Home ព័ត៌មានអន្តរជាតិ បាតុភូតចម្លែក! ពពុះទឹកសមុទ្រពណ៌លឿង បោកបក់លើឆ្នេរសមុទ្រអូស្ត្រាលីធ្វើឱ្យងា.ប់ត្រីជាច្រើនក្បាល

បាតុភូតចម្លែក! ពពុះទឹកសមុទ្រពណ៌លឿង បោកបក់លើឆ្នេរសមុទ្រអូស្ត្រាលីធ្វើឱ្យងា.ប់ត្រីជាច្រើនក្បាល

81
0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Mirror រាយការណ៍ថា អាជ្ញាធរមូលដ្ឋានរបស់អូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែងនៅរដ្ឋ South Australia ព្រមទាំងបិទឆ្នេរសមុទ្រ ចំនួន២កន្លែងទៀត នៅទីក្រុង Adelaide ក្រោយពីមានពពុះទឹកសមុទ្រពណ៌លឿងបោកបក់មកលើឆ្នេរ ។ ហេតុការណ៍នេះធ្វើឱ្យត្រីងា.ប់ ជាច្រើនក្បាល ខណៈអ្នកជិះស្គីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEnDGIkvXvadMb7z0s0NdrPcCFoXI_N9DF-NCPIYQpHv2qQQWdok7MD96J5KTWb-YMeAItxO7EJhZVucaQ3F_R2iIUAOxrJ6w_JY65uJPkuuyQA1Vuu1_5SMrL_-CYA9P5-jvnJgHB2icdMeprIJFakueG2tsPR47axwd6QLWPst5KR7FFwky1AYPVoBq/s1200/image_2025-03-22_09-54-30.png
អាជ្ញាធរអូស្ត្រាលីបានបិទឆ្នេរសមុទ្រជាច្រើនកន្លែង តាំងពីថ្ងៃទី១៧ ខែមីនា មកម៉្លេះ ដោយសារពពុះទឹកសមុទ្រពណ៌លឿង គ្របដណ្តប់ពេញឆ្នេរទាំងអស់ធ្វើឱ្យត្រីងាប់ជាច្រើនក្បាល ។ លោក អេនថូនី រ៉ូឡែន រស់នៅទីក្រុង Adelaide និយាយថា អ្នកជិះស្គីបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដូចជា ៖ ឈឺភ្នែក ឈឺក និងក្អក ក្រោយពេលពួកគេប៉ះទឹកសមុទ្រ អ្នកខ្លះទៀតពុំបានលេងទឹកសមុទ្រទេ ប៉ុន្តែក្អកខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB3mQElUTEzkxNKSYc8C7rKrLb9CNuJ9cQiaizbwkfhnxcvuxhcdMn271-lV9l9QxzxBS4mbs1ZghzCzX1VZxXySPDCd3Jf6LoJm-aFKZL2I2QrwyqIOAzPgPQdaLekGZhnQloAmZu0TcO1MAox4ouVzHlrxwySfB1EBgLDdjUEdDueGUmwzIcj8kcKX1/s1024/image_2025-03-22_09-54-31%20(2).png
អ្នកជំនាញផ្នែកសមុទ្របានយកពពុះទឹកសមុទ្រពណ៌លឿងនេះទៅត្រួតពិនិត្យ ប៉ុន្តែត្រូវរង់ចាំរយៈពេល១សប្តាហ៍ ទើបដឹងលទ្ធផល ។ អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយពុលមួយប្រភេទរលាយក្នុងទឹកដែលមានសីតុណ្ហភាពខ្ពស់ រួមផ្សំជាមួយខ្យល់ស្ងួត និងទឹកសមុទ្រស្រក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDS2ulS4aGy5IuZZzmjEk0P0SaBRbzKKYL6OEKca-Uz4U97-f9qHO6Q16EAWYBd7aDdulfO0-F0lvFLC865nZdLyktHW5BQ-WMFcS-aNf0Teu5HeOcCjhbUqb_WcAxOT1YtF_2R6m9_MMgpulHr3swuJoR7yCmxpm2po9l852McIoiFDHNKMbmKB9SDVN/s1093/image_2025-03-22_09-54-31.png
ហេតុការណ៍នេះគួរឱ្យបារម្ភណាស់ ពីព្រោះតាមធម្មតា ជារៀងរាល់ឆ្នាំ គឺមានសារ៉ាយពុលបែបនេះដែរ ប៉ុន្តែនៅឆ្នាំ២០២៥ សារ៉ាយពុលខ្លាំងជាងធម្មតា និងប៉ះពាល់ដល់ឆ្នេរសមុទ្រជាច្រើនកន្លែង ។ យើងពុំប្រាកដចិត្តថា តើវានឹងអូសបន្លាយពេលយូរប៉ុនណាទេ បើទឹករលកសមុទ្របោកបក់ខ្លាំង កាន់តែធ្វើឱ្យសារ៉ាយរាយប៉ាយ និងមានពពុះទឹកសមុទ្រពណ៌លឿង កាន់តែច្រើន ។ នេះបើតាមលោក សែម ហ្គេឡាត ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រ នៃភ្នាក់ងារការពារបរិស្ថានរដ្ឋ South Australia ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAnY7zxmhyphenhyphenNX3ICnmo6vSK31wKDup6C3KtQ25Mf0DjWFw68DlGkmDsdIBNPMmrLP44ZbzcPbvUj0TIXudayw4iZ4T-UsXtJOe9Wh2ZCQbZ4W4Fv-Iasf02CwrpN_Z89oV4Bu_PvGQho_qSwXuD7BNKf9Y4FMZZV34mbXN4EkcdtrEA6WuNCqjLL-uX4Ru/s3840/image_2025-03-22_09-54-32.png

ត្រី និងសេះសមុទ្រដែលងាប់លើឆ្នេរខ្សាច់ គឺមានស្លាកស្នាមពណ៌ក្រហម ជាប់នៅលើខ្សាច់ ខណៈអ្នកជិះស្គីកើតអាការៈស្រដៀងគ្នា គឺ ៖ រមាស់ភ្នែក មើលពុំច្បាស់ ក្អក និងពិបាកដកដង្ហើម ។ បច្ចុប្បន្ន ភ្នាក់ងារស្រាវជ្រាវផ្នែកសមុទ្រ និងភ្នាក់ងារផ្សេងៗ ព្រមទាំងក្រសួងឧស្សាហកម្មនៅរដ្ឋ South Australia និងក្រសួងសុខាភិបាល បានយកពពុះទឹកសមុទ្រពណ៌លឿង ទៅត្រួតពិនិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDG9hoo_XA67T_797lAek4hzBDAF6nJ9_Fpyg8wj_pFV5RQeWs1nU23xRxbtW-hQva_oVSuKLtmPUbOzZFyUbQflbQJX6bn9UG3qf9B4a05nHPNuorXZRUDv38HcryBPmwoO8_UMw0cQMCe7ZJMbKvkgyrrT-y-oVWpLjOsxwJkcFaAHHQL_i9x6cpe9eS/s1313/image_2025-03-22_09-54-31%20(3).png
ជំហ៊ានដំបូង អ្នកជំនាញសន្និដ្ឋានថា វាអាចបណ្តាលមកពីសារ៉ាយសមុទ្រតូចៗដែលកើតឡើងដោយសារសីតុណ្ហភាពទឹកខ្ពស់ និងទឹកស្ងប់ ស្របពេលរលកកំដៅគ្របដណ្តប់លើសមុទ្រ ដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតារហូតដល់២.៥អង្សាសេ ៕