លែងមានការចរចាដោយតាមសម្រួលទៀតហើយ! ប្រធានាធិបតី ដូណាល់ត្រាំ បានផ្ដល់ការព្រ.មានចំៗថា សហរដ្ឋអាមេរិកនឹងបំផ្លា.ញរោងចក្រថាមពល និងស្ពានទាំងអស់របស់អ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបដិសេធកិច្ចព្រមព្រៀងថ្មី។ ការព្រមានយ៉ាងខ្លាំងនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍អំពីការវា.យប្រហារលើនាវាពាណិជ្ជកម្មនៅជិតច្រកសមុទ្រហ័រមូស ពីសំណាក់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។
.jpg)
តាមរយៈសំណេរដែលបានបង្ហោះនៅលើប្រព័ន្ធ Truth Social កាលពីថ្ងៃទី១៩ មេសា លោក ត្រាំ បានចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោ.ភលើបទឈប់បា.ញ់ដ៏ផុយស្រួយ ដោយការបាញ់ទៅលើនាវានៅក្នុងច្រកសមុទ្រ។ លោកបានអះអាងថា ការបាញ់ប្រហារទាំងនោះត្រូវបានតម្រង់ទៅលើនាវាបារាំង និងនាវាដឹកទំនិញអង់គ្លេស។ 
បន្ទាប់មក លោក Trump បាននិយាយថា ប្រសិនបើអ៊ីរ៉ង់បដិសេធលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹង «បំផ្លាញរោងចក្រថាមពល» និងស្ពានទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបញ្ចប់សារជាមួយនឹងឃ្លាថា៖ «លែងមានបុរសចិត្តល្អទៀតហើយ»។ ដែលក្នុងន័យនេះលោក ត្រាំ ចង់គូសបញ្ជាក់ប្រាប់ពិភពលោក ជាពិសេសអ៊ីរ៉ង់ថា សហរដ្ឋអាមេរិក នឹងលែងមានចិត្តធ្ងន់ ឬសន្តោសប្រណីចំពោះអ៊ីរ៉ង់តទៅទៀតហើយ។
.jpg)
ទន្ទឹមគ្នានោះផងដែរ លោក ត្រាំ ក៏បានឌឺដងបន្ថែមទៅកាន់អ៊ីរ៉ង់ទៀតថា អាមេរិកមិនបានខាតបង់អ្វីឡើយខុសពីអ៊ីរ៉ង់ ដែលបានខាតបង់ប្រាក់ជាង ៥០០លានដុល្លារក្នុងមួយថ្ងៃបន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស។ បន្ថែមលើនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវសម្រេចបានមិនថាដោយ «វិធីសម្របសម្រួល ឬវិធីបង្ខំ» នោះឡើយ ដើម្បីបញ្ចប់ «ម៉ាស៊ីនសម្លា.ប់មនុស្សរបស់អ៊ីរ៉ង់» ដែលបានអូសបន្លាយជិតកន្លះសតវត្សរ៍មកនេះ។
គួរជម្រាបថា ការព្រមាននេះបានកើតឡើងនៅពេលដែលមន្ត្រីអាមេរិកកំពុងរៀបចំសម្រាប់កិច្ចចរចាជុំមួយទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងទប់ស្កាត់ជម្លោះកាន់តែទូលំទូលាយ។ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានបង្ហាញសញ្ញាផ្ទុយថា ពួកគេប្រហែលជានឹងមិនចូលរួមទេ ដោយរិះគន់ការទាមទាររបស់សហរដ្ឋអាមេរិក និងការបិទផ្លូវកងទ័ពជើងទឹកជាបន្តបន្ទាប់នៅជិតកំពង់ផែអ៊ីរ៉ង់។

បច្ចុប្បន្នពិភពលោកកំពុងតាមដានស្ថានការណ៍ដ៏តានតឹងនេះយ៉ាងដិតដល់ ពីព្រោះការប្រយុទ្ធគ្នាណាមួយនៅជុំវិញច្រកសមុទ្រ Hormuz អាចរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងទូទាំងពិភពលោក។ អ្នកវិភាគនិយាយថា រយៈពេលពី២ទៅ៣ថ្ងៃខាងមុខ គេទំនងជាអាចកំណត់បានថាតើវិបត្តិនេះអាចវិវត្តន៍ទៅរកការទូត ឬការកើនឡើងការប្រយុទ្ធសារជាថ្មី៕










