Home ព័ត៌មានអន្តរជាតិ ហ្វូងសត្វល្អិតចម្លែកដូចមូស រាប់លានក្បាលដូចរឿងហូលីវូដ បានកំពុងវាយលុកពលរដ្ឋអ៊ីតាលីឡើងងងឹតមេឃដី

ហ្វូងសត្វល្អិតចម្លែកដូចមូស រាប់លានក្បាលដូចរឿងហូលីវូដ បានកំពុងវាយលុកពលរដ្ឋអ៊ីតាលីឡើងងងឹតមេឃដី

115
0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AP រាយការណ៍ថា ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ Tuscany ពុំហ៊ានចាកចេញពីផ្ទះរបស់ខ្លួនទេ ដោយសារមានហ្វូងសត្វល្អិតរាប់លានក្បាលហើរតម្រង់មកកញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ ហើយពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង ។ លើសពីនេះ ពួកវាបានប្រមូលផ្តុំគ្នានៅតាមរបងអគារផ្សេងៗបណ្តាលឱ្យងងឹតមេឃ ងងឹតដី និងរំខានដល់អាជីវកម្មជាច្រើនកន្លែងក្នុងតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQgibxpPkfKWRLUJeHSKirWpbEUv_dHgwlm_swK_mL5UPtGuRgCsdrC_V7gjgaRE2Qn-B3e7qVbwsOXDP8EuD6T2wMojo_W_rZp1FuiI3vJzeylX7ZnVChn-rI98MTxQGqRMmpRpBubkK6qoAb9unIjVZZU03JxG27Rr9FI3MHDWqU1a89NNDwZ77L1-Q/s720/image_2025-03-22_10-49-13.png

ហ្វូងសត្វល្អិតរាប់លានក្បាលបានហើរចេញពីបឹង Orbetello Lagoon ស្ថិតក្នុងតំបន់ Tuscany ដែលបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មជាច្រើនកន្លែងរបស់ពលរដ្ឋអ៊ីតាលីរស់នៅតំបន់ទេសចរណ៍ ។ បឹង Orbetello Lagoon គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ប៉ុន្តែដោយសារមានសត្វល្អិតរាប់លានក្បាលបង្ហាញខ្លួន ធ្វើឱ្យភ្ញៀវទេសចរផ្អាកដំណើរកម្សាន្ត ។

កាលពីឆ្នាំមុន ក៏មានហ្វូងសត្វល្អិតច្រើនដែរ ប៉ុន្តែឆ្នាំ២០២៥នេះ ពួកវាបង្ហាញខ្លួននៅតំបន់ទេសចរណ៍មុនពេលកំណត់២០ថ្ងៃមុន ដោយពួកវាបានប្រមូលផ្តុំជាហ្វូងធំៗ ដែលធ្វើឱ្យពលរដ្ឋពិបាកចាកចេញពីផ្ទះ ។ នៅពេលព្រឹក និងព្រលប់ ពួកវានឹងហើរតម្រង់មកកាន់កញ្ចក់រថយន្ត រហូតដល់ងងឹតមើលផ្លូវពុំឃើញ និងហើរទៅទំលើរបងអគារផ្សេងៗក្លាយជាពណ៌ខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNywIrdjf-tFLgbO0uHMJXXTdUuEroHCOhBXMG02e8FfbcV5tzRRoNN1R9q5O7anB_wrFnQworDoWpCmlu-ieMhd8E5-NbuLAmjCm_faCiHxIv6qXC8eMXYWYS_nnZD0cRXY4z5X-us2KdIcBdDO7GSxJheL9oIp2a79BEWkT3bN9k0L-JbO-u9x2Pat-/s720/image_2025-03-22_10-49-14%20(2).png

លោកអភិបាលក្រុងបានប្រកាសតាមហ្វេសប៊ុកថា នឹងផ្តល់ថវិកាចំនួន៣សែនអឺរ៉ូ (ឬជាង៣សែនដុល្លារ) ដើម្បីកម្ចាត់ហ្វូងសត្វល្អិតទាំងនេះ ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ខែមីនា ពលរដ្ឋពុំដឹងច្បាស់ថា តើវិធានការកម្ចាត់ហ្វូងសត្វល្អិតរាប់លានក្បាល នឹងធ្វើឡើងបែបណាទេ?

ដោយឡែក ប្រធានផ្នែកនេសាទរបស់បឹង Orbetello Lagoon បាននិយាយមកកាន់សារព័ត៌មាន AP ថា ការបង្ហាញខ្លួនរបស់ហ្វូងសត្វល្អិត គឺអាចពាក់ព័ន្ធនឹងហេតុការណ៍ត្រីជាច្រើនក្បាលងាប់ កាលពីឆ្នាំ២០២៤ ។

តាមធម្មតា ត្រីនឹងស៊ីកូនរបស់សត្វល្អិតទាំងនេះ និងជួយកាត់បន្ថយចំនួនសត្វល្អិតឱ្យធ្លាក់ចុះយ៉ាងច្រើន ។ រីឯមូលហេតុត្រីងាប់ គឺអាចមកពីបរិមាណអុកស៊ីសែនក្នុងបឹងធ្លាក់ចុះ ដោយសារប្រឡាយសម្រាប់តភ្ជាប់ទឹកបឹងជាមួយសមុទ្រ ពុំបានថែទាំត្រឹមត្រូវ ។ កន្លងមក ខាងនេសាទធ្លាប់បានអំពាវនាវឱ្យកែលម្អប្រព័ន្ធអេកូឡូស៊ីបឹង Orbetello Lagoon ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2QsK0hWPakh0C7_M3aurXHniCFRclhsiNV9WWaBfbpDAGrcAOni1d7lkrpCexQf72gAj9X25p7PFM7h571LQo6KmPIcdXB39O3ueoqUr_jv-3ja4xxYU9xrfXFtxUyaBafmKoAraflka5dF5nJctn5G5bXn1QWAWnmFWFN-dtUCHCDUA0GOw8ZNkew2nv/s1041/image_2025-03-22_10-49-14.png

គួរបញ្ជាក់ថា សត្វល្អិតទាំងនេះមានខ្លួនតូចបំផុត និងមានមាត់ដូចសត្វមូសសម្រាប់ខាំមនុស្ស ។ វាមានដងខ្លួនពណ៌ខ្មៅ ឬពណ៌ប្រផេះចាស់ ហើយតែងតែប្រមូលផ្តុំនៅឆ្នេរសមុទ្រ និងតំបន់ព្រៃ ។ បន្ទាប់ពីវាខាំរួច មនុស្សមួយចំនួននឹងកើតកន្ទួលក្រហមនៅលើស្បែក និងរមាស់ដូចមូសខាំ ៕