ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ កំពូលអ្នក Review ជំនាន់ថ្មី Chen Ra Dee ដែលកំពុងតែផ្ទុះ.នូវការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ។
ប្អូនប្រុស ឈាន ឌី ដែលមានឈ្មោះនៅលើបណ្តាញសង្គម Tik Tok និងហ្វេសបុកថា Chen Ra Dee នាពេលកន្លងមកគឺតែងដាក់បង្ហោះវីដេអូជាច្រើនប្រម៉ូតអំពីផលិតផលជាច្រើនយ៉ាងសម្បូរបែប។ ក្នុងនាមជា Reviewer មួយរូប ដែលទទួលបាននូវភាពលេចធ្លោ ព្រោះតែស្តាយ៍នៃការ Review ថ្មីប្លែកពីអ្នកដទៃ។
ការ Review របស់ប្អូនប្រុស ហាក់បីគ្រាន់តែជាការនិយាយបែបធម្មតាៗប៉ុណ្ណោះ តែក៏ពោរពេញដោយសំណើច កំប្លែងស្ងួន និងទឹកដមសំឡេងរដឹនៗតិចៗ គួរឲ្យចង់ស្តាប់និងតាមដានទស្សនា។ អ្នកលេងបណ្តាញសង្គមតែងលើកសរសើរថា នេះហើយទើបសមជាកំពូលអ្នក Review ពិតៗ ដែលហ៊ានបញ្ចេញមតិយោបល់ទៅផលិតផល មិនឆ្ងាញ់ថាមិនឆ្ងាញ់ ប្រៃថាប្រៃ មិនល្អថាមិនល្អជាដើម។
យ៉ាងណា ថ្មីៗនេះ ក៏មានការចែករំលែកវីដេអូរបស់ Chen Ra Dee កាលពីនៅកុមារភាព អំឡុងរូបគេរៀនថ្នាក់ទី៧ ជាមួយនឹងមិត្តភក្តិខ្លួនមួយក្រុម ខណៈក៏ទទួលបានមតិកោតសរសើរកាន់តែខ្លំាងឡើង អំពីកិច្ចខិតខំប្រឹងប្រែងពិតជាមិនឥតប្រយោជន៍មែន ដែលវានឹងហុចផលនៅថ្ងៃណាមួយជាក់ជាមិនខាន។
សូមជម្រាបថា បច្ចុប្បន្ន ប្អូនប្រុសកំពុងរៀននៅកម្រិតវិទ្យាល័យហើយ ខណៈក្នុងនាមជាសិស្សានុសិស្សផង និងជាអ្នកប្រម៉ូតផងស្របតាមសម័យឌីជីថល ឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏មានគុណភាពរបស់សង្គមជាតិ៕
