ប្រទេសចិន ៖ តើរដ្ឋាភិបាលចិនធ្វើដូចម្តេចទើបអាចកាត់បន្ថយខ្យល់ពុល (PM 2.5) លើបរិយាកាសបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី រហូតធ្វើឱ្យពលរដ្ឋមានអាយុវែងជាងមុន? កាលពីជាង១០ឆ្នាំមុន ចិនមានបញ្ហាខ្យល់ពុលលើបរិយាកាសយ៉ាងខ្លាំង ដោយសាររោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ច ដែលខ្យល់ពុលបានសម្លា.ប់ ពលរដ្ឋចិនជាង១លាននាក់ក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqp2PGZfgnxe4Fo8Em-owSj2faSutzRyH1bAULb69AiTuYm3HS5d1dJ1mK1TmSOKYfFlD7SKqhrlKTE9Gs4MsWkPYmwELdGVd8jxrg7ZcNXl2WzrYg6CrN-_2vCMpgqBEg4z29X4iTYic3LIWUoNB9mUw1lTXeC5fPKeHPgj7pizK-NprrXyc6fhlFXc2/s1486/image_2025-01-25_15-46-07.png
រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្យល់ពុល និងសំណូមពរឱ្យស្ថានទូតបរទេសនានាឈប់ផ្សព្វផ្សាយព័ត៌មានខ្យល់ពុលនៅចិន ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងកាលពីឆ្នាំ២០១៤ ថា ទីក្រុងប៉េកាំងមានខ្យល់ពុលខ្លាំង ហើយរដ្ឋាភិបាលចិនក៏ចាត់វិធានការនៅតំបន់មានខ្យល់ពុលខ្លាំងមុនគេ ដូចជា ៖ ទីក្រុងប៉េកាំង, ធៀនជីង, ហឺប៉ី និងមាត់ទន្លេជូជៀង ដោយហាមឃាត់ការសាងសង់រោងចក្រថ្មី ឬបិទរោងចក្រចាស់ៗគ្មានស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTT0p-25iCiUllN-uShvnBeiIFxCkUnYPkjRKRfUCXVZZiIdFq5JQXLZM5Obn3hwPTCdUK0iDmF8Lcbg2RfuuYtKnRFTGepzylNwzPzGN3ex5gKPxY-ptegl095QSTX6dnVNRPcDJH5ljNNAWG5qPj9w6kFaI-jMjqrf29Nn8nWXCQs5iBYKFQyb0yUe9M/s2048/image_2025-01-25_15-46-08.png

ក្រៅពីនេះ នៅទីក្រុងធំៗ ដូចជា ៖ សៀងហៃ, ស៊ិនជិន និងក្វាងចូវ រដ្ឋាភិបាលចិនបានគ្រប់គ្រងចំនួនរថយន្តបើកបរតាមផ្លូវ និងចាប់ផ្តើមយករថយន្តក្រុងអគ្គិសនីមកប្រើប្រាស់ក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ព្រមទាំងចេញច្បាប់លើកកម្ពស់រថយន្តអគ្គិសនី ។ បន្ទាប់មក ចិនក៏កាត់បន្ថយការផលិតដែក និងលោហៈ ក៏ដូចជាបិទអណ្តូងរ៉ែជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfB1QimOfSk4B43Pt5ak6qFMatm07F5cNsWqzv0AM9x8S8PaQXSco52c-N4O1WYgMHALzKyJBgU27CkbzKlSyM8oQx_cQv3hLLguN5Mhtl-pYCeZT4BJVpeJqoRUEAbi72wp7_JI_oHicW8tts0tqMxglb1PpERVq_uPF2gWTiJ6q1BUmtWOpLJvANsG8/s1440/image_2025-01-25_15-46-09.png
វិធានការសំខាន់មួយទៀតដើម្បីកម្ចាត់ខ្យល់ពុល គឺការអនុវត្តគម្រោងដាំកូនឈើ និងការពារព្រៃឈើ «Great Green Wall» ដោយចិនដាំកូនឈើរហូតដល់ ៣ម៉ឺន ៥ពាន់លានដើម នៅខេត្តចំនួន១២ និងចំណាយប្រាក់អស់១សែនលានដុល្លារអាមេរិក ។ វិធានការកម្ចាត់ខ្យល់ពុល កាលពីខែកញ្ញា ឆ្នាំ២០១៣ បានក្លាយជាវិធានការលើកកម្ពស់បរិស្ថានមានប្រសិទ្ធភាពបំផុតរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRclC9QPGvq6BPkyCw43n1NXIe5BCS8sq8sXwIduQYANfCnIwrAtLG8P69nb8lgkTkqAocsSOKZe6iR6ywt8rwpw5-y42X76OPD2W-uyL6iwQ_nn8Vuxr-za5i8rWgRzwZHRBnz_Sm6pJvDrhMwgxIBdi984ONYX0r7xBUa23hIpVovSSZk3rGEpv2IDZy/s1008/image_2025-01-25_15-46-10%20(2).png

នៅឆ្នាំ២០១៧ ខ្យល់ពុលនៅទីក្រុងប៉េកាំង បានធ្លាក់ចុះ៣៣% រីឯខ្យល់ពុលនៅមាត់ទន្លេជូជៀង ធ្លាក់ចុះ១៥% បើធៀបនឹងឆ្នាំ២០១៣ ។ នៅឆ្នាំ២០១៨ ចិនក៏អនុវត្តវិធានការបន្ទាប់ គឺកម្ចាត់ខ្យល់ពុលនៅទូទាំងប្រទេស ដោយកំណត់គោលដៅកាត់បន្ថយខ្យល់ពុលរហូតដល់១៨% នៅគ្រប់ខេត្តទាំងអស់ ព្រមទាំងកម្ចាត់ឧស្ម័នពុលផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNELBU1hIYwuXaKPWUVUiWidmh-suqtK36hq0_hhOWaC56BADZ00G_lg8yMfm951iHkOz8EhipK_rUnWe5ep4hNVX_NddSx_o4evdW7HjzlzyFXl2qFwm8f-6aGxj0MnlIaChqUsZvxmAyvGv_xzs4x3UNPwKFTCwNgmVaOtY2x_TJGxfrou2ibQHwZ7nw/s1024/image_2025-01-25_15-46-10.png

នៅដើមឆ្នាំ២០២០ ទីក្រុងធំៗរបស់ចិនមានអាកាសធាតុល្អជាងមុនច្រើន ដែលមូលហេតុមួយផ្នែក គឺដោយជំងឺកូវីដឆ្លងរាតត្បាតធ្វើឱ្យការដំណើរការរោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ចបិទទ្វារ ។ ក្រោយផុតរដូវកាលកូវីដ បរិមាណខ្យល់ពុលបានកើនឡើងវិញតាមការរំពឹងទុក ប៉ុន្តែមានបរិមាណតិច បើធៀបនឹងឆ្នាំមុនៗ ។ ការស្រាវជ្រាវបញ្ជាក់ថា ការព្យាយាមកម្ចាត់ខ្យល់ពុលរបស់ចិនបានធ្វើឱ្យពលរដ្ឋមានសុខភាពល្អ និងអាយុវែងជាងមុន ជាមធ្យមស្មើជាង២ឆ្នាំ ៕