Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃស្នើពលរដ្ឋតាមខេត្តស្លៀកខោផ្កាចម្រុះពណ៌ពេលចូលឆ្នាំថ្មីបង្ហាញអត្តសញ្ញាណជាតិ

នាយករដ្ឋមន្ត្រីថៃស្នើពលរដ្ឋតាមខេត្តស្លៀកខោផ្កាចម្រុះពណ៌ពេលចូលឆ្នាំថ្មីបង្ហាញអត្តសញ្ញាណជាតិ

81
0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងចំណាយប្រាក់ចំនួន១៥០លានបាត (ស្មើជាង៤លានដុល្លារ) ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីនៅប្រទេសថៃយ៉ាងអធិកអធម ។ ក្រៅពីនេះ លោកស្រីបានស្នើឱ្យពលរដ្ឋនៅតាមបណ្តាខេត្តទាំង៧៧ ចូលរួមស្លៀកខោផ្កាចម្រុះពណ៌ ក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយ Soft Power ថៃទៅកាន់ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv29yhwKwXZOvpDIg6dGQNEhqt8WTfwx6ehSySlw5_h4Oj9GRgnDRZ3ZHA_c_PptnV9AVKGgUbiv5vOpvOD060A_zjsByh0MWHjcXjHHNlAS5QOaPLBQ5MCx52P3ktUUYnqG9K_iQkITapcXf_El3yjxm3pgbbAThY-YOjrFQCI4MSm17YOePNFKMskR7C/s1280/photo_2025-03-21_10-55-10%20(2).jpg
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការយុទ្ធសាស្ត្រ Soft Power ជាតិ ដោយមានការចូលរួមពីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងរដ្ឋមន្ត្រីមកពីក្រសួងផ្សេងៗ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន និងរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនបានស្លៀកខោផ្កាចម្រុះពណ៌តំណាងឱ្យខេត្តនីមួយៗថតរូបជុំគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ Soft Power ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSg7SFPscA525y31fzj_DCKGtjphzMbSF5kir-L748Lijsmb8Lc-ccDvMuQ7__lmpJksngj03OcIV_SFmQPX6vYnI00fsvzhuRz_V3o1M6lRXQm2NKIb15vtgIYhANJhMWzSh4SQ70brv7l7gEbe8RYwueBvzbo0e4TSpb2NwzKRmXPM9cFuHreYarDrG/s1280/photo_2025-03-21_10-55-10.jpg

នាយករដ្ឋមន្ត្រីថៃថ្លែងថា ខោផ្កាចម្រុះពណ៌របស់ខេត្តនីមួយៗពុំដូចគ្នាទេ ពីព្រោះខេត្តមានអត្តសញ្ញាណរៀងៗខ្លួន ហើយលោកស្រីរីករាយដែលរដ្ឋមន្ត្រីគ្រប់រូបគាំទ្រខោតំណាងឱ្យខេត្ត ។ នៅថ្ងៃចូលឆ្នាំថ្មី លោកស្រីចង់ឱ្យពលរដ្ឋស្លៀកខោតំណាងឱ្យខេត្តរបស់ខ្លួន ជួយគ្នាផ្សព្វផ្សាយ និងគាំទ្រការរចនាម៉ូដខោ ។ លោកស្រីបានអរគុណដល់រដ្ឋមន្ត្រីគ្រប់រូបដែលជួយលើកកម្ពស់ Soft Power ជាច្រើនផ្នែក ដែលធ្វើឱ្យជនបរទេសចូលចិត្តប្រទេសថៃ ។ បើគ្មានកិច្ចសហការរវាងរដ្ឋ និងឯកជន ប្រហែលជាថៃមិនអាចផលិតខោតំណាងខេត្តទេ ហើយថៃនឹងសហការគ្នាបន្តទៀតដើម្បីឱ្យពិភពលោក ចាប់អារម្មណ៍ Soft Power ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AmrZKeIeIE1YQov9x2S2grzGPLNuFTsJ43XkeCvtn3w_tVfvkPOD43B7hqEmEIhxoA5Yk53Lfb43bhX8rdMPl9qPAbC-MbMQGAmtwUkTvEKjHoUXpKHnPGEY50lKxxt08SZe0Rm7guA_6mwNjJ_PUl8pvcU7B8FiH2POumtJJNS0YuS_Bmlp6tf2SdLV/s1280/photo_2025-03-21_10-55-09.jpg

ដោយឡែក លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និយាយថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងបាងកក គឺនឹងធ្វើនៅទីលានមុខព្រះរាជវាំង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១២ ខែមេសា នឹងមានក្បួនដង្ហែរយ៉ាងធំ ពីព្រោះក្រសួងទេសចរណ៍ចង់ឱ្យពិធីបុណ្យឆ្នាំថ្មីឆ្នាំនេះ ធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការបង្ហាញពីសិល្បៈ វប្បធម៌ និងការលក់ដូរទំនិញផ្សេងៗយកមកពីខេត្ត ។ លោកចង់ឱ្យពលរដ្ឋជួយជំរុញ Soft Power ខេត្តរបស់ខ្លួន ដូចជា ៖ សម្លៀកបំពាក់ ម្ហូបអាហារ សិល្បៈ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7-krFRiMK6AdYtMSZ1d7uc2fNfNR0p0K-J0E2YpULNxRfpjq0tWV1LSKeja-YHY-9K49J5jssQwiZn2ev_gwj4HSE7b4NOpLfsSfk_9R_ssQXdVEkOnxYr2nxFhvTwtJwe3-hys8BqyyTJBQl5lEyGkR9SXBPVGD_LNQ514nPM9fViL6VA1tJjUO9NJZ-/s1280/photo_2025-03-21_10-55-09%20(2).jpg
ចំណែកខេត្តធំៗ ដូចជា ៖ ឈៀងម៉ៃ សុងក្លា ខនគែន នគរស្រីថាម៉ារ៉ាជ និងសមុទ្រប្រាកាន សូមពលរដ្ឋទាំងអស់ជួយគ្នាលើកកម្ពស់ប្រពៃណីថៃក្នុងថ្ងៃចូលឆ្នាំថ្មី ហើយក្រសួងទេសចរណ៍នឹងចំណាយប្រាក់ចំនួន១៥០លានបាត ដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មីឱ្យបានអធិកអធម ៕