Home Blog Page 648

ជាមួយ Trump ស្មោះតាមមិនទាន់ទេ! លោក Trump ប្រាប់ថាពុំចង់ដំឡើងពន្ធទំនិញនាំចូលពីប្រទេសចិន ដូចការឃោសនាបោះឆ្នោតឡើយ

0

សហរដ្ឋមេរិក ៖ កាលពីពេលរកសំឡេងឆ្នោតកន្លងមក លោក Donald Trump បានសន្យាជាមួយពលរដ្ឋជាច្រើនលើកថា លោកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ ពីព្រោះចិនជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិក ។ ប៉ុន្តែពេលក្លាយជាប្រធានាធិបតីអាមេរិក លោកបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍មួយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោកពុំចង់ដំឡើងពន្ធទំនិញចិនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3XDWMfSV-5T_SBwYbyiEfONyQc2lcpgtSRA2lwtSlqHdU1K2lxlyZL5IyvWoyN__PGg4mYqc6sVizaMPBkcEt1Eot291zOLtGXtwwfsb0GzxUUHPRzlYbVoCkmn3j42GGmeOZur5-UBu7GuElZx0KFrGMFHqtVkbemtKZXS6MqnKo2JCJGw9ce95_HJE/s800/image_2025-01-27_08-23-46.png
ពេលស្ថានីយទូរទស្សន៍ Fox News សួរថា តើលោកអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្មដែរឬទេ? លោក Trump ឆ្លើយថា ៖ «ខ្ញុំធ្វើបាន ពីព្រោះយើងមានអ្វីម្យ៉ាងដែលពួកគេត្រូវការ ។ យើងមានអំណាចលើសចិនយ៉ាងខ្លាំង គឺការដំឡើងពន្ធទំនិញដែលចិនពុំចង់បាន ប៉ុន្តែខ្ញុំពុំចង់ដំឡើងពន្ធទំនិញចិនទេ» ។ មហាជនចាត់ទុកថា ការលើកឡើងបែបនេះ គឺលោកបានផ្លាស់ប្តូរគំនិតខុសពីពេលរកសំឡេងឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi77fh3Wuuy82SoUG2bil1iD6k1MKcqHQppdRZblvRQ68nJW3z7Z8HNSGxdv-MPJb95zk2Hs1JPNxOw10Nc9r-_5yWHHQpw-mJjU0ZkKnJ3g8D1h4SGA3iYsLGIn2E-6htHMU-2Qu87bR-rNaIeRR1JuusWEZ378tqxbNjTypGzPmJi8zZ4cK_LQn7QK0GP/s1200/image_2025-01-27_08-23-46%20(2).png

លោក Trump បន្តថា លោកមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺដូចនឹងមិត្តភក្តិម្នាក់ កាលពីមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ លោកក៏បានប្រាប់ពីមូលហេតុដែលលោកត្រូវដំឡើងពន្ធទំនិញចិនថា ចិនបានទទួលប្រាក់យ៉ាងច្រើនពីអាមេរិក ហើយចិនយកប្រាក់នេះទៅជួយខាងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgkH0EkIS-2T5lrtjcytTv9UugMhH8JsxzhyphenhyphenX0RyBok37SbBe7iMbCTxliVddKFOi5Jf0s6P_BhV9ImACvmqyEIMpg3434IkFkjZPwRDDU5c3siF-BUYET1IjiDt85UjfjaW2keyHR-PUi1ku_JOHkseDZZI6jO3CguU4MVPkabWubBQUmAyxN0mAwaV6/s1200/image_2025-01-27_08-23-45.png

ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា កន្លងមក លោក Trump ថ្លែងថា អាមេរិកសម្រេចដំឡើងពន្ធទំនិញចិន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ខណៈពេលរកសំឡេងឆ្នោត លោកសន្យាថា នឹងដំឡើងពន្ធទំនិញចិន រហូតដល់៦០% ។ ការដំឡើងពន្ធទំនិញចិន ១០% ដោយសារថ្នាំញៀនហ្វេនតានីល (Fentanyl) ជាច្រើនត្រូវបានបញ្ជូនពីចិនមកអាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgutmBGZRQd3flcoknrtKko0uQ4UgwZBtUhi4Dp59yuckluLjCi8F0hyrntyl0w2lptDxL7cytvpCtB9pFcAHcd-Hj8VuiuZ5cFwpgvkQ4ikuwPm3dXuCjIdWzu9aQxD-RzxrzShFCU4OOD7Ru_g3R_S3eI8JSJHk7kQSsIT6swb2rsljFIzYh0F3OYyd-s/s2048/image_2025-01-27_08-23-46%20(3).png

មន្ត្រីចិនបានអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជម្លោះជាមួយចិន តាមរយៈការចរចាពិភាក្សាគ្នា ។ លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍រួម គ្មានប្រទេសណាឈ្នះសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធទេ ពីព្រោះសង្គ្រាមធ្វើឱ្យបាត់បង់ផលប្រយោជន៍ចិន និងអាមេរិក ក៏ដូចជាពិភពលោក ។ រីឯឱនភាពពាណិជ្ជកម្ម ដែលជាប្រធានបទសំខាន់ក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺចិនពុំស្វែងរកប្រាក់ចំណេញពីឱនភាពពាណិជ្ជកម្មទេ ប៉ុន្តែចិនអាចសហការលើផ្នែកជាច្រើនជាមួយអាមេរិក ៕

ក្រៅពីទន្លេមេគង្គនិងទន្លេសាប! ប្រទេសទាំង ៦ នេះ ក៏បានលេចនូវបាតុភូតទឹកពណ៌ខុសគ្នាដែរ

0

នៅរាជធានីភ្នំពេញយើង ខ្សែទឹកទន្លេទាំងពីរ ទន្លេមេគង្គ និងទន្លេសាប បានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ដែលបានបង្កើតជាផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែក បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

យ៉ាងណា ទិដ្ឋភាពបែបនេះមិនមែនកើតមានតែនៅប្រទេសកម្ពុជាមួយទេ តែក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ក្នុងនោះគឺរួមមាន៖
១ ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChmCTyDUZ2ud-jj4ayML_KOZUnFvL2_Wv66jTSKrVHJQ8H40_egeL2zt5OB0oxCPdzPgjD3iN5qmpj4tslnEChaqlS90CfjDSiP6Kiw_PwOyiHqgi0jvNm9M3WE-lApq8Wsz2_PCCvnk4MSxCNXMUD4lYwVT-WHsTvV6c27yrx2f1tseGOAY2_yK3x9O3/s640/image_2025-01-25_15-51-18.png
២ ទន្លេ Thompson និង Fraser (ប្រទេសកាណាដា)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFeSluQNnor05weVSTrVCsSQbgHUbNr5cCNqzoETUNabXkGZdGX7YjinMOmk2TSw5LnPtmaZ3U2qSjp7upAHmU5tFXrnh-D1jFQvSXCgzg0U9NqF-JXnZESEk026d1GUCFihQwPRWE13Ry1VGyJYHUOgS5fKuJMjiVlBWIH_3cDiM6178s-LORl4CL_iJ/s1080/image_2025-01-25_15-51-18%20(2).png
៣ ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIeJsFCGJgUTLeB-CfXauceAjBOTtAMcNF51UMhIL8rOE__C73otPs9ZV9FUiJhcRoYf7tK6Eu3EjpIWrLcMNimAI9cZmdWLsQG3UcmtDU8gAJsgE24A7Sx3vc8sGYmUpkpX6RS6LJEK2nxAhp91LmXqEURmFD4fQaMyQk9LHsx4FnsSp9ICB_rcg0ekRd/s1346/image_2025-01-25_15-51-19.png
៤ ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY3hx73L6iuJpQqxIwsYSCx1kqHeovJ2_e2g4ofpkfHsiyA2dgk8YEE5txyuoMT7CkKVzCVUT8R2Sz1O2HXPiNTMfQbB00x63e02uNdwFYHZFbLK6jwOmeWzY0P4SXXnlNA5lZ5ENQLyz79w8GVI-VIzCbU4fgs9YJX35IdzRYTMaJL8A5HR4s10sHLvJM/s1600/image_2025-01-25_15-51-21.png
៥ទន្លេ Rhone និង Arve (ប្រទេសស្វីស)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLgLHsseDMbJjcziXtaAbGdXcbTr5VbaQ5fIi696TrJ5lEa2Vhqd3uQn85TQm6_YSgzcwwBABqPhKOcCS70m2CV9Uwk1aj_83kOPg_phRJWWJzQkBwK2b075AMz8hYZUJUAXh3q8ky213AScp5Iuh57vdWzVfsYqQPn5tw073y1O7Z3mMDMlahd2ENqWd-/s960/image_2025-01-25_15-51-22.png
៦ ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlj2wVIWFpZCCXncK7EKIrXReipzw9fWu8gfVUZdANXl_yZVCSx-WeqEXa8jjzdajF0RMKjC2n4IqZLohXcBxoee7V91zh8rlLT6mpee34atehdBlnU7_6t4b6Sp-IfQbj0BPkum7HSQ3gthDs2mL2Nqedw9WVtHYFtDqoh0hR_H7b6N54fSKzig87T5EF/s2048/image_2025-01-25_15-51-23.png

បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី : ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា៕

ដំណោះស្រាយជោគជ័យ កាត់បន្ថយខ្យល់ពុល (PM 2.5) របស់ប្រទេសចិន ដែលពិភពលោកអាចអនុវត្តបានតាមវិធីខាងក្រោមនេះ

0

ប្រទេសចិន ៖ តើរដ្ឋាភិបាលចិនធ្វើដូចម្តេចទើបអាចកាត់បន្ថយខ្យល់ពុល (PM 2.5) លើបរិយាកាសបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី រហូតធ្វើឱ្យពលរដ្ឋមានអាយុវែងជាងមុន? កាលពីជាង១០ឆ្នាំមុន ចិនមានបញ្ហាខ្យល់ពុលលើបរិយាកាសយ៉ាងខ្លាំង ដោយសាររោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ច ដែលខ្យល់ពុលបានសម្លា.ប់ ពលរដ្ឋចិនជាង១លាននាក់ក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqp2PGZfgnxe4Fo8Em-owSj2faSutzRyH1bAULb69AiTuYm3HS5d1dJ1mK1TmSOKYfFlD7SKqhrlKTE9Gs4MsWkPYmwELdGVd8jxrg7ZcNXl2WzrYg6CrN-_2vCMpgqBEg4z29X4iTYic3LIWUoNB9mUw1lTXeC5fPKeHPgj7pizK-NprrXyc6fhlFXc2/s1486/image_2025-01-25_15-46-07.png
រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្យល់ពុល និងសំណូមពរឱ្យស្ថានទូតបរទេសនានាឈប់ផ្សព្វផ្សាយព័ត៌មានខ្យល់ពុលនៅចិន ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងកាលពីឆ្នាំ២០១៤ ថា ទីក្រុងប៉េកាំងមានខ្យល់ពុលខ្លាំង ហើយរដ្ឋាភិបាលចិនក៏ចាត់វិធានការនៅតំបន់មានខ្យល់ពុលខ្លាំងមុនគេ ដូចជា ៖ ទីក្រុងប៉េកាំង, ធៀនជីង, ហឺប៉ី និងមាត់ទន្លេជូជៀង ដោយហាមឃាត់ការសាងសង់រោងចក្រថ្មី ឬបិទរោងចក្រចាស់ៗគ្មានស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTT0p-25iCiUllN-uShvnBeiIFxCkUnYPkjRKRfUCXVZZiIdFq5JQXLZM5Obn3hwPTCdUK0iDmF8Lcbg2RfuuYtKnRFTGepzylNwzPzGN3ex5gKPxY-ptegl095QSTX6dnVNRPcDJH5ljNNAWG5qPj9w6kFaI-jMjqrf29Nn8nWXCQs5iBYKFQyb0yUe9M/s2048/image_2025-01-25_15-46-08.png

ក្រៅពីនេះ នៅទីក្រុងធំៗ ដូចជា ៖ សៀងហៃ, ស៊ិនជិន និងក្វាងចូវ រដ្ឋាភិបាលចិនបានគ្រប់គ្រងចំនួនរថយន្តបើកបរតាមផ្លូវ និងចាប់ផ្តើមយករថយន្តក្រុងអគ្គិសនីមកប្រើប្រាស់ក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ព្រមទាំងចេញច្បាប់លើកកម្ពស់រថយន្តអគ្គិសនី ។ បន្ទាប់មក ចិនក៏កាត់បន្ថយការផលិតដែក និងលោហៈ ក៏ដូចជាបិទអណ្តូងរ៉ែជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfB1QimOfSk4B43Pt5ak6qFMatm07F5cNsWqzv0AM9x8S8PaQXSco52c-N4O1WYgMHALzKyJBgU27CkbzKlSyM8oQx_cQv3hLLguN5Mhtl-pYCeZT4BJVpeJqoRUEAbi72wp7_JI_oHicW8tts0tqMxglb1PpERVq_uPF2gWTiJ6q1BUmtWOpLJvANsG8/s1440/image_2025-01-25_15-46-09.png
វិធានការសំខាន់មួយទៀតដើម្បីកម្ចាត់ខ្យល់ពុល គឺការអនុវត្តគម្រោងដាំកូនឈើ និងការពារព្រៃឈើ «Great Green Wall» ដោយចិនដាំកូនឈើរហូតដល់ ៣ម៉ឺន ៥ពាន់លានដើម នៅខេត្តចំនួន១២ និងចំណាយប្រាក់អស់១សែនលានដុល្លារអាមេរិក ។ វិធានការកម្ចាត់ខ្យល់ពុល កាលពីខែកញ្ញា ឆ្នាំ២០១៣ បានក្លាយជាវិធានការលើកកម្ពស់បរិស្ថានមានប្រសិទ្ធភាពបំផុតរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRclC9QPGvq6BPkyCw43n1NXIe5BCS8sq8sXwIduQYANfCnIwrAtLG8P69nb8lgkTkqAocsSOKZe6iR6ywt8rwpw5-y42X76OPD2W-uyL6iwQ_nn8Vuxr-za5i8rWgRzwZHRBnz_Sm6pJvDrhMwgxIBdi984ONYX0r7xBUa23hIpVovSSZk3rGEpv2IDZy/s1008/image_2025-01-25_15-46-10%20(2).png

នៅឆ្នាំ២០១៧ ខ្យល់ពុលនៅទីក្រុងប៉េកាំង បានធ្លាក់ចុះ៣៣% រីឯខ្យល់ពុលនៅមាត់ទន្លេជូជៀង ធ្លាក់ចុះ១៥% បើធៀបនឹងឆ្នាំ២០១៣ ។ នៅឆ្នាំ២០១៨ ចិនក៏អនុវត្តវិធានការបន្ទាប់ គឺកម្ចាត់ខ្យល់ពុលនៅទូទាំងប្រទេស ដោយកំណត់គោលដៅកាត់បន្ថយខ្យល់ពុលរហូតដល់១៨% នៅគ្រប់ខេត្តទាំងអស់ ព្រមទាំងកម្ចាត់ឧស្ម័នពុលផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNELBU1hIYwuXaKPWUVUiWidmh-suqtK36hq0_hhOWaC56BADZ00G_lg8yMfm951iHkOz8EhipK_rUnWe5ep4hNVX_NddSx_o4evdW7HjzlzyFXl2qFwm8f-6aGxj0MnlIaChqUsZvxmAyvGv_xzs4x3UNPwKFTCwNgmVaOtY2x_TJGxfrou2ibQHwZ7nw/s1024/image_2025-01-25_15-46-10.png

នៅដើមឆ្នាំ២០២០ ទីក្រុងធំៗរបស់ចិនមានអាកាសធាតុល្អជាងមុនច្រើន ដែលមូលហេតុមួយផ្នែក គឺដោយជំងឺកូវីដឆ្លងរាតត្បាតធ្វើឱ្យការដំណើរការរោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ចបិទទ្វារ ។ ក្រោយផុតរដូវកាលកូវីដ បរិមាណខ្យល់ពុលបានកើនឡើងវិញតាមការរំពឹងទុក ប៉ុន្តែមានបរិមាណតិច បើធៀបនឹងឆ្នាំមុនៗ ។ ការស្រាវជ្រាវបញ្ជាក់ថា ការព្យាយាមកម្ចាត់ខ្យល់ពុលរបស់ចិនបានធ្វើឱ្យពលរដ្ឋមានសុខភាពល្អ និងអាយុវែងជាងមុន ជាមធ្យមស្មើជាង២ឆ្នាំ ៕

ឃុនឆាងឃុនផែន ចេតីយបុរាណ លើទឹកដីនៃខេត្តកោះកុង!

0

រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ចេតិយឃុនឆាងឃុនផែន ដែលមានទីតំាងស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែជាង៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលភ្ជាប់ដៃសមុទ្រពីខាងកើត មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Iaazdp6OmfeJanpKiK3EnYd1hyphenhyphenBuoOqLUXScbapoaWewjXNT2GD26fWy68izqglSUoBUB_QTDYeKNCzcvi7qDOSTcTNdXfDFMmdhGbnDLy6Zw2FZGTS9LPw4F16JmovgTpn9jUPTbogObdUsXc32qACVg1Lwuh59mQndq5aIz_Z3e4sU_89Sp-lmS2jn/s970/image_2025-01-25_15-39-00%20(2).png

ចេតិយនេះ មានកម្ពស់ជាង៤ម៉ែត្រ ស្ថិតលើផែថ្មប៉ប្រះទឹក មិនត្រឹមតែជាបូជនីយដ្ឋាននៃអ្នកក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរនៅតាមបណ្តាខេត្តផ្សេងៗ ចង់ដឹង និងចង់ស្គាល់ ជាពិសេសទៅបន់ស្រន់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។ នៅទីនោះ គឺរំលេចដោយទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាល អមជាមួយនឹងផ្ទៃទឹក និងមានស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ សម្រាប់ចម្លងភ្ញៀវទេសចរ ទៅទស្សនាចេតិយបុរាណនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlLdQORWSeGhWeRQQ5DEEcEXz4G1UrOS6_I_NluoeUVZWVH8WFHjSeSUA_GWyrXtk2H_sVppSkzKO2saTIh0aglqTl7RuOTog2ixkxrVSabQASbFD5Zs_ZFBk1_xvBcqXRhULWP9ad5eIvHHO9F2l1RNIcA3fD03TD-mCIH2tQy7etocdHDl3qM0JAYff/s1024/image_2025-01-25_15-39-00.png

ប្រជាជនខ្មែរមានជំនឿថា ចេតីយឃុនឆាង ឃុនផែន គឺជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធបំផុត និងតែងសម្រេចតាមបំណងប្រាថ្នា រាល់ពេលមកបន់ស្រន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpHinqh76H5x1DNd8HtL4ldLAG0gSpNo0u3xe53CQei0TeOzbedbXCQEJMVbJV6iD2uD-lqKMQ5fLqxRGclVMH3pZpUncUAP-MX_V6fVHF23rUXQFNmoUdxtbLjCMlN5GXyp-fhN7u4WlprYjmVbQ-MUFn6RapkHvObZb2zz70EbAgKbKND9H2e153RqR/s1600/image_2025-01-25_15-39-01.png

សូមបញ្ជាក់ថា ចេតិយឃុនឆាងឃុនផែន មានប្រវត្តិជាប់ទាក់ទិននឹងរឿងព្រេងមួយដែលតំណាលពីស្នេហារបស់កំលោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្មោះភឹម ហើយស្នេហាត្រីកោណមួយនេះ បានធ្វើឱ្យនារីឈ្មោះភឹមបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសពនាងភឹមនៅត្រើយខាងលិច ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាង ដោតនៅត្រើយខាងកើត ដើម្បីឱ្យនាងឆាប់បានចាប់ ជាតិជាថ្មី ។ ក្រោយមកនៅទីនោះ ក៏បានជាប់ឈ្មោះថាភូមិដងទង់ ចំណែកត្រើយខាងលិចកន្លែងដែលបញ្ចុះសពនាងភឹម ត្រូវបានជាប់ឈ្មោះថា ជាភូមិចេតិយរហូតដល់សព្វថ្ងៃនេះ ៕

ផ្ទុះ.ការចាប់អារម្មណ៍ ក្រោយឃើញវីដេអូ Chen Ra Dee ចេញ Review តំាងពីនៅក្មេងតូច!

0

ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ កំពូលអ្នក Review ជំនាន់ថ្មី Chen Ra Dee ដែលកំពុងតែផ្ទុះ.នូវការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxjz7qz6wCGWgIjkY8H2tQd_nwd6zgj1pri-UsqxERWk43K38nyV8pvz7tVT24t3wiBapD7VgF5Lrrivh26SVTijtCl9uxukDmFRFWbGCvP02g38m4I7o0POhpIaqbuVlsIJl3vEkSvZhnPt9rsbnWF3Hi2GSz1NKjZc5tLrHWm9OhRdKZhlZVsP4CQ-Hl/s1440/IMG_1709.JPG
ប្អូនប្រុស ឈាន ឌី ដែលមានឈ្មោះនៅលើបណ្តាញសង្គម Tik Tok និងហ្វេសបុកថា Chen Ra Dee នាពេលកន្លងមកគឺតែងដាក់បង្ហោះវីដេអូជាច្រើនប្រម៉ូតអំពីផលិតផលជាច្រើនយ៉ាងសម្បូរបែប។ ក្នុងនាមជា Reviewer មួយរូប ដែលទទួលបាននូវភាពលេចធ្លោ ព្រោះតែស្តាយ៍នៃការ Review ថ្មីប្លែកពីអ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhog3AVHwCJUANlPqakUBhbh2RXboTl2FBqhihkxGDx8qX-_F5jsJcVQvK-q6J8Jg4Z5SHlpoqTdUOhWFeZVc8MkOTzfyPbkXrvINLNw1UCpcyK75xj8T0_MVhkv7_RfbboPURNvM3GaKcT50821dQe3XIPo0chVbGwesZkJSOHt0smXYfafMWJgxOlqn6b/s2048/IMG_1710.JPG

ការ Review របស់ប្អូនប្រុស ហាក់បីគ្រាន់តែជាការនិយាយបែបធម្មតាៗប៉ុណ្ណោះ តែក៏ពោរពេញដោយសំណើច កំប្លែងស្ងួន និងទឹកដមសំឡេងរដឹនៗតិចៗ គួរឲ្យចង់ស្តាប់និងតាមដានទស្សនា។ អ្នកលេងបណ្តាញសង្គមតែងលើកសរសើរថា នេះហើយទើបសមជាកំពូលអ្នក Review ពិតៗ ដែលហ៊ានបញ្ចេញមតិយោបល់ទៅផលិតផល មិនឆ្ងាញ់ថាមិនឆ្ងាញ់ ប្រៃថាប្រៃ មិនល្អថាមិនល្អជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw-GwuZ-DC2OFP4dMKXe_CLjCuru2MzPUbqyQLBTJGHIkXpWkb3x5MgwSf4L8UvOifnE-UF9e12LWE3uOm2usCpsJ_RlrgFD9MQwrgls1uAOj9xDT4xvNNbwyyUpR5IsbNomd0svK_RstmGovkYeGAhEwujj7FoEMPlOVX2bdOtG7c1AHc0k6R327ZvLU/s716/IMG_1711.JPG
យ៉ាងណា ថ្មីៗនេះ ក៏មានការចែករំលែកវីដេអូរបស់ Chen Ra Dee កាលពីនៅកុមារភាព អំឡុងរូបគេរៀនថ្នាក់ទី៧ ជាមួយនឹងមិត្តភក្តិខ្លួនមួយក្រុម ខណៈក៏ទទួលបានមតិកោតសរសើរកាន់តែខ្លំាងឡើង អំពីកិច្ចខិតខំប្រឹងប្រែងពិតជាមិនឥតប្រយោជន៍មែន ដែលវានឹងហុចផលនៅថ្ងៃណាមួយជាក់ជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoCs7OKGeB-77nbVwz0f7Y0sNjgAEUvYDNUKy8asuL8pUhlxtoJH4S24bOEzTQfmA5_3TfizX-1nCTyXL6nMqOaO5MV0A9IpfjB_m4_9TIhiWUHjb2uYoLzMTkuLSsMMDZNjw8kKM3bTuKzdUE6BwllN3Ox4I7D7dkcHqEUUm3tqZjcZlLfZ2uJJTVtlw/s2532/IMG_1706.PNG
សូមជម្រាបថា បច្ចុប្បន្ន ប្អូនប្រុសកំពុងរៀននៅកម្រិតវិទ្យាល័យហើយ ខណៈក្នុងនាមជាសិស្សានុសិស្សផង និងជាអ្នកប្រម៉ូតផងស្របតាមសម័យឌីជីថល ឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏មានគុណភាពរបស់សង្គមជាតិ៕

«សំបកណែម»មុខរបរពីបរមបុរាណ របស់អ្នកភូមិមួយក្នុងខេត្តបាត់ដំបង!

0

ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់យ៉ាងច្បាស់ហើយសំបកណែមបន្ទះស្តើងៗ ធ្វើចេញពីអង្ករ ត្រូវបានចាត់ទុកថាជាមុខរបរប្រពៃណីនិងផលិតផលក្នុងស្រុកដ៏ទាក់ទាញ របស់អ្នកភូមិមួយ រស់នៅក្នុងខេត្តបាត់ដំបង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRrIr6AARTaI90wdxd_qtR12uMqBUq4v-XLxMaGbCYATy-hrTBdZKPnuu6qGdELg-8q_GxengU1RFuiNyxtv6pEwaIbqzMYaY7wIySTAxMzXIdfzUWmDgX5DwI6jMRPvHnD01ZQqhIJvQyAIy3Efg9rMl8n-cSENOd957cym0rvOXlPhn0O5mbOYwJj4C/s960/474937986_1208231017539297_3520749722774537938_n.jpg
ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាទីតំាងដែលប្រជាពលរដ្ឋខ្មែររស់នៅទីនោះ បាននឹងកំពុងប្រកបរបរផលិតសំបកណែម ដែលជាទំនៀមទម្លាប់ប្រពៃណីតំាងពីបុរាណកាលមកម្លេះ។ ក្រៅតែពីជាទំនៀមទម្លាប់ប្រពៃណីហើយ សំបកណែម ថែមទាំងជាផលិតផលទេសចរណ៍ក្នុងស្រុកមួយដ៏ទាក់ទាញទៀតផង។ នៅតាមដងផ្លូវធ្វើដំណើរនៅឯភូមិមួយនេះ អ្នកទាំងអស់គ្នានឹងប្រទះឃើញ ផ្ទះប្រជាពលរដ្ឋ ហាលសុទ្ធតែសំបកណែម ព្រោងព្រាត ខណៈក៏អាចចូលទៅទស្សនាឈ្វេងយល់ពីរបៀបនៃការធ្វើផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhugyCo6bGig2RZ8hiBVEV4zbTYK3e7fQKRhDWywmRXlsvIjqZmpyJJjEb24y-KtB2r7BlVjMj-n-i8pw6IpieHvuOb0NyGtqh-pVmpUY9q6cR3OerL39UPd1_BcA7-rnDMzevVF-kXlnr6RArIPRRlzHzTz_pVlj82l3zlwOLA3jYJx09MvUSGyIdgomAR/s696/image_2025-01-25_15-22-34%20(3).png

នៅក្នុងតំបន់អាស៊ីយើងនេះ គេតែងប្រើប្រាស់សំបកណែម ទៅច្នៃធ្វើជាអាហារជាច្រើនមុខយ៉ាង តួយ៉ាងដូចជាកម្ពុជាយើង ណែមបំពងនិងណែមស្រស់ៗ ដែលអ្នកខ្លះហៅថា គួងនិងសារយ៉ យកទៅជ្រលក់ជាមួយទឹកត្រីបុកយ៉ាងឆ្ងាញ់ពិសារ។ ខណៈដែល បាញ់ត្រាំង ក៏គេធ្វើពីសំបកណែមនេះដែរ ដោយកាត់តូចៗ លាយជាមួយនឹងគ្រឿងទេស ជាអាហារសំរន់ដ៏ពេញនិយមក្នុងចំណោមយុវវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYK4MiRlDAx8IkFvOdoSQIucBjswxMiE8PQujlZKKkw0HNmc_Is4s7OZ6UC94AyHeyhrGVEs2_nQvEBm60sbYC7Y4jkl8T8CgRJe-Nz3I31YdGWIwluNY_6uqnZ586-KyiEHWccq3lTJ75kddmgGZEI42D9AqJjAFDRsEwneDmCMY4qiMXC6o6J9cODV50/s768/image_2025-01-25_15-22-34%20(2).png
សូមជម្រាបថា សំបកណែម គឺផលិតចេញពីម្សៅអង្ករសុទ្ធសាធ។ ដំបូងគេយកម្សៅអង្ករត្រាំទឹកមួយយប់ រួចចំហុយដោយចំហាយទឹកហើយ យកម្សៅអង្ករទៅវាច លើក្រណាត់ដែលចងគ្របពីលើមាត់ឆ្នាំង។ បន្ទាប់មកគេយកសន្លឹកសំបកណែម ដែលវាចរួចនោះទៅសំដិលហាល លើបន្ទះពិនដែលបិតពីខ្នងឫស្សី មានក្រឡាប្រហែល២សង់ទីម៉ែត្រ ហាលក្រោមពន្លឺព្រះអាទិត្យរហូតដល់ស្ងួត៕

Kim Soo-hyun ជម្រះពាក្យចចាមអារ៉ាមសេ្នហាជាមួយនឹង Kim Ji-won

0

Kim Soo-hyun តារាសម្តែងស៊ីថ្លៃបំផុតនៅប្រទេសកូរ៉េខាងត្បូងបានចេញមុខជម្រះចំពោះចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ Kim Ji-won ដែលជាតួឯកស្រីក្នុងរឿង «Queen of Tears»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTRI4t6QWo2XMgIkCQWiJZaqB5bs1eQatBK-UXKrE2AHFXBMQT-IIoaM8_y5yxQLzNcpfIRhT5uABqe4RmvAPkU-L8lnSnUVDi1EdjhRcvPT0M-htXBYrZv6FzY6KXQw6lrJ0-BpNUhftjjy3A56xJOThmtxwlhdf4m7W33SEowd8oW9nIAlqMXydrP7XD/s1440/image_2025-01-25_14-34-15.png
នៅថ្ងៃទី២៤ អ្នកគាំទ្រម្នាក់របស់លោកបានសរសេរថា « សូមរៀបការជាមួយ Ji Won ឱ្យបានឆាប់ ហើយបង្ហោះរូបស្នេហ៍តាមអ៊ីនធឺណិតធ្វើឱ្យទំនាក់ទំនងរបស់អ្នកជាសាធារណៈ ហើយបង្ហាញយើងឱ្យកាន់តែច្រើនថាអ្នកនៅជាមួយគ្នា។ សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថាអ្នកមានទំនាក់ទំនងហើយស្រឡាញ់គ្នាខ្លាំងណាស់។ ប្រញាប់ចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយធ្វើឱ្យ Ji Won ជារបស់អ្នក។ សូមរៀបការ។ ភរិយារបស់ Kim Soo Hyun គឺ Kim Ji Won និងស្វាមី Kim Ji Won គឺ Kim Soo Hyun »។ ជាការឆ្លើយតប Kim Soo-hyun បានឆ្លើយតបថា «ឥឡូវនេះ ខ្ញុំសង្ឃឹមថាអ្នកនឹងមើលរឿងភាគជារឿងភាគ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNNHvGgBYTFGphEzRRBZ2wiHsakqXDkIbSpd28QUqHnUTr6KQdHOP7gLSVFUMW0yzPxAiRoJtkqTUicD9slKakVuhuQ5JSsEBIuLomvxRoXf7n6A_tDfB9cMfM7ujqHijSx0pymers6GtE3Rjw-nQeR-ZhCSrv-wlxFxSmx4q0T5ro_eSxQMfbZa-lK_Pr/s1060/image_2025-01-25_14-34-16.png

Kim Soo-hyun និង Kim Ji-won ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការដើរតួជា Baek Hyun-woo និង Hong Hae-in នៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Queen of Tears» ដែលបានបញ្ចប់ការចាក់បញ្ចាំងកាលពីចុងខែមេសា ឆ្នាំ២០២៤។ «Queen of Tears» បានផ្តួលរឿង «Crash Landing on You» ដើម្បីបំបែកកំណត់ត្រាសម្រាប់ការវាយតម្លៃខ្ពស់បំផុតនៃរឿងភាគរបស់ tvN ដែលមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj18Q-Z5rihNdbIGCtuiDoXiOGQHUiHXePtft9L6YZY4JmxMHYtIazvWppDcitWcF51aMCYzujIFcatalip74wn72kPFdNinISiXDSC5vLkn5Y_rD8xiWhIwLmW1eTMQvXRMBs8mmARiMpeYvbvKKe7fUoURl82zLtvSK7clrTyBbG4QLxM72ybSRp4AY7c/s1248/image_2025-01-25_14-34-14.png

ចាប់តាំងពីពេលនោះមក អ្នកទាំងពីរមានពាក្យចចាមអារ៉ាមថានឹងណាត់ជួបគ្នានៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤។ Kim Soo-hyun បានបង្ហោះរូបថតចំនួន៤នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនហើយបានលុបរូបថតចំនួន ៣សន្លឹកជាប្រញាប់។ រូបថតនោះគឺជាពេលវេលាដែល Kim Soo-hyun ជួបជាមួយអ្នកគាំទ្រនៅអាស៊ីរបស់លោក។ អ្នកប្រើប្រាស់អ៊ិនធឺណិតមួយចំនួនបាននិយាយថារូបរបស់ Kim Soo-hyun ដែលត្រូវបានលុបយ៉ាងលឿននោះគឺស្រដៀងនឹងរូបថតរបស់ Kim Ji-won ដែលបង្ហោះនៅលើបណ្តាញសង្គមរហូតអ្នកគាំទ្រហៅវាថាជា«រូបថតគូស្នេហ៍»។ នៅពេលនោះ ភ្នាក់ងាររបស់ Kim Soo-hyun និង Kim Ji-won មិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ទាក់ទងនឹងពាក្យចចាមអារ៉ាមនេះឡើយជាហេតុធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ៕

J-Hope Rosé និងសមាជិកក្រុម BIGBANG ធ្វើឱ្យរំជួលពេញប្រព័ន្ធផ្សព្វផ្សាយ

0

ថ្មីៗនេះ(២៣ មករា) J-Hope សមាជិក BTS ត្រូវបានស្ត្រីទីមួយរបស់ប្រទេសបារាំងអញ្ជើញចូលរួមសម្តែងនៅឯកម្មវិធីសប្បុរសធម៌។ J-Hope បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងតារា K-Pop ផ្សេងទៀតរួមទាំង Rosé សមាជិក BLACKPINK និង G-Dragon និង Taeyang នៃសមាជិករបស់ BIGBANG ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFIbBf83aXx-dKMJiQzqUOXA3npX5dEGomxGHtjKk7uqeSARAH_XK9jCcYObfzztTNppEwmGT5ucIJVDeZsl_55l1ljgJVoIxBAFSQjgGjiCMDstRGZVcd72fjs-UhZTTpKw2ZzZozoqvvA3g_gZsENqG-vqOhdQZ7RIBXVmQ5BQhURfCnDFGthRsPNzn/s1604/image_2025-01-24_16-32-57.png

J-Hope បានបើកឆាកក្នុងកម្មវិធីជាមួយនឹងបទចម្រៀងបីបទ «On the Street» «MORE» និង «MIC Drop»។ ការសម្តែងរបស់តារា K -Pop គឺធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងជាពិសេសទំនាក់ទំនងរបស់ពួកគេដែលបានចូលរួមបែបនេះជាលើកដំបូង។អ្នកគាំទ្រសប្បាយចិត្តជាពិសេសពេលឃើញ J-Hope បានភ្ជាប់ទំនាក់ទំនងជាមួយនឹង G-Dragon និង Taeyang ធ្វើឱ្យអ្នកគាំទ្រសឹងតែមិនចង់ជឿនឹងភ្នែកថារូបភាពនេះកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpEBkyICwbBwwvAk2gC2wTguhOoj4W5ShR8Q3lbRa1yXvJdeL4ljWLxC7k-K85uPSB78mKhll0zwu0pwUJ5oEocve_ETcWS2lnnPWgvE6XfOuV5mqMM4mQIqYEyWf5BpBVf1HaCNP9P4P-IxjDHuJdpmldF54ZjroTCqpjT5kEaurEAoJ6H2efhbVBeGE/s2048/image_2025-01-24_16-32-53.png
វីដេអូខ្លីៗនៃការសម្តែងរបស់ពួកគេធ្វើឱ្យល្បីកក្រើកពេញបណ្តាញផ្សព្វផ្សាយសង្គមជាមួយនឹងការច្រៀងនិងរាំផ្ទាល់របស់ពួកគេផងដែរនិងវត្តមាននៅលើឆាករួមគ្នាជាមួយនឹងសិល្បករអន្តរជាតិផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQAi-fneMQcrdTlzmBM56X3aOud1RvZ6uMUV80b0KrBPoh7-A6SE6ilrVFTAqf9G2zPHDvgWWvnDAHOvvjDiPkMjanvblxHKlM426xABDDWO7FpY_8A3EBjUbzoiWr-m0H_E3CJh7P_93V5KzjmUNHsB4z3hJMcUdi7zlm4GmcWs7UdfSZJpIBXt5hnZH/s1800/image_2025-01-24_16-32-49.png
ចំណែកឯ Rosé សមាជិកក្រុម BLACKPINK បានសម្តែងបទចម្រៀងពីអាល់ប៊ុមដំបូងរបស់នាងមានដូចជា Stay A Little Longer , Toxic till the end រួមទាំងបទល្បីរបស់នាងជាមួយនឹង Bruno Mars គឺ APT ។ ចំណែកឯ G-Dragon និង Taeyang បានឡើងឆាកសម្តែងទាំងទោលនិងជាមួយគ្នាផងដែរដែលធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលពេញដោយអារម្មណ៍សប្បាយចិត្តជាមួយនឹងបទប្រចាំត្រកូល «Good Boy»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-BQ3QTz-bjdy3P-p9X9hb3NeJ5s-zEBNZb0fi3cTOiRyn37OP-ClR1hw_WqwnZ-BVQBgEweII03y3-cmvoEuKKGkFr2TmdY0NCmT2OkkvPyVirSmYkdKRQv7NsqHoNEAc5fJdd6O7qsYQp_nQHp9-T-zrwf9szJ4DF0DE56i7hlPgaDeUbTyZdxU1RzQv/s2048/image_2025-01-24_16-32-48.png

សកម្មភាពដែលអ្នកគាំទ្រចាប់អារម្មណ៍លើសពីការសម្តែងនោះគឺជាសកម្មភាព J Hope ឈរជិតជាមួយនឹង Rosé ខណៈ Rosé រត់សម្តៅទៅរករៀមច្បង G-Dragon និង Taeyang៕

អ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តដល់ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ

0

មិនដឹងថាកំពុងប្រឈមនឹងវិបតិ្តអ្វីពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយធ្វើឱ្យអ្នកស្គាល់លោកនិងអ្នកគាំទ្រជាច្រើនចូលទៅផ្តល់កម្លាំងចិត្តខណៈមានការលើកឡើងទៀតថាមនុស្សល្អដូចជាលោក ជា វណ្ណារិទ្ធ ទេវតាមិនបិទផ្លូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNe44i-pO0ydn18b2o1t2LBYNKohG2Kpan-lYyUTgKpvrNsro9xBgf86uklAzf955T7JNf-nrJ4B7dZmubbayB-n36studbBeDjq2NeW-SIUiyfx4ZCbjmbemFKiFnDvNTbXrXAc5X3TRaSgfUsNeT3RQWF2WUwpzTh9TKgS_IlG5d9tXEiVrQhswi1-S/s2048/image_2025-01-25_09-09-38.png

នៅយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២៥ លោក ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយថា «ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនៅតែប្រឹងដើម្បីស្នាមញញឹមគ្រួសារខ្ញុំ អរគុណមនុស្សល្អៗដែលជួយខ្ញុំសូមទោសដែលពេលនេះមិនទាន់អាចដោះស្រាយជូនបាន ខ្ញុំសូមទោស មិនយូរមិនឆាប់ខ្ញុំមិនឱ្យអស់សង្ឃឹមលើខ្ញុំទេដោយក្តីគោរព អស់ពីចិត្ត!»។ មិនដឹងច្បាស់ថាពិធីកររូបនេះកំពុងប្រឈមនឹងវិបត្តិអ្វី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រនិងបណ្តាអ្នកស្គាល់លោកបានចូលទៅផ្តល់កម្លាំងចិត្តយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjWvNzyR86tu7pNhhsfrdQlG2_0kVPHiEt9U75WSvgYoD3PXk9Rg4t4bnXO9DJgDgfWhMgfbZHVEeZKuDD_P0469guQnn9Q-3GLaPB6TFz9LvaVh1BwfjuLsIm8LhqVhtvt5_bbgg1aeKLClMdq6gVoNjCz5CcSmGKTLo8EFiOTTVrk9PR0mVIKbT3wtf/s1800/image_2025-01-25_09-09-53.png

អ្នកនាង ស្រីអូន បានសរសេរថា«ប្រឹងទាំងអស់គ្នាបង» ឧកញ៉ា យឹម តាស្រង់ ពោលថា «មនុស្សល្អតស៊ូដូចប្អូននឹងឆ្លងផុតរឿងដែលកំពុងលំបាក»។ ភរិយារបស់លោកផ្ទាល់បានចូលខម្មិនដែរថា «ប៉ាៗ ដូចច្រើនStatus» ស្របពេលលោក ជា វណ្ណារិទ្ធ បានតបភរិយាវិញថា «ច្រើនរឿង សង្ឃឹមបងអាចផ្តល់ស្នាមញញឹមល្អជូនអូនម្តងទៀតថ្ងៃណាមួយ»។ ជាមួយគ្នានេះអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងដល់លោកឱ្យតស៊ូទៅមុខទៀតព្រោះលោកគឺជាស្វាមី និងជាឪពុកដ៏ល្អ ជាបង្គោលធំនៅក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAt-8fVX8W4jrxKnx_uBOjFiob53YDwaJVYi4T6MvVrJjjiIRjLjjUsRHeqo5QYiY9SO715fIUDB1oPMB3V0qUKQuMflAmd_WQBPjbAcX45XKfAj7IWbsLmIZPGNPxSnnMuCdnQwypqjZHdtZIRvNGmI3gB05JXDPmC1OAW4RkWhwLXT9fBkAOLI1SDBSj/s2048/image_2025-01-25_09-09-55.png

ពិធីកររូបនេះក៏បានបង្ហោះសំណេរផ្សេងទៀតថា «ខ្ញុំដឹងនូវអ្វីដែលខ្ញុំធ្វើ
ហើយអ្វីជាទំនួលខុសត្រូវសូមទោសដែលមិនទាន់អាចផ្តល់ស្នាមញញឹមពេញលេញដល់គ្រួសារតូចមួយនេះបាន មានតែព្យាយាមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23yFlWDcc7eUvHM046lmxzl3gokSz9glTdJIKKeacX479_dno4jRJW69Zhv6mIyfOCNogf21qTZKp8VH85sjqzCQ5l3z9xrsdhs9XHQkUBY1ejFTKdCx9ds9qWAOs1-5-EpibzLyZEd8aABUZ2MPqFEclR_oGFb9jXeACb-e4VwZMwDiHEExDjrBYO6NI/s960/image_2025-01-25_09-09-57.png

កន្លងមកនេះទស្សនិកជនបានសង្កេតឃើញថា ពិធីករ ជា វណ្ណារិទ្ធ បានខិតខំយ៉ាងខ្លាំងនៅក្នុងគ្រួសារទោះបីជាមមាញឹកទៅលើការងារសិល្បៈជាពិធីករតាមពិធីមង្គលការនិងកម្មវិធីកម្សាន្តទៀតលោកនៅតែជួយលក់ដូរភរិយាជួយដឹកអីវ៉ាន់ និងធ្វើការផ្សេងទៀតដល់កណ្តាលអាធ្រាត្រដែលធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់ពិធីករដ៏ល្បីឈ្មោះរូបនេះ៕

ប្លែកៗ ត្រីក៏ចេះឯកោដែរ កុំចេះឯកោអីតែមនុស្សយើងណឹង! ត្រីយក្សជាច្រើនក្បាលនៅជប៉ុនលែងចង់ស៊ីចំណីព្រោះតែគ្មានមនុស្សទៅមើលពួកវា

0

ប្រទេសជប៉ុន ៖ អាងត្រី Aquarium នៅប្រទេសជប៉ុន បានចែករំលែករឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍ក្នុងបណ្តាញសង្គម គឺអាងត្រីបានផ្អាកការចូលទស្សនាត្រីជាបណ្តោះអាសន្នដោយសារត្រូវជួសជុលកែលម្អ ហើយបុគ្គលិកសង្កេតឃើញថា ត្រីយក្សជាច្រើនក្បាលធ្វើខ្លួនប្លែកៗ អត់ព្រមស៊ីចំណី ។ ពីដំបូង បុគ្គលិកគិតថា ត្រីទាំងនេះមានជំងឺ ប៉ុន្តែការពិត ពួកវាពុំបានឈឺទេ ពួកវាឯកោព្រោះគ្មានមនុស្សទៅមើល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ47xrlbbpLwoc5c9-VAT4056UcTY117LuufB94lpKwmeHOSNunt9YeOvFaldIx0bfMCB4GYNT9Zi40qCjHaoeZ8066c6vaPVWgCNdgBmIz909MtOCXYKsgDpc_-2rzsa25xssdf6mzjuhnnM_H9QsabBqsBjg4Ll13VpzkEiyvXkRRGRm1twOkolIqNko/s768/image_2025-01-25_13-25-38%20(2).png
នេះពុំមែនជាការកំប្លែងទេ ប៉ុន្តែករណីនេះបានកើតឡើងពិតប្រាកដនៅប្រទេសជប៉ុន នៅពេលបុគ្គលិកអាងត្រី Aquarium សង្កេតឃើញត្រីយក្ស (Sunfish) ជាច្រើនក្បាលមានសភាពក្រៀមក្រំ និងឯកោ ។ បុគ្គលិកក៏ពុំដឹងថា តើគួរធ្វើដូចម្តេចដើម្បីឱ្យត្រីទាំងអស់រីករាយឡើងវិញ?

អាងត្រី Aquarium នេះឈ្មោះ «Kaikyokan» ស្ថិតនៅទីក្រុង Shimonoseki ភាគខាងត្បូងប្រទេសជប៉ុន ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អាងត្រីបានបិទការចូលទស្សនាដើម្បីជួសជុលកែលម្អ ស្រាប់តែត្រីទាំងនេះក្រៀមក្រំ ដោយសារគ្មានមនុស្សចូលមើល ។ ពួកវាថែមទាំងឈប់ស៊ីចំណី ហើយចាប់ផ្តើមយកខ្លួនទៅត្រដុសជាមួយផ្ទាំងកញ្ចក់ចុះឡើង ទើបបុគ្គលិកគិតថា ពួកវាមានបញ្ហាពិបាករំលាយអាហារ ឬឆ្លងជំងឺ ។ ប៉ុន្តែការពិត ពុំមែនដូចការគិតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZZJhFgdQgY6zyubND8HGBhPv5w6MDKw5OmpZ2mmlNpZx8k-EOtEXKACnMKLnHk8KDPfeI3JtI2Gyy-qu_Y19_UYqYhimroqVmGenXiQBu06JvLw7L9GGfZuHz5qjS-hwHNvnQAB4qaw1mY_NiK4cF1RahCO91D5qIS6U7rKq-PDW1MmxzRBtLolgrJL5Y/s1440/image_2025-01-25_13-25-38.png

បុគ្គលិកអាងត្រី បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ពីដំបូង យើងពុំដឹងថា ពួកវាកើតអ្វីទេ ហើយនៅសុខៗ បុគ្គលិកម្នាក់និយាយថា ត្រីឯកោដោយសារអត់មានមនុស្សមកមើល ។ យើងគិតថា ពុំអាចទៅរួចទេ បន្ទាប់មក យើងសាកល្បងយករូបក្បាលមនុស្សមកបិទលើក្រដាស និងដាក់ឯកសណ្ឋានបុគ្គលិកនៅក្បែរផ្ទាំងកញ្ចក់ ដើម្បីឱ្យមើលទៅដូចមនុស្ស ។ ក្រោយធ្វើបែបនេះ ត្រីយក្សជាច្រើនក្បាលមានភាពស្រស់ថ្លាភ្លាម នាថ្ងៃបន្ទាប់» ។

មហាជនសួរថា តើខាងអាងត្រីដឹងដោយរបៀបណាថា ត្រីឯកោ? ខាងអាងត្រី និយាយថា តាមការសង្កេត គឺត្រី Sunfish តែងតែសម្លឹងទៅកាន់បរិវេណដែលមានរូបក្បាលមនុស្ស ហើយពួកវាក៏ហែលមកជិតទីនោះជាញឹកញាប់ ។ រីឯអាការៈឯកោ អត់ព្រមស៊ីចំណី ក៏លែងកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHPSsfTc5lH4pNUELrl-NHa_YtwjYAmiEFsWTTrd1j_Vulp2Yd_muzj6ZHdXvTd_eC3JZgMr8IbNFGa8u5xGWmMWNcKK_VuYwa2cjOZpR6qZRYJUZHLoTamd4TXwI8HiFvMF4uabB4eIINCI_xXBeNraL4ENcSMGQdm2VRnAhPOHbD-lyP5z_P7eXT7hoN/s1920/image_2025-01-25_13-25-37.png

គួរបញ្ជាក់ថា មានវិធីជាច្រើនដើម្បីធ្វើឱ្យត្រីធំៗរីករាយ ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតលើពិភពលោក អាងទឹកមួយកន្លែងនៅទីក្រុងតូក្យូ បានស្នើឱ្យអ្នកស្ម័គ្រចិត្តជជែកជាមួយត្រីក្នុងអាង ចំនួន៣០០ក្បាល ដែលពួកវាខ្មាស់អៀនពេលគ្មានមនុស្សមកមើល ៕