ថ្មីៗនេះ(២៣ មករា) J-Hope សមាជិក BTS ត្រូវបានស្ត្រីទីមួយរបស់ប្រទេសបារាំងអញ្ជើញចូលរួមសម្តែងនៅឯកម្មវិធីសប្បុរសធម៌។ J-Hope បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងតារា K-Pop ផ្សេងទៀតរួមទាំង Rosé សមាជិក BLACKPINK និង G-Dragon និង Taeyang នៃសមាជិករបស់ BIGBANG ។
J-Hope បានបើកឆាកក្នុងកម្មវិធីជាមួយនឹងបទចម្រៀងបីបទ «On the Street» «MORE» និង «MIC Drop»។ ការសម្តែងរបស់តារា K -Pop គឺធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងជាពិសេសទំនាក់ទំនងរបស់ពួកគេដែលបានចូលរួមបែបនេះជាលើកដំបូង។អ្នកគាំទ្រសប្បាយចិត្តជាពិសេសពេលឃើញ J-Hope បានភ្ជាប់ទំនាក់ទំនងជាមួយនឹង G-Dragon និង Taeyang ធ្វើឱ្យអ្នកគាំទ្រសឹងតែមិនចង់ជឿនឹងភ្នែកថារូបភាពនេះកើតឡើង។

វីដេអូខ្លីៗនៃការសម្តែងរបស់ពួកគេធ្វើឱ្យល្បីកក្រើកពេញបណ្តាញផ្សព្វផ្សាយសង្គមជាមួយនឹងការច្រៀងនិងរាំផ្ទាល់របស់ពួកគេផងដែរនិងវត្តមាននៅលើឆាករួមគ្នាជាមួយនឹងសិល្បករអន្តរជាតិផ្សេងទៀត។

ចំណែកឯ Rosé សមាជិកក្រុម BLACKPINK បានសម្តែងបទចម្រៀងពីអាល់ប៊ុមដំបូងរបស់នាងមានដូចជា Stay A Little Longer , Toxic till the end រួមទាំងបទល្បីរបស់នាងជាមួយនឹង Bruno Mars គឺ APT ។ ចំណែកឯ G-Dragon និង Taeyang បានឡើងឆាកសម្តែងទាំងទោលនិងជាមួយគ្នាផងដែរដែលធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលពេញដោយអារម្មណ៍សប្បាយចិត្តជាមួយនឹងបទប្រចាំត្រកូល «Good Boy»។ 
សកម្មភាពដែលអ្នកគាំទ្រចាប់អារម្មណ៍លើសពីការសម្តែងនោះគឺជាសកម្មភាព J Hope ឈរជិតជាមួយនឹង Rosé ខណៈ Rosé រត់សម្តៅទៅរករៀមច្បង G-Dragon និង Taeyang៕










