Home Blog Page 675

សារមន្ទីរសិល្បៈសហសម័យដំបូងគេរបស់ប្រទេសឡាវបានបើកដំណើរការហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសឡាវ៖ បន្ទាប់ពីសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះសារមន្ទីរសិល្បៈឡាវ ដែលជាសារមន្ទីរថ្មីដំបូងគេ និងមានតែមួយគត់នៅទីក្រុងវៀងចន្ទន៍បានបើកដំណើរការជាផ្លូវការហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsBaJchX85YoLgpaaAdF8up4MeA6ByQdfpUXF4KG9bqJJWJFshv2l997PaMyTXyV6u51bFpiLzfy03Zkb6ovpqR_QuRgP1unrapI0CU8MPWN1ab69RvBfniLc2YUCTLhVaeU9Wi8LfeP2V-rZXd51aLfDIlQIAd_11ry5I47SaLG6Y8qUzgqnLzi4uw02/s2048/472685051_641387891564175_8401586828945895054_n.jpg
សារៈមន្ទីនេះបានបើកនៅថ្ងៃទី ៥ ខែមករាក្នុងភូមិ Nonsaart សង្កាត់ Xaythany ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានទំហំ ៨០ ហិចតា និងមានសម្ភារៈបរិក្ខារជាច្រើន រួមទាំងអគារព័ត៌មាន សារមន្ទី កន្លែងទទួលភ្ញៀវ សាលតាំងពិពណ៌សិល្បៈ និងវប្បធម៌សម្រាប់ពិធីបុណ្យផ្សេងៗ ក៏ដូចជាប៉មសង្កេត និងអគារពហុគោលបំណងជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif9IfNC2eV56wsm_r6L5Lwt09S5jqtszo-svgwP6mh2GV2jjq60wz5CPz-C8XDWiQcZ9R6_ixAb3xpEsviBTgFBagPVKAM_ATjjULSz5sTCY54gCaRFBxB_M18YGlGBc0IiRe6JR6lYLM7kzpS1sEiy95h4gjtJzaFsrqQTop5t5Lgm5EUz5V1KjfGroqs/s1536/472752319_1012537964233390_4423493709693661219_n.jpg

នៅទីនេះមានការប្រមូលផ្ដុំដ៏ធំនៃសិប្បកម្មឈើប្រណីតជាង ៣០០០ និងគំនូរពីប្រវត្តិសាស្ត្រឡាវ រួមជាមួយក្រុមជនជាតិភាគតិចផ្សេងៗគ្នា ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។ អ្នកទស្សនាអាចស្វែងយល់ពីចម្លាក់ឈើ និងគំនូរ គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសារៈមន្ទី ក៏ដូចជាស្វែងយល់អំពីផលិតផលឡាវនៅក្នុងអគារតាំងពិពណ៌ ទិញវត្ថុអនុស្សាវរីយ៍ និងអាចរីករាយជាមួយសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាននៅក្នុងនោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvzSOpNwri0S_HYsDbopCf3siGsgH-fnIWzzqjdCIP7QJRNwYCNTGRMMfZGdQabdEBhiNEVUHPAMCw8aYxI-6HwNQVia27bWVtJ17hh8_OUoskcHNV0yyc60vXNczCmgCFZ7nU-_Zo4HuDQ4HFNlE6vCmrl2mdw3g1Cvg0POuj6y3ZBoKQj-Z2ql3DCnb/s2048/472784220_641429418226689_8853047662867284001_n.jpg

លើសពីនេះនៅខាងក្រៅសារមន្ទីរក៏មានទឹកជ្រោះសិប្បនិម្មិតដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រមទាំងកន្លែងដ៏ទាក់ទាញជាច្រើនទៀតផងដែរ។ នៅទីនេះបើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ជាមួយសំបុត្រ ១០ ដុល្លារក្នុងម្នាក់ ប៉ុន្តែសម្រាប់កុមារដែលមានអាយុ ១២ ឆ្នាំចុះក្រោមគឺចូលទស្សនាដោយឥតគិតថ្លៃ។ ដូច្នេះលោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើននៅពេលមកដល់សារមន្ទីរសិល្បៈឡាវ ដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ទូទៅ ក៏ដូចជាផ្តល់កន្លែងសម្រាប់សិក្សាប្រវត្តិសាស្ត្រថ្មីៗ និងអភិរក្សផងដែរ។ យោងតាមសារព័ត៌មាន Vientiane Times សារមន្ទីរសិល្បៈមួយនេះត្រូវបានកំណត់ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសឡាវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUXn35nwADPGzxASBCyxXcobQrA7-tuHfx-OxeUGFt86-eMFMrJijNpEG0z5YUaTwriq5zFgIWWESlyp22daotEdvGqJ6Om81ltKHXUua_9AVgfb-q1PkeVYvT8951TRARnpTiGJnCEPtNF2XrJ2dFNM-VYTuMfvUhySG8bQTgWXC8KQkhzsXT74YFfuc/s2048/472790611_641388674897430_3645194546055886832_n.jpg

អស់បារម្ភហើយ! អាល្លឺម៉ង់ផលិតមនុស្សយន្តជួយថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង

0

ប្រទេសអាល្លឺម៉ង់ ៖ កំណើនពលរដ្ឋអាយុច្រើនបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ប្រឈមនឹងបញ្ហាខ្វះខាតអ្នកជំនាញថែទាំមនុស្សចាស់ ហើយបច្ចុប្បន្ន មនុស្សចាស់ជាច្រើនបានរស់នៅតែម្នាក់ឯង និងឯកោ ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ឈ្មោះ Devanthro បានផលិតមនុស្សយន្ត Robody សម្រាប់ថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMwunDAC2HmQZd1zU6NG-ce6XGN1As6z3zg9OXttJmC9hV2XPW7niPwC5A89g4b_qpaaVLLjYeQP-iZz8LQIOLG3hTnT7LpW73v2_1PKjYsYWJon5VjWe3C3x0ehg7OZwkQyz86ZWvTlRito2zu6Loh5KO2XR51iDLU8nASQSXyulzkLdfVWOJlTEzdQI8/s1280/image_2025-01-07_08-20-46%20(2).png
មនុស្សយន្ត Robody អាចជួយធ្វើការងារប្រចាំថ្ងៃ ដូចជា ៖ រៀបចំម្ហូបអាហារ, ថ្នាំពេទ្យ និងអាចធ្វើជាមិត្តភក្តិជជែកបំបាត់ការអផ្សុករបស់មនុស្សចាស់ផងដែរ ។ មនុស្សយន្តនេះធ្វើការតាមរយៈការបញ្ជាពីចម្ងាយ និងបំពាក់បច្ចេកវិទ្យាទំនើបៗ មិនថាប្រព័ន្ធបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ហើយអ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តយ៉ាងងាយស្រួលពីចម្ងាយ ឬហាក់ដូចជាកំពុងស្ថិតនៅជាមួយមនុស្សយន្តពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglMV493aGv-F_QUE5wsWNHvj78ntq8J6FUf7xRyat32iO44k5GOPl1krCezouPoSo8fKeZBTCS4od4DB9tElsTfNzbhLBuwzsDcrmDxdKcOAV5CpJSDfiG7ls3Lm0ImYbUp3I04wht9b1haUzwB3hxG_ajS3OW6MNDxXDJDeC3uDrdOmePPs8Z7sT1uLbY/s1280/image_2025-01-07_08-20-46.png
អ្នកប្រើប្រាស់អាចមើលឃើញអ្វីៗដែលមនុស្សយន្តមើលឃើញ និងឮសំឡេងនៅជុំវិញខ្លួនមនុស្សយន្ត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពួកគេកំពុងនៅជាមួយឪពុក-ម្តាយចាស់ជរា ។ ក្រៅពីនេះ មនុស្សយន្ត Robody អាចធ្វើត្រាប់តាមមនុស្ស ដូចជា ៖ លើកដៃ, ចាប់វត្ថុ និងឱប ។ មនុស្សយន្តត្រូវបានផលិតឡើងឱ្យមានភាពរស់រវើក ហើយដៃរបស់វាអាចធ្វើការងារផ្សេងៗ ដូចជា ៖ យកម្ហូបអាហារចេញពីទូរទឹកកក និងយកសម្លៀកបំពាក់ពីក្នុងទូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoY56y_ZYSWv1HCISzZyYVZalf6S4BvrZXZkFwti4Ts02zk0RyEZoHjgO_6Ff9AzlmeXzPcFij8WpJRpj6eN82BJUoc6inEzVVgCO8kir_y9xXRetqFUhqsUITpVJ6DX54yJzMORU0jvuHmMtzEBBFXWiUugZDsoVVaBGPANh6_USta72puVK9BMHTVoGI/s2240/image_2025-01-07_08-20-47.png

ក្រុមហ៊ុន Devanthro ជឿជាក់ថា មនុស្សយន្តនេះនឹងជំរុញដល់ការផ្លាស់ប្តូរវិធីទំនាក់ទំនង, ការគ្រប់គ្រងពីចម្ងាយ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការបំពាក់បច្ចេកវិទ្យាដ៏ទំនើប ។ មនុស្សយន្តនឹងក្លាយជាការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដើម្បីកាត់បន្ថយគម្លាតគ្នា និងបង្កើតភាពជិតស្និទ្ធកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPYvrbTKukBuqGKUczUDf4WhCMgsdbNyKngfJPZXxm0HVnyq3ZtR1F7tDWlr-Yqo5sZXKnXIPGMtJmWmtjQKxvVmZPTq5DoM1_w2SjRg4yjwjx4y94mF_2EXOHMXgUpZE8p1OfO_Iz9jWILK4qEHeZzdS0YCzYX6krqw5XRc6vPyu3Jjr09Bq7jhI-qsK/s1920/image_2025-01-07_08-20-49.png
នាថ្ងៃអនាគត យើងនឹងបានឃើញមនុស្សយន្តមកជួយថែទាំមនុស្សចាស់កាន់តែច្រើនឡើង ហើយជួយឱ្យមនុស្សចាស់រស់នៅយ៉ាងមានសេចក្តីសុខ និងមានគុណភាពជីវិតល្អប្រសើរក្នុងវ័យជរា ៕

«When The Phone Rings» បញ្ចប់ដោយភាពរីករាយ ប៉ុន្តែប្រឈ.មនឹងការរិះគ.ន់លើឈុតឆាកប្រឌិតមួយនេះ

0

នៅថ្ងៃទី៤ ខែមករា ភាគចុងក្រោយនៃរឿងភាគ K-drama ដែលមានចំណងជើងថា «When The Phone Rings» ត្រូវបានចាក់ផ្សាយ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ ខណៈពេលដែលរឿងភាគមួយនេះ ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រឈុតមួយនៅក្នុងវគ្គចុងក្រោយរបស់វាបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM5VLh_Q1Eie_nU0SGnI4xV5rxUzm80yO2bb6osTIrlAifoLotrSjXAskBa5o8Bh4Aze3qMsgVCuu3CSXwsaNAl6iKWX5Yzak1r-W5S9cpmvo33k0J_4wDTGVyFsuy9WaE6hgpQ3bTVhCSroWQ88-XHtVP4Z4M3Q5gBSJe9Vy6Q-hfSajhXhZjYylTERr3/s1412/image_2025-01-06_10-05-18.png
ការរិះគន់ពីសំណាកអ្នកមួយចំនួនពីអ្នកលេងអ៊ីនធឺណិតគឺជាពេលដែលតួរងស្រី Na Yu-ri សម្តែងដោយ Jang Gyu-ri បានរាយការណ៍អំពីឧប្បត្តិហេតុមួយ ដែលប្រទេសប្រឌិត «Paltima» បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសប្រឌិត «Izmael» ហើយបានចាប់ជនជាតិកូរ៉េជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha9TZIkS2h48WcyoRyNZROfqaRFTg8k0yUiE-Gi94C4CJ9SP9JL3m87vbWqTmIqM06V5_awNYfg9DVcWzLlgbeIDJBgJF4SX5WkFzR07ujvMULqmC9L4_mAAc5fkScTVjnMQCqDAv1ffpXWCn_Gab4dVoMaS6Fz3Hi6ECegTeehCvlmKm68zbs-vuBHW_l/s1536/image_2025-01-06_10-05-17.png

ខណៈពេលដែលប្រទេសខាងលើគឺជាឈ្មោះប្រឌិត មនុស្សជាច្រើនជឿថាពួកគេកំពុងតំណាងប្រទេសពិតប្រាកដប៉ាឡេស្ទីន និងអ៊ីស្រាអែលរៀងៗខ្លួន។ ការបកស្រាយនេះបានសាយភាយយ៉ាងលឿនពាសពេញបណ្តាញអ៊ីនធឺណិត។ ជាងមួយឆ្នាំមកនេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន ដោយមានឯកសារជាច្រើនដែលបង្ហាញពីអំពើឃោរឃៅអមនុស្សធម៌របស់អតីត ដែលនាំឱ្យប៉ាឡេស្ទីនតស៊ូដើម្បីរស់រានមានជីវិតក្នុងស្ថានភាពមិនអាចរស់បាន។ ជាលទ្ធផល មនុស្សជាច្រើនបានចោទប្រកាន់ «When The Phone Rings»ពីការព្យាយាមបំភ្លៃការពិត និងលាបពណ៌ប៉ាឡេស្ទីនជាជនល្មើស ជំនួសមកវិញដោយបង្ហាញពីទស្សនៈ “Zionist” (គាំទ្រការធ្វើរបស់អ៊ីស្រាអែលចំពោះប៉ាឡេស្ទីន)។ ការបង្ហោះដែលហៅចេញជាស៊េរីចាប់តាំងពីពេលនោះមកបានទាក់ទាញអ្នកមើលរាប់លានជាមួយនឹងមតិរិះគន់ពីអ្នកនិយមលេងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhgqU9YVDtCyvPVrVOw9v9Nnh0TGYr9Ztc6C019Jav9OkzJ1WcxKR7wb89aCAsaXQPqyTGlHkL56tpvHKHSaLUol6cJFMxmy23xr5c8sJP7CLYLJMdqklouFgJpmQN_6PaPV9YAjNXZFTlignFJmdT0l8oW5NWoFXNTvqNsJAIqPOu0lbCv9DR6hVensP7/s780/image_2025-01-06_10-05-16.png

ទោះបីជាមួយការិះគន់ត្រង់ចំណុចខាងលើក្តីបន្ទាប់ពីការផ្សាយរយៈពេល ២ ខែ «When The Phone Rings»ទីបំផុតបានបញ្ចប់ដំណើររបស់ខ្លួនជាមួយនឹងការបញ្ចប់ដ៏រីករាយដែលទទួលបានការគាំទ្រពីសាធារណជនចំពោះរឿងភាគមួយនេះជាមួយនឹងតួឯកបានរៀបការជាមួយគ្នាម្តងទៀត និងបានដើរកាន់ដៃគ្នាដូចគូស្នេហ៍ធម្មតា៕

មានដឹងអត់! ប្រទេសណាដែលសម្បូរប្រាសាទច្រើនជាងគេលើពិភពលោក?

0

ប្រាសាទគឺជាទីតំកល់ព្រះអទិទេពសម្រាប់ធ្វើកិច្ចពិធីសាសនាណាមួយ និងជាសំណង់បុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាងសង់ឡើងដោយបុព្វបុរសនាសម័យមុនៗ។ ប្រាសាទត្រូវបានមនុស្សជាច្រើនគិតថា ជាលំនៅដ្ឋានរបស់ស្តេច ឬព្រះរាជា ប៉ុន្តែតាមពិតទៅប្រាសាទគឺគេសាងសង់ឡើងដើម្បីរំលឹកដល់ព្រះអាទិទេពប៉ុណ្ណោះ មិនមែនជាលំនៅដ្ឋានរបស់ស្តេចនោះទេ។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅលើពិភពលោកយើងនេះ ប្រទេសណាដែលសម្បូរមានប្រាសាទច្រើនជាងគេបំផុត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4BFz4CX7MHZ4BxV2ISkI43FB_Ks51PhFJ7mapT_C7TqDV6sb8H-gQhdUdBT5JhV_ub73gkn8kshGvJT7MaFHTJUAuh9zbb1y5_prOzujy15ilk0GYyje46PHx2B95PjP7S9p471oyP8EXWh_Nvu0JJNcBjGAMQplYkg0aKGb3E1w5-LX4TckHiRm0E_P/s1200/image_2025-01-06_16-15-54.png
ច្បាស់ណាស់គឺប្រទេសឥណ្ឌា ឥណ្ឌាគឺជាប្រទេសចំណាស់ជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីអេហ្ស៊ីប។ ប្រទេសឥណ្ឌាមានវប្បធម៌ចម្រុះជាច្រើន រួមទាំងសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា សាសនាចេន និងសាសនាស៊ីក ដោយក្នុងចំណោមសាសនាទាំងនោះ សុទ្ធតែបានសាងសង់នូវប្រាសាទដ៏សម្បូរបែបជាច្រើន។ បច្ចុប្បន្នប្រទេសអាស៊ីមួយនេះមានប្រាសាទសរុបទាំងអស់ចំនួន ៦៤៩,០០០ ដែលស្ថិតនៅរដ្ឋកំពូលទាំង ១២ នៃប្រទេសឥណ្ឌា។ ខណៈប្រាសាទដែលចំណាស់ជាងគេគឺ ប្រាសាទ Gavimath ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលរហូតដល់ ១០,០០០ ឆ្នាំឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1Xq5UAE0pQGKuwe6MhINlzKArj8mSvvqc6jI0KThyphenhyphentxByg2KngXoFvRtAon6nDqJgUtgXObRu6S99wcHIkR1kcF3xfpjgDuVm-tqrBMGvKyVKqE1OpD5YXLfyKUBKeZyWdLoTpzQ8ckYdFqf_UbyRJllTrBujjHmuAFMB6sOu8hOJQuIPZ_yS81ho4JK/s1200/image_2025-01-06_16-15-55.png

ក្រៅពីឥណ្ឌាប្រទេសនេប៉ាល់ ស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថានក៏ជាប្រទេសមួយដែលសម្បូរមានប្រាសាទបុរាណច្រើនជាងគេផងដែរ។ ចំណែកប្រទេសកម្ពុជាយើងវិញទោះបីមិនស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេលើពិភពលោកក៏ដោយ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយមានប្រមាណ ៤០០០ ប្រាសាទ ហើយខេត្តដែលមានប្រាសាទច្រើនជាងគេគឺខេត្តសៀមរាប ជាមួយប្រាសាទជាង ៣៦០ ប្រាសាទ។ នៅខេត្តសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមទាំងប្រាសាទជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgat9vVlXHjl2v-XeOFGIbaW_uHlz3q6NC4slebrGpBN3ssz2nj2GTLlrO7OkQKZn4AID_vfgOl1dr4Mo5urYe_IOYa18tvrgV4lBMVqqEWIKjVs9oZDB17WD3y_UDr1vIu_-n_CLjvFQK34cZPDiamtor0jfsQjQdb4QnrysRSlJPcJSWlRjkaM5CHjzMV/s1200/image_2025-01-06_16-15-56%20(2).png
នៅលំដាប់ទី ២ គឺខេត្តព្រះវិហារ ដែលខេត្តនេះក៏មានប្រាសាទច្រើនជាងគេផងដែរសរុបចំនួន ២១៥ ខណៈចំណាត់ថ្នាក់ទី ៣ គឺខេត្តបន្ទាយមានជ័យមានប្រាសាទចំនួន ១០២ រីឯខេត្តកំពង់ធំ ឈរនៅលំដាប់ទី ៤ ដោយមានប្រាសាទ ១០០ ចំណែកឯខេត្តឧត្ដរមានជ័យមាន ៤៧ ប្រាសាទឈរនៅលំដាប់លេខ ៥ និងខេត្តខ្មែរជាច្រើនទៀតក៏ពោរពេញទៅដោយប្រាសាទបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkQ5WFTnEPkys2y88M5bqWtv3K7qrSTj9fviw446SfzPQ6atEsj90FlCXvVlWdr2_3Kw-0TvO_kRnc-1dWw91DnBzbWk4sQWvIgmJ3ldqYDxhLrmhbEEBzfmBgulm6-o0V4m_dMKvo1wyBGycVEvwpBO7KJKaHKijwWRX4z6Z0PQiuZOdMeuaBQLLWUixJ/s1500/image_2025-01-06_16-15-56.png

ល្អហួស ទទួលបានការកោតសរសើរសម្រាប់ការលះបង់ទ្រាំនឹងអាកាសធាតុត្រជាក់រាំរបាំអប្សរាយ៉ាងទន់ភ្លន់

0

ល្អហួស បានធ្វើឱ្យសាធារជនរួមទាំងអ្នកសិល្បៈ បុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាច្រើនរូបបានសម្តែងការកោតសរសើរសម្រាប់ការលះបង់អត់ធ្មត់ស៊ូទ្រាំក្នុងអាកាសធាតុដ៏ត្រជាក់ជាមួយនឹងផ្ទាំងទឹកកកនៅប្រទេសចិនក្នុងការរាំរបាំអប្សរា។ ភាពស៊ូទ្រាំរបស់ ល្អហួស ដែលលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនេះពិតជាជំរុញឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាកាន់តែល្បីរីកសុះសាយនៅទូទាំងពិភពលោកបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCXiKRaIZoifBM5fZrog-iwdDWdpXCtnM3LzVgQ81L8R0hYdDcq5HD7PsIARsju9hvZ4i9omKuDm24EHSBc_38xi_mhhDNqC7ayu0EDg6GpWjyoKv4Joyc2EIHxgI4cJ4ldBejW8RIcoMfQ0LZ0X0ukmk2DoN4joIIb4t4QjVH6b4H_0TdENo1Ecl2ajp/s2048/image_2025-01-06_11-23-13.png
ថ្មីៗនេះ ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហោះវីដេអូ រាំរបាំអប្សរា ពីមុខ ផ្ទាំងទឹកកកនៅឯប្រទេសចិន ប្រកបដោយភាពទន់ភ្លន់ ទឹកមុខពោរពេញដោយស្នាមញញឹមជានារីខ្មែរមួយរូប បើទោះបីជាប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក្តីក៏អាចស៊ូទ្រាំបាន។ ល្អហួស បានសង្កត់ធ្ងន់ថា «ផ្ការំដួលមួយទងនេះនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប…»។ ល្អហួស បានបន្ថែមដែរថា នាងពិតជាមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ បានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibt-DrTCsnM1mrc-w_9UmqKvo7O1HOCHjzGr7Qw9poQ8z_K52UQZHUE75jAIbgKw80_EsXGG0Y6WHZH3i4vQNbCC33DLiVfjyS2Wi6JTrGyjdgT50xtKtM8gkKT_nq1KBDTHbnB_nIOCZdSINrzolOkkfts1kIsglvDr2FnqOus91Hf5gBdZoBHlk_YoJe/s1489/image_2025-01-06_11-23-15%20(2).png
ស្ថិតក្នុងវ័យ១៦ ឆ្នាំ ល្អហួស បានធ្វើឱ្យសាធារណជន និងអ្នកសិល្បៈជាច្រើនសម្តែងនូវការកោតសរសើរសម្រាប់យុវត្តីរូបនេះដែលបានលះបង់ តស៊ូ អត់ធ្មត់ លើកស្ទួយមុខមាត់ប្រទេសរបស់ខ្លួនឱ្យកាន់តែផូរផង់។ ការបង្ហាញរបស់ ល្អហួស នៅផ្ទាំងទឹកកកដែលឆ្លាក់ពីរចនាប័ទ្មប្រាសាទបាយ័នរបស់ប្រទេសកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរនៅទីនោះឈរមើលការសម្តែងរបស់ ល្អហួស ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixyRtmy0YVBt4hmNyl4JcwEjYoSWKCD7k55K89_XtIBRhOxBADRU5jCjY-gXPGrcykuf4DtodRdd2M8qG1TC4vGZqCFoxE7mtdbH1Kjefdu8AW4edXQOCpWk_-9upYQj7Vh2w2-9nxwy-HyrNrEhWQzsMKiO0LPiEBycqCQDF1e9KP1RRAe8UwVMIEintc/s2048/image_2025-01-06_11-23-17.png
Influencer MPJ បានសរសេរថា «ប្រជាជនកម្ពុជាពិតជាមានមោទនភាពលើអ្នកណាស់, ផេកគាំទ្របវរកញ្ញា Beauty Pageant Reviewer បានខម្មិនថា «ម្ចាស់បេះដូងពូ មិនដឹងរកពាក្យអ្វីមកសរសើរ ល្អពេកហើយក្មួយ អរគុណណាដែលព្យាយាម និងតស៊ូអត់ធ្មត់ទ្រាំរងាដើម្បីរាំរបាំអប្សារាកម្ពុជាយើងបង្ហាញដល់ពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Hb39SGP47M-qoWzIuL6gJNsjnG5GQ96NYikto0myVwzl0wlok0d_x5fWbVjv7bpH4GA8kEPriRx-aFXRnwwLLFxSm8MBNPyjnLX07u3f8RbfxbzLi0keZhnS5Bv1YboODBS9cZOlZb6tJjaVmoHBkCg58JNEcPTxC9knBLsFYzPpE63cg_OPDudQ_ZNb/s2048/image_2025-01-06_11-23-20.png

ពិធីករ ជា វណ្ណារិទ្ធ ថា «អរគុណប្អូនស្រី នាំយករបាំអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក ពិតជាមោទនភាពណាស់ , កុយ អេនណា ហ្វាហ្វា និងទស្សនិកជនជាច្រើនទៀតបានខម្មិនកោតសរសើរដល់ ល្អហួស»៕

 

 

មូលហេតុដែលទិវា ៧ មករា ជាថ្ងៃពិសេសនៃពលរដ្ឋខ្មែរ

0

ថ្ងៃ៧ មករា ឆ្នាំ ២០២៥ គឺជាខួបលើកទី ៤៦ឆ្នាំ ដែលប្រទេសកម្ពុជា ត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងសម្លាប់ប្រជាជនប្រមាណ៣លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULf4BV3jrJdBBNqd8RZj72zayU5MREz54Gk8IA2nmoE-1-s3AotCoA-LO5ISov7hXt7FZIxTFrBG7L0GHfH-98yNrcZB4BiuHdWwVX9-fX9VR7J__oHczr7r8K4slu-C75f7CDOWa7mwij-U29CHYNOAutzO9ezS78nBdW_l31Ec2Q24_KQCmalm1LCyA/s960/image_2025-01-06_14-53-25%20(2).png

កាលពី៤៦មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹង គឺរង់ចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1al01sOzOfjPIEFUAZfMAXy8f3V2jpTKcdMkrMU3W_MlnNYF2Q936-g1pyI_tPr4dyL9MXE4J0JciWQBM0heNV2dKNAeQrOIVk-jNAOtOSoqew0gQee6-Hc5PuKtH4lKkHRhtjGJ8qu3bv2IkpKj-dApNvpzNHISn38Sxog61_zSso75juP0CSb05MqIn/s945/image_2025-01-06_14-53-25.png
ប៉ុន្តែ ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDx_u7zu1aKPpKgwdafn3KMBTFFrF2B2lo3G9KRQH7FqFKPLMjJ_SCwUZrYUjUpA5HJDD6uBp8611gZbPMMrYkny1dJRdPj6mLJno1MDUWJ3ol3SydmDHKyGhgflQv4MQ5vBByrKd6lYDcqx7l_4ihohtXhkhsILeWBGuJoSg1pusIfYYqcGxEtseSra2j/s1024/image_2025-01-06_14-53-26.png

គួរបញ្ជាក់ថា ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhngyk5Qk9eOzFB3G2Zfz5utdmvTfD7wt6X3HEnFm9aEoyPVizQZbdH8eDLfe2LReF_PDt2FV3_XGKKElfymmlvjyAo-QLthXknPbYiAXCHJoHEC6hK7lmhnJVSwMsuYMcNceHFxogMUTpDwU1PyWq5jzXdN-VSA-DfM6GiZ5T96pJ3pOxoLoGigBNhAA8r/s1024/image_2025-01-06_14-53-27.png

 

មានដឹងអត់! ប្រទេសណាដែលសម្បូរពេជ្រច្រើនជាងគេបំផុតលើពិភពលោក?

0

ពេជ្រជាត្បូងដ៏មានតម្លៃ អ្នកណាៗក៏ចង់បានដែរ ជាទូទៅពេជ្រត្រូវបានគេផលិតជាគ្រឿងអលង្ការដូចជា ចិញ្ចៀន ខ្សែក និងខ្សែដៃជាដើម។ ក្រៅពីគ្រឿងអលង្ការពេជ្រក៏ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មផងដែរ ដោយសារពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី និងជាវត្ថុដែលមានតម្លៃទាំងផ្នែកសោភ័ណភាព និងតម្លៃនៃការដោះដូរ។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលសម្បូរពេជ្រ ក៏ដូចជាផលិតពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimIk3jcfDIJMHYVWDIH0cHFFJtmO_7XGHYJ_EiSCwwcMsxR4nAfFqNyTkJfmys9Dh1K9klmtimEEGJkHBc1I-j80jykK-lE2MUhD1OEpF4128X5kaXU9Rpg_L7kG7DpbkGfIMGuyU3Fbr6eUR_WXZgDTK6j0TYfUSJl8mGKiRCGqmNOXE-3n0p1Unzcdf-/s1000/image_2025-01-06_14-54-09.png

១.ប្រទេសរុស្ស៊ី៖ អាចនិយាយបានថាប្រទេសមួយនេះគឺជាកន្លែងស្តុកធនធានពេជ្រដ៏ធំជាងគេលើពិភពលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង ដោយប្រទេសនេះបានចាប់ផ្តើមជីករករ៉ែពេជ្រតាំងពី ១៩៤៧ ហើយបច្ចុប្បន្នជាប្រទេសសម្បូរពេជ្រច្រើនជាងគេបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ ដូច្នេះប្រទេសរុស្ស៊ីមានពេជ្រសរុបទាំងអស់ប្រមាណ ៤១ លានការ៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kRE2W5bu2T289pfgNVsq8IkaO7wIeaVgFD9p5pC1GQWlrK3hoSi2WSopLbr3bl2CHj50zNaK5upd5J7a1fVnrRYzUBOPYkhv_FKwoKmNkcNnzrZY0cx0J5pGQEQnwsbmbxQjhKcGnWVGu5s6Q5EjGUI4xehjnrYYNeLUhS9WTfpA50DjFA4S3mRPj9Bo/s2048/image_2025-01-06_14-50-48.png

២.ប្រទេសបុតស្វាណា៖ ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី ២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ ១៨៧០ មកគ្រាប់ពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនមកពីទ្វីបអាហ្រិ្វកនេះឯង រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។ ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ ១៩៥០ ដូច្នេះគិតមកដល់ដាច់ឆ្នាំ ២០២៤ នេះប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រ្វិកមួយនេះមានពេជ្រសរុបទាំងអស់ ២៤ លានការ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2EcSlgUn8HW3JRUPgnppo9AoXcT89Gmj9fDIFHiWo8neoNKDhiBGrSPt2iLhU8FNJ8AMpZPxpQNgnx3ncEN4udqDs8YLgDL83qJovMMYzhq2FC09tXEh6QQWEKmXBS2prKcJ_rU6jkMwYLNjevAxt2033YHe5xHV6-6BQbeTWUVb3ZbHK4EDdfCGDdR6y/s1600/image_2025-01-06_14-50-49%20(2).png
៣.ប្រទេសកាណាដា៖ ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩៨ ហើយអណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឱ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឱ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៣ នាពេលបច្ចុប្បន្ន។ ហេតុនេះហើយប្រទេសកាណាដា មានពេជ្រសរុបទាំងអស់ ១៦ លានការ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiamBsJXOWxHbkAOgFtDVnCvNE_nr9kFWq5X9s1X2gsYlufNRsRl9bquAKbTT24DFSyl88NeImGFGY6S_jYe3mVOagBuvfCcFwL3wYNy0UfTrLzMhcAwZNmUZzSMN9Cp5algseVhxiD5WVmLow6m44BhRtx5H7dYc5P7lOpXm2R0rssfDHKgpJRJtfYDWvo/s1280/image_2025-01-06_14-50-49.png
៤.ប្រទេសកុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ ៤ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ មានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.‌១ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គិតមកដល់ឆ្នាំ ២០២៤ នេះបរិមាណពេជ្រនៅក្នុងប្រទេសនេះបានធ្លាក់ចុះសល់ត្រឹមតែ ៩ លានការ៉ាត់ប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0VQt5QMlFkKcZqUA38WnS9K-9NVXdoPUrm3AHIYrN43gAs6Vu3h4zBwkFEhZAJijj5sHmqMoSggIZat5UijzOcxHOr1A5X40I0Btor0i_s78s6wZ8_YM0lLWpQDy8y87zy6f8UTVEcKtQEOTwwCX4inV1RdK10flyumZ6s5uzgZmL7ke3AlWOX7KKujJn/s1920/image_2025-01-06_14-50-51.png

កុំដាក់បន្លែ៣ប្រភេទនេះក្នុងទូរទឹកកកដាច់ខាតដើម្បីចៀសវាងផលប៉ះពាល់សុខភាព

0

អ្នកជំនាញផ្នែកម្ហូបអាហារហាមដាច់ខាតកុំដាក់បន្លែ៣ប្រភេទនេះក្នុងទូរទឹកកក ពីព្រោះវាមានផលប៉ះពាល់សុខភាពក្រោយពេលបរិភោគ និងធ្វើឱ្យកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺមហារីក ហើយអ្នកជំនាញបានណែនាំពីវិធីទុកដាក់បន្លែទាំងនេះឱ្យបានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixG_soULO2to9USRZw89KCEyPIGErjSWDuFWeo_2c5f7U3Sd-imbY88CJaKQLbrkJB1CM-7_0JW57o56o0dn_Q81MhKtTExu1wm8DfPDEXzZWHpoun5K7J1fnGdY5AKqA8VzoElSdI9SZCTYUtpzZbxM5APsAbbo7zFRFTUdOQSPTOXXcBtAR_sJOf0iDU/s1500/image_2025-01-06_14-40-11.png

បើទោះជាការដាក់បន្លែមួយចំនួនក្នុងទូរទឹកកក អាចជួយឱ្យនៅតែស្រស់ បរិភោគបានយូរថ្ងៃ និងពន្យារពេលស្អុយរលួយក្តី ប៉ុន្តែតើជ្រាបទេថា បន្លែ៣ប្រភេទនេះ ពុំអាចដាក់ក្នុងទូរទឹកកកបានទេ ពីព្រោះអាចធ្វើឱ្យកើតជំងឺ រួមមាន ៖

១-ខ្ទឹមបារាំង ៖ អ្នកជំនាញប្រាប់ថា ការដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកដែលមានសំណើមខ្លាំងពេក វានឹងធ្វើឱ្យបាក់តេរីធំលូតលាស់ ពីព្រោះពេលខ្ទឹមបារាំងសើម វានឹងឆាប់រលួយខូចគុណភាព ។ បើយើងយកខ្ទឹមបារាំងនេះមកចម្អិនអាហារបរិភោគ គឺអាចធ្វើឱ្យក្អួតចង្អោរ និងចុកពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimnne31BBZ4i0S6XVUHE1-sCarEsFEc-n-ghjssMAXNFvaHOAqNT9VuzKyIqi56PbHjie9ZuR1bnOfM2kf_Z-QvBB5LE5XJa8En6FkDkRgytg9aRCCp3AEIB79PfyEPfUlnpnIzUgLlEmMcMuiLw1kceBnqd2Pj65Bq15Au6hj36GFAqtk41OsY_waqWie/s1500/image_2025-01-06_14-40-12.png

ហេតុនេះ គួរទុកខ្ទឹមបារាំងនៅកន្លែងស្ងួតដើម្បីរក្សាគុណភាពបានយូរ និងកុំឱ្យវាឆាប់រលួយ ។ រីឯខ្ទឹមបារាំងហាន់រួចហើយនៅសល់ពីការធ្វើម្ហូប យើងអាចច្រកវាក្នុងថង់មានប្រហោងមុនពេលដាក់ក្នុងទូរទឹកកក ដើម្បីចៀសវាងធុំក្លិន និងជួយឱ្យនៅស្រស់ជានិច្ច ប៉ុន្តែកុំដាក់ក្នុងទូរទឹកកកយូរពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfUxsFUNZS2I2KrZlB_u5lIbJJZ5a4bSyJOCLl75TE2kTgi_hH7EVf9ACwBmLSd2isNGzc8NAxLZ6HBzg7HUXHCTnelEP1PL6MwZByymlfxy5ZmpSj8W0OnCpdhF5oZar5TPHpy0vV8YfUYiTadL97JXaG9ma-ck5ugb5-awOfLTXERlo2m0rVZ1NVhSCn/s1500/image_2025-01-06_14-40-13.png

២-ខ្ទឹមស ៖ ការដាក់ខ្ទឹមសក្នុងទូរទឹកកកដែលមានសំណើមខ្លាំង នឹងធ្វើឱ្យបាត់បង់រសជាតិរបស់វា ។ ខ្ទឹមសនឹងមានរសជាតិល្វីង បើយើងបកសំបក ឬហាន់វាដាក់ចូលទូរទឹកកក ។ គួរតែដាក់ខ្ទឹមសនៅកន្លែងស្ងួត ដូចជា ៖ កញ្ច្រែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBjPWNd5zRrhT45R6yr5Qf8QlvKsQYXyw2wLZ_3CqovtY71VAQRexznBcU06tW6dzmLi6UCMdKpOfhkuVIGmfg8OF4HaP8gtfdcqR_Dnq6WSqT5tn0N9VaMH3VERX-BNzpFmMH4KgIzHSRZZRgmK6kH17-wUZ7gTJFcvx7neCzte3eVAXYQxNkqa0COlnx/s1200/image_2025-01-06_14-40-14.png

៣-ដំឡូងបារាំង ៖ ការដាក់ដំឡូងបារាំងក្នុងទូរទឹកកក នឹងធ្វើឱ្យវាឆាប់ស្អុយរលួយ និងមានរសជាតិផ្អែមខុសពីធម្មជាតិ ហើយការបរិភោគខ្ទឹមបារាំងបែបនេះ គឺប្រឈមនឹងជំងឺមហារីក និងគ្រោះថ្នាក់ដល់សុខភាព ។ គួរតែដាក់ដំឡូងបារាំងក្នុងទូរម្ហូប ឬកញ្ច្រែង ហើយកុំឱ្យវាត្រូវកំដៅថ្ងៃឱ្យសោះ ពីព្រោះឆាប់ដុះពន្លក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdEYF_D4_4X5MCw8tBfUVbIwgkLJRmqnljhhxhPWoyLBctYZosC-hiRYvMEJtW4fFdtxqfrxwdXlbjsvnSJ7zqu_wtdNsmObHB-CwU2CVOyQiWxQsB8Yf6Yhe-85KCUdCm9RuBI-2PozztkbufZhM87FAHLjhwGHDfnVcPF_y5YLqhPQvav1TDcLc3u-V/s1200/image_2025-01-06_14-40-15.png

សមត្ថកិច្ចរកមិនឃើញមានជាតិអាកុលក្នុងខ្លួន ជនបង្កដែលបើកបុកតារារ៉េប Ruthko

0

ជនបង្កដែលបានបើករថយន្តបញ្ច្រាសទិស បណ្តាលឱ្យតារារ៉េប Ruthko បាត់បង់ជីវិត ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យមិនឃើញមានជាតិអាកុលក្នុងខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhquptfuiiKHazXl-B2jsWYsR93ECopYJTRmILu2XmG6l91_ONXWbNkm1owJFYqBmcyoW7ySP6Qyea6Dhz6Ze9Fa4Dh6z2o92LErSea5VsGx3CR0mBeSd2Hr1L_YnDirDy6sPOc3iu8fjDxzCdTNgx6hNzz2FdkDcJuPypc6XdUSHP7tiKQq4zQJgah3n2/s960/472648711_1141703581291370_7313082253792577713_n.jpg
ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gclUZALPjvIh8s6KvxF-BDsNtdL0y5-3DEex6vcOLoiHQBF4Cv8PJTRmEQHn0dC__q7eWw197KBMNdxW5QogmTq2fRD9-jf8vPdSUbswZAjX-WtKySTbSF3MXNLWXYOPgi_OjNwCsLuoITrjdNEuPjtwm3eCZxvgEpJKS5VM-e4uWWADdrTq91crRq0f/s1280/472590104_1017787093548730_6173313085229233126_n.jpg
បើតាមកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ បានឱ្យឃើញថា រថយន្តបង្កម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39L7o7kJtkK4nONsRZ1f3sJKhCMfAxfCzA-XTgA2AtJEzS_COMoPh47pGeYbg0KrIJScHL6G_vb5Ji9PpjkeyYGPTuOeAQ6CXzDjFNO9LAPgLELnfHitWBeviJ8R1OtSMSWZGxqyATPehIq380GLh5l50H80dyk0eFCiYyAEyIcYNPC2JxUw5zT4mJI45/s960/472817639_1141703571291371_545963006299307257_n.jpg
ជុំវិញហេតុការណ៍នេះ បានធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនរូបចូលរួមសោកស្តាយនៃការបាត់បង់តារារ៉េបវ័យ២៥ឆ្នាំដ៏មានទេពកុសល្យរូបនេះ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LIJtzIwEclVZWMfox_tw8JAd2ynQ6yX65ys-uGzI9GB2JsOJMOcf5fIHdwJ8i9gefeX6Xt0NB-EqPVfg-sPQ5zF6P7IE8gZ6rGq7rtnrNhQhOtnk4AeVIQZ_VlJUpQW_MdlOKn0do5GGYm4ivlzdpOrhmUJIIBGdq7XuS4Z_VwbweiRBkUdWO1Kwdk9d/s2048/458959848_1073166284166194_1379318881930538100_n.jpg
 

អង់គ្លេសរកឃើញដានជើង​សត្វដាយណូស័រដើរជាជួរកាលពី១៦៦លានឆ្នាំមុន

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកបុរាណវិទ្យាបានរកឃើញរណ្តៅប្លែកៗជិត២០០រណ្តៅ នៅកន្លែងយកថ្មក្បែរទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ក្រោយមក ទើបពួកគេដឹងថា វាពុំមែនជារណ្តៅធម្មតាទេ គឺជាដានជើងរបស់សត្វដាយណូស័រដើរជាជួរ កាលពី១៦៦លានឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDCOy5aA0c78qbKO5tcP7RjdpSkIurfOlytmsB4A7TNgUo-alfN9Cm83XIrP23XHQUdvwVoK3lw1W03lWT-ves8E_1ASBAoSbqAufwI452tTwZ-dNrZPVd0k23-vBqaOuYJXFJKlH72hchgPvcksdGhWz917Hr4TMQGx6C5YX7Ruj26auyx7bfWtyJ095u/s1180/image_2025-01-06_13-57-12.png
ការប្រទះឃើញដានជើងធំៗរបស់ដាយណូស័រ គឺស្ថិតនៅក្បែរទីក្រុងឡុងដ៍ ហើយត្រូវបានគេដាក់ឈ្មោះថា «ផ្លូវដើរដាយណូស័រ» ។ អ្នកជំនាញនៅសាកលវិទ្យាល័យ Birmingham ជឿជាក់ថា ការរកឃើញដានជើងដាយណូស័រទាំងនេះ គឺជាការបង្ហាញភស្តុតាងសំខាន់ក្នុងយុគសម័យ Jurassic កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7N469W0r6F-VV7N1RodHJ244LeSbLuWllkl9iehZ245qPmy90IOSPcbQ8DC9VB2kQGKQvZMRbOYymkQROQyhxK7tLm0ku8DTYYqYkCLKoWzpOiwqlQzWanO_M4hJTdHgJyI-p9YevQ4UO9HLM5y_aK7AgyHEFQG90OlhPO8BUmuvWqISk8VZixnkySdm/s3840/image_2025-01-06_13-57-13.png

អ្នកវិទ្យាសាស្ត្រ និស្សិត និងអ្នកស្ម័គ្រចិត្ត ជាង១០០នាក់ បានសហការគ្នាជីកដីនៅកន្លែងយកថ្ម តាំងពីខែមិថុនា ឆ្នាំ២០២៤ ហើយបានឃើញដានជើងទាំងនេះនៅឆ្ងាយពីគ្នាប្រមាណ ៣ម៉ែត្រ ។ ពីដំបូង យើងគិតថា វាគ្រាន់តែជារណ្តៅធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយសារអង់គ្លេសធ្លាប់រកឃើញដានជើងដាយណូស័រនៅបរិវេណក្បែរនេះកាលពីឆ្នាំ១៩៩០ ទើបយើងសន្និដ្ឋានថា វាជាដានជើងដាយណូស័រ ។ នេះបើតាមការលើកឡើងរបស់លោក Gary Johnson ដែលបានឃើញដានជើងមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwjhS0Gf2Gpxubv9kRAsk9qBBLOrtoHNRmO4XeX3NwMm3DsCxRvCVKCBrXPYzxeCQ0YE49ayvx9jQWKCYOEX1TDZK1lRurYvtm8p93oidHqiUeMqMWBklQ0g5jz-oXXKOK7VEAP5k_-j7YMwr5gu98v7PkDGA7tqY_2HfFOLKVWm0xDGOHU5YIBZfkxkk/s1500/image_2025-01-06_13-57-16.png

ក្នុងចំណោមដានជើងដាយណូស័រជិត២០០កន្លែង ក្នុងនោះមានដានជើង៤កន្លែងជារបស់ដាយណូស័រពូជ Cetiosaurus ដែលស៊ីរុក្ខជាតិជាអាហារ និងដើរជើង៤ ។ រីឯដានជើង១កន្លែងទៀត គឺជារបស់ដាយណូស័រពូជ Megalosaurus ស៊ីសាច់ និងដើរជើង២ ។ ការរកឃើញដានជើងដាយណូស័របង្ហាញថា នៅមានភស្តុតាងថ្មីៗជាច្រើនទៀតពាក់ព័ន្ធនឹងសត្វប្រភេទនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5ZK1o68-UAx1RgcvXbwMlSh4nqAUCRS6JQMg48eS2W48OHPZp8VLKoDb0SWl_8aLoFJ5hxaKmBNPfOkDrpalWRZIoJxsp9ayPtS0-H_8iBDLMmUQYMc9h1xnxrxWE4ghi42ZIoLa3r3S4p6sxluqvlDQv1ncopF6YNaVRYRq676vsFts4VyOhq4F8FX3/s1280/image_2025-01-06_13-57-17.png
ក្រុមអ្នកបុរាណវិទ្យានៅសាកលវិទ្យាល័យ Birmingham និយាយថា ដានជើងដាយណូស័រវែងជាងគេមានប្រវែង១៥០ម៉ែត្រ ហើយវាអស្ចារ្យបំផុតដែលពួកគេមិនធ្លាប់ឃើញ ។ ចូរស្រមៃទៅរកអតីតកាលរាប់លានឆ្នាំមុន គឺយើងនឹងឃើញសត្វមានខ្លួនធំៗដូចយក្សដើរទៅមក ហើយយើងនឹងយល់ពីការបម្លាស់ទី និងបរិស្ថារស់នៅ ។ ឯកសារជាច្រើននឹងក្លាយជាជំនួយសម្រាប់ស្រាវជ្រាវនាថ្ងៃអនាគត អំពីទំហំខ្លួន និងការបម្លាស់ទីរបស់ដាយណូស័រ ៕