បុរសសង្ហា ពូកែទ្រឹស្ដីគឺលោក ប៊ុន ផាក បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wz1DYXFLHVtjSBK80hiwWwMKuSpgHc9dZJ1-w3AwbX1mb3YEtqCiSZv9qunv7sRyL9Q7u1BjpFC39psiKhlSUCl1cduW7K-l8Kk_3yGdCxRfjv07p67CnnnilcU8_fA1E1yh6bXlvPNBg4l7GYBKH8omonK0cUGUT1CdEsV4OBw6E5NfEX-cBS67nRJh/s1280/photo_2025-03-21_15-38-35%20(2).jpg
ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ជូនទៅកាន់លោកប៊ុន ផាកបន្ថែម និងបានធ្វើកិច្ចសន្យាជាមួយលោកក្នុងការបញ្ឈប់សកម្មភាពបង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-LozXj9h2_rPcpMwb9w0BOIGThWten7Qzxzn33LU5xaNikBSX66J6FLnHLGYww_sFH0EkkbHWTSdRwZUa0folbZLpTGh3x42o85H0-cNnqwXIbDS137uz33-Llrb6yK7WhXXUTauL6FzaPpH75HWQ8M0RTxPL4LmcTywrsR8m5DSuxFHV4HjTawcZPNI/s1280/photo_2025-03-21_15-38-35.jpg

ក្រោយបញ្ចប់ការសួរនាំជាមួយខាងសមត្ថកិច្ច នៅស្នងការនគរបាលរាជធានីភ្នំពេញ លោកប៊ុន ផាក បានបង្ហោះនូវសារថ្មីមួយនៅលើផេករបស់លោក ដោយជាការកោតសសើរ នូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP4rGwxvzHVm9Yna4LaT2N7dwPl56FmsMfLYh2PSwqsBuqMkQFRxJHIXFCF2L1xYSvUyJLiq4y3eqMzFCcavboToTy1GeEPDx7luIEcTgpHEv3FDsblhXBwIKiImOlAkv7xjUvUakXKeufXyfzmjoIdBHcrouqGat6XI0NNezVMghKBR01QQXhYAgCIov0/s1280/photo_2025-03-21_15-38-36.jpg

លោកបានបន្តទៀតថា «ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា «សន្តិភាព» គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។ ខ្ញុំយល់ពីគុណតម្លៃពី «សន្តិភាព» មិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព នឹងចូលរួមថែរក្សាតម្លៃនៃសន្តិភាព ឱ្យខានតែបាន គ្រប់មធ្យោបាយទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpb3RGOP-kSSuXaZq0vTM2Pp86rSLcXwWafjbFAn2isUBcL8nYKwQZe-5DJ6nHbGWSwOgKsmCGxzJtvijohMsyemuuwOvfF7GgSq-PYi4b36h-9Nsequm9zJEwWL_Mu2NZ8XJW983BjbAknKNqPEKumHN4hbABYPlnJkkKEUGGv9zg2WLQMsV7NL-A_Wh/s1280/photo_2025-03-21_15-38-38.jpg

លើសពីនេះ លោកបានកត់សម្គាល់ឃើញថា ខាងសមត្ថកិច្ចពិតជាបានអនុវត្តលើការបង្រ្កាបបទល្មើសផ្សេងៗយ៉ាងសកម្ម និងមានប្រសិទ្ទភាព ក្នុងការផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាជន ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ដើម្បីអោយពួកគេមានទំនុកចិត្តលើផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់របស់ប្រទេសកម្ពុជាយើង ហើយនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ល្អប្រសើរ លើឆាកអន្តជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJuMRADpXchSdHe_Nx1in5wGqsURQtYxH3Olw6deSd0PZuuSpNNgkp6EENkfvwupjAbJNVlaaHtLpH_1umxGrXyt8TABzIbQlY2BNTm8QPIjB05bHeyNMszV4uMB-hzpQcVookAmBKO3g3dor6JtoPCWxx3Pr2ovaJEnf1TNUph96oE83CDcjmNOlZ43tL/s1280/photo_2025-03-21_15-38-37.jpg

ជាចុងក្រោយលោកប៊ុន ផាកសង្ឃឹមថា អ្នកទាំងអស់គ្នាយល់ពីតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ អរគុណសន្តិភាព៕