អគារពាណិជ្ជកម្ម នរោត្តម ( Norodom Business Tower ) ដែលមានកម្ពស់២៨ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជាគម្រោងអភិវឌ្ឍន៍ចម្រុះមានកម្ពស់ ១១២,៣៥ម៉ែត្រ។
អគារពាណិជ្ជកម្មនេះ សាងសង់លើផ្ទៃដីសរុបប្រមាណ ១ ៩៥៧ ម៉ែត្រការ៉េ ដោយមានការិយាល័យ Class-A ទំហំជាង ១០ ០០០ ម៉ែត្រការ៉េ មានចំនួន ១០ជាន់ និងមានជាសណ្ឋាគារផ្កាយ ៥ ចំនួន ១៦ ជាន់ ជាមួយបន្ទប់សណ្ឋាគារចំនួន ២២៦ បន្ទប់។
អគារនេះ គឺជាកិច្ចសហប្រតិបត្តិការដំបូងរវាង ក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន TP Moral Construction & Development Co., Ltd (សហគ្រាសក្នុងស្រុក) និងទទួលបានការរចនាអគារ ដោយក្រុមហ៊ុនអន្តរជាតិល្បីឈ្មោះ Aedas របស់ទីក្រុងហុងកុង។
អគារពាណិជ្ជកម្ម នរោត្តម បានបើកដ្ឋានការដ្ឋានសាងសង់ហើយ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយប្រើពេល៣០ខែ ដើម្បីបញ្ចប់ការសាងសង់៕










