ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់យ៉ាងច្បាស់ហើយសំបកណែមបន្ទះស្តើងៗ ធ្វើចេញពីអង្ករ ត្រូវបានចាត់ទុកថាជាមុខរបរប្រពៃណីនិងផលិតផលក្នុងស្រុកដ៏ទាក់ទាញ របស់អ្នកភូមិមួយ រស់នៅក្នុងខេត្តបាត់ដំបង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRrIr6AARTaI90wdxd_qtR12uMqBUq4v-XLxMaGbCYATy-hrTBdZKPnuu6qGdELg-8q_GxengU1RFuiNyxtv6pEwaIbqzMYaY7wIySTAxMzXIdfzUWmDgX5DwI6jMRPvHnD01ZQqhIJvQyAIy3Efg9rMl8n-cSENOd957cym0rvOXlPhn0O5mbOYwJj4C/s960/474937986_1208231017539297_3520749722774537938_n.jpg
ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាទីតំាងដែលប្រជាពលរដ្ឋខ្មែររស់នៅទីនោះ បាននឹងកំពុងប្រកបរបរផលិតសំបកណែម ដែលជាទំនៀមទម្លាប់ប្រពៃណីតំាងពីបុរាណកាលមកម្លេះ។ ក្រៅតែពីជាទំនៀមទម្លាប់ប្រពៃណីហើយ សំបកណែម ថែមទាំងជាផលិតផលទេសចរណ៍ក្នុងស្រុកមួយដ៏ទាក់ទាញទៀតផង។ នៅតាមដងផ្លូវធ្វើដំណើរនៅឯភូមិមួយនេះ អ្នកទាំងអស់គ្នានឹងប្រទះឃើញ ផ្ទះប្រជាពលរដ្ឋ ហាលសុទ្ធតែសំបកណែម ព្រោងព្រាត ខណៈក៏អាចចូលទៅទស្សនាឈ្វេងយល់ពីរបៀបនៃការធ្វើផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhugyCo6bGig2RZ8hiBVEV4zbTYK3e7fQKRhDWywmRXlsvIjqZmpyJJjEb24y-KtB2r7BlVjMj-n-i8pw6IpieHvuOb0NyGtqh-pVmpUY9q6cR3OerL39UPd1_BcA7-rnDMzevVF-kXlnr6RArIPRRlzHzTz_pVlj82l3zlwOLA3jYJx09MvUSGyIdgomAR/s696/image_2025-01-25_15-22-34%20(3).png

នៅក្នុងតំបន់អាស៊ីយើងនេះ គេតែងប្រើប្រាស់សំបកណែម ទៅច្នៃធ្វើជាអាហារជាច្រើនមុខយ៉ាង តួយ៉ាងដូចជាកម្ពុជាយើង ណែមបំពងនិងណែមស្រស់ៗ ដែលអ្នកខ្លះហៅថា គួងនិងសារយ៉ យកទៅជ្រលក់ជាមួយទឹកត្រីបុកយ៉ាងឆ្ងាញ់ពិសារ។ ខណៈដែល បាញ់ត្រាំង ក៏គេធ្វើពីសំបកណែមនេះដែរ ដោយកាត់តូចៗ លាយជាមួយនឹងគ្រឿងទេស ជាអាហារសំរន់ដ៏ពេញនិយមក្នុងចំណោមយុវវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYK4MiRlDAx8IkFvOdoSQIucBjswxMiE8PQujlZKKkw0HNmc_Is4s7OZ6UC94AyHeyhrGVEs2_nQvEBm60sbYC7Y4jkl8T8CgRJe-Nz3I31YdGWIwluNY_6uqnZ586-KyiEHWccq3lTJ75kddmgGZEI42D9AqJjAFDRsEwneDmCMY4qiMXC6o6J9cODV50/s768/image_2025-01-25_15-22-34%20(2).png
សូមជម្រាបថា សំបកណែម គឺផលិតចេញពីម្សៅអង្ករសុទ្ធសាធ។ ដំបូងគេយកម្សៅអង្ករត្រាំទឹកមួយយប់ រួចចំហុយដោយចំហាយទឹកហើយ យកម្សៅអង្ករទៅវាច លើក្រណាត់ដែលចងគ្របពីលើមាត់ឆ្នាំង។ បន្ទាប់មកគេយកសន្លឹកសំបកណែម ដែលវាចរួចនោះទៅសំដិលហាល លើបន្ទះពិនដែលបិតពីខ្នងឫស្សី មានក្រឡាប្រហែល២សង់ទីម៉ែត្រ ហាលក្រោមពន្លឺព្រះអាទិត្យរហូតដល់ស្ងួត៕