Home ព័ត៌មានអន្តរជាតិ ជាមួយ Trump ស្មោះតាមមិនទាន់ទេ! លោក Trump ប្រាប់ថាពុំចង់ដំឡើងពន្ធទំនិញនាំចូលពីប្រទេសចិន ដូចការឃោសនាបោះឆ្នោតឡើយ

ជាមួយ Trump ស្មោះតាមមិនទាន់ទេ! លោក Trump ប្រាប់ថាពុំចង់ដំឡើងពន្ធទំនិញនាំចូលពីប្រទេសចិន ដូចការឃោសនាបោះឆ្នោតឡើយ

109
0

សហរដ្ឋមេរិក ៖ កាលពីពេលរកសំឡេងឆ្នោតកន្លងមក លោក Donald Trump បានសន្យាជាមួយពលរដ្ឋជាច្រើនលើកថា លោកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ ពីព្រោះចិនជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិក ។ ប៉ុន្តែពេលក្លាយជាប្រធានាធិបតីអាមេរិក លោកបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍មួយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោកពុំចង់ដំឡើងពន្ធទំនិញចិនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3XDWMfSV-5T_SBwYbyiEfONyQc2lcpgtSRA2lwtSlqHdU1K2lxlyZL5IyvWoyN__PGg4mYqc6sVizaMPBkcEt1Eot291zOLtGXtwwfsb0GzxUUHPRzlYbVoCkmn3j42GGmeOZur5-UBu7GuElZx0KFrGMFHqtVkbemtKZXS6MqnKo2JCJGw9ce95_HJE/s800/image_2025-01-27_08-23-46.png
ពេលស្ថានីយទូរទស្សន៍ Fox News សួរថា តើលោកអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្មដែរឬទេ? លោក Trump ឆ្លើយថា ៖ «ខ្ញុំធ្វើបាន ពីព្រោះយើងមានអ្វីម្យ៉ាងដែលពួកគេត្រូវការ ។ យើងមានអំណាចលើសចិនយ៉ាងខ្លាំង គឺការដំឡើងពន្ធទំនិញដែលចិនពុំចង់បាន ប៉ុន្តែខ្ញុំពុំចង់ដំឡើងពន្ធទំនិញចិនទេ» ។ មហាជនចាត់ទុកថា ការលើកឡើងបែបនេះ គឺលោកបានផ្លាស់ប្តូរគំនិតខុសពីពេលរកសំឡេងឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi77fh3Wuuy82SoUG2bil1iD6k1MKcqHQppdRZblvRQ68nJW3z7Z8HNSGxdv-MPJb95zk2Hs1JPNxOw10Nc9r-_5yWHHQpw-mJjU0ZkKnJ3g8D1h4SGA3iYsLGIn2E-6htHMU-2Qu87bR-rNaIeRR1JuusWEZ378tqxbNjTypGzPmJi8zZ4cK_LQn7QK0GP/s1200/image_2025-01-27_08-23-46%20(2).png

លោក Trump បន្តថា លោកមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺដូចនឹងមិត្តភក្តិម្នាក់ កាលពីមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ លោកក៏បានប្រាប់ពីមូលហេតុដែលលោកត្រូវដំឡើងពន្ធទំនិញចិនថា ចិនបានទទួលប្រាក់យ៉ាងច្រើនពីអាមេរិក ហើយចិនយកប្រាក់នេះទៅជួយខាងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgkH0EkIS-2T5lrtjcytTv9UugMhH8JsxzhyphenhyphenX0RyBok37SbBe7iMbCTxliVddKFOi5Jf0s6P_BhV9ImACvmqyEIMpg3434IkFkjZPwRDDU5c3siF-BUYET1IjiDt85UjfjaW2keyHR-PUi1ku_JOHkseDZZI6jO3CguU4MVPkabWubBQUmAyxN0mAwaV6/s1200/image_2025-01-27_08-23-45.png

ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា កន្លងមក លោក Trump ថ្លែងថា អាមេរិកសម្រេចដំឡើងពន្ធទំនិញចិន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ខណៈពេលរកសំឡេងឆ្នោត លោកសន្យាថា នឹងដំឡើងពន្ធទំនិញចិន រហូតដល់៦០% ។ ការដំឡើងពន្ធទំនិញចិន ១០% ដោយសារថ្នាំញៀនហ្វេនតានីល (Fentanyl) ជាច្រើនត្រូវបានបញ្ជូនពីចិនមកអាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgutmBGZRQd3flcoknrtKko0uQ4UgwZBtUhi4Dp59yuckluLjCi8F0hyrntyl0w2lptDxL7cytvpCtB9pFcAHcd-Hj8VuiuZ5cFwpgvkQ4ikuwPm3dXuCjIdWzu9aQxD-RzxrzShFCU4OOD7Ru_g3R_S3eI8JSJHk7kQSsIT6swb2rsljFIzYh0F3OYyd-s/s2048/image_2025-01-27_08-23-46%20(3).png

មន្ត្រីចិនបានអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជម្លោះជាមួយចិន តាមរយៈការចរចាពិភាក្សាគ្នា ។ លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍រួម គ្មានប្រទេសណាឈ្នះសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធទេ ពីព្រោះសង្គ្រាមធ្វើឱ្យបាត់បង់ផលប្រយោជន៍ចិន និងអាមេរិក ក៏ដូចជាពិភពលោក ។ រីឯឱនភាពពាណិជ្ជកម្ម ដែលជាប្រធានបទសំខាន់ក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺចិនពុំស្វែងរកប្រាក់ចំណេញពីឱនភាពពាណិជ្ជកម្មទេ ប៉ុន្តែចិនអាចសហការលើផ្នែកជាច្រើនជាមួយអាមេរិក ៕