Home Blog Page 623

«រមណីយដ្ឋានទំនប់ម្លេច» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏សែនមនោរម្យនាខេត្តកំពត

0

ថ្ងៃចុងសប្តាហ៍ចង់សម្រាកលំហែកម្សាន្តនៅជិតក្រុងមែនទេ? អាចមកទស្សានា «រមណីយដ្ឋានទំនប់ម្លេច» បាន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់គោលដៅដ៏សែនមនោរម្យនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ហើយទៅហួសចំណុចព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពតបន្តិច នឹងបានឃើញផ្លូវបត់ស្ដាំ រួចបន្តដំណើរប្រមាណ ៥ គីឡូម៉ែត្រទៀត នោះភ្ញៀវទេសចរនឹងបានទៅដល់គោលដៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU3dEe7i9Rm3-C750YTR0_ESiNCRODMMyYCHFQa9Mx8wjNPbgRCOb0t1N2E6I_eK7MuknP3PLvZbzDsGGuo8Ybnzo0WfKXfdW8gPKaEw34V_6W4s7j4F1pbWI7FuD2Lz7AgbTjwRZdmG90a_5kYS7iH9aq_69lcZUBIGr_wPTAjfPQ5DFJRjvzLTnRN-St/s2048/135457212_2908550976042499_1685294901460062517_n.jpg

រមណីយដ្ឋានទំនប់ម្លេច កាលពីមុនគឺជាតំបន់សមរភូមិដ៏ក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តកំពត។ ទំនប់ម្លេចជាទំនប់ស្ទាក់ទឹកទុកបានយ៉ាងច្រើនបង្កើតបានជាបឹងដ៏ធំមួយ អមដោយជួរភ្នំព័ទ្ធជុំវិញប្រកបដោយសោភ័ណភាពស្រស់ត្រកាល និងមានទឹកបឹងថ្លាឈ្វង់គួរជាទីចាប់អារម្មណ៍។ នៅទីនេះមានទីធ្លាធំទូលាយ បរិយាកាសល្អ ខ្យល់អាកាសត្រជាក់បរិសុទ្ធ រំលេចបានជាទស្សនីយភាពយ៉ាងច្រើនអនេកតាមរដូវកាល ដែលភ្ញៀវទេសចរតែងតែទៅដកយកបទពិសោធន៍នៅទីនោះដោយមិនចេះជិនណាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnYRjQPdNGGd6ivsHlxYHISXtt05GDa2iY_W_jJ_C046dlqE0BFRFxAM99Kfyh7LDjNv6yd98muIBkzvjn_pG8TPJDBDRPe0b0ZwuRvnhXfKvziw69tw4v9vYyb8nkTVui309zII0slNpAQ6Xxa-jtUrIDgjTixAD873UCpiO9nTgt9P4TimS8Gi-T8OQ/s1080/455770582_1026965899216332_3725227410654667719_n.jpg

បើនិយាយពីសេវាកម្មទេសចរណ៍នៅរមណីយដ្ឋាន Mlech Adventure វិញមានដូចជា ការជិះម៉ូតូកង់បួនជុំវិញបឹង ជិះទូកកាណូតកម្សាន្តនៅលើបឹង ជិះទូកកៃយ៉ាក់នៅជិតៗតូបខ្ចុះ មានទីលានបាញ់ធ្នូកម្សាន្ត មានខ្ចុះសម្រាប់អង្គុយសម្រាកលំហែកាយ ហើយម្ហូបអាហារសុទ្ធតែមានបញ្ជីតម្លៃត្រឹមត្រូវ មិនថ្លៃពេក មិនថោកពេក សមរម្យសក្តិសមសម្រាប់ភ្ញៀវទេសចរទៅទស្សនាដោយសប្បាយរីករាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHuJGQtUyiURwqis8z_TmtSJWLcIecRDNz_frWJRQy-SpTRwdZPa74rfwULQzk4_1ahPxQ3NBwcztftouhNNhZcRBkLy_BJYex36fCnehPF0IhR6f4TJjAZTGCRuQk1Q1HdXI7LsLS_FRl4zRXk3wDIPH7649HiWiC5SPX2QxWQRDe-MMURMjMty4gKpPw/s1080/455613172_1026965982549657_3915550661000360144_n.jpg

លើសពីនេះក៏មានស្ពានបណ្ដែតទឹកដើរលេងកម្សាន្ត ទីលានបោះតង់ជិតមាត់ទឹកបរិយាកាសស្រស់ស្រាយ និងមានភោជនីយដ្ឋានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈផងដែរ។ ក្រៅពីនេះក៏មានសេវាកម្មរៀបចំការកម្សាន្តលក្ខណៈជាក្រុម ដែលភ្ញៀវជាក្រុមរបស់ក្រុមហ៊ុន សាលារៀន ឬអង្គភាពផ្សេងៗអាចកក់ឱ្យរៀបចំជូនបាន ខណៈទីតាំងគឺធំទូលាយ និងជាបណ្ដុំសេវាកម្មទេសចរណ៍ដ៏សម្បូរបែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28ZPKPNaiLM46YxU7xSTT9L2a8jl0eKGcD9xLjz9OW1lkJpMHw5BqpG0Jjv24slo7npZXNxh2Kj-P0pY7Py5hyphenhyphenGCfqce9PxsWQBLloqBfFo20i66CeyxxZZ7c19h9Vpzi_Ev6HgmFIqGEtZQooMsqFSc7SBJeArvLk2H1upoeNZF3CmvIlQHoXYiAlYJD/s2048/136069185_2908551539375776_6199002372646828495_n.jpg

កោះដែលមានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក!

0

ពិភពលោករបស់យើងគឺពោរពេញទៅដោយតំបន់កោះស្រស់ស្អាតជាច្រើនកន្លែងទាំងក្នុងស្រុក និងបរទេស។ ដែនកោះដ៏ស្រស់ស្អាតទាំងនោះគឺ ហ៊ុព័ទ្ធទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ដែលអំណោយផលសម្រាប់ទេសចរដែលចូលចិត្ត គយគន់កន្លែងធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យ ក្រៃលែងដែលអាចធ្វើឱ្យយើងមានអារម្មណ៍បានធូរស្បើយ ភ្លេចអស់ទុក្ខកង្វល់ទាំងឡាយនៅពេលបានទៅកំសាន្តនៅទីតាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj96uPj-3agxmuldk2R4PWkCZRucF0kMppR0ifPLP77lDXVtfDL4nKcCFqYG4C514JkedwfOu2hLPddit7DeRoWUCH8vHPKZbOfS9vr-VB88QZ5338ZXWJxC6wxA4s_RsRpAPR7OmSejx5KfmNLrPeOcFrC6W2VWg81JZ18gcFEbhTRuNer2SWPKmUbboPb/s2880/image_2025-02-10_13-25-09.png
Bora Bora គឺជាកោះដែលពិភពលោកទទួលស្គាល់ថាគឺជាកោះដែលមានទេសភាពល្អស្អាតជាងគេបំផុតនៅជុំវិញពិភពលោកក្នុងចំណោម កោះដែលស្អាតៗជាងគេទាំង ១០០,០០០កោះនៅជុំវិញពិភពលោក នេះបើយោងតាមរបាយការណ៍ស្ទង់មតិគោលដៅទេសចរណ៍ ចំណាត់ថ្នាក់ ជាកោះដែលស្អាត ដោយឈលើមូលដ្ឋាន៖ បរិយាកាស សម្រស់ធម្មជាតិ ឆ្នេរខ្សាច់សក្បុស អមដោយព្រៃព្រឹក្សាធម្មជាតិ សណ្តាប់ធ្នាប់បរិដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ZdM-tqf0kkn5pUOE-SisUANcf3id4ijkuapw1G7R6T8UOW_PJezToUzStst_2ZdnYaYYgbWzDoefwgBZRO9S_Wvl3ki2W324o9kQxYXnkQBFCUpOIgTK6Nq2RxmCrIoGGsNnEtlrCxX-HPYio8uOy4tE5vjFS__FtXBailFoIRaybij6MYAQhOucUATZ/s2000/image_2025-02-10_13-25-11%20(2).png

កោះ Bora Bora មានទីតាំងស្ថិតនៅភាគខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសបារាំង ក្រៅពីជាកោះដែលមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ហ៊ុព័ទ្ធទឹកពណ៌បៃតងថ្លាឈ្វង់ដ៏សែនត្រជាក់ ខណៈភ្ញៀវទេសចរក៏អាចមើលឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែល ហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាតទៀតផង។ លើសពីនេះភ្ញៀវដែលនិយមមុជទឹក និងជិះក្តារស្គី ក៏អាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹកផងដែរ។
កោះ Bora Bora គឺសាកសមបំផុតសម្រាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ បរិយាកាសរូមេនទិក រឺក៏ដំណើរកំសាន្តលក្ខណៈគ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjof3CRwsYOUeMK8kqMpUC7klKzLb2XwU7GksMCJZHjUGC5lHc_nNpBT8UJF8qW25emV7csI_5dXEg12SHil2hPncaElUfPAILxQ9JDR5w8GKm7JVmwAwUzijErDR4DGgO-kVredMAwebPal_L6zEHQOC-54Kxk2Y-RYD4iFVmdcAiGzE16uSB3heXHNDcC/s1600/image_2025-02-10_13-25-11.png

ហេតុនេះប្រសិនបើលោកអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះឱ្យបានម្តងក្នុងមួយឆាកជីវិត ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លាបំផុត។ ក្រៅពីកោះ Bora Bora កោះ Fiji ក៏ជាប់ឈ្មោះជាកោះដែលមានទេសភាពស្អាតជាងគេទីពីរនៅលើពិភពលោកផងដែរ។ កោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០ មានភាពល្បីល្បាញខ្លាំងដោយសារទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx77iHcoU2kwC4ukvt8Eui6bS_1BJ-wK9p9Yk2hm43PFSKU2x_uKu18QBUyAGnJx4PKGXwx0HULlvp-AglMWjZQ2o56n_gQ7o6VN17yQ9XLjiRh_RZwkjILPoFByN0mLVMJIN5pGb3nvEcQRBHKF6doq5qSIs5jfNT_1an1sLDv0nszZ297vxb9t3zGzAI/s1200/image_2025-02-10_13-25-14.png

ហេតុអ្វីព្រះវិហារ Sagrada Familia របស់អេស្ប៉ាញសាងសង់ជិត ១៤០ ឆ្នាំហើយនៅមិនទាន់បញ្ចប់?

0

Sagrada Familia គឺជាព្រះវិហារដ៏ចំណាស់មួយដែលសាងសង់តាំងពីឆ្នាំ ១៨៨២ រហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់បញ្ចប់ជាផ្លូវការនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Amigo Tours។
ព្រះវិហាររបស់អេស្ប៉ាញ ដែលស្ថិតនៅទីក្រុង Barcelona បច្ចុប្បន្នគឺទាក់ទាញការចាប់អារម្មណ៍ខ្លាំងណាស់ ទោះបីជាព្រះវិហារនេះមិនទាន់បញ្ចប់ការសាងសង់នៅឡើយក៏ដោយ។ មូលហេតុដែលព្រះវិហារ Sagrada Familia នៅតែបន្តសាងសង់ឥតឈប់ឈរគឺដោយសារហេតុផលទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2gTp56rKdv1UJaExzHpH5rlVhnEioFZIAvkKSdHiVT95Mf1WyiFfTzhA6BW-e4kAx_cQ_QYHhyrkqa587DYVaY_g-pnQRZ_RJxGyLK8hgKud2URybDALmdEcz_6ahxJii4Y2d8KeCytxQuiWEXre4GhpMmLaZSm2qQ1IMjUlDYyy3Niip9oE_st4D3fnm/s1280/image_2025-02-10_13-23-02.png

នៅអំឡុងឆ្នាំ ១៨៨២ លោក Antoni Gaudí ដែលជាស្ថាបត្យករដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក មានគំនិតចង់សាងសង់ព្រះវិហារគ្រិស្តសាសនាដែលមានកម្ពស់ខ្ពស់ជាងគេលើភពផែនដី។ នៅពេលនោះលោកបានចំណាយពេល ៤២ ឆ្នាំលើការសាងសង់ដោយបានបង្កើតស្នាដៃដ៏អស្ចារ្យមួយ មានន័យថា ព្រះវិហារ Sagrada Familia គឺខ្ពស់ជាងគេកាលពីសម័យមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd6B5rN7e1WZLsn1JgAnJ3wHL9krN9XPyMZOrb9obk-jg5032lncg5Srh3_qrac9tzAo4-D13PWnFupMPAomv6ObmpZxJDvfzmCPkJceF_GcgZCD5w53X8kiWD0OnqV1lTWRasb-m-LMksCiSJZF6c0CJ4fVNNoMOt_LL3YIH0YzXc8d3mamLymoSBQ8LI/s2000/image_2025-02-10_13-23-03.png

ប៉ុន្តែមកដល់បច្ចុប្បន្នព្រះវិហារនេះគឺមានកម្ពស់ទាបជាងគេ ដោយសារបច្ចេកវិទ្យាជឿនលឿន អាគារផ្សេងៗដែលទើបតែសាងសង់ថ្មីៗគឺមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ដូច្នេះព្រះវិហាររបស់អេស្ប៉ាញនៅតែបន្តសាងសង់ឥតឈប់ឈរមកដល់បច្ចុប្បន្ននេះ ដោយកំណត់គោលដៅចង់ក្លាយជាព្រះវិហារដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkJ6oCbClxy5w1B-0SJVFN2WNAfCjk64VRRmCfovZVF95t3271uGfgFbZ5bKPCgFYP0PiRsu3KI2k2XeXNM_aaUP-Ktqsaeq2id77kflEr9JoDrr_UnxMETM7BX8_Zt2WR4xiZ7dR9g5qzP6hymxKJlMI3mulPZssM50uPMFEofCVgVNkbYmT5faNvAQBh/s1599/image_2025-02-10_13-23-05.png

ទោះបីមិនទាន់បញ្ចប់ការសាងសង់ជាផ្លូវការក៏ដោយ ព្រះវិហារចំណាស់ដែលមានអាយុកាល ១៣៦ ឆ្នាំនៅតែបើកទ្វាដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវរចនាសម្ព័ន្ធដ៏សម្បូរបែប រូបចម្លាក់ច្នៃប្រឌិតដ៏ទំនើប ភាពស្រស់ស្អាតបែបបុរាណ និងសម័យ ក៏ដូចជាមានជណ្តើយន្តសម្រាប់ឡើងទៅលើប៉មខ្ពស់ៗ រួមទាំងមានអ្វីពិសេសៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ដែរថា Sagrada Familia ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEyLG-Xuf_rgAkBkhu-CuanxIUP0HcAWWeXySDOYoJmZlVcg1pdbGyeO84xMykNgZbgN4QyBna0AgZcA-sHrpkxweCNmWln9Wgh1awf5qJAVb7JqUgNJtl3Dnc6Yv1QUGpCW5Mtf_TZOiKm4IbaB_TSuJmfo21SOESQMfKmy8ON-fvIIT3PkRUw6IVE2Fx/s1024/image_2025-02-10_13-23-07.png

ក្លូ សូមទោស ជី ដេវីត ថាកិត្តិយសប្រពន្ធកូនលោកស្មើនឹងជីវិតលោក

0

ក្រោយពីតារាចម្រៀង ជី ដេវីត ចេញលិខិតជូនដំណឹងទៅកាន់អ្នកគាំទ្រនិងសាធារណជននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះផេក «អាក្លូ» ដែលនិយាយប៉ះពាល់ទៅកាន់កូនរបស់ខ្លួនដែលពុំទាន់ដឹងក្តីនិងប៉ះទង្គិចផ្លូវចិត្តភរិយារបស់ខ្លួន ផេកនេះក៏បានចេញមកសូមទោសផងដែរ។ ទោះយ៉ាងណាការសូមអភ័យទោសនេះ ជី ដេវីត មិនអាចពន្លត់កំហឹងរបស់ខ្លួននោះទេលោកថាឱ្យហែកមេឃរត់ កិត្តិយសប្រពន្ធកូនលោកស្មើនឹងជីវិតលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiny3xVewN4vuijbgLmMPIiiHSEM9_S_lIfT4bP_bY79dPRhh8msyaOVtyVOBweK_UZM-MNbePdfIHu_AcVy6xjK_ZoRT5x8C2i51yKZ-UBTK7hmLwd0UnvyhC8Z5J4613NwXWdnAEPeDiIqKCvQFsa3H_r9vVjS8865PA07tMua8bszh6NF7WwIjynKWFu/s2048/471310905_1189170642572258_8477189598242805655_n.jpg
នៅថ្ងៃទី៩ កុម្ភៈ តារាចម្រៀង ទេព បូព្រឹក្ស បានចេញមក live ទាំងទឹកភ្នែកពេញដោយអារម្មណ៍ឈឺចាប់ក្នុងនាមជាម្តាយមួយរូបដែលកូនរបស់ខ្លួនពុំទាន់ដឹងក្តីត្រូវបានផេកមួយយកទៅ Toll កម្សាន្តទាញចូលទៅក្នុងរឿងចម្រូងចម្រាសបទចម្រៀង Diss Track របស់ ជី ដេវីត ។ នៅក្នុងការ Live ជាង៣៥នាទីរបស់ ទេព បូព្រឹក្ស ជី ដេវីត បាននិយាយពាក្យចុងក្រោយមុននឹងបិទ Live ថា «រឿងរបស់លោកទាំងអស់ លោកទទួលខុសត្រូវខ្លួនឯងបើសិនជាប៉ះលោក លោក Okay អាចត្រសមត្រសងគ្នាបាន តែបើប៉ះគ្រួសារលោកឬកូនលោក លោកឱ្យហែកមេឃរត់ចុះ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEherN7QF0Wh_FYFm6R2eTFNp9CezWjq5JIcpG2mSCuMoZaT2k7lIKFmrRGkZ0WUXf7bC5eamQIfry0yNwiTaDv11XrIjje2px2F3bnV4vnSIiNCTfp2ElS8bwH93tztfUsMTI_E8CsgpQh1XaisJw81LDI35yr9nER250zeWXy_2Xnw3qsHmnReiWZ6CQgi/s2048/473190565_1202884637867525_8672842111168978553_n.jpg

លុះនៅពេលយប់ឡើង តារាចម្រៀង ជី ដេវីត បានចេញសេចក្តីជូនដំណឹងជាផ្លូវការថា ផេក «អាក្លូ» តែងតែបង្ហោះឃ្លីបវីដេអូក្នុងគោលបំណងឌឺដង ផ្លែផ្កាដល់លោក និងក្រុមគ្រួសារទាំងមូលជារឿយៗ ជាក់ស្តែងមកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ខាងលើបានបង្ហោះឃ្លីបវីដេអូមួយទៀតដោយមានចំណងជើងថា «Diss រាក់កំភែល» ដោយក្នុងវីដេអូនោះទៀតសោតបានបង្ហាញពីចេតនាដោយផ្ទាល់មកកាន់ ក្រុមគ្រួសារលោក ជាពិសេស គឺកូនប្រុសរបស់លោក តែម្តង ដោយខ្លឹមសារក្នុងវីដេអូនោះបានប្រើពាក្យសម្តីអសីលធម៌ថា «មិនដូចអាអ្នក ខ្លះ កូនកើតមកទាន់ម៉ែឪការ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNuIkpnItnY_Bf6UOFnZgZG1Nhoww_qJH0DP3XFxlkPTw9jLJtpiJGYVeGgk320WELZimUJ29XapRhM3R9Jv-Ew7puEgDrnXieG95xiDak2d7hhiNrBnXYGkd_undK2_j3wyAhvB1-jsP2nm23V052Ox6-p6tKzI0EdPF_jt8nppI2DEOtIJFPjapCLgiF/s2048/473284707_1203538551135467_4389859098364092214_n.jpg

ខ្លឹមសារនេះបាន បង្កឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់លោកជាអ្នកសិល្បៈជាពិសេសកូនរបស់លោកផ្ទាល់តែម្តង លោកបានធ្វើការពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួនរបស់លោកដោយត្រៀមនូវរាល់ចំណាត់ការបន្តចំពោះករណីខាងលើនេះក្នុងដែនកំណត់នៃច្បា ប់ផងដែរ។ ចំណាត់ការនឹងចាត់វិធានការតាមផ្លូវច្បាប់នេះបានធ្វើឱ្យសាធារណជនអ្នកក្នុងចង្កោមសិល្បៈពេញចិត្តនឹងគាំទ្រនូវអ្វីដែល ជី ដេវីត ធ្វើក្នុងនាមជាឪពុកមេគ្រួសារ ចេញមកការពារកិត្តិយសប្រពន្ធកូនរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn0mSiXmaUc5Da_2NU0lnBA619PAwhjoUtts_HwifMidftIytmmLNi9KjFHtzyzosJEjLGVxxheXxAfZPLlYK0QblrS6AvSXSHK7oHxYFDatRwzOZNUal6oVHo5xNcl11O5OcjUruTkVrmNTjmnBQ3wpaVeDY98ROcjq18vrOo5R-IUXI0n4gj1M_Ez7uW/s1280/photo_2025-02-09_21-38-15.jpg

ទន្ទឹមនឹង ជី ដេវីត ប្រកាសថានឹងចាត់វិធានការតាមច្បាប់ទាមទារយុត្តិធម៌កិត្តិយសប្រពន្ធកូនខ្លួនស្រាប់តែផេក អាក្លូ បានចេញលិខិតសូមទោសជាទៅកាន់តារាចម្រៀងទាំងពីររូប ដែលជាកំហុសអចេតនាបានធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកទាំងពីរដោយសន្យាថានឹងកែប្រែឥរិយាបថនេះ ព្រមទាំងត្រួតពិនិត្យនូវរាល់ពាក្យពេចន៍នីមួយៗមុនពេលផលិតវីដេអូលើកក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xibp2UhqgEynTjA-NgfMcipxIhycTkoCzo_cLFQwbW5OFQRlQahIqnhLAKwjwxFaOCTaQyYeeKSejGET1oXV1JxIACk-2ga5ZiyatttN2s8zV4jw308K2TjMBdpiNLLg7wFwRvjwvVeU_DcFw1M7AXqzPWYUhDJOU3CHwz84hPKsKJkb4I9NeHpcMv9s/s1280/photo_2025-02-10_09-00-18.jpg

ទោះយ៉ាងណា ការចេញសូមទោសនិងសន្យាបែបនេះក្តីមិនបានធ្វើឱ្យ តារាចម្រៀង ជី ដេវីត ពន្លត់កំហឹងបានឡើយដោយ ជី ដេវីត បានចែករំលែកលិខិតនោះដោយភ្ជាប់មកជាមួយពាក្យសម្តីថា គឺមានតែហែកមេឃបានទើបរួចខ្លួន។ លោកបានសង្កត់ធ្ងន់ថា លោកនឹងឱ្យស្គាល់កិត្តិយសប្រពន្ធកូនលោកគឺជីវិតលោក ដោយប្រាប់អ្នកតំណាងរបស់ផេកខាងលើឱ្យដូររូបជាមួយថ្នាក់ដឹកនាំចេញផង៕

មោទនភាពជាតិ! ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

0

កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 3,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gaHiagZvHoQ7RLy2FK7qbd-Ox9V2-4XdhufsH-GRtcnfqY4BLvZGBCLXvLqEnf5ijypUXeCarQwnvoYdAGWeD_ca9mo5K4AmASUzo9s07a6vdIa6I1QfAIYUG52W5EgpInRvZoUbyw_Jfd7RkHZv4jTdJCX6w-Tx-YCOZOYn8WJIJv-lHeR3Qfqk8DYv/s5967/1.jpg

រោងចក្រផលិតរថយន្ត Ford ត្រូវបានដំណើរការជាលើកដំបូង នៅឆ្នាំ ២០២២ លើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិតដំឡើង CKD ។ ថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចផលិតរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPOsJmsKmlsndDoHUxDwZDDqmy99uZ11BwyhJ5i4uZi3cL3uvgXCNrV0xQv9sjW2GyzCWrlyphhoMoqDgiVyvsgrL5ZLboWD74nadOs6ySH0krRkD7ghU1g7de0HIasXEk69peXZkVg9ddEu-KWGnlnomL-iKdEwg8Gj7zUjoPksPH-vUXTEsYrLKzDzZE/s6832/2.jpg

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ស៊េរីឆ្នាំ២០២៥ នៅ The Premier Centre Sen Sok ដែលរថយន្តទាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតសស្តង់ដារពិភពលោក ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mQELlCr_02SuaxLfILPaKGVw-eyCcC90OArv7ML5NcMYyJxsI2-7p7jeERyxbDo3PZZ2SCj_0mfQwPA8Wy6lqBkasl8ouNgxdbJmnDAjtf9CELz0LH-QuoDCjyQBWYWIwz67lkE4FHI4DOV4HA6F4ohnp8syipnBjphOwwGOFTwQzwGRANHwJWaGOu-V/s2617/3.jpg

លោក ងន សាំង បានមានប្រសាសន៍បន្ថែមថា៖ “យើងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលយើងខ្ញុំបានរួមចំណែកក្នុងការបង្កើតនូវប្រវត្តសាស្រ្តថ្មីសម្រាប់ប្រទេសជាតិ ដែលក្នុងចំណោមប្រទេសផ្សេងៗនៅលើពិភពលោក យើងអាចមានសមត្ថភាព ក្នុងការផលិតរថយន្តដោយផ្ទាល់ ហើយយើងក៏ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិពី សមាគមវិស្វករយានយន្តអន្តរជាតិ (Society of Automotive Engineers) ទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia)។ សមិទ្ធិផលនេះមិនអាចកើតមានឡើងបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគ និងបានជួយគាំទ្រឱ្យ ក្រុមហ៊ុនយើងខ្ញុំ បាននាំយកការផលិតរថយន្តលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT_3SsOfDrLzQsHYHLJIVdRVtEnkyqQU2lfErBQwJ9AGJTtZ4VPyGI1Ir99nZFlUq6xuuKYpv2buA-ACsPukWl7x2pXg6kfuY38bxNmbRb0Zqc0rGN0t1DKxLe_wtupbAwYH6IRykrPYoMUknc0DqMlDqiyArTaZjqBhesuHVuq3uwmpXof92fAdlMHiqX/s5356/4.jpg

លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្នុងនាមតំណាងអោយក្រុមហ៊ុន Ford និង លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company ពិតជារំភើបណាស់ដែលបានចូលរួមកម្មវិធីនារាត្រីនេះ ដើម្បីអបអរសាទរនូវរថយន្ត Ranger និងរថយន្ត Everest ដែលផលិតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយមោទនភាព។ នេះគ្រាន់តែជាការចាប់ផ្តើមនៃសក្ខីភាពមួយចំពោះភាពជាដៃគូដ៏អស្ចារ្យរវាងក្រុមហ៊ុន Ford និង RMA Cambodia ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាចំពោះទីផ្សារដ៏មានសក្តានុពលនេះ និងគុណភាពលំដាប់ពិភពលោករបស់ប្រជាជនកម្ពុជា។ លេខតួរថយន្ត ផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia) គឺជាចំណុចសំខាន់នៃការផលិត និងការវិនិយោគដ៏សំខាន់មួយនៅក្នុងអនាគតរបស់កម្ពុជា ដែលវាបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងបង្ហាញពីសក្តានុពលនៃគុណភាពរបស់ប្រជាជនកម្ពុជា។ យើងមានមោទនភាពជាពន់ពេក ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFECFCGklfJ8PGwZ2hpnvEHphDp8RrkjXNmHqNpQb39N0Hvj2agw4C4HodAVrp8eWpJYRUiZK7ZVIZuAz2GtdpSZpoW6y0Lw8jqal-hgqgs3kx-C5GxW3n9doGlDJg-bwPqcqCUWQZOIYekzSxR5bL3giDPGz4WEzfoVTNNwr6tFTnNN37GaLmUExzsgWX/s4619/5.jpg

លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន RMA Cambodia ចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ក្នុងរយៈពេលជាង 33 ឆ្នាំមកនេះ។ ក្រុមហ៊ុន Ford ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមានការអនុលោមតាមកម្រិតស្តង់ដារខ្ពស់ ហើយបច្ចុប្បន្ន Ford បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាអស់រយៈពេល 6 ឆ្នាំចុងក្រោយនេះ ហើយនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយរបស់ RMA និងជាសក្ខីភាពនៃការទទួលស្គាល់រថយន្តដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងសេវាកម្មដ៏ឥតខ្ចោះ ដែលនាំអោយក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតមានមោទនភាពដែលឃើញអាជីវកម្មអាមេរិកដូចជា ក្រុមហ៊ុន Ford ទទួលស្គាល់ទៅលើស្តង់ដារគុណភាពក្នុងទីផ្សារប្រទេសកម្ពុជា ហើយតំណាងអោយទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់យើង ដើម្បីនាំមកនូវភាពរុងរឿងដល់ចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlvclLW3ZcFc46cFzPXAxXrfMdrPfS-PTHiv2YtknlQTkH7JFiDfGMmwK95LqF0U_AzzHnCHvWa8Ugn_PxO949JX1vY2LYcaHhbZN4loJJIakAIn7Q0lTOJIVDXi3fChYl19CMYHYXpN0d3NzGyEtWA8AvCriYeJ0GyROjjA3V_Xgr8o4e9mLywe-sQl-a/s3700/6.jpg

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍យ៉ាងមានអត្ថន័យសម្រាប់កិច្ចបើកកម្មវិធីថា៖ “សម្រាប់មនុស្សម្នាក់ដែលមានអាយុ 100 ឆ្នាំ អាចចាត់ទុកថាជាមនុស្សដែលមានសុខភាពល្អ និងសំណាងល្អ ហើយអាយុ 100 ឆ្នាំនេះប្រសិនបើគិតជាមនុស្សគឺមិនមានច្រើនទេ ដោយឡែកក្រុមហ៊ុន Ford Motor Company ពេលនេះគឺមានអាយុ 122 ឆ្នាំហើយ។ នៅក្នុងឆ្នាំ1903 នៅមហាវិថី Mark Avenue, Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក លោក Henry Ford បានផ្តល់ជូនសហរដ្ឋអាមេរិក និងមនុស្សជាតិទាំងមូលនូវរថយន្ត សម្រាប់ជីវភាព កែប្រែសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់អាមេរិក និងពិភពលោកទាំងមូល។ លោក Henry Ford បានផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យ គុណភាពល្អ មានលក្ខណៈសន្សំសំចៃខ្ពស់ និង អាចជឿទុកចិត្តបាន។ អ្វីដែលគ្រាន់តែជាការចាប់ផ្ដើមដ៏តូចមួយរបស់លោក Henry Ford បានក្លាយទៅជាគំរូនៃឧស្សាហកម្មរថយន្តពិភពលោកទាំងមូល។ ចាប់តាំងពីរថយន្ត Ford ផលិតដំបូងនៅឆ្នាំ1896 Ford បានផលិតរថយន្តមួយតូចដូច រទេះគោយើងអញ្ចឹង គ្រាន់តែមានកង់កៅស៊ូបួន ហើយអត់មានដំបូលទេ ហើយវាជាកូនមានម៉ាស៊ីន ហើយរថយន្តនេះ បើគិតពីឆ្នាំ 1896 គឺមានអាយុកាលលើស 122 ឆ្នាំទៅហើយ ដែលរថយន្តនោះគឺ Ford Model T ដែលល្បីល្បាញទូទាំងពិភពលោក ហើយមកទល់បច្ចុប្បន្ននេះ Ford បានដាក់សម្ពោធរថយន្តប្រភេទថ្មីមួយទៀតគឺ Ford Territory កំពុងតែល្បីល្បាញទូទាំងពិភពលោក ហើយកម្ពុជាមានភ័ព្វសំណាងធ្វើជាម្ចាស់ផ្ទះសម្រាប់រថយន្តនេះ សូមចូលរួមអបអរសាទរ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7XGwZCamhgAMb8O-HUvDAhQK1EvT5Uo-n2oUZ8lVqi-W_UlgtdVso8DtXUGjTJ0747iH8WnVdvGCcDQ60MU5yAJq7coQB45G6MTgnnpRzXjOWupDa8cNRYCY6g3_jKBHbzrUx973jRCZ2MdrXoUzMeLF1bsQkpstNQqedqcp9eIi6jOdMmZG2tkRn7Hr/s7053/7.jpg

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា៖ “ពិធីសម្ពោធជាប្រវត្តិសាស្ត្រនារាត្រីនេះ Ford ទទួលបានការអនុញ្ញាតពីស្ថាប័នសមាគមវិស្វករយានយន្តអន្តរជាតិ ដែលហៅថា Society of Automotive Engineers ដែលផ្តល់នូវលេខតួមួយ ហើយលេខតួនេះគឺមានសារៈសំខាន់ក្នុងការបញ្ជាក់ថា ផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការរវាង រាជរដ្ឋាភិបាល និងក្រុមហ៊ុន RMA នេះ បានផ្ដល់នូវការងារឲ្យយុវជនខ្មែរផ្ទាល់ជិត 500 នាក់ បានផ្តល់ឱកាសការងារជាច្រើនដល់សេវាគាំទ្រ រាប់ពាន់រាប់ម៉ឺនទូទាំងប្រទេស បានផ្តល់នូវរថយន្តដែលមានតម្លៃសមរម្យជាងពីមុន បើសិនជាប្រៀបធៀបជាមួយនឹងការនាំចូល បានបង់ពន្ធជូនរដ្ឋាភិបាលត្រឹមត្រូវ ដែលរដ្ឋាភិបាលយកពន្ធ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសដូចជា ការអភិវឌ្ឍសាលារៀន ផ្លូវថ្នល់ សុខាភិបាល និងបានបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អោយមានជំនាញច្បាស់លាស់។ ជាចុងក្រោយជាមួយនឹង សារអបអរសាទររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវេទិកាលរាត្រីនេះ ខ្ញុំសារជាថ្មី សូមសំដែងនូវការអបអរសាទរជាលក្ខណៈបុគ្គល ហើយក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះ Ford និង RMA និងជាពិសេស សូមអរគុណដល់អតិថិជន Ford ក្នុងការគាំទ្រ ហើយសូមបន្តគាំទ្រផលិតផល Ford បន្តទៀត។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJZ58yvC5azbz3aEYPfwAFE6Tf84Wt4QFtKgPuRkR8f9tRd7N0xoYyrVyrLmDpvvkC2eYip6LtY0SjBiSd-K6U7_h1zaFiZ1j9Qo-e4csK38VCKx71iAqE9nCE5I78r1LVYt2c5JHE6hWNfqkymeOc0y5oCJQvEczQFAJ4CfPi-8NkoNc2ctXd3GEP4ys/s6991/8.jpg

រថយន្ត Ford Ranger និង Ford Everest ដែលបច្ចុប្បន្ននេះ គឺជារថយន្តដែលផលិតនៅប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក។ គ្រប់ដំណាក់កាលនីមួយៗនៃការផលិតរថយន្ត គឺត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ដោយអនុឡោមតាមកម្រិតស្តង់ដារ ISO 9001:2015 និងស្តង់ដារកម្រិត ISO 14001:2015 ដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9fu_Vhl3V4qdH_n_qivMJYSTcYw688f9kbM6NZ9JVQBS1T0afeCnXulMRnIvCtFECx0eMCgzip4PFpOOzYu39iQiY8sY5Kxblrv444ffOIvycLZZEOohFI6zTvLb0WayWZTNf6gYhOnBL8cyeTs2L2wCTpxEIo_894-I_Zl-W7LnLEhiJr9SvfddMNNDp/s5038/9.jpg

នៅក្នុងសង្វាក់ផលិតកម្មរថយន្ត Ford គឺផ្តោតសំខាន់ទៅលើ គុណភាព បច្ចេកវិទ្យាទំនើប និងកម្រិតស្តង់ដារដូចគ្នាតែមួយ មិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាគុណភាព និងសុវត្ថិភាព កម្រិតស្តង់ដារពិភពលោក។ វត្តមានរបស់រោងចក្រដំឡើងរថយន្តFord បានទាក់ទាញគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំឡើងរថយន្ត និងឧស្សាហកម្មប្រហាក់ប្រហែលផ្សេងៗទៀតចូលមកកាន់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រនេះក៏បានបង្កើតឱកាសការងារដែលមានប្រាក់បៀរវត្សខ្ពស់ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimsQtipzQ5eAvGW4lHga_lMKiqMTtJztR0-HAKZgaw9dVNiGsovTDibLNyUvuK_uuTpX7VLUQvFufcY3H8Z5ApzeAxYulx0uzaZW5im-oQwOFDsMREbS40BkAUlgee6yhNj1rXX7Snw_2yG1E288jU767im9EawesugyQEwE99AcnriVrll1weg5es0OEU/s5881/10.jpg

ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger និងរថយន្ត Ford Everest មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត ប្រព័ន្ធកាមេរ៉ា 180 ដឺក្រេ ប្រព័ន្ធ SYNC4A ជំនាន់ថ្មីដែលមានភាពងាយស្រួលប្រើប្រាស់ជាងមុន និងអេក្រង់ Off-Road ថ្មីសម្រាប់តាមដាន និងផ្ទៀងផ្ទាត់ព័ត៌មានបើកបរនៅពេលបើកបរផ្លូវឧបសគ្គ និងរក្សានូវប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzlqlIOye8zXAtWWsFMZ8vvk4Nff0hWeTvl3qyIeC1aLqCpEclzdiDjFFIz6alHsIBqjLPQpymnIuFNHLObA3hRyAeOc3dje7Zar48JL_xDL8xBIIdFLrf_C0WfnO61awfc2Uc51H32CXV7W6dHkMpuaHoU0n4K1-MUonkhd-2kXhQfSwka2MvduII7V_N/s5177/11.jpg

ជាសមិទ្ធិផល ដែលបានមកពី ការផលិតរថយន្តក្នុងស្រុក ជាមួយនឹង កម្រិតស្តង់ដារពិភពលោក សម្រាប់ ប្រជាពលរដ្ឋកម្ពុជា និង ជាពិសេស សម្រាប់អតិថិជន Ford, រថយន្ត Ford នឹងមានតម្លៃថ្មីដូចតទៅ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSI3SyOk83-GduBq63nMcpF0rjbU7HNmPiSTQTu6S00CcZL4hAHSYhJqj-0heqFVxFPRFsEZ13KvOp6G9VJLpLwW-aT6p5bmU5aXg0ZEB-_TliB7JyT0Cw2KP55My3JrIMRiIyAHL6qTPB9RgWWjof4P722ZIvZniPoknd7wkfQIzsMZUW_TtTbT-u6mDn/s3200/17.jpg

សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្តFord សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEYT2wYrWNy4foRX2KyT1JjtuJtOfgFlJvIzWUkViBPBJ6dZuJMIl_roYCCFcYQSZLsc1Vbj75XfPeGvrs27EnlJkzllPxSt-LG8vpb43xHyxLZ-x2d0k9W20jld053JMZhvXGTC6P7OBCm6hktAeMWvkZwkGMFby2KzxEeNrJZ6r4XX5ExcgK4wydvBoq/s5582/12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddnZ8XQH_M43OALROO8TsrlMA7to5jP_6F_nPspq1ZEjVj4ztEDNBtwCyWGMf8Tp54ZC3EJQQmAt_lXqvnq8kbzYU75GMh0ZVnmHQuHjH_fWKC4yObGsR0LxOEKQKegZcCLTdgV5Ie86zKUNsvbW3AqPdZIU9MaL2y-nk0AKUIuBoE354XG1utyDwZMZl/s5795/13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1bDHr-FGhqSuhEDfJR_IYow_igzI5QxX-Lk_Htu-ezVYtDd9wdMHE9lZYJ-DOCUMPmCUVHCNwu1c_pTQCMTy4mt2lAtnw7441-IVJyKDemS8aVYaqZC60feuqtk2OJ7bOfNaz3K_8H6SvyoEg3xjk9qR4e3ukZEYhwFB9bl_joIQOh8Zq_pyFNnph1l0/s5487/14.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJa_Uiw_kXnXCgtzbvPnQOXfNPdEz4vtMYDTWQJfIPHvu9zodCKumjfY68um-9bSeaYAI8cL7-Z6m9hRU3MnY1tbFfiGUJY3iBHjrjC5wB9hE-m_roDa2pMyo8iq1_CpYqZP0yO35KNRRkYv_cLuYQujvqgBOaIPgE0EgKtpHaggDAwAb61zrs-vsuFDr4/s5785/15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjzXPflDyA6USfPNGYLJnM9k51w9_f5aNZjFyGiNBcAMop7EYHy1swG8dXU5XqS2vhDwc1XagpuDSkBazxB8uYAnHJvVTodcfx1RyL5fFXDWbhyEGkRXOWsxOBrOAR8xRf_JbuMuE54b27lEx1oqKLZM2p78mh8O3Ukmtfp_8AwZjJlDmL_TSOMZlkwIf/s7008/16.jpg

អាមេរិកព្យាយាមជំរុញការប្រើប្រាស់បំពង់បឺតផលិតពីក្រដាស តែ Trump បញ្ជាឱ្យប្រើបំពង់ផ្លាស្ទិកឡើងវិញ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងចេញបទបញ្ជាឱ្យលុបចោលវិធានការគាំទ្រការប្រើប្រាស់បំពង់បឺតភេសជ្ជៈផលិតពីក្រដាសរបស់លោក Joe Biden អតីតប្រធានាធិបតីអាមេរិក ដើម្បីឱ្យពលរដ្ឋប្រើប្រាស់បំពង់បឺតផ្លាស្ទិកឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTRYcZqWJcW8lD6yINC7NdiXvXF0jJFlMcU-CyAEU4shf20C9Y6dzl1U-Sy8z0sQ9d6D1ZeVVwYN4rC6Wu7M85urkUDV1rSMhFljgPsCepMg0JBxKCJwEPohgZmCfCzEOJHv1gfGdvDTnb_KN0v1cNx1Lqa1AgDJj4mXjiZFBxr4pwfVJE_rb4xu-IcrMe/s3000/image_2025-02-10_10-49-30.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គមថា នៅសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបញ្ឈប់ការជំរុញពលរដ្ឋប្រើប្រាស់បំពង់បឺតក្រដាសឥតប្រយោជន៍របស់លោក Biden ពីព្រោះវាពុំទទួលបានលទ្ធផលទេ ហើយគ្រប់គ្នានឹងអាចប្រើប្រាស់បំពង់ផ្លាស្ទិកដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxtG9PWgPfGz1jwk0GqwZzj7DNdu78xyxJ4PkgROjEmnKi1nzSlbSYvvbrw-StzxNPCnzfOpfF6JedQPUeHkXlNbGAIjG39I7tFGGoRy_mkNDw4qgbv4XU0LZc11_to7wSZhP7QNpQqOXMsJyYcpkZ_VK8Sy_sRfHUfTnfPn3utJXMJOftjFMCmXJwc2R/s1440/image_2025-02-10_10-49-29%20(2).png

រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Biden ប្រកាសនាពេលកន្លងមកថា អាមេរិកដែលទិញទំនិញច្រើនបំផុតលើពិភពលោក នឹងឈប់ប្រើប្រាស់ផ្លាស្ទិកក្នុងអគារ និងស្ថាប័នផ្សេងៗដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ហើយសង្ឃឹមថា រដ្ឋទាំងអស់ និងផ្នែកឯកជនឈប់ប្រើប្រាស់ផ្លាស្ទិក ។ អាមេរិកចាប់ផ្តើមអនុវត្តវិធានការនានាសម្រាប់ជួយការពារបរិស្ថាន ដូចជា ៖ ការប្រើបំពង់ក្រដាសក្នុងភោជនីយដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGe7S4wSQV0K2U2SoqrOfmZX-W65mUz2YtrX22XVGR-NwT9_b_qgK6110bo-4EwR5dSjTrKr1PNkTtNtIhT_J2LtMpmdJK-T6LC10G0EkRL3SQF1rAJLjh0QNmgl9cmKs3DSBqMuthCPU_XvFVYGT8VpkYVRIjI3_1ORK1AMbPRRw9USxr-kZY2-GZ7LE/s4681/image_2025-02-10_10-49-24.png
ប៉ុន្តែគណបក្សសាធារណរដ្ឋបានជំទាស់នឹងវិធានការរបស់លោក Biden ដោយពួកគេអះអាងថា ការប្រើបំពង់ក្រដាសឆាប់រលាយពេក ហើយអ្នកផឹកភេសជ្ជៈពុំចូលចិត្តបំពង់ក្រដាសទេ ជាពិសេស លោក Trump ។ លោកប្រាប់ថា វាជាបំពង់ក្រដាសបែបសេរីនិយម ដែលប្រើប្រាស់ពុំកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoZi4fALOKskYJqed4vFxuWas5r2bhKLhYniX_lIhFX_PmQ7axyLPy2WbqIwfzPc3D_a3dWidEgVhzzVH6ENep36XjOTyDWMbSai07JsVPCSJm8iMit_mRbkVuUGlz3bJQK8W_ElzUn6GcLZp56DEbkVt3Zj67d2eh4yYEcpcjkKXlEXntqBp5UMttWob/s1250/image_2025-02-10_10-49-28.png

ពេលលោក Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបញ្ឈប់ការប្រើប្រាស់បំពង់ក្រដាស វានឹងប៉ះពាល់ដល់រដ្ឋជាច្រើនរបស់អាមេរិក ខណៈបច្ចុប្បន្ន រដ្ឋទាំងនេះបានហាម និងរឹតបន្តឹងការប្រើប្រាស់បំពង់ផ្លាស្ទិក ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា, ខូឡូរ៉ាដូ, ញូវយ៉ក, ម៉េន, អូរីហ្គិន, វឺម៉ន, រ៉ូដអ៊ីសឡែន និងក្រុងវ៉ាស៊ីនតោន ជាពិសេស រដ្ឋដែលគណបក្សប្រជាធិបតេយ្យនាំមុខ គឺកាលីហ្វ័រញ៉ា និងញូវយ៉ក ។ រដ្ឋទាំងពីរអនុវត្តច្បាប់ហាមប្រើប្រាស់បំពង់ផ្លាស្ទិកនៅភោជនីយដ្ឋាន លើកលែងតែអតិថិជនស្នើសុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGiwgBgIip14j_FquygTRr48hLIxfKmGWAaq3wTzyG15T-oNPt4N01_w-UJPCLt6t_hreMu4YjHXFvYb5lr5V46gYp3rDm7P46jylRh86KTDpBc-0pJs7hh0-gi8MTxBUVu8Cd2savciYOzwh_0LRNzcNOnCuMIid2hyphenhyphen-s4-08xqCXw6v1kClD4ByxRxS6/s900/image_2025-02-10_10-49-29.png

ការលុបចោលវិធានការប្រើប្រាស់បំពង់ក្រដាសទំនងជាផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មប្រេង ដោយសារផលិតផលផ្លាស្ទិកស្ទើរទាំងអស់ផលិតពី Petroleum ហើយលោក Trump ផ្តោតគោលដៅលើឧស្សាហកម្មនេះសម្រាប់ផ្តល់ថវិកាក្នុងការបោះឆ្នោតថ្មី ។ លោកសន្យាថា នឹងលុបចោលបទប្បញ្ញត្តិបរិស្ថាន ដោយលោកស្នើឱ្យឧស្សាហកម្មប្រេងផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក សម្រាប់ការឃោសនារកសំឡេងឆ្នោត ៕

បទថ្មី វណ្ណដា បន្តការផ្សព្វផ្សាយនៅលើគេហទំព័រអន្តរជាតិ

0

បទថ្មីមានចំណងជើងថា « Business class» របស់តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានគេហទំព័របរទេស Empire record label អាម៉េរិកផ្សព្វផ្សាយបន្តទៀតបន្ទាប់ពីបទ «J+O Zero III» ។ លើកនេះគណនី Instagram របស់ វណ្ណដា ក៏បានចែករំលែកការបង្ហោះរបស់ Empire ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmLxv1qRdLvZ3pYeZT2x8ZWDo0appK7luPQPdbeZFGbDUJT2TT8V6n_XbHU8wrn6PyPMgEtoXseMonKYJuNzks-ERTRVo60H_6qSj6LGFAv7FQANDIIb3x7dnZwfVXLicPRarL9CoDEep4MjYLO2ixCw5m8uVR0faw4XV1bkH2rG1hMICE480gbZapYDf/s2048/476102466_1170483327764145_3042053809451658392_n.jpg

នៅយប់ថ្ងៃទី៧ កុម្ភៈ វណ្ណដា បានទម្លាក់បទថ្មីមានចំណងជើងថា «Business class» ដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោតនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រសម្រាប់អាល់ប៊ុមទី៣របស់លោកដោយវីដេអូចម្រៀងនេះគឺជាទិដ្ឋភាពផ្ទាល់នៅក្នុងកម្មវិធីតែម្តង។ ស្របពេលទម្លាក់បទថ្មីនេះគេហទំព័រ Instagram Empire គឺបានផ្សព្វផ្សាយបទថ្មីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTdqUz0ggRFvThXEYxRWZ95KrunEgf5z-OtFPPVAmQXMyMBkY8PuLCQ4Oz7lFNU_P7apEZPa_jCHP7uFOi70RFl7w2IhcZQkhStEIo5Bj2Ma9AD54Yuh7t-BrUGxSEHDFaCfiufRQe5r7r5ww-f84G_6Pds8TpNjOE2BWAqzHPYjZhzvtsWEN2v4CmYgs/s1466/image_2025-02-08_15-38-47.png

ជាលើកទី២ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបរទេសបង្ហោះពីបទថ្មីរបស់ខ្លួន វណ្ណដា ក៏បានចែករំលែកបន្តនៅលើ Story IG របស់លោកផងដែរ។ កាលពីមុនបទចម្រៀង «J+O Zero III» របស់ វណ្ណដា បានលេចមុខលើការផ្សព្វផ្សាយរបស់ Empire record label ដែលមានមូលដ្ឋាននៅ សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក និងមានការិយាល័យនៅទីក្រុងផ្សេងទៀតហើយ Empire គឺជាក្រុមហ៊ុនឯករាជ្យមួយដែលផ្សព្វផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដែលធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYRkqvwjxXu6g-_rB9s-frFkuzPMDIahfsJ4tNsK0z-acTq9MlDj6_dToEqeHds9dILpi8f8h4N4KGiBrkoO4lGHJC0SEEeLj0iUFpbnprOCybvZIi2Je_wnXtRK-tj_YCzzOcao9nLS4XgJY0InkRgWWmkY4EXJ8GU_-Xo2BDhXeQLDeiP-jMJWAePcVh/s685/image_2025-02-08_14-15-36.png

«Business class» ក្នុងរយៈពេល២០ម៉ោងបទនេះបានជាប់លេង៤ ក្នុងបញ្ជីបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេនៅលើយូធូបកម្ពុជា ហើយបទ «J+O Zero III» គឺបន្តជាប់លេខ១។ ជាការកត់សម្គាល់មួយទៀត វណ្ណដា បានបញ្ជូលភ្លេងបុរាណខ្មែរចាប៉ីដងវែងទៅលើបទថ្មីនេះរបស់លោកដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះការធ្វើបែបនេះខណៈមកទល់ពេលនេះអ្នក Reaction ទាំងជនជាតិខ្មែរនិងជនជាតិបរទេសជាច្រើនរូបគឺបានធ្វើការ Reaction បទ «Business class» នេះ៕

រឿងថ្មីរបស់ Jisoo ចាប់ផ្តើមបំបែកកំណត់ត្រាខណៈមានប្រ.តិកម្មចម្រុះចំពោះការសម្តែងរបស់នាង

0

រឿងភាគថ្មីរបស់ Jisoo សមាជិកក្រុម BLACKPINK ប្រភេទហ្សូមប៊ី នៅទីបំផុតបានបញ្ចាំងជាលើកដំបូងចំពេលមានការទន្ទឹងរង់ចាំខ្ពស់ ហើយភ្លាមៗនោះរឿងហ្សូមប៊ីលាយឡំកំប្លែហនេះ បំបែកកំណត់ត្រា។ យ៉ាងណាទស្សនិកជនជាអ្នកទស្សនាបានបញ្ចេញប្រតិកម្មចម្រុះចំពោះការសម្តែងរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5iD3J96xNmZca0Tviqk9bc9bS9CLn05NZ409u6Csom60k-bM0f2YcqtZYSQSWvRrvNGmJQ0F3S4AMk8w5oxPB2TdfCVGpNDbl-C9TK2etlG3QddcSEUphc7Cz3HYTzS8WkS96k_5oYuTuLu1Uj8qlZMdxFosbzas4yBEW-HzcMP_fpHGMwpu2eBOcfPJ/s1080/image_2025-02-08_15-09-57.png

ចាប់តាំងពីការចាក់បញ្ចាំងរឿងភាគពីរដំបូងរបស់ខ្លួននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥ រឿង «Newtopia» បានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនអ្នកទស្សនាខ្ពស់បំផុតក្នុងចំណោមការចាក់បញ្ចាំងស៊េរី Coupang Play ទាំងអស់។ លើសពីនេះទៀត យោងតាមរបាយការណ៍ការ លើការវាយតម្លៃអ្នកមើលមាតិកាវេទិកាសម្រាប់សប្តាហ៍ដំបូងនៃខែកុម្ភៈ ឥឡូវនេះ Newtopia បានដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងនៅក្នុងប្រភេទ «ការទទួលស្គាល់» និង «ការទាក់ទាញរបស់អ្នកមើល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZghmsr-x8yOjqN-b55-wqHe8FdABMF4boTFRHv8retJM3iTnnE-X6R1GMpSieGXt__ke7DDFzLkfM011iTGG-zbYw0ihEaFeOyCRX37TteeJ4DNk_N7FFNLKt3-9WWPbRoaU7RwrS1yR_1ahjaFGQyi_JbxgtiuIQZlbtWSESlkyJbxSr9gdWcBM_bHIB/s1241/image_2025-02-08_15-09-55%20(2).png
ទន្ទឹមនឹងនេះ ការពិភាក្សាជុំវិញសមត្ថភាពរបស់ Jisoo ក្នុងការសម្តែងនៅតែបន្តតាមអ៊ីនធឺណិតដោយបានលើកឡើងថាការសម្តែងរបស់នាងប្រសើរជាងមុនប៉ុន្តែនៅតែមានភាពខ្វះខាតក្នុងនាមជាតួឯកនៅក្នុងរឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0H-X3vJozw9s1Up17X3ncWc5RTHasyvGTvJErdxQE3lLFI7OrWdm344gIlc1K-oWrj2hkXzlFYkPYisPhZ61l_gJnkvwevuwP3raGtnqeqp1oIVN13ZjbGyiTuebIvcDwN4QWAgG_RXNuUCuFKVby_qRneVhb3CTzhWXIyxmNkuZie4X95Yck6Ttemh_4/s1920/image_2025-02-08_15-09-57%20(2).png

សារព័ត៌មាន Star News បានរាយការណ៍ថា «Jisoo នៅតែបង្ហាញជំនាញសម្ដែង ដែលធ្វើឱ្យអ្នកទស្សនានៅជាប់ជានិច្ច ដោយបង្ហាញពីការសម្តែងដែលមិនអាចទាយទុកជាមុនបាន។ បើប្រៀបធៀបទៅនឹងការងារពីមុនរបស់នាងនៅក្នុង Snow Drop នាងមានសំណាងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែជាតួឯកស្រីឈានមុខគេដែលគួរផ្តល់បទពិសោធមើលដ៏រឹងមាំសម្រាប់ទស្សនិកជន វាច្បាស់ណាស់ថាជំនាញរបស់នាងនៅមានការខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ នាងពិតជារួមចំណែកបង្កើតតួអង្គដ៏គួរឱ្យចាប់អារម្មណ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEdFGiTpIM1VaBrww8L1q9IFoFbadF5X0tV-ihbPIdNgpp5bOWDZL8nAXwpapuy1CeEQA03s8sHRIxA5lbUFNtDPdNyLa0FjQH4jkWeH2eLQBAVaVh4nZKtU4K9anELGauLFZ262ze8YrP4GPHzkfNoLW-4NC3FnoprqQClYQTZ7hhKxB3A5ak7bbT-WzU/s1600/image_2025-02-08_15-09-58.png

អ្នកលេងបណ្តាញសង្គមកូរ៉េបានបញ្ចេញមតិថា ខ្ញុំ«ចង់និយាយថានាងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងពីមុន … ខ្ញុំចូលចិត្ត Jisoo ប៉ុន្តែខ្ញុំគិតថានាងគួរតែនៅជាប់នឹងកម្មវិធីផ្សេងៗ។ ខ្ញុំមានអារម្មណ៍ថានាងខ្វះទេពកោសល្យពីធម្មជាតិដែលត្រូវការសម្រាប់ការសម្ដែងសិល្បៈបែបណាមួយជាទូទៅ , ខ្ញុំគិតថាវាជាសំឡេងរបស់នាង ហើយភាពឆ្គាំឆ្គងនោះនៅក្នុងអ្វីគ្រប់យ៉ាងដែលនាងធ្វើ ដែលពិតជាមានផលប៉ះពាល់ដល់នាង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUOBUTn26OFidXcV1KoUWB-PGDYOd93a4DQ_zHCMk1OvoTAl1qOjCTSXv0D5v2jXAptW7wEH-D_LxTfAgnDxIVBqU-9u0wAu8SskgHlDi-FIDBWSzwfGU_rmbNmOo6bBlNYkllRr32nzcZOTZdum8luQ-saN1WPD-Inf7XzcmysLBpIMaxgrWBHUephkV/s1242/image_2025-02-08_15-10-00%20(2).png
គួរបញ្ជាក់ផងដែរថា Jisoo គ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី ១៤ ខែកុម្ភៈ ជាមួយនឹងអាល់ប៊ុមតូចថ្មីមានបទចម្រៀង៤បទ។ ជាមួយគ្នានេះនាងនឹងមាន Tour នៅអាស៊ីរៀបចំនៅទីក្រុងចំនួន ៧ ដូចជា ម៉ានីល ,បាងកក ,តូក្យូ , ម៉ាកាវ, តៃប៉ិ ,ហុងកុង និង ហាណូយ៕

លោក Elon Musk ពុំចាប់អារម្មណ៍ទិញកម្មវិធី TikTok របស់ចិនព្រោះតែមូលហេតុនេះ

0

សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក បញ្ជាក់ថា ពុំចាប់អារម្មណ៍ទិញកម្មវិធី TikTok ដ៏ពេញនិយមទេ ខណៈបណ្តាញសង្គមនេះរងនូវការដាក់សម្ពាធហាមឃាត់ការប្រើប្រាស់ពីរដ្ឋាភិបាលអាមេរិក ដោយសារបារម្ភពីអសន្តិសុខ និងការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ពីព្រោះ TikTok មានក្រុមហ៊ុនមេ ByteDance នៅចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgSSvt9iZW7f3aCbzydiT3cWicClLAgu5CsVHJupNi8diWnAKfvIsFHhF8haG6ekX7j7BXkz5BcLB9aoivvWrV7WI2wfWpupWlGuMR0QOS3whsxPnUcX3mz1Ylu5FPCvMyIsRF6aGdEzajHwnQiPjN7hf35yu7Xy9S5EpWCHfLyzDLchY5ROZBaga1ZZR/s2000/image_2025-02-10_09-52-27.png
បទសម្ភាសន៍របស់លោក Elon Musk កាលពីចុងខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយតាមអនឡាញនៅថ្ងៃទី៨ ខែកុម្ភៈ ដោយ The WELT Group ជាផ្នែកមួយរបស់ក្រុមហ៊ុន Axel Springer SE នៅប្រទេសអាល្លឺម៉ង់ បានរៀបចំកិច្ចប្រជុំកំពូល ហើយអញ្ជើញលោក Elon Musk ចូលរួមប្រជុំតាមវីដេអូខល ។ លោកថា ៖ «ខ្ញុំពុំទិញ TikTok ទេ និងពុំទាន់មានផែនការថា គួរធ្វើដូចម្តេច បើក្លាយជាម្ចាស់ TikTok ។ ខ្ញុំពុំប្រើប្រាស់កម្មវិធីនេះ ខ្ញុំពុំដឹងថា App មានរូបរាងបែបណា ។ គ្មានអ្វីរំភើបនឹងការទិញ TikTok ពីព្រោះខ្ញុំពុំធ្លាប់ទិញកម្មវិធីក្រុមហ៊ុនផ្សេង» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiz7WLVe817VGRZ1ubhklSYTEYfvxrK8_WVj56u4jk_yd2fGoh7tmFojNOdIiC2tGwEkAJfj5fCLtNIc9m_0kyFWQSF7q0vQ2jJfDvFAXtZE6s1k8invpzHALhyTam6VYX3_ntI3g7Cc2by1QYB8oDs5vTBWEE2qoc4N585c3kFU1JYlB-FjM_7JWi6Fms/s1500/image_2025-02-10_09-52-28%20(2).png

រីឯការចំណាយប្រាក់រាប់លានដុល្លារអាមេរិកទិញកម្មវិធី Twitter ដែលបច្ចុប្បន្ន ប្តូរឈ្មោះជាកម្មវិធី X គឺពុំកើតឡើងញឹកញាប់ទេ ហើយលោក Elon Musk តែងបង្កើតក្រុមហ៊ុនដោយខ្លួនឯងតាំងពីដំបូង ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា នឹងបើកផ្លូវឱ្យលោក Elon Musk ទិញ App របស់ក្រុមហ៊ុន ByteDance បើត្រូវការ ។ ប៉ុន្តែ ByteDance បដិសេធពុំលក់កម្មវិធីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV8lvlNYkZ8PYNwBqOtGyR0ti7IXLlRs3RBRyUIV3Nf_1MXHez4AV6MR8kBIOf4bq1SFgJ6i81UfotBu6mMP2B-qtLC37wdV2G5az-0ux1QUpWG0naB-khwueqWwJHfYkCnbqR4vh9xdF9PmxlqGb32QFnOSbABXG8iX-45j69eeYU2DOY8uY1GNwDS_D1/s1500/image_2025-02-10_09-52-28.png
លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលការបិទ TikTok ខណៈអាមេរិកកំណត់ពេលបិទ TikTok នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ អាមេរិកកំណត់ឱ្យ ByteDance លក់ TikTok នៅខែមករា បើពុំដូច្នោះទេ នឹងបិទកម្មវិធីនេះ ដោយសារសមាជិកសភាបារម្ភថា វានឹងប៉ះពាល់សន្តិសុខជាតិ ព្រោះរដ្ឋាភិបាលចិនអាចបង្ខំឱ្យក្រុមហ៊ុនបង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ។ ប៉ុន្តែ TikTok ថា គ្មានករណីនេះកើតឡើង ហើយគ្មានថ្ងៃបង្ហាញទិន្នន័យអ្នកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEKLyn8GOHHmfrKO1N9fJzBTCbNPrGxLu_T6ZnrfNYKVwo5AwPO1tlDPAcqGukHXPQSFoaQ3itgm6kmcmkdRhbjS9UYqeGVmPSCIp3O7nqP3x7WJDB7lpiDV7l3WyQVoUL-MWzC1lvAIym_FVXK-LYktmh6xlGFbNCYzWiSzpZQTxU41ehtG232QXnd_jJ/s1800/image_2025-02-10_09-52-29.png
Apple និង Google ពុំទាន់ដាក់កម្មវិធី TikTok លើ App Store ទេ តាំងពីការអនុវត្តច្បាប់អាមេរិក ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នកគ្រប់គ្រង TikTok ថា ក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោនឡូតវាលើឧបករណ៍ Android នៅអាមេរិក ដោយតភ្ជាប់ជាមួយឧបករណ៍ដំឡើងលើគេហទំព័រក្រុមហ៊ុន ដើម្បីចៀសវាងដែនកំណត់អាចកើតឡើងលើ TikTok នៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyAKuiWwo4JjBxaHA2eqTmyQRLO0FL3zYvWYcl3h2xtQZAmMy4nLoeizo9Osmc_1XrCm_GD4_7Up_Bml0LMMn-karclvZKD6m4cDL4q-3dgezAPoPAANod98ivDmq8sHdVLqu00qB0a2xNELiDKmZH91kUA95xSVhujutGbkahyphenhyphenz3her16g8rNtZe92am/s1480/image_2025-02-10_09-52-30.png

លោក Trump បានចរចាជាមួយភាគីជាច្រើនរឿងការទិញ TikTok ហើយលោកនឹងសម្រេចចិត្តពីអនាគតកម្មវិធីនេះនៅខែកុម្ភៈ ។ បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានប្រើប្រាស់ TikTok ប្រមាណ ១៧០លាននាក់ ហើយការជួយ TikTok គឺជាការផ្លាស់ប្តូរគោលជំហររបស់លោក ខុសពីពេលលោកកាន់តំណែងប្រធានាធិបតីអាណត្តិទី១ ។ ពេលនោះ លោកព្យាយាមហាមឃាត់កម្មវិធីនេះ ប៉ុន្តែនាពេលថ្មីៗ លោកថាចូលចិត្ត TikTok ព្រោះវាជួយឱ្យលោកទទួលបានសំឡេងគាំទ្រពីអ្នកមានសិទ្ធិបោះឆ្នោត នៅឆ្នាំ២០២៤ ៕

ឆ្នាំនេះ! មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នឹងធ្វើឡើងនៅអតីតព្រះរាជដំណាក់ព្រះបរមរតនកោដ្ឋ

0

មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រុមការងារយុវជនស្ម័គ្រចិត្ត Festival និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាឆ្នាំទី១ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEj-0WKLnFrZQFVW23s3juz4Twymtj1_2VugFryiy63uOeeJhcUbprkGK_d13vKI2aVN-viui2cmNAdV9imRT3bmPPAcGIHI9M-lS2qjm4Dp11BVHQvwhYb30c_0UV7b7jnUAE2LT57GT__cXyroBNb3da6RecogFUDmMtxuVzRxgDeZtUjCDabSQ62Rau/s800/image_2025-02-10_09-42-49%20(2).png

“បុណ្យភ្នំ” នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) ត្រង់ចំណុចចាប់ពីរង្វង់មូលនាគព័ន្ធ មកដល់អតីតព្រះរាជដំណាក់ និងអតីតព្រលានយន្តហោះខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyEsPZnbWuFgPvsM9l_txKvzBCke4jtNXDzzMCf9kFQgnxb_2F3NcjhZD-F9lJJilgBgB6m5cOtblcdknmLzQ4IoT4ARaXiFDuvlwcM9gBMCAUvHHfKoE0ZMsrHap0ge6SArIzZVvVzOEA8-VTQAb1Gsk8mlnsalvmOpITFlW_gRdqvatwUfinE4v1-xI/s1040/image_2025-02-10_09-42-50.png

កម្មវិធីនេះ មានគោលដៅផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលមានរួមបញ្ចូលការគោរពព្រះម៉ែធរណី (នាងគង្ហីង) ការសម្តែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg17rhTqx-IjYQk7aHKeyiwXtkAe6bTXRFDUnnT_t907kq8I57fxZDfbit6O8wBi4YsDsO_dTn8U0Dc3VAk_ZJFiY1Q0Fsf9c6dP6AmdeiCzMPKcpDPmNhweqXMshPBNvCoZQhc4gK6Ci2bKqFAOzf0uAya_XBGDX4bow_vdBJwhJMyhn7NCS-TwwVec1fx/s1920/image_2025-02-10_09-42-50%20(3).png

ពិធី “បុណ្យភ្នំ” ត្រូវបានរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញជូន និងទាក់ទាញការចូលរួមយ៉ាងសកម្មពីយុវជន និងសាធារណៈជនទាំងឡាយ ដែលអញ្ជើញចូលរួមក្នុង ដើម្បីចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ និងទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4cSIuxJQHsHI6xtMGIF7Bv_FHPKMH_vCY53Fekpw8TOR_3bX5JERcm5CwECV9aVeA7rOg_XzfQl28R9BWgXnTpMKaee4W43y1596y7TrGfvKGCxJF77W3Ktb-dUCmnkCjvuL9RkEwydlo5aQFtwQEB1Fy0Yeizw66XHlaWDL6rPgmB7iyqAA_eUV_KU8y/s2000/image_2025-02-10_09-42-51.png