Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងថ្កោលទោ.សកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លងទន្លេនៅជិតព្រំដែនកូរ៉េខាងជើង

កូរ៉េខាងជើងថ្កោលទោ.សកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លងទន្លេនៅជិតព្រំដែនកូរ៉េខាងជើង

33
0

ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាឆ្លងទន្លេនៅទីក្រុងយ៉នស៊ន ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងធ្វើសមយុទ្ធនេះនៅជិតព្រំដែនកូរ៉េខាងជើង ឬនៅមិនឆ្ងាយពីតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ។ ហេតុ​នេះ ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោ.ស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធជាបន្ទាន់ ពីព្រោះវាជាការញុះញ៉ង់ឈានទៅរកការឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cfykmKgJFMeUdZNm8nPB_-oWFZnBpCzFpHwSL1u4wfiHblD3wwKLFUvdHPQUkEHGC-vZ_KNR1I3W6zA4WhfEZW-FVDgvK4lw24ABGDWmLnYRAN2ipn7dfSjn69Jl2EMvCbBG6Xjya1LgSg7Epr2MJAMd0A49fa_YJ9yf3g7XSH9f5tCdvY-jUZNV2k5L/s1500/image_2025-03-22_10-27-46.png

ការធ្វើសមយុទ្ធឆ្លងទន្លេ គឺកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានយករថពាសដែកឆ្លងទន្លេអ៊ីនជីន ព្រមទាំងឧបករណ៍កងទ័ពជាង១០០ប្រភេទទៀត ។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពជាង៦០០នាក់មកពីអាមេរិក និងកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ រយៈពេល៦ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBRqDoOhMVt4V2DLuGw4snJiDjqTAeMgg4HYM-oQFr3DHVB8PEBo8l0JIRbIWNYwu51hsdn2ycGLHZ7mhAt0hyS8r1Gw8fqk6qr4UqW2pmsC3W3vzBy9YsAD4eQSL8fEFcUJMrSJlVFMM63xk3KKfNGAXArMdrKqJn3GAA0MpZzqGIMjqOemTrL7_dVUC/s1500/image_2025-03-22_10-27-47%20(2).png

វាជាផ្នែកមួយនៃការធ្វើសមយុទ្ធកងទ័ពប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ឈ្មោះថា «សមយុទ្ធ Freedom Shield» ដែលបានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៥ មកម៉្លេះ ។ ប៉ុន្តែការធ្វើសមយុទ្ធបានផ្អាកមួយរយៈ ដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកភ្លាត់ស្នៀតបណ្តាលឱ្យខូចខាតលំនៅឋានពលរដ្ឋ និងពលរដ្ឋរងរបួសចំនួន២៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKauqdr2H13Axhd7UsA_QCUAVA4mRebBG9mGi6oQHlx4jXoR9Sl7v6BUjjgmu5fLvi5aOlVNMHnlqvGZzg3kqmc1eMCdsa3Q1V8zvjAEeAFOY4_V3-AJ1_CJH7LaQncEuT26G1gb8jcslHnvPRgqg4DnRZeefx51mORIj_rM_Bz-vs7SE3lf9u56xlSR0/s750/image_2025-03-22_10-27-47.png
ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះជាបន្ទាន់ ។ កូរ៉េខាងជើងអះអាងថា វាជាការញុះញ៉ង់ឈានទៅរកការឈ្លានពាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9fCKhrGHakNowl6SBsQk05PCFHKEQKXW3DpQRAceki5Rv7TBkpXLiAAjzlxHIHPeEmJ75tmXMcfB9dyCe3nFh1BMY8Z4X5SSohemvanPoGxf3uf41kKggaoZsrfx2-_9RBS_Vd-5KwYUZNlkEwIIDAP0Lb1U81cvQbG30IFOQ9rEarn5hfvOf8vVeWdW/s1600/image_2025-03-22_10-27-49.png
ចំណែកកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើសមយុទ្ធជាមួយអាមេរិក គឺក្នុងគោលបំណងពង្រឹងកម្លាំងកងទ័ពកូរ៉េខាងត្បូងឱ្យរឹងមាំ និងត្រៀមខ្លួនការពារការគំរាមកំហែងពីប្រទេសជិតខាង គឺកូរ៉េខាងជើង ៕