KrIXaEMP0xI565h0PVB7eCP44rGFIg0qsorTxw8bbAdz-Z2ioedo3hBgNIctQLJXKPdDEUDrsPYOYvU42E2ByV6rYA0gBEXdoC1TjPWUssTqD03hWWZLI/s1954/image_2025-01-06_10-59-23%20(2).png
លើសពីនេះ គេបានបន្ថែមខ្ទឹមបំពង ម្ទេស និងក្រូចឆ្មាមួយចំណិតពីលើ ដើម្បីធ្វើឱ្យសរសៃមី ដែលដាក់លើពីលើកាហ្វេនោះមានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះការធ្វើម៉ឺនុយថ្មីនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជន ដោយចាប់ផ្តើមធ្វើកាហ្វេដាក់ទឹកដោះគោ ជាមួយទឹកកកធម្មតា ប៉ុន្តែជំនួសឱ្យការដាក់គ្រីមពីលើ ម្ចាស់ហាងក៏បានដាក់មីកញ្ចប់ និងម្ទេស ក្រូចឆ្មារពីលើវិញ។ ជាការពិតណាស់ Ice Latte គឺជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់យុវវ័យទូទាំងពិភពលោក ដោយភេសជ្ជៈមួយមុខនេះត្រូវបានគេយកមកច្នៃធ្វើជាភេសជ្ជៈប្លែកៗជាច្រើនមុខហើយ។

កាលពីមុនប្រទេសចិនបានយក Ice Latte ទៅរួមផ្សំជាមួយស្លឹកខ្ទឹម ឬហៅថាកាហ្វេស្លឹកខ្ទឹម ហើយហាងមួយទៀត ក៏បានបង្កើតម៉ឺនុយ កាហ្វេរស់ជាតិសាច់ជ្រូកផងដែរ ក្នុងគោលបំណងទាក់ទាញអតិថិជន។ នៅខែធ្នូ ឆ្នាំ ២០២៤ ភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាមដែលទើបនឹងបើកថ្មីៗ ក៏បានបង្កើតម៉ឺនុយអាហារប្លែកៗជាច្រើនដូចជា “មីទឹកដោះគោគុជ” ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Q33eLYmNjCrMw65g0GVVSMMwgjaUsad7IYUj0x1il_dan3BM_vTIXRWKEdB6CIClIEvT8fQc10E5Iwch9_SPI6JG2RgBaaWyxVZ0LH5S2a-AcRHssmhzVVTcPBg9zG73s2yq3Ffcs3UocefOUpvNjcAyPWl34j9b7iGI9k7hzQGCtXONMcrlmm33iKtQ/s720/image_2025-01-06_10-59-57.png

ដំណឹងល្អ! មនុស្សយន្តចេះវះកាត់អ្នកជំងឺ និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងពុំចាំបាច់មនុស្សបញ្ជា

0

សហរដ្ឋអាមេរិក ៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins និង Stanford សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបង្ហាត់មនុស្សយន្តឱ្យចេះវះកាត់អ្នកជំងឺ ហើយវាអាចវះកាត់បានល្អដូចគ្រូពេទ្យជំនាញដែរ ដោយគ្រាន់តែឱ្យមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ទស្សនាវីដេអូវះកាត់ ។ អ្នកស្រាវជ្រាវរំពឹងថា ភាពជោគជ័យនេះនឹងអាចដោះស្រាយបញ្ហាខ្វះខាតគ្រូពេទ្យវះកាត់នៅអាមេរិក នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAfqaoDrHrc9q-TgBlokxz7rx4wKSt6s34qfGhcXdp13D8-bVlr5UHvN6wpGs6-Bv2A86uLd2jcP661bHTC3iUutPa7SFzl5KV1EYypCH6y4z6VpeZ2FUBZy_qkDBl2Q-3ZELGslRxIbyq4m0m6qvi3bUzC-_ZaZz2lpgtKmz4sfJWdB9r6fgxbIdZv7cf/s1200/image_2025-01-06_10-40-45.png
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បើទោះជាពិភពលោក បានយកមនុស្សយន្តមកជួយផ្នែកវះកាត់អ្នកជំងឺតាំងពីឆ្នាំ១៩៨៥ ក្តី ប៉ុន្តែមនុស្សយន្តថ្មីនេះមានលក្ខណៈពិសេសជាងមនុស្សយន្តសម័យមុន ។ វាអាចរៀនសូត្រ និងដោះស្រាយបញ្ហាដោយខ្លួនឯង ដោយពុំចាំបាច់មានមនុស្សបញ្ជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikzBQTBUtk90QQDGFqkw9x6vhF63sDr223yeNQGeD3KICMpebJMa-oqatbVs38IYZQld3tqkSZVEG1UgVLilx5M-Q9hyphenhyphenGkPlKSpB0m7W_MAb7IR4Z24srwBp1deE2vzcYE8m55qahxSjQoLbZOXCOnuxwZLEOMo7yLnDsosrs02NU0bGJsI3DIycynZH2j/s1480/image_2025-01-06_10-40-46.png

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបង្កើតភាសាគំរូសម្រាប់មនុស្សយន្តវះកាត់ ដោយភាសានេះនឹងបញ្ជាក់ពីការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ហើយស្រដៀងគ្នានឹងគំរូភាសាក្នុងកម្មវិធី ChatGPT ។ បច្ចេកវិទ្យា AI នឹងបំលែងរូបភាពក្នុងវីដេអូទៅជាទិន្នន័យតួលេខ ហើយមនុស្សយន្តនឹងបំលែងជាសកម្មភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLJDHmsd1U8dSptJKPClb3xcX-4Nyqe-SsPymqIhWE7kZBBaaBxKO4whMcuvHJf5IDr4Z9XeAtE8tDjbxXrQHbrHYSAslzJCQ5jy7Za660V3F6BCZc3zZkoY3CQ-5hUhyZH-JVdphGYZ-wUMUt-MGrk564DtB-9xCtc8-Z1zf6pA_TONPwil5UIz-_xMiH/s1478/image_2025-01-06_10-40-49.png

ហេតុនេះ មនុស្សយន្តនឹងជួយវះកាត់អ្នកជំងឺ និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងពុំចាំបាច់មនុស្សបញ្ជា ពីព្រោះក្រោយការសាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវបង្ហាញថា មនុស្សយន្តបានវះកាត់សត្វជ្រូក និងមាន់ដោយជោគជ័យ ។ លើសពីនេះ គ្រូពេទ្យអាចទំនាក់ទំនងជាមួយមនុស្សយន្តបានធម្មតា គឺដូចនិយាយជាមួយគ្រូពេទ្យជាមនុស្សដែរ ដូចជា ៖ ប្រាប់ឱ្យវាផ្លាស់ទីទៅខាងឆ្វេង ឬខាងស្តាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPEa47tUlEmRDTe6Zrd9-1wJotbial-5_xVW0hkIs0-5m-VMa7zgfuEQ81_G7HXzK-nu6oPud2BFmgjsIAYShMkKktWOowKQZdtnYnNqF8YUfGLkDqxewV1P_12fL4W9_fcnGp3Opvq-BNLD_oEHrUuSv2h21r1Mw8NAbdui8x4ZvrWIIJMpLbJtMr_Gu/s1280/image_2025-01-06_10-40-52.png
អ្នកស្រាវជ្រាវសង្ឃឹមថា ការបង្ហាត់មនុស្សយន្តឱ្យចេះពីវិធីវះកាត់អ្នកជំងឺនៅមន្ទីរពេទ្យ នឹងអាចដោះស្រាយបញ្ហាខ្វះខាតគ្រូពេទ្យវះកាត់នៅអាមេរិក និងជួយលើកកម្ពស់ស្តង់ដារផ្នែកវេជ្ជសាស្ត្រ នាថ្ងៃអនាគត ៕

រដ្ឋចំណាយ១១៧លានដុល្លារ ស្តារផ្លូវជាតិលេខ ៧ រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា

0

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបានជិត២៩ភាគរយហើយ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1GlnYkWHT29RuZ-gsNdNe4raBGZvlIq3aQky2EMb5_uWNXyWbGAM8ude9Owd-8PNenoM52y-_Yg99AZkQN_BxIwIJYTrTjMxUpFf6yuSXRUhU3JHL9O2F7UhDzkz4ywxpK8bYPO7ANABWUWkNA0yy_10q6-GUSMT_Id9Ug-wnLqJovK4JWJsksCfBoFw5/s1280/image_2025-01-04_15-59-05.png
គម្រោងនេះ ត្រូវបានក្រសួងចាប់ផ្តើមសាងសង់ និងជួសជុលពីផ្លូវជាតិលេខ ៧ ចំណុចរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWlwxHLf5w5isY9V9V-U1XH-a0cbCC1QfEyoYcTqU8es0rp2Q6vdYTPm2k2IRFDkHne_C5uyFq0xcTFdUyeZqNnot0U3FTmDyqkL48IKeUaihEEzRNqNwzSWFH7LIbIGVcdsRJ5zaYFumQuiRqCvZcAwJd9A5QBI-K-jOeCvEcWlMtlVzAW5huQtERsruL/s1280/image_2025-01-04_15-59-06.png

បន្ថែមពីនេះ ក្រសួងក៏បានពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOv5DHJB98OmYClrlGyS2pYMd-xxc5UThJcnlKuBCICrYF2OHRfwKHMdFOttD6hc-4_cJUb1L2p01ZMNw-C_ZlcaJTPtviqAPsXdpE_Wfq_t_jdSIWeLyQGcA2F46AMO-ByQIMFny0gZGWIhuld3aJhvMySrFdwzqk7Y-qh5S4VR5Wplg_EwAgWGpVjWcm/s1280/image_2025-01-04_15-59-08.png

គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ ហើយប្រើរយៈពេលនៃការសាងសង់មានចំនួន ៤០ខែ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcVI1a9JuxwEVFZCXy7AsvT6w3dmgsYKEhB8QX7iaXWAJv3D7ObB8HIlQHwsSuVglro6elpPUJuLzxfIQhtHWpAV3ASiFiE_1TvhMAFiofM7HFUXdcLSkEDQGSzhDTImxvYazoEyF_v8VKpUd46WrWkQxs72IQH-gcvTF9dElTx6G03zoremYvPmune_3_/s1280/image_2025-01-04_15-59-09.png

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកាលពីអំឡុងខែមករា ឆ្នាំ២០២៣ ចំណាយថវិការ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន៕

 

កោះមួយនៅជប៉ុន ហាមដាច់ខាតមិនឱ្យមនុស្សស្រីចូល

0

នៅក្នុងប្រទេសជប៉ុន មានកោះមួយចម្លែកខុសគេ ឈ្មោះ Okinoshima មិនអនុញ្ញាតឱ្យមនុស្សស្រីចូលនោះទេ តាំងពីសតវត្សទី១៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvKH8ZYGqYsHCZuTEweb9Y6wcPUKpvgomK7oGwVoJBwNwrXj5cd-5upAShgLEKSteV-4iDVz46MZ1zpl_rP9O-jJhtxHOC5iB8xIsprWnxgPpl_6JTaKO3Fdp7yZ3gXCw-mnu_PQ-VicmSy_IMWHxTnqO3QNgrWvsNE0eItya0iJBNrlFWK_e19Pb2kRa1/s1024/image_2025-01-06_09-58-33%20(2).png

កោះ Okinoshima មានទីតាំងស្ថិតនៅ ឆ្នេរសមុទ្រ Munakata ក្នុងទីក្រុង Fukuoka។ ឆ្នេរនេះ ជាទីសក្ការៈសាសនាបុរាណមួយ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq0WBJZ1OsD_f2A_-wh0KT4QO_rNZGTcHInaWM30Nev2LF52RRNzpVIcQhnTdHfdwjhEoV4dltMek4zqnULHn6XyxccqcUx96xaUyItsn13fzJCuR5veyinOvT1uHFMxbVxhDymmxfFdAk5rf3naNdIWBv3Wq2rt6YDldMACdK6jOAO41dOK_vClXBJpae/s1920/image_2025-01-06_09-58-38.png
ជារៀងរាល់ឆ្នាំ កោះនេះអនុញ្ញាតឱ្យភ្ញៀវទេសចរចូលកម្សាន្តតែ ២០០នាក់ប៉ុណ្ណោះ ដោយក្នុងនោះចូលបានតែប្រុសៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMFMWYxHgAcmTYH9aFhQkKg9A__HFRM_oOpWyWTu8T96qzxfPwouApMaEEZNTTbI7PzfXV69sGNe4Etur0HbmfdvJaeKZZb8CfmgyOpTnDOhwOIyafpCjejtEsUA0inimMlF98y0S2BPUcK-XmfjEPm4EQJbGjqMsRREtLD-8aDTCEhsaODpdYHYvLXxM2/s700/image_2025-01-06_09-58-33.png

មុននឹងឈានជើងឡើងលើកោះនេះ បុរសៗត្រូវតែស្រាតសម្លៀកបំពាក់ និងមុជទឹកសម្អាតកាយបែបសាសនាជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Szms3P1Ld3dU02x3UVdpyp6CBWcgfA40J_sN_sU7A_1YQ9wpmj_aPSGHPorGKDhSQkKmgwwnOcvi7XIylNE1RLytEE_mri7iK_ejy8jZCDpAyokBb1W2DI6ixY7Sp_y8HBvfEiJp3EUiWA7Bj7n1cPe8oX7K-JTOhPoiSVyK3aO2Wuu8azLyHPPwhakP/s1920/image_2025-01-06_09-58-34.png
បន្ថែមពីនេះ ភ្ញៀវទេសចរបានចូលទៅកោះនោះ មិនអនុញ្ញាតឱ្យនិយាយពាក្យអ្វីដែលបានឃើញ ឬឮនៅកោះនេះ ទៅប្រាប់អ្នកផ្សេងបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOY0t7F0lM5uRgGNmnyIciPXrpLRLsZcg_1cq5QZsrzfLog-jQYQYvwkXPID8j4jOUlahUM3roXDPbvFgtJkyB0IRrQ7_473XJShE9kO7Mrv1iryUPdVTUJe_PsRpbWdQx92BwcCppTKE5aNxx3iZ-8FHGcQkL5J1UrZ7_KVMjB8Ij_zv9Td2cSAvw_dqD/s2016/image_2025-01-06_09-58-34%20(2).png

ចំពោះការហាមឃាត់ស្ត្រីមកទស្សនានៅលើកោះនេះ ក៏ព្រោះតែប្រជាជនជប៉ុនពីបុរាណមានជំនឿលើព្រះ Shinto ដែលមានឈាមរដូវមិនបរិសុទ្ធ៕

 

អាកាសយានដ្ឋានដ៏ល្បីល្បាញមួយរបស់ពិភពលោក អាចនឹងលិចចូលទៅក្នុងសមុទ្រនាពេលអនាគត

0

ប្រទេសជប៉ុន៖ Kansai ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏ល្បីល្បាញមួយរបស់ពិភពលោក មានទីតាំងនៅលើកោះសិប្បនិមិត្តក្នុងទីក្រុង Osaka Bay ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញព្យាករណ៍ថា អាចនឹងលិចចូលទៅក្នុងមហាសមុទ្រនៅឆ្នាំ ២០៦៧ ដោយសារមូលហេតុទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwIEC_qo0S98aDTapnZ4lS5eWpsPKyJDMcls-yCXXNJdim62mIca929jRu6OhKQ5EOnJPSlCtJ-i7P-NgAGoEjF9vOfSgaKrV_A1Kspys31P3HBuSnhA6d2gWRIAkEFBMXLcO4kMuaIFecabRRd3Ri2ui1E4zu0HDawdfWG86N-rGUiSUXdUR0oZx6aJ8/s1920/image_2025-01-06_09-44-26%20(2).png
អាកាសយានដ្ឋាន Kansai គឺជាអាកាសយានដ្ឋានដំបូងគេរបស់ពិភពលោកដែលត្រូវបានសាងសង់ទាំងស្រុងនៅលើកោះសិប្បនិម្មិតក្នុងឆ្នាំ ១៩៩៤ និងជាអាកាសយានដ្ឋានធំជាងគេទីពីររបស់ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrg7gXCdpC8iHyXJsqo4BTkNXr-duS_I_9arce_BHKdctCLnmWOF5eAZPmkS9H8xcSqt9elS1NdDoUy2EeyZOkqWdXDYhOTOrEr69ofX_9qPiJBQLg84USB2kPJPVvRz9wsSaJtOIh2_mrAoEw9Ak6IqPqQEoQ7fTERZM7EvGMrGDITqNl9Vu92v9NeLSQ/s1400/image_2025-01-06_09-44-26.png

អាកាសយានដ្ឋាននេះបានក្លាយជាចំណុចសំខាន់នៃឧស្សាហកម្មវិស្វកម្មសំណង់ ដោយអាចដោះស្រាយបញ្ហានៃការផ្ទុកលើសទម្ងន់ និងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិសម្រាប់តំបន់ Kansai ។ អាកាសយានដ្ឋាន Kansai ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអាកាសចរណ៍របស់ជប៉ុន ដែលមានអ្នកដំណើរជាង ២០ លាននាក់ក្នុងមួយឆ្នាំ និងជាច្រកផ្លូវដ៏សំខាន់តភ្ជាប់ទីក្រុង Osaka ជាមួយពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAWZlp8mZaFf9_Xkm4X7ls9WXZuFOmXBY4B0KeVcapnyoKJF_chr9jLJYehg_NIC4SbTNSRePGFq8yXDm-468phCcKhU46z1sq7XWFsDmCnNnDgf5Oyy76SS2AEF8Ti7y9CBR_CLj8aPHisy820vKsbhEDJJEXxSXb5rM7VBqfa_NTxuWx8iwcJ5g0Ue-Q/s1000/image_2025-01-06_09-44-27.png

ទោះជាយ៉ាងណា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៣ ទសវត្សរ៍ អាកាសយានដ្ឋាន Kansai កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយ គឺវាបានលិចចូលទៅក្នុងសមុទ្របន្តិចម្តងៗលឿនជាងការរំពឹងទុកទៅទៀត។ ដោយសារអាកាសធាតុប្រែប្រួល រួមទាំងគ្រោះធម្មជាតិ បានធ្វើឱ្យបញ្ហាដីនៅកោះសិប្បនិមិត្តមួយនេះស្រុតយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៨ ព្យុះទីហ្វុង Jebi បានវាយប្រហារតំបន់ Kansai បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យអាកាសយានដ្ឋានត្រូវបិទជាបណ្តោះអាសន្ន ដែលរំខានដល់ការធ្វើដំណើររបស់អ្នកដំណើររាប់ពាន់នាក់។ បាតុភូតដូចជារញ្ជួយដី និងរលកយក្សស៊ូណាមិ ក៏ជាការគម្រាមកំហែងឥតឈប់ឈរ ដែលបង្ខំឱ្យអាកាសយានដ្ឋានស្រុតទៅក្នុងមហាសមុទ្រក្នុងរយៈពេលដ៏ខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjISgdHsgF_dcOLGrapqantwQNeTLX951tZ4ieG_NyaNFIvaQGRN3mBZVS3dS-aLOST8Xcmg3zuCtKUdb7abeF0iJM3UWG3P74T7vTSuTxMhzv2uN3UHI79An3ZTMuiFJ_X71zcFUecx9yIqJwinB9WVbxwdzmLGvgv15OXLqcm8pLU2jEauyefX5b-e6Jn/s1026/image_2025-01-06_09-44-43.png

ដំបូងឡើយអ្នករចនាបានព្យាករណ៍ថា កោះសិប្បនិម្មិតនេះនឹងលិចប្រហែល ៥.៧ ម៉ែត្រប៉ុណ្ណោះក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ ប៉ុន្តែបន្ទាប់ពីប្រតិបត្តិការបានត្រឹមតែ ៧ ឆ្នាំ កម្រិតបាក់ស្រុតបានលើសពីតួលេខនេះឡើងដល់ជាង ១១.៥ ម៉ែត្រ ដែលបង្ខំឱ្យរដ្ឋាភិបាលចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីពង្រឹងផ្លូវបំបែក និងធ្វើឱ្យប្រសើរឡើងនូវគ្រឹះ។ ទោះបីជាយ៉ាងនេះក្តីបញ្ហាអាកាសធាតុនៅតែបន្តគម្រាមកំហែងឥតឈប់ឈរ ធ្វើឱ្យអ្នកជំនាញព្យាករណ៍ថា អាកាសយានដ្ឋានដ៏ល្បីល្បាញមួយនេះទំនងនឹងលិចចូលទៅក្នុងសមុទ្រនាពេលអនាគតដ៏ខ្លី៕

ទីក្រុងសេអ៊ូលនឹងអនុវត្តច្បាប់ថ្មីពិន័យប្រាក់អ្នកបាចចំណីឱ្យសត្វព្រាបនៅទីសាធារណៈ

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តច្បាប់ថ្មី ចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ ដោយពិន័យប្រាក់ពលរដ្ឋណាដែលអាជ្ញាធររកឃើញថា បាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅទីសាធារណៈ ឬនៅមាត់ទឹកហាន នៅទីក្រុងសេអ៊ូល ស្មើនឹង១លានវ៉ុន (ឬស្មើ៧០០ដុល្លារអាមេរិក) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCEOqNoyl_aR3VAEtwWmT7k31XF8He6PM4wDr3K3ez7fNPc-hLkF_JM_-GVX5SP9iKD7qyEW1F5CS8D9a1WBBWONwn9OK-MtW6fSRGmWmWbm9cim5UZTU6ZTRO7rc83bncImERc-nshAk8264q6OCups0YqZB2v4E7t70WVm0JnR0Ywvp6AJefl6JkRdq/s1280/image_2025-01-06_09-27-12.png
រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីនេះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយហាមឃាត់ការផ្តល់ចំណីឱ្យសត្វស្លាប ដោយសារពួកវាធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងតំបន់ដំណាំរបស់កសិករ ។ បម្រាមក្នុងច្បាប់ថ្មីនេះមានឈ្មោះថា «ហាមឱ្យចំណីសត្វព្រាប និងសត្វស្លាបព្រៃ ដោយសារពួកវាជាបញ្ហាក្នុងទីក្រុងសេអ៊ូល» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHWD9yXuVTuWd_RsS-AlyLRlDxa73BU_ad7k6IFRyOyZBdO9Aekys2ypEOSCQTc-TbYD-k5L8VpSvU8qGT8JgtxLXR3i8bHILBlG-OgL6vEewu00yyspE8x4ZAR1UoIwoHZ-72hsW0-xVQ0k3AdZRjG7EBPCYkwnZC9RbpGgYYLKQ15As-LTqqetu18X_/s678/image_2025-01-06_09-27-13%20(2).png
អាជ្ញាធរមូលដ្ឋាននឹងហាមឃាត់ការផ្តល់ចំណីឱ្យជ្រូកព្រៃ, សត្វព្រាប និងសត្វស្លាបព្រៃមួយចំនួនទៀត ព្រមទាំងពិន័យប្រាក់អ្នកល្មើសច្បាប់ ពីព្រោះសត្វព្រៃទាំងនេះបានបំផ្លាញដំណាំកសិកម្ម និងប៉ះពាល់បរិស្ថានក្នុងទីក្រុង ។ អ្នកផ្តល់ចំណីឱ្យសត្វព្រៃ ត្រូវបានចាត់ទុកថា បានរួមចំណែកបង្កើនចំនួនសត្វព្រៃឱ្យកាន់តែច្រើនដើម្បីបំផ្លាញដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL27pH3IrSbsf49lEH2jcuddWIbsnIsF7ENpKFb9539vTpKRaEvnt0W96dzwPMlRgiUgiHfv8C3knSya0Ud9C2jW66pvfI-4hzgP5kN7va9I8P8OmZCigqXBgpZAh55eDsWdUMWUM38sTfSyG7u-cQbG-u9b6EHNzkaLj914hf_MIK3eCjh-rDaw8GPwEe/s1200/image_2025-01-06_09-27-13.png

ចំនួនពាក្យបណ្តឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងសត្វព្រាប គឺបានកើនឡើងពី៦៦៧ករណី នៅឆ្នាំ២០២០ មកស្មើនឹង១,១៧៧ករណី នៅឆ្នាំ២០២១ ហើយពាក្យបណ្តឹងកើនឡើងដល់១,៣២៥ករណី នៅឆ្នាំ២០២២ និង១,៤៣២ករណី នៅឆ្នាំ២០២៣ ។ ការដាក់ពាក្យបណ្តឹង ដោយសារពលរដ្ឋពិបាកធ្វើដំណើរតាមផ្លូវ, លាមកសត្វលើដំបូលផ្ទះ, ខ្វះអនាម័យ ដូចជា ៖ លាមក និងរោមសត្វ ព្រមទាំងការបោះចោលខ្មោចព្រាប ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht16L7TY-xsPjInTQhlFvkJNWVV6CZXII4ioxGhLAh_EteelLDK9s3jrt30TxSMihR80HaLyCmyLTMQS1eFt7vptOkmHOkUpTDG4ZL6KpTGFEP_Vx41E3EZsGpMnmvbijCZMpCt8C19_sZ7TyPRDLro5AMXKK0Pvi0_1MnZ5RBZMFXmaw5Lbu0mp0K0php/s2048/image_2025-01-06_09-27-14.png

អាជ្ញាធរមូលដ្ឋានមានតួនាទីត្រួតពិនិត្យ និងពិន័យប្រាក់ពលរដ្ឋដែលបាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅតំបន់ហាមឃាត់ ដូចជា ៖ ទីសាធារណៈ, ផ្លូវជាតិ, តំបន់បេតិកភណ្ឌវប្បធម៌ និងនៅមាត់ទន្លេហាន ។ ច្បាប់ថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី២៤ ខែមករា ហើយចាប់ផ្តើមពិន័យអ្នកល្មើសច្បាប់ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ៕

ដឹងអត់? ប្រទេសតែមួយគត់នៅអឺរ៉ុបដែលស្ត្រីមានប្រាក់ចំណូលច្រើនជាងបុរស

0

ប្រទេសលុចសំបួរ ៖ បញ្ហាធំបំផុតរបស់ប្រទេសនានាដែលព្យាយាមលើកកម្ពស់យេនឌ័រ គឺភាពខុសគ្នារវាងប្រាក់ចំណូលរបស់បុរស និងស្ត្រី ហើយសូម្បីតែប្រទេសអភិវឌ្ឍន៍រីកចម្រើនជាច្រើនឆ្នាំ ក៏នៅតែជួបបញ្ហាប្រាក់ចំណូលខុសគ្នាដែរ ។ ប៉ុន្តែមានប្រទេសមួយនៅតំបន់អឺរ៉ុបបានដោះស្រាយបញ្ហានេះដោយជោគជ័យ ហើយបច្ចុប្បន្ន ប្រាក់ចំណូលរបស់ស្ត្រីក្នុងប្រទេសនេះ ខ្ពស់ជាងបុរស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuT_zTR24N2tp4IO_uQ0jBsUfagWDXITZJAeJYIxbz6I4CdH4Ouby0kmd0gSiFRUUT2SANGwl2DhbypwwWP_GuqEdUx5MmopHtkwtKTV7trlRblTv3KSdvliepev_2ZembFQN8cyNK6teV35IdjxtFAgQPUUP3BGZ6NwA-IyrnqpDS7mL71UAt1Sy_Om_R/s800/image_2025-01-06_08-26-46.png
លុចសំបួរ គឺជាប្រទេសតូចមួយដែលមានពលរដ្ឋរស់នៅត្រឹមតែ៦សែននាក់ប៉ុណ្ណោះ ហើយស្ត្រីក្នុងប្រទេសនេះពុំមែនទើបតែមានប្រាក់ចំណូលច្រើនជាងបុរសនៅឆ្នាំ២០២៤ ទេ ប៉ុន្តែពួកនាងមានប្រាក់ចំណូលច្រើនជាងបុរស តាំងពីឆ្នាំ២០២៣ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzjdyo9gUOaTWSsq206DhWbPZldcvcx1t-G8uw_Sn_DTs7wWDZpzKVXXY16pP8Hq_Y-RklU_TLBXMdtJTgsbTTpLmUHrtI1MLH8egG3sA5k3dXEnKnRQZ2Ci_Ml5VeXrsYAx4Mg9o8XHzKxmGI5N8yQ0T73-M18oHFbWJHVMvuW9TMEjEdPEVRoTgrBdyL/s1140/image_2025-01-06_08-26-46%20(2).png

កាលពី២០ឆ្នាំមុន ស្ត្រីនៅប្រទេសលុចសំបួរ មានការងារធ្វើតិចជាងបុរសរហូតដល់ជិត២៥% ប៉ុន្តែបច្ចុប្បន្ន ស្ត្រីមានការងារធ្វើតិចជាងបុរសត្រឹមតែ៦% ប៉ុណ្ណោះ ។ វាជាភាគរយតិចបំផុត ហើយភាគរយនេះស្មើគ្នាជាមួយបារាំង ដែលជាប្រទេសមានសមភាពយេនឌ័ររវាងបុរស និងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnPXCaclfmtNHKc-QnRoo5FEuGfAnrmeW7qWneR16oAJKqQA2-vbobqyVAd5DIeHjJS2fy9B5YaBBoU8l8ujqojc9-vyQgBDPEk6uyc3uaSw31Fu4wMzE_HPz3TIUvRSOpCSXRd6ds3_oJDlu2YBnMDndOJelS1AARv9TGimKPFXKiSXPMtXqQvlMVTdAY/s2000/image_2025-01-06_08-26-45.png

កត្តាមួយចំនួនដែលធ្វើឱ្យស្ត្រីនៅលុចសំបួរ ទទួលបានប្រាក់ខែច្រើនជាងបុរស គឺរដ្ឋាភិបាលបានជំរុញឱ្យស្ត្រីធ្វើការកាន់តែច្រើន ។ ការងារដែលពួកនាងធ្វើសុទ្ធតែទទួលបានប្រាក់ខែច្រើន ហើយពួកនាងពុំធ្វើការងារណាដែលទទួលបានប្រាក់ខែតិចទេ ។ ហេតុនេះ ទើបធ្វើឱ្យប្រាក់ខែជាមធ្យមរបស់ស្ត្រីខ្ពស់ជាងបុរស ។ រីឯកត្តាមួយទៀត គឺស្ត្រីលុចសំបួរបច្ចុប្បន្ន បានរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ជាងបុរស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMBmt62n7rQNtY-5hVm_lQ-X9IUnyjBP9_FeCNFw_dxa_nry9-WEu3AfkVW6pppcfJICmVjWVwSu6EyqDleLqeDFAvisLbEcYI-cJgBfVEX3NchktY44hs8rhlIIIRTpR4MkAGOzMkoSDGtyMOwoR3ERbYALZE483lOC-zTRhgLhoxz_ymAPoDlLKUsdp/s1278/image_2025-01-06_08-25-55.png
ហេតុនេះ លុចសំបួរ អាចក្លាយជាគំរូសម្រាប់ប្រទេសផ្សេងៗដែលចង់លើកកម្ពស់យេនឌ័រ និងកាត់បន្ថយគម្លាតប្រាក់ខែរវាងបុរស និងស្ត្រី ។ ទោះយ៉ាងណា មតិមួយចំនួនលើកឡើងថា បើទោះជាស្ត្រីលុចសំបួរទទួលបានប្រាក់ខែច្រើនជាងបុរសក្តី ប៉ុន្តែមានស្ត្រីតិចតួចណាស់ដែលធ្វើការក្នុងតួនាទីធំៗ ឬផ្នែកគ្រប់គ្រងក្រុមហ៊ុន បើធៀបជាមួយប្រទេសផ្សេងៗនៅអឺរ៉ុប ៕