Home Blog Page 622

ដីរអិលពីលើភ្នំសង្កត់ផ្ទះ និងពលរដ្ឋជាច្រើននាក់រស់នៅភូមិមួយរបស់ចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ដីរអិលពីលើភ្នំបណ្តាលឱ្យសង្កត់លើផ្ទះ និងពលរដ្ឋរស់នៅភូមិមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ។ ភ្នាក់ងាររាប់រយនាក់បានជួយសង្គ្រោះមនុស្សចំនួន២នាក់ ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀតត្រូវបានដីសង្កត់បាត់ខ្លួនរកពុំឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOLdyN9xKUI59G-y2gSyCqx6DKHbZs7HgrFMMGNTGNv8fASlV-DHVpRxnQvtEyqGklojA_Uw0TRrRcpKx4_v19ddEmp6QyEyQC6sJw1qXgXzK47Vv8tNTGo7nse28r0F9zvTTi70jc3lqeNnt1Fobx1G1EZv7LKdPuY1cS0V9JmJVe1eSHbfZbL4huY-t/s1800/image_2025-02-10_16-22-24%20(2).png

ដីបានរអិលពីលើភ្នំក្បែរភូមិជិនផីង (Jinping) ខេត្តស៊ីឈួន (Sichuan) ស្ថិតនៅភាគនិរតីប្រទេសចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក និងសង្កត់ផ្ទះពលរដ្ឋជាច្រើនខ្នង និងមនុស្សជាច្រើននាក់ ។ ភ្នាក់សង្គ្រោះបន្ទាន់រាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុដើម្បីស្វែងរកមនុស្សបាត់ខ្លួន ហើយរហូតមកដល់ពេលនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ពួកគេបានជួយសង្គ្រោះមនុស្ស២នាក់ (គឺម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល) ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀត រកពុំឃើញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwhCwsl3s_uPhV1Hc_2BEgodVLY8JEo7-f-uiVHnzn1VIsT3qL1air5JgJ24xGkxjIVPOGG_pFNH-uweHykjF0IEIcmDPP9SDYlHBhsDf7aUB56VtRtuVkiPG2g_Nwe484cI1vKXITHjAXzDfLhvoj-e3qRbKql0UYItaEwZTtrN9FTohNTyqIoJeF-34/s512/image_2025-02-10_16-22-24.png

ក្រៅពីនេះ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋរស់នៅក្បែរនោះចំនួន៩៥គ្រួសារ សរុប៣៦០នាក់ ទៅកាន់តំបន់មានសុវត្ថិភាព ព្រមទាំងបញ្ជូនរបស់របរប្រើប្រាស់ចាំបាច់ និងម្ហូបអាហារឱ្យពលរដ្ឋទាំងនេះ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរអនុវត្តគ្រប់វិធីដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សបាត់ខ្លួន ដោយកាត់បន្ថយការខូចខាតឱ្យបានច្រើនបំផុត ។ រដ្ឋាភិបាលចិនបានត្រៀមថវិកាចំនួន៥០លានយាន់ សម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ និងថវិកា៣០លានយន់ សម្រាប់ផ្តល់ឱ្យភ្នាក់ងារជួយបង្កើនកម្លាំងស្វែងរកមនុស្សបាត់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPF2sFAL-rDCu0DV3GOBIq8JmfAXz9RuWrjgnTzzt0Kz0pnhAwnBiWyIFQwMBphqAHUNSkw1wZX5AIR9Aw-OwKdpy_ukEv5oUVsrVtoxeP4Tu2wFLZu-PkNdLXlUmn7ACzLLKN6NvyYehhJlXSYSllWo648WiqI535p_olkuZdK4pW6eMds1XriEMSetrl/s1280/photo_2025-02-10_16-14-48.jpg
ចំណែកលោក លី ឈៀង នាយករដ្ឋមន្ត្រីចិនបានអំពាវនាវឱ្យត្រួតពិនិត្យហានិភ័យភូមិសាស្ត្រនៅក្បែរកន្លែងកើតហេតុ ក្រោយសារព័ត៌មានចិនចុះផ្សាយដោយដកស្រង់តាមការលើកឡើងរបស់អ្នកភូមិក្នុងតំបន់ថា រយៈពេល៦ខែមកនេះ មានដុំថ្មធំៗរអិលពីលើភ្នំក្បែរភូមិជាញឹកញាប់ ។ លោក លី និយាយថា អ្នកភូមិជិនផីង គួរតែជម្លៀសចេញពីទីនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់កាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgQg8OE1MTSgTAuOsRLT9P_MDYhPUcb4IfJmNo-45kmobPTYaHXJ1Tz_7zJlDwAX7xwpOps3bhyN8DD6c49LnMTn3EAyZqCkQrgXRBlV3xcgdTchYX2BwX_pn54j1gszOmYId1RnYY0i1LURMK5OhBDy8WWzPTBj9QUNwJiia0Guh-xYMnlhA4maoBJDy3/s1280/photo_2025-02-10_16-14-49.jpg

អាជ្ញាធរក្នុងតំបន់ជឿថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំខ្ពស់បានធ្វើឱ្យដីទន់ជ្រាយ និងរអិលចុះពីលើភ្នំចុះមកក្រោម ហើយដីនៅតែរអិលជាបន្តបន្ទាប់ ។ អាជ្ញាធរបានអនុវត្តវិធានការតាមដាន និងព្រមានពីការបាក់ដីជាមុនតាមការបញ្ជារបស់ប្រធានាធិបតីចិន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយកើតឡើងជាថ្មី ៕

អតីតស្វាមីនិងអតីតម្តាយក្មេករបស់ សាន់ឆាយ ត្រូវបានពិន័យពីបទ «បំ.ពានក្រ.មសីលធម៌»

0

លោក Wang Xiaofei និងអ្នកស្រី Zhang Lan ដែលជាអតីតសាច់ញាតិរបស់តារាសម្តែង Barbie Hsu ឬ សាន់ឆាយ ត្រូវបានហាមឃាត់ពីវេទិកា Douyin សម្រាប់ «ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងបំពានក្រមសីលធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNknMtTJuEiv51OqAkPzu5mK7zpw6t7ade0yaJhfKAu98NsyanvDsEhd8-Yss6X9GHV0YUxH3daQz63iWufqRTtcC0sxTsQdaEV3xPd-V-itK9hbEbOt5S26vFZ6WlUKTsOoTK3qqmy7S1ZPArpXAs0tQhytbcKa3ZmE3ifXPsypmJahP2Z0yGNjatCCNY/s931/image_2025-02-07_16-48-00%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina កាលពីថ្ងៃទី ៨ ខែកុម្ភៈ មជ្ឈមណ្ឌលសុវត្ថិភាព Douyin (កំណែក្នុងស្រុករបស់ប្រទេសចិននៃ TikTok) បានបង្ហោះការជូនដំណឹងអំពីការបិទគណនីរបស់ Wang Xiaofei, Zhang Lan និងមនុស្សពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសនោះ បន្ទាប់ពីតារាសម្ដែង សាន់ឆាយ បានទទួលមរណភាព ទស្សនិកជនជាច្រើនបានចូលរួមរំលែកទុក្ខ និងជូនពរអ្នកស្លាប់បានទៅកាន់សុគតិភព ប៉ុន្តែមានមហាជនមួយចំនួនចាប់អារម្មណ៍ដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាមខុសឆ្គង ប៉ះពាល់ដល់សីលធម៌ និងសតិសម្បជញ្ញៈរបស់មនុស្ស និងមើលងាយចំពោះអ្នកស្លាប់ និងក្រុមគ្រួសារនៃសព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKNBx6bL3GpOFUBCNVAE45E7BLYNsN3oMepnETbzZMKo2-y598Y4aT7d524gEpxIflLQ16JaiKkDK4FqQ9_NZWks8GwpWiiQ6lIvFmhtHjZWjOmCk4Oi6vB61cxBYrXIou4S_EpUutU4oK5XhdYQXooPt-sStf5Js4EIx8Tv1vOAFC-R3UwGsVFmdI-ll/s850/image_2025-02-10_09-57-50%20(2).png

គណនីរបស់អ្នកស្រី Zhang Lan និងអ្នកជំនួញ Wang Xiaofei ត្រូវបានហាមឃាត់ដោយគ្មានកំណត់ពីបទ «បង្កបញ្ហាបន្ទាប់ពីការស្លាប់របស់អ្នកដទៃ និងការបង្ហោះវីដេអូមិនពិត»។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាព គណនីទាំងពីរនេះបានបង្ហោះម្តងហើយម្តងទៀតនូវខ្លឹមសារមិនពិត និងត្រូវបានផាកពិន័យ ប៉ុន្តែមិនបានកែកំហុសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn31i6u3x9UxjwDmHotnOVlE7k_-fahwk5P0uYz-piKaFGKd2TumDsxx3rENvmGGdS89DgKix3ZYGWaKO6XfQ9W7PKFRzx6FNIVIsP0HaLa-bfYJEqTY3SCqtX5unUTA6upT493tdvdzrVlHGOqRrgaeIjbdv2p0fbtw-hX6GlZL46H1371ESxfEg-9XUp/s680/image_2025-02-10_09-57-50.png
គណនីមួយទៀតដែលជឿថាជាកូនចិញ្ចឹមរបស់អ្នកស្រី Zhang Lan ក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ហេតុផលដូចគ្នា។ កូនចិញ្ចឹមអ្នកស្រី ធ្លាប់បានបង្កការភ្ញាក់ផ្អើលពេល បានធ្វើវីដេអូមួយដែលមានខ្លឹមសារថា «គ្រួសារ Wang Xiaofei បានចំណាយលើថ្លៃជួលយន្តហោះឯកជនដើម្បីយកធាតុរបស់ សាន់ឆាយ ត្រឡប់ទៅតៃវ៉ាន់»។ បន្ទាប់មកអ្នកស្រី Zhang Lan ចុច Like និងណែនាំវីដេអូនេះ។ បន្ទាប់ពីហាមឃាត់នៅលើបណ្តាញសង្គមអ្នកស្រីបាននិយាយថាខ្លួនមិនទទួលយកការដាក់ទណ្ឌកម្មនេះទេ។ អ្នកស្រីបាននិយាយថា គណនីនោះ មិនមែនជាកូនចិញ្ចឹម ឬបុគ្គលិករបស់ខ្លួនទេប៉ុន្តែគ្រាន់តែជាអ្នកគាំទ្រអ្នកស្រី និងក្រុមហ៊ុនប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចោទប្រកាន់ថាបានបញ្ជូនអ្នកណាម្នាក់ទៅផ្សព្វផ្សាយព័ត៌មានថា «ជួលយន្តហោះឯកជនមកមើលបុណ្យសពសាន់ឆាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd74RHXAPmk8r1Xi80zqb7b9vUGEsuqzkmnt9tDAvUPFe4Vqff-thEXUvgcjFfuVyVwE2qS4y4SQ3hm1-K0J1rzjCxXWhtQ4atkqwUOVPewjL4BGEw5-Bt-UREFAUs1s0CMcmYjLxg44w2g-1yI_PYU_t_cIQqVpMSnRwZ_EMXc0I8bGzUuwUTkIl_GZWu/s1200/image_2025-02-07_16-48-00.png

អតីតម្តាយក្មេក សាន់ឆាយ បាននិយាយថាបន្ទាប់ពីអតីតកូនប្រសាររបស់ខ្លួនបានទទួលមរណភាព អ្នកស្រីបានបញ្ឈប់ការផ្សាយផ្ទាល់រយៈពេល ៦ ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារអតីតកូនប្រសាស្រី ខណៈដែល Wang Xiaofei មិនដែលផ្សាយផ្ទាល់ទេ។ អាជីវកររូបនេះបាននិយាយថា៖ «អ្វីដែលយើងធ្វើគឺយើងធ្វើដោយអស់ពីចិត្ត។ អ្នកស្រីបាននិយាយថា ការបិទគណនីនេះបានប៉ះពាល់ដល់ក្រុមហ៊ុន និងនិយោជិត ធ្វើឱ្យពួកគេព្រួយបារម្ភ ហើយក៏បានបង្កជាឧបសគ្គធំដល់ការទទួលបានការថែទាំចៅរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9BUVlDiNgTkZBe2zbtGYlBWpOegQDFpKh-1Fl4RibzY_N22qtOF1qu7B7QngoZ8R7KjLwk5CoxIsfLuxY5mHeQKLjUHdlknD05j7BT2AD2brQM47map-55tMyQ3jSMNr_7hqHr82kM7w5g9_vAzAnWWqyNrrSHYeiuRiwkEXz_WU9vEuC0_aATrdfuv0/s640/image_2025-02-07_16-46-28.png

យោងតាមកាសែត Liberty Times របស់តៃវ៉ាន់កាលពីថ្ងៃទី៦ ខែកុម្ភៈ បានឱ្យដឹងថា អ្នកស្រី Zhang Lan ដែលជាម្តាយចិញ្ចឹមរបស់ Wang Xiaofei អតីតស្វាមី Barbie Hsu ឬសាន់ឆាយ បានធ្វើការផ្សាយផ្ទាល់លក់ទំនិញ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការ Live នេះបានទាក់ទាញអ្នកទស្សនាជាង ៩.៣ លាននាក់ ដោយរកចំណូលបានជាង ១ លានយន់ប្រហែល ១៥ម៉ឺនដុល្លារក្នុងការលក់។ មនុស្សជាច្រើនបានរិះគន់អ្នកស្រី ហាក់ដូចជាចំណេញពីព័ត៌មានសោកនាដកម្ម ដោយចោទសួរអំពីសីលធម៌របស់អ្នកស្រី៕

វ៉ាន់ នីឡា សួរបែបនេះស្រាប់តែ សួន សុវណ្ណចន្នី ផ្លែផ្កាថា «ចេញមុខខុសពេល snake សា.ហាវ idol សារីតែមួយ»

0

ស្របពេលដែលផ្ទុះភាពចម្រូងចម្រាសជុំវិញរឿង ជី ដេវីត នឹងចាត់វិធានការទៅកាន់ផេក «អាក្លូ» តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរសួរទៅកាន់ប្រិយមិត្តរបស់ខ្លួនអំពីតួអង្គដែលត្រូវបានយកមកបញ្ជូលសំឡេង Toll នេះ។ ទោះយ៉ាងណា គេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី អតីត TOP4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ស្រាប់តែចូលទៅខម្មិនផ្លែផ្កាថាចេញខុសពេល snake សា.ហាវ idol សារីតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLrIB4zuHWFTcQBqedsBVYgCdUzI1bwtzoinTqDqOpo1K8XsACcyzz7Yh2A9tGZjkysX8w7OFnmtMH4eWScuGtTw7EU-2PkRqwB_4KOtnVtl5Oi1WskzBDPkskhr3-i9k7Tmwz4V2h87a9HJ0UHkKYCE2DAn-iDVZzeQArYAwA4UV-4hKTjjCui8q65WCJ/s2048/image_2025-02-10_10-45-00.png
នៅយប់ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៥ តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះប្រយោគមួយថា «សុំសួរមួយបងប្អូន កូនតូច២នាក់ដែលគេយកទៅធ្វើអាក្លូហ្នឹងនៅរស់តើហ្អី? ព្រោះអីខ្ញុំឃើញពណ៌វីដេអូដូចចាស់ៗសារីមុនអាមិចទេ»។ ការបង្ហោះមួយនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅខម្មិនកូនតូចដែល វ៉ាន់ នីឡា សរសេរនេះគឺមានអាយុច្រើន ហើយជាជនជាតិនីហ្សេរីយ៉ាពួកគាត់ទាំងពីរជាមនុស្សក្រិនប៉ុន្តែមានអាយុច្រើនថែមទាំងជាអ្នកមានទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zEyqafWIRFYYEMgox7yuwz4JmBLfirBDXHoG2Rw1eFQjihvqnx5vwom7P-w3rET3avPDmyueMIS6DO1GdiBtGXqkCB5HrnXAkTs3t7uENehC6rySGP_GFwVtL83LQ9qskRqfwIM4yOqa28QDrOjUSvOXpyRuXG3hfGq_q1H36iQUzZwOOWMQpl7noi1P/s1848/image_2025-02-10_10-45-08.png
ទោះយ៉ាងណា ទន្ទឹមនឹងការជីកសួរបែបនេះគេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី បានចូលទៅខម្មិនក្នុងការបង្ហោះរបស់ វ៉ាន់ នីឡា ថា «អរ»។ បន្ទាប់ពីមានមតិយោបល់ជាច្រើន វ៉ាន់ នីឡា ក៏បានសរសេរនៅក្នុងខម្មិនបន្ថែមថា «អគុណបងប្អូនខ្ញុំបានចូលឆែកឆេរក្នុង IG គាត់ហើយ សូមទោសអ៊ំ»។ អ្វីដែលកាន់តែចាប់អារម្មណ៍ សួន សុវណ្ណចន្នី ក៏បានចូលទៅ Reply ពាក្យសម្តី វ៉ាន់ នីឡា ជាមួយនឹងពាក្យថា «ចេញមុខខុសពេល snake សាហាវ idol សារីតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuf-4coGv2xpOzApxTpIRvEna9eutTD6MrWiKYGpchjKJ3RWEBGriQ1Nt0CBoZ5eVyhMBl8KNNJkfgK2TAIacMLFSV0A3Cdhe0hcqC8xuPjK7OAQX0yV-vLFVifCH9MZ33ZalXWRmztqhZu5A3aUbsUXVvKua1EbDfqfKqZmMqaHV0cO4qP8-1NpxRvKZG/s670/image_2025-02-10_08-52-18.png

ន័យបញ្ឆិតបញ្ឆៀងផ្លែផ្កានេះ ក៏មានអ្នកចូលទៅតបតារាចម្រៀងរូបនេះថា លោកដូច tocixដល់ហើយ ខណៈ វ៉ាន់ នីឡា ក៏បានចោទសួរទៅកាន់ សួន សុវណ្ណចន្នី ថា «ចង់បានន័យថាម៉េចហ្នឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rhf5FdGEMalQAbNSFkc1Xx5GMWivvL3AGG3W2bPhSXLIM854hNK3LgfrEw60_2g2hHWrRGKYfBnunFj2EAwotaxwzpn97-UVXu-Pl8oUREmlS_wvzCWJyPcq80SBchkRe7qrF3jkXM3eAhfOJg-9gwJEuvDMKVR_cqvD7SnBOHi3-4tACn8Svs5XBRJS/s910/image_2025-02-10_08-52-18%20(2).png

គួរបញ្ជាក់ផងដែរថា ការបង្ហោះសួរតួអង្គខាងលើរបស់ វ៉ាន់ នីឡា គឺនៅពេលផ្ទុះភាពចម្រូងចម្រាសរវាង ជី ដេវីត និងអ្នកកាន់ផេក អាក្លូ ដែលនឹងឈានដល់បន្តនិតីវិធីតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីទាមទារកិតិ្តយសយុត្តិធម៌សម្រាប់ប្រពន្ធកូនលោកដែលត្រូវបានផេកយកទៅ Toll ចូលក្នុងជម្លោះ Diss Track ៕

អាមេរិកប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតនាពេលនេះមានអ្នកស្លា.ប់ជាង១ម៉ឺននាក់

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកកំពុងប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១៥ឆ្នាំ ដែលមានពលរដ្ឋឆ្លងជំងឺនេះរហូតដល់២៤លាននាក់ និងស្លា.ប់ យ៉ាងហោចណាស់ ១៣,០០០នាក់ ។ ជំងឺផ្តាសាយបានធ្វើឱ្យសាលារៀនក្នុងរដ្ឋជាច្រើនបិទទ្វារ និងបង្រៀនសិស្សតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSPGM5LLidzxB4L7Wc_J3zYB-BhxLQTpXRTESfhE3_RwprXUXC6qHqcUHrHuE9labxV_gwLpB7cdBsUMDxuvm5bi64ER95PEgJJcG7sNE7BWzM-hirXoT3wunksIBPIRQtZ_Cdu7_CvlkqXTP1Qm2K-STpIZnpqL28J9W-_t9e73p0gWi0hCinyUG0Rix/s1480/image_2025-02-10_15-07-26.png

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ប្រកាសថា បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានឆ្លងជំងឺផ្តាសាយយ៉ាងហោចណាស់ ២៤លាននាក់ ក្នុងនោះអ្នកជំងឺផ្តាសាយដែលទៅព្យាបាលនៅមន្ទីរពេទ្យ ស្មើជាង៣សែននាក់ ។ អ្នកជំងឺផ្តាសាយ៩៦% បានឆ្លងជំងឺផ្តាសាយប្រភេទ A H1N1 និង H3N2 ហើយមានចំនួនអ្នកស្លាប់រហូតដល់១៣,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdoMRRD8J-Ou1aalbe8odRPgFfur8tq0_cAaAAaCOVa029Kmml7Ca2Vx__QIx2z6cX8l-5yvpQK9ZFhWZHRAYtXRDb8u1I8mWU9Gdt0_2xwY9-VkSbOChjcx3Ui56gGphyxjoHKTNs4vX2uxc0v4Mido35YbJkgw8n46rq6uwRwzQCtHmVTgRTNX2vqN_P/s1254/image_2025-02-10_15-07-27.png

តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក គឺពលរដ្ឋអាមេរិកបានកើតជំងឺផ្តាសាយយ៉ាងច្រើន ហើយចំនួនអ្នកឆ្លងនឹងកើនឡើងថែមទៀតនៅទូទាំងប្រទេស ។ សាលារៀនក្នុងរដ្ឋជាច្រើនបានបង្រៀនសិស្សតាមអនឡាញ ក្រោយពីកុមារ និងមនុស្សពេញវ័យឆ្លងជំងឺនេះ ដូចជា ៖ សាលាក្នុងតំបន់ Godley រដ្ឋតិចសាស់ បានផ្អាកការបង្រៀន៣ថ្ងៃ ក្រោយសិស្ស៦៥០នាក់ និងសាស្ត្រាចារ្យ-បុគ្គលិកសាលា ៦០នាក់ ឆ្លងជំងឺផ្តាសាយត្រឹមតែ១ថ្ងៃ ខណៈតំបន់នេះមានសិស្ស និងសាស្ត្រាចារ្យ-បុគ្គលិកសាលា សរុប៣,២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH3qesUPFE4TQu3-pnrhY8Lyd2n_V_VvYGoczNwfDf9wLmu2iSF9SzpNKDb9WqsV5PArtqPgolAgGE-qDy3hcDNhbvPF6KhDHhaESbnZp6-KNvOLcviCeCobi-kwuKFiq50EkPiaRtm_sigXluiPzeYqlXbgmKZQSXdHd5rrT-NWupCojA27TwoRlltdZi/s1500/image_2025-02-10_15-07-28.png

រដ្ឋចំនួន៤៣ របស់អាមេរិកមានពលរដ្ឋកើតជំងឺផ្តាសាយច្រើនជាងគេ ហើយរដ្ឋដែលផ្ទុះការឆ្លងរាតត្បាតជំងឺផ្តាសាយច្រើនបំផុត រួមមាន ៖ រដ្ឋតិចសាស់, ញូវម៉ិកស៊ីកូ, នេប្រាស្កា, មិឈីហ្គេន, អូហៃអូ, ថឺននេសស៊ី, សៅខូរ៉ូឡៃណា, ញូវជឺស៊ី, ញូវហែមស៊ែ, ម៉ាសសាឈូសេត និងញូវយ៉ក ។ គ្រូពេទ្យបានណែនាំឱ្យពលរដ្ឋលាងសម្អាតដៃជាញឹកញាប់, ចៀសវាងការយកដៃប៉ះភ្នែក ច្រមុះ និងមាត់ និងនៅឱ្យឆ្ងាយពីអ្នកគ្រុនផ្តាសាយ ដើម្បីការពារកុំឱ្យជំងឺនេះឆ្លងរាលដាលខ្លាំង ។ ចូរដាក់តាមខ្លួនជានិច្ចនូវម៉ាស់, ដបអាល់កុល និងវីតាមីន C ការពារប្រព័ន្ធរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Ioxv4eau6Ar_P_hSzzs-QXDwmadHhTuPkNaWP4qh3tDO1vdTNOwRXmfQlTmSYSeQMVY4wfgO74i1KzjBa6LfUUuzxtdAFruSjMzzE3rFuUyE4mNcY3OjbTiaOGqtp5ScF2v_XQIZsBVMU_YwuejIGxzldDcvBjIz4QPxikaq9I8ZHSXXZolQZUfUhk5N/s2048/image_2025-02-10_15-07-29.png

គួរបញ្ជាក់ថា ប្រទេសជប៉ុន ក៏ប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺផ្តាសាយច្រើនដែរ គឺពលរដ្ឋជប៉ុនបានកើតផ្តាសាយតាំងចុងខែកញ្ញា ឆ្នាំ២០២៤ ហើយរហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋជប៉ុន ចំនួន៩លាន ៥សែន បានកើតជំងឺផ្តាសាយ ដែលជាការឆ្លងខ្លាំងបំផុតក្នុងរយៈពេល២៦ឆ្នាំ ។ ទីក្រុងធំៗ ដូចជា ៖ តូក្យូ, អូសាកា និងហ្វូគូកាក់ មានពលរដ្ឋកើតជំងឺនេះយ៉ាងច្រើនធ្វើឱ្យជប៉ុនខ្វះខាតគ្រែ និងថ្នាំព្យាបាល ៕

ប្រាសាទថ្មីមួយ នឹងលេចរូបរាងនៅកណ្តាលផ្ទៃបឹងតាកែវ

0

រដ្ឋបាលខេត្តតាកែវ បានបញ្ចេញគម្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxY1gt37Aw8lccXRGcykEuZ8qBZ8HgniVbq_Gh0uxLzGLI1YPlaH0EkWP7osusgHYtJleqJyVPH6fUFPrltjaw3qunRujHs4CJVnkhKKme8etdzMZ8xJ9Snx65MOHhmly_hA4iyG7nyixLqsJsfrF-HlHW37xyrIa_uWgj9Yhnqgkf-xumnt7-9FNhziiA/s1024/image_2025-02-10_14-27-54.png

បើតាម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា៖”គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEz8BmsQzAA9mo_xru0sySKgsTFwwRF88KT6vISfzz79sDrMqg93EXmcjz3rE6sndoholBnsh4de17CvzMLvcl6vfxybOTkfGjASlpGcsxiCYgzMCDQMMHvrJIMNiAcWcI8JMav5amdrWzyzWQSLDIVZywgUcK-0pwM3QcAEIfArQ57BCwBCC9a5IWKCGM/s1280/image_2025-02-10_14-28-25.png

ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14DOadANZvSwbw8YFhcqjvPfkHPB_BuVLEOzms6chZkFt-GqKAINxxeyD_58CwYngZkSUak9vPs7oCFh-pdzWY9rJg3FGvccTjHEdTLAeAHdE1YqABbNZnupgYvPuU96S8qL8NqK9A-PC_t-BDCLmCVKsJYRvGcnTzhtJAXVBWen7NpmbUXN2FcyA-kP0/s1280/image_2025-02-10_14-27-28%20(2).png

ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្ត ក៏នឹងរៀបចំផ្លូវក្រវ៉ាត់បឹងតាកែវមួយទៀតរួមជាមួយ សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ កន្លែងជិះកង់កម្សាន្ត សម្រាកលំហែរក្រោយទំនេរពីការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zYHCC-T9ED6ZN7vrdvXYdHgSpMAaY8y9LeXjQa55yTBUTe3hg021pWlVg53UjdMEABnT63Fgo2eVhgEi7eP7ZjAEYMfHJTakjjmOsFFWd6nuQFngcfKyC79sjTjT4eiIznhoyUPV_3N9tXHjprnfBKgY8yB5TynVAQoKS08N7rs-_1pTPF7_h4ZzUTFe/s1280/image_2025-02-10_14-27-42.png

ក្រោយសាងសង់រួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹងប្រែមុខមាត់ថ្មី អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើងថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhndI-1mbSvSwmfZe9DaW0S_5yuovASAbDRp8vs48RuaJjCtHvlwpV4bwbSu9lf7ASqNKODIo-e1SF5Zw-g6hzTZc-LhTkWPdYXyWLarF-_gDaUtBJL1wDAy63bjRikwExaZ9CZqmxBDdK0WauhVuA3GPjxV5FNylkSmPIPCgg3oJhbDU076XDopkGOgNfK/s960/image_2025-02-10_14-29-00.png

មិននឹកស្មានថា ផ្លែខ្វិតផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងនេះសោះ!

0

ខ្វិតជាផ្លែឈើមួយប្រភេទ ដែលសម្បូរមានណាស់នៅក្នុងប្រទេសកម្ពុជាយើង និងពេញនិយមបំផុតក្នុងការទទួលទាន ដោយយើងអាចទទួលទានបានទាំងខ្ចី ចាស់ និងទុំ គ្រាន់តែខ្វិតខ្ចីមានរសជាតិចត់ ផ្លែចាស់ និងទុំ មានរសជាតិផ្អែមឆ្ងាញ់។ ទោះជាយ៉ាងណាផ្លែឈើនេះមិនមែនសម្បូរមានរាល់ថ្ងៃនោះទេ ពោលគឺវាមានទៅតាមរដូវកាលប៉ុណ្ណោះ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ផ្លែខ្វិតក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFiJucEnNMPW4-2dbYiZLzqHlIkrcpmpjamakx7KD7OedMqyoiqoioJIKPMPjaVIMCCqr7GlqzWQNdRbVDjRBNKY51UwHUYtPUfy3jPbMvX2bYR6PUnaVKs349RnUB-eYmwhCZ7vqtoaP-QDAHyGkSwBxoCBlfB1XSdXRWeCDweyyAikpGSpLhRTGmC0K/s960/79432188_2821076661275661_4280749395177111552_n.jpg
នេះបើយោងតាមការវិភាគពីសកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មមួយឈ្មោះថា Bengaluru នៅប្រទេសឥណ្ឌា គេរកឃើញថា ផ្លែខ្វិតមានសារធាតុសំខាន់ៗជាច្រើនដែលល្អចំពោះសុខភាព ដូចជាសារធាតុសរសៃ វីតាមីនសេ និងសារធាតុរ៉ែ។ ដោយសារភាពសម្បូរទៅដោយសារធាតុចិញ្ចឹមនេះហើយ ទើបគេចាត់ទុកថា ផ្លែខ្វិតគឺជាផ្លែឈើដ៏អស្ចារ្យមួយ (super food)។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែខ្វិត៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL5nqTAFaRxNxpG_PIT5jCbfXwHVwRiSeGUXwucdM5lXibJ6xBLoj6Lvqh10RTJcv5m7bBWTi7AnccO4MuiPE4A5MGXXufbOoojwCYgVztOhJjYpAkaCoEBviyoJ9VdPh8nfGRtWFDxGBaUjc5pZy8bChm5X6vNZEPA1WMKipwAInyqf62NszlsOpKtr2C/s600/80056497_2821076587942335_1500056584129085440_n.jpg
១.ល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម៖ ផ្លែខ្វិតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួន ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយថែមទាំងជួយធ្វើឱ្យដំណើរការមុខងារផ្សេងៗ នៃរាងកាយមានលក្ខណៈកាន់តែល្អប្រសើរឡើងផងដែរ។ ផ្លែខ្វិតជាប្រភពដ៏ល្អនៃសារធាតុ Betacarotene សារធាតុ Thiamine និង Riboflavin ដែលជួយពង្រឹងសុខភាពថ្លើម ហើយសាច់ខ្វិតក៏ដើរតួនាទីជាសារធាតុបន្សាបជាតិពុលផ្សេងៗ បែបធម្មជាតិ ដែលជួយការពារសុខភាពតម្រងនោម និងថ្លើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLjtZc469vJ_UWRHVGjrcXsCLFBTOSfn3MURgp-3VvjFdBZ-51xrsN3YmEKxrn_Rk00c5unqd7DuwKA_BwAx-t6miTdCy07_x-NTpPeyKFaPb4EfO1bqjpHWKmB7LYo8mNXSC7yn7FEWK3DjrvkQpbxyC8sRrT-wWayeTsQ7Yno_TqkZ5OFj1Adr2udKt/s600/473093503_3707997622824932_864209633585065079_n.jpg

២.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ផ្លែខ្វិត គឺមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសារធាតុ Fluoride ដែលជាសារធាតុបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះសាច់ខ្វិត មានផ្ទុកសមាសធាតុដូចជា Saponins, Phytosterols, Flavonoids និង Ascorbic Acid ដែលមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ហេតុនេះការទទួលទានផ្លែខ្វិត អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFVr6UvnQl7iHIrhWhRMjFtKyE_TxfhK9SYQzrlBfwNN4bvsATF0ieWxtAtale8pumJUJp-aNVP0My48ootVOrXk8-CDTVBlkg5JBpwKsj26fm9G-NXv016ZzSXKeLrRhRGqsboScNj9qd3ZTmpeTiD0OEjpFKmDvQJqxRBsjgrBwsosCiT5LpuJtj0R6H/s2048/474477129_1614603052475752_3140318692577028622_n.jpg

៣.ព្យាបាលពស់ចឹក និងឃ្មុំទិច៖ តាំងពីសម័យបុរាណមក នៅក្នុងប្រទេសឥណ្ឌា សម្បកដើមខ្វិតត្រូវបានគេប្រើសម្រាប់ព្យាបាលពស់ចឹក ហើយសម្បកផ្លែខ្វិតវិញ គឺប្រើសម្រាប់ព្យាបាលឃ្មុំទិច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEa2wov0yBwsYPbcEYZ-dTQrDXatvRXAJQlmYsNk60rIfTL_2vAnt7fMPX9OZMtwjcjV3RjRxVAxgyJnmHAwKuxDlQL9k3cF29wA55MCSp0YktnxAa5d6T9BIip0ZfBhqnI-ZKPcX6wPYdch2okqAPx6Z5Ddj8Z0TUF9Tjl1Z4YUqCYpeV0JrSiiVV1LY/s701/474703300_2090965611346142_7749177854505744878_n.jpg

៤.ជួយរំលាយអាហារ៖ ការទទួលទានផ្លែខ្វិតទុំ អាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាព តាមរយៈសារធាតុ Laxative ដែលវាមាន។ ផ្លែខ្វិត ក៏ជួយកម្ចាត់ប៉ារ៉ាសិតក្នុងពោះវៀន និងជាឱសថមួយដ៏ល្អសម្រាប់ព្យាបាលជំងឺរំលាយអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPu62_6JCv2ULT29tnx78YIp65XR7F1rcNKCXtzvg1fJe0aNVVjRXULNkpk2NYsi6pnSElkg7zloUbbUUQROd2mkcbUlj7OppxrYO7nBSvNb4Lc0hGzMaZ9IeoZkNVzO6_SO0uvLVDXpFqx4s8rpkS8jKlpn0JzE43HrtGvPVJUvWP4Mv_wVWKolA5Mgw7/s2048/image_2025-02-10_14-22-19.png

៥.ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ៖ ផ្លែខ្វិតមានផ្ទុកសារធាតុ Carbohydrates និងប្រូតេអ៊ីន រួមទាំងវីតាមីន A, B, C និងជាតិកាល់ស្យូម ក៏ដូចជាផូស្វ័រ រួមទាំងជាតិសរសៃ ដែលជួយរក្សាសុខភាពរាងកាយឱ្យល្អ រឹងមាំ ចៀសផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា សូមកុំទទួលទានច្រើនពេក ព្រោះវាក៏អាចបណ្តាលឱ្យលោកអ្នកហើមពោះ ឈឺពោះ និងឈឺបំពង់កបាន៕

សក់ពោត ឬសរសៃសូត្រពោត មានអត្ថប្រយោជន៍ដ៏អស្ចារ្យនឹកស្មានមិនដល់!

0

មនុស្សជាច្រើនគិតថា សក់ពោត ឬសរសៃសូត្រពោតគឺជារុក្ខជាតិម្យ៉ាងដែលអត់ប្រយោជន៍ និងមានភាពរញ៉េរញ៉ៃ ហើយតែងតែយកវាទៅបោះចោលជានិច្ច។ ប៉ុន្តែតាមពិតទៅសក់ពោត ឬសរសៃសូត្រពោត ក៏មានប្រយោជន៍ខ្លាំងចំពោះសុខភាពរាងកាយរបស់យើងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUiDe9Ys2zIZSIx5g55vYui3K_uxsG1wl13SfLnXQRgrENIQImyA5cFqfC4fnpQq8Rdtcts0y2izOH220pEJ3MzTH3nWIXSsQ4y4w0MQi9YPoITldupJs6mCua8FwrETy2CYY2oLhz1y-Iz3HO5RfC7DpuU1pL31UxSPBm1wYD3oN_m9EfNGL7BfmjfgY6/s680/image_2025-02-10_14-00-05%20(2).png

សក់ពោតត្រូវបានគេដឹងថាអាចជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាតសម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ ក៏ដូចជាជួយលាងជម្រះកំណកកករ ដែលបណ្ដាលឱ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោម ព្រមទាំងជួយសម្រួលបញ្ហាលើសឈាម និងជំងឺសួតរ៉ាំរ៉ៃទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1ifhgKqt5AFaw8ecYPodZPEvqLp6lIO_DU-6T2SX9GrPoGDj5Ifq96CsUEpR0B2N1WLf5qDis799NPXO8vh_rzANzwSo6YmutbyJKlQQPXJP6Hf7gFkkVQaqY1IaItRfDticNNoDa3PwHIE9WblbYkbFvpFMcv-L7yhMVF-7yNHavmOlyAxxyBykhyphenhyphen3Cx/s770/image_2025-02-10_14-00-05%20(3).png

ដូច្នេះរបៀបធ្វើគឺលោកអ្នកត្រូវយកសក់ពោតដែលស្រស់ៗចំនួន ១៥ ក្រាមមកឆុងជាមួយទឹកក្តៅឧណ្ឌៗ រួចញ៉ាំជាការស្រេច។ ជាទូទៅទឹកមួយនេះ មនុស្សធម្មតាអាចពិសារបានជារៀងរាល់ថ្ងៃ ជាពិសេស អ្នកដែលមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងប្រមាត់មិនល្អក៏អាចញ៉ាំបានរាល់ថ្ងៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieFisnQhh3FE236OCVR2AzRowtGqi2O3J_PFk-WbONp0Dm0bFD1fKSOJkwCn7lYgUu1axi4WU1lzYhMZVJa7vLWOBerQubm-pVhbKw_MBxqEx4y74Fntybjs6rmLdbxWFEWjPnGXs5Wop7ZPiXGkypJqZC9rx6fkj7XKc9aY3FjaG05UOd48OT3VqDxLiI/s1500/image_2025-02-10_14-00-05%20(4).png

ក្រោយពេលដែលអ្នកយកសក់របស់ពោតទៅឆុងទឹកញ៉ាំរួច នឹងអាចជួយបញ្ចុះសារធាតុស្ករក្នុងរាងកាយ ជាហេតុធ្វើអ្នកមិនលើសជាតិស្ករនោះទេ។ លើសពីនេះ នៅក្នុងសក់ពោតក៏មានផ្ទុកសារធាតុមួយដែលអាចជួយបញ្ចុះសម្ពាធឈាម ធ្វើឱ្យអ្នកមិនងាយជួបនឹងការលើសសម្ពាធឈាមឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0OWZWvebqMxxQuhlDbJlN2JVGtx03lwTRxhFeve82-TRcgXHr2vJ81kw4JZohUNyZ_TWKb8YzRgEapftyHVWDuVxZGXYISM0kazJF1nXETN4kgyTp6vD9cUkjwGearWl1Xolvff5RQhc1DrloZh3wASrDy7Fpa50had9DGx5hDsAxKeuG_ZohKzEzOKE/s800/image_2025-02-10_14-00-05.png

មិនត្រឹមតែជួយបញ្ចុះជាតិស្ករ និងបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ សក់ពោតក៏អាចជួយឱ្យប្រមាត់អ្នកដំណើរការបានល្អផងដែរ។ ដូច្នេះនៅពេលដែលអ្នកញ៉ាំទឹកនៃសក់ពោតជារៀងរាល់ថ្ងៃ អ្នកនឹងងាយស្រួលក្នុងការបត់ជើងតូច ដោយអាចបញ្ចេញជាតិពុលចេញមកអស់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណាចំពោះបុគ្គលដែលខ្វះជាតិស្ករ នោមញឹកញាប់ មិនសក្តិសមក្នុងការពិសារទឹកនេះនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxhl6N8FT1jtMzg7olwYXwkGPTFor_Z6Wj3piHAQQ9AO7kfPpdtIHQQ4KkyBoez4-ZyNg70OzQIAkADbkBC-9xtEwPN33bBQ5sHMtg35WIcYGrTd7zmwjuC-Q2XHZiMSvzRUVeoxa_v1pSXel-6WsSMITSXByCI__k4JPrcq846EUpvnJSHS8lsV9DXK_9/s1024/image_2025-02-10_14-00-07.png

ដាក់អំបិលតាមកន្លែងទាំងនេះអាចនាំទ្រព្យ នាំលាភសំណាងពេញមួយឆ្នាំ

0

អំបិលពុំមែនផ្តល់ប្រយោជន៍តែក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបស់សំខាន់តាមក្បួនហុងស៊ុយផងដែរ ពីព្រោះគេជឿថា អំបិលមានថាមពលពិសេសអាចកម្ចា.ត់ ហេតុការណ៍មិនល្អ លាងជម្រះអំពើអាក្រក់ ព្រមទាំងហៅទ្រព្យសម្បត្តិ ឬសំណាងល្អចូលផ្ទះ ។ ហេតុនេះ យើងតែងឃើញការដាក់អំបិលតាមចំណុចផ្សេងៗក្នុងផ្ទះពេលដើមឆ្នាំ ដើម្បីនាំមកនូវសិរីសួស្តី លាភសំណាង និងសេចក្តីសុខពេញមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Dp2u1XRopf9SZZKg7-TIG93AesuBBeFIYT0TCGD_IqjcJZSgU1Q1mr0GsHIY9hMFvbBTuok_jELD1BZs4OuP74CB91qBNt_YVw1ihO0tZhbxJT4xO-wnF8IwEBK0XoRgBEzWLsJV5nJ4lutbKDjgAsQ8kCEe18grfishI8pSb3oi8GivjCpKwD4OPDbH/s1100/image_2025-02-10_13-55-57.png
តើគួរដាក់អំបិលនៅកន្លែងណាខ្លះ?

១-កន្លែងបង្កើនទ្រព្យសម្បត្តិ ៖ តាមក្បួនហុងស៊ុយ កន្លែងបង្កើនទ្រព្យសម្បត្តិក្នុងផ្ទះ គឺស្ថិតនៅទិសអាគ្នេយ៍ ។ ការដាក់ចានអំបិលនៅទិសនេះ នឹងជួយជំរុញថាមពលប្រាក់កាស ព្រមទាំងនាំមកនូវឱកាសអាជីវកម្ម និងភាពរុងរឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV3dFYf2xi0gbQjHttvyq82QSVNqNtLiY0GEBXjnziYnWFhOEtAq86XpQzVyJmHKS2IJfv3gjsxTItYjLbdEF8jYkY58uiWrTTzI1kcfudI4M2kIz3NsFfDjvkWlQrJePx0XPDnYEnvPI8JkxnD8BeueF8B2ofShIQQr_XuNbcwKZvqw07uApUDtGqKNrg/s1140/image_2025-02-10_13-55-58.png

២-បន្ទប់ទទួលភ្ញៀវ ៖ ជាបន្ទប់ប្រមូលផ្តុំថាមពលរបស់សមាជិកគ្រួសារ ហើយការដាក់អំបិលក្នុងបន្ទប់នេះ នឹងជួយការពារថាមពលអាក្រក់ និងរក្សាទុកថាមពលល្អក្នុងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX5vT2hLTUFxNJN0q1u_lOHM1dxYSOWJYEW5-ENke7z7VwNWNO2rc8MIlPO9z67P2nd4H9GK33G0K3FgJm5u0KUe9YbQfYNZlYyOZYhyphenhyphenqmQbLD3vsJR0wuVIfy-B291TVcG9JQzJCAI2-HfD3a5P_VZgwHXxQMA3XLPvPS60Lj9NeA40wiB1gUEQgBLis7/s1800/image_2025-02-10_13-55-59.png

៣-ជិតច្រកចូលផ្ទះ ឬបរិវេណមុខផ្ទះ ៖ ដាក់ចានអំបិលក្បែរទ្វារខាងមុខផ្ទះដែលជាច្រកចេញ-ចូលសំខាន់ ដើម្បីជួយការពាររឿងរ៉ាវមិនល្អ និងហៅលាភសំណាង ឬភាពរុងរឿងចូលផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2TQtVO1BXvvOOI3J3Whih-xextobF6hr6MRcRQW7Hghuby8Smq2duARsueW3AvhO-4MYGb6VqmT3HdppHyNQPHSnKN-3l4bDPot3JQfZ6SZizcMobOLKaxoitOR0-GjhhjPgvMFW28yOeG4W03XEjRFyMPAGCQu1r7T72BoIU8UNTx5LODE2Ye97F70c9/s2560/image_2025-02-10_13-56-00.png

៤-ក្រោមគ្រែ ៖ តាមជំនឿហុងស៊ុយ ការដាក់អំបិលជាមួយក្រូចឆ្មារនៅក្រោមគ្រែសម្រាក វានឹងជួយការពារវិញ្ញាណអាក្រក់ និងបង្កើនលាភ ។ ក្រោយដាក់អំបិលបាន១យប់ ត្រូវយកអំបិល និងក្រូចឆ្មារបោះចោលពេលព្រឹក ប៉ុន្តែកុំយកដៃចាប់អំបិល និងក្រូចឆ្មារក្នុងចានដាច់ខាត ។

*ចំណុចគួរប្រុងប្រយ័ត្ន ៖
-ហាមដាក់អំបិលនៅកន្លែងសើម ឬកន្លែងកខ្វក់ ពីព្រោះនឹងធ្វើឱ្យអំបិលបាត់បង់ប្រសិទ្ធភាព និងប៉ះពាល់ហុងស៊ុយ
-គួរផ្លាស់ប្តូរចានអំបិលជារៀងរាល់ខែដើម្បីរក្សាថាមពលអំបិល និងថាមពលហុងស៊ុយ
-វេចខ្ចប់ចានអំបិលឱ្យជិតមុនពេលបោះចោល និងពុំគួរយកចានអំបិលចាស់មកប្រើប្រាស់ឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1XpP4s9U2wGPNodHlencrvWxW3xgF3G2VSFQALR2ffrO1N8e1pZceX4nAW2NtNYFbG8skb9KS2YDHC65qsY3HieFvG2tKeanq9iF_TuO7J494f9uLis6Dso7uakVVZyb0EkIGhpabQosI4ir0ahGzKJfu-F-7JvunF6rkisKcEYW6VPsT3yAmMZAiryxQ/s1500/image_2025-02-10_13-56-04.png

សរុបមក ការដាក់អំបិលនៅកន្លែងផ្សេងៗ មិនត្រឹមតែជួយហៅទ្រព្យសម្បត្តិ និងលាភសំណាងមកឱ្យសមាជិកក្នុងផ្ទះតាមក្បួនហុងស៊ុយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយបណ្តេញរឿងរ៉ាវអាក្រក់ និងការពារវិញ្ញាណព្រាយបិសាចដែលមកយាយី ។ ក្រៅពីនេះ ការដាក់អំបិលក្នុងផ្ទះ ក៏អាចជួយបំបាត់ក្លិនស្អុយ និងបណ្តេញសត្វល្អិតផងដែរ ៕

មុខរបរប្លែក! ប្រកាសលក់ពស់វែកតាមអនឡាញ ស្រីៗទាក់ទងទិញព្រោងព្រាតទុកជាកាដូថ្ងៃក្តីស្រឡាញ់

0

ប្រទេសថៃ ៖ នេះជារឿងមួយដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ គឺមានស្ត្រីម្នាក់ប្រកាសលក់ពស់វែកតាមអនឡាញមួយសំបុកធំ និងគួរឱ្យព្រឺសម្បុរ ស្រាប់តែមានស្រីៗជាច្រើននាក់ទាក់ទងទិញព្រោងព្រាតទុកផ្ញើឱ្យសង្សារចាស់ភ្ញាក់ផ្អើលនៅថ្ងៃក្តីស្រឡាញ់ ១៤ កុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVRXfURXv8LGJVevCSED3Qxj4Opw6HZxdhGWlbMPKyZX6Kg-svbSip0Y8h5xEw7SpTV1WQS1YVNUb6_PR8HYcHyhQX6CVUHIF626pSRZlzSxwDqFhvsZ8Q7FmsNkVDwZnBifP3zvfNPoB_fOp1YpY8BoHlq-FgAtmgezVZyRKn6Pd7OKJ4ByevpuikWc0Q/s1595/image_2025-02-10_13-46-19.png

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយពីស្ត្រីមានហ្វេសប៊ុកឈ្មោះ «Chanpen Sukree» ប្រកាសលក់ពស់វែកជាច្រើនក្បាលសុទ្ធតែជាពស់រស់ទាំងអស់ ហើយធ្វើឱ្យមានអ្នកចាប់អារម្មណ៍ចង់ទិញជាច្រើន រហូតដល់ស្ត្រីរូបនេះឆ្លើយតប Comment លែងអស់ ជាពិសេស ស្រីៗទាក់ទងទិញព្រោងព្រាតទុកផ្ញើឱ្យសង្សារចាស់ក្នុងថ្ងៃក្តីស្រឡាញ់ ឬផ្ញើឱ្យប្រពន្ធចុងប្តី ។

ស្ត្រីជាម្ចាស់ហ្វេសប៊ុកឈ្មោះ «Chanpen Sukree» បានសរសេរថា ៖ «មានលក់ពស់វែករស់ និងដឹកពស់តាមរថយន្តទៅដល់ផ្ទះអតិថិជនត្រឹមតែ១យប់» ដែលការបង្ហោះនេះមានអ្នកចូលមក Comment និង Share រហូតដល់ជាង ៣ម៉ឺន ៥ពាន់លើក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLetVnXUgP-BZwWf9nPW63DGmj2bEBIkavs2nILPp1fRHrvjdFc81vBMtBXULMQmS6aotjKgVKfPsrCqIG7GyD6LB0OzF2t9pFc4m1_1VyZrLpp93NCFlAJjbiIAOvcJtGWuZ2ywK0oRfoCtUlUBxkPL2ViALNViIVdcuM8pIlyYs6G9P2G34r1Q2zrdiQ/s1140/image_2025-02-10_13-46-21.png

មនុស្សជាច្រើនបានចូល Comment នៅក្រោមការបង្ហោះរបស់នាង ដូចជា ៖ តើអ្នកលក់ទទួលខ្ចប់កាដូពស់វែកសម្រាប់ថ្ងៃ១៤ កុម្ភៈ ដែរឬទេ? ខណៈស្រីៗនាក់ចង់ផ្ញើកាដូពស់វែកទៅផ្ទះប្រពន្ធចុងប្តី ។ រីឯអ្នកខ្លះទៀតចង់ទិញពស់វែកមកជួយយាមផ្ទះជំនួសឆ្កែ ។

តាមការសាកសួរទៅស្ត្រីលក់ពស់វែក និយាយថា នាងបានលក់ពស់វែកពិតមែន ប៉ុន្តែពុំមែនលក់ពស់ក្នុងរូបដែលនាងបង្ហោះក្នុងហ្វេសប៊ុកទេ ។ នាងលក់ពស់វែកក្លាសេ ពីព្រោះបើលក់ពស់វែករស់ វានឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់អតិថិជន ។ អតិថិជនភាគច្រើន គឺខាងភោជនីយដ្ឋានលក់អាហារសាច់សត្វព្រៃ ហើយពួកគេនឹងមកទិញពីនាងដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_RKxQckHZ-36bdyp85KX3BjNZa25eC3ifLSFlH3wUEtBnGr-1-NI9CuOQg77GmpEI8bvF74AGdSI_yYbnEBjhA69VQUVPwLoAlt4Ou_2AA9rmr-H_NGTQbR6ukJxRp9C-cmMtuSMyhNAqD1-ZEbyLEpaVXdGbl_O43qmbpNXsR2pGQb3Gk5A5IUiwaTdn/s1280/image_2025-02-10_13-46-20.png

គួរបញ្ជក់ថា នៅប្រទេសថៃមានពស់វែកជាច្រើនពូជ ហើយពូជខ្លះត្រូវបានប្រទះឃើញច្រើនបំផុត ។ ថៃពុំបានចាត់ថ្នាក់ពស់វែកនៅក្នុងសត្វព្រៃដែលត្រូវអភិរក្សទេ មានន័យថា ពលរដ្ឋអាចចាប់ ឬលក់ពស់បាន ប៉ុន្តែត្រូវសុំការអនុញ្ញាត និងធ្វើតាមលក្ខខណ្ឌកំណត់ ជាពិសេស ការបង្កាត់ពូជ ៕

មកស្គាល់ភូមិមួយនៅប្រទេសកេនយ៉ាបង្កើតច្បាប់ហាមប្រុសៗចូល

0

ប្រទេសកេនយ៉ា ៖ Umoja គឺជាភូមិមួយស្ថិតនៅតំបន់ Samburu ប្រទេសកេនយ៉ា បានបង្កើតច្បាប់គួរឱ្យភ្ញាក់ផ្អើល គឺហាមប្រុសៗចូលក្នុងភូមិដាច់ខាត ដោយសារចង់ឱ្យភូមិនេះក្លាយជាជម្រកស្នាក់សម្រាប់ស្ត្រីគេចពីការជិះជាន់របស់មនុស្សប្រុសក្នុងកុលសម្ព័ន្ធ Samburu ។ ស្ត្រីជាច្រើននាក់អាចរស់នៅភូមិនេះដោយសុវត្ថិភាព និងពុំចាំបាច់ភ័យខ្លា.ច អ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxBLP629GOa__UnDi8csF0Vkhuhklr948Hky1MqHsrzB23YIhiGr7WzqTmIoeLBtf5EG_sUaBXTnOlaUn3ZARdnykDOd5Sn89IsT1awqoVfiPzwKiLGL3MHd8HZpIWWIRWoiGuYmQDmdnRhbEZztnn1xpLvDO60TbD1DPnaGQZEApNHENq2Oy6PMbclJ4z/s2437/image_2025-02-10_13-43-02.png

នៅស្រុកកំណើតរបស់ស្ត្រីទាំងនេះ គឺមានការចាប់បង្ខំឱ្យពួកនាងរៀបការតាំងពីវ័យកុមារ, កាត់ស្បែកអវៈយវៈភេទ, អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពាន ហើយទង្វើទាំងនេះពុំត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មទេ ប៉ុន្តែចាត់ទុកថា ជាទំនៀមទម្លាប់ប្រពៃណី និងជាផ្នែកមួយនៃការរស់នៅធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTHUMYffASRY-Frdjmu1oESd7Z80v0BzAmXDryvQQp-zyqDrpppwEhAb6xQCyUV-yEd0EGd-LGAk3q3sKc6j02wiGkWzErr2AM819dvPzGTBHq9434QRI-Bcrjq4RRyDG8TqVR0_MN8QcUhFe8gTKh6_gmZ901Dn7YZ1JCg_1GCS_mlNLp7xXnzjiY8sd7/s862/image_2025-02-10_13-43-04%20(2).png

ស្ត្រីម្នាក់រស់នៅភូមិ Umoja និយាយថា ៖ «រាល់ថ្ងៃ ពួកយើងរស់នៅជាមួយការចងចាំគួរឱ្យភ័យខ្លាច និងក្តីឈឺចាប់ដែលកើតឡើងដោយសារមនុស្សស្គាល់គ្នា និងមនុស្សប្លែកមុខដែលពាក់ឯកសណ្ឋានផងដែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkSZtJqpxhy-NWP9nx-ocuZyJby5OCO0zH0fAsh3aqj2WAQSv_-moymcEMbgd1lsyPVpLqWRKABny1JmOjPPgMzuPJguPSjUXhDYvic6pN-E_kdbIo_0R_1SsPkwkq1haEswisJf3LKZHxhvb4F7h6GeVp8QWP3CL8AnnCN8Gr0joQtnwkfFzjDb8XcwQ/s1000/image_2025-02-10_13-43-04.png
អ្នកស្រី Rebecca Lolosoli អ្នកបង្កើតភូមិ Umoja កាលពី៣៥ឆ្នាំមុន រៀបរាប់ថា អ្នកស្រីក៏ជាសមាជិកក្រុមកុលសម្ព័ន្ធអ្នកចម្បាំង Samburu ដែរ ។ នៅទីនោះ ស្រីៗត្រូវគេជិះជាន់គ្រប់បែបយ៉ាង ហើយពេលអ្នកស្រីជំទាស់នឹងទង្វើទាំងនេះ បែរជាគ្មានការអើពើ និងមានការប្រឆាំងយ៉ាងខ្លាំងពីមនុស្សប្រុសក្នុងកុលសម្ព័ន្ធ សូម្បីតែស្វាមីអ្នកស្រី ក៏ពុំអាចជួយអ្វីបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEstz45r1hU7x26A5zL6QzOK-yv_dT649Kbef0Ag-GXc9H3Bckg7QCvJCqltzmb1AP5Y07WhhyphenhyphenjcUZkKja7MvqrUc3Jas8NQmeWNYvO8g1oFyxOomp-0jvh28lpCw-i7JX5oPcDb8MrK6Ayz0oLh8Q_CjYTThVAwALRVuCQccWluNivUP5sOzJdMk5_B_/s4621/image_2025-02-10_13-43-05.png

រហូតមកដល់ឆ្នាំ១៩៩០ អ្នកស្រី Rebecca បាននាំស្រីៗរត់ចេញពីកុលសម្ព័ន្ធ Samburu ហើយក៏បង្កើតភូមិ Umoja នេះឡើង ដើម្បីជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរសង្គម ដែលស្ត្រីតែងតែក្លាយជាជនរងគ្រោះរហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcDfglmJwnI4rX9k7uHzDOONcPPqMLnYvJHJ8GiOuBUs_pZ8nFrYLZAS4VfaJ4Llm8weeFPTZ_j9cS60go9hglmflKQvLN0-FT2HFTufh9xB45Jn7wHtogqO4AqzYKNCEaWzuq5MsjqXQox39oRVw-Kl0CHn1gJVv-wKfxK8CLYjrvFt_xpc1tskevVpVX/s2560/image_2025-02-10_13-43-11.png
បើទោះជាឆ្លងកាត់អតីតកាលដ៏សែនឈឺចាប់ ប៉ុន្តែស្ត្រីទាំងអស់រស់នៅក្នុងភូមិពុំបណ្តោយឱ្យទុក្ខសោកចូលក្នុងជីវិតបន្តទៀតទេ ។ នៅទីនេះ ស្ត្រីបានបំពេញការងារគ្រប់មុខ ដូចជា៖ ធ្វើជាមេគ្រួសារក្នុងភូមិ Umoja, ធ្វើជាអ្នកដឹកនាំ និងធ្វើការងារសំខាន់ៗសម្រាប់ជួយអភិវឌ្ឍន៍ភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLmoOHWkspqa1ryZEMqs2yBU0kdFxKNdSS3gU_P0xfRk9VRGMGKfxNniPI5pmnHs-cHA-faCk5Rjttz-Hwz6vSOBygKSSEnjGO_0C-sYpp159z7GJNaFTMp_P4jm_ukaFGAjF_BjFkoUBUgXnWYxKqckdR5w5hdtXFlnpEr-jRkPU1lO5MzLVzDUfGqRfr/s1500/image_2025-02-10_13-43-12.png

ស្ត្រីរស់នៅភូមិប្រាប់ថា ការបង្កើតភូមិនេះដើម្បីឱ្យពិភពលោកដឹងថា សេចក្តីទុក្ខនឹងបញ្ចឹមត្រឹមពួកយើង។ យើងរស់នៅដោយគ្មានការភ័យខ្លាច ពីព្រោះមានសុវត្ថិភាព និងសេរីភាព ។ កាលពីមុន យើងរស់នៅក្នុងក្រុមកុលសម្ព័ន្ធ គឺការនិយាយរឿងការរំលោភស្ត្រី វាគួរឱ្យខ្មាសអៀនណាស់ ពុំគួរនិយាយទេ ។ ប៉ុន្តែនៅទីនេះ អាចនិយាយបាន យើងពុំត្រូវការមនុស្សប្រុស យើងអាចរស់នៅដោយខ្លួនឯង ៕