Home Blog Page 620

បទថ្មី វណ្ណដា បន្តការផ្សព្វផ្សាយនៅលើគេហទំព័រអន្តរជាតិ

0

បទថ្មីមានចំណងជើងថា « Business class» របស់តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានគេហទំព័របរទេស Empire record label អាម៉េរិកផ្សព្វផ្សាយបន្តទៀតបន្ទាប់ពីបទ «J+O Zero III» ។ លើកនេះគណនី Instagram របស់ វណ្ណដា ក៏បានចែករំលែកការបង្ហោះរបស់ Empire ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmLxv1qRdLvZ3pYeZT2x8ZWDo0appK7luPQPdbeZFGbDUJT2TT8V6n_XbHU8wrn6PyPMgEtoXseMonKYJuNzks-ERTRVo60H_6qSj6LGFAv7FQANDIIb3x7dnZwfVXLicPRarL9CoDEep4MjYLO2ixCw5m8uVR0faw4XV1bkH2rG1hMICE480gbZapYDf/s2048/476102466_1170483327764145_3042053809451658392_n.jpg

នៅយប់ថ្ងៃទី៧ កុម្ភៈ វណ្ណដា បានទម្លាក់បទថ្មីមានចំណងជើងថា «Business class» ដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោតនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រសម្រាប់អាល់ប៊ុមទី៣របស់លោកដោយវីដេអូចម្រៀងនេះគឺជាទិដ្ឋភាពផ្ទាល់នៅក្នុងកម្មវិធីតែម្តង។ ស្របពេលទម្លាក់បទថ្មីនេះគេហទំព័រ Instagram Empire គឺបានផ្សព្វផ្សាយបទថ្មីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTdqUz0ggRFvThXEYxRWZ95KrunEgf5z-OtFPPVAmQXMyMBkY8PuLCQ4Oz7lFNU_P7apEZPa_jCHP7uFOi70RFl7w2IhcZQkhStEIo5Bj2Ma9AD54Yuh7t-BrUGxSEHDFaCfiufRQe5r7r5ww-f84G_6Pds8TpNjOE2BWAqzHPYjZhzvtsWEN2v4CmYgs/s1466/image_2025-02-08_15-38-47.png

ជាលើកទី២ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបរទេសបង្ហោះពីបទថ្មីរបស់ខ្លួន វណ្ណដា ក៏បានចែករំលែកបន្តនៅលើ Story IG របស់លោកផងដែរ។ កាលពីមុនបទចម្រៀង «J+O Zero III» របស់ វណ្ណដា បានលេចមុខលើការផ្សព្វផ្សាយរបស់ Empire record label ដែលមានមូលដ្ឋាននៅ សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក និងមានការិយាល័យនៅទីក្រុងផ្សេងទៀតហើយ Empire គឺជាក្រុមហ៊ុនឯករាជ្យមួយដែលផ្សព្វផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដែលធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYRkqvwjxXu6g-_rB9s-frFkuzPMDIahfsJ4tNsK0z-acTq9MlDj6_dToEqeHds9dILpi8f8h4N4KGiBrkoO4lGHJC0SEEeLj0iUFpbnprOCybvZIi2Je_wnXtRK-tj_YCzzOcao9nLS4XgJY0InkRgWWmkY4EXJ8GU_-Xo2BDhXeQLDeiP-jMJWAePcVh/s685/image_2025-02-08_14-15-36.png

«Business class» ក្នុងរយៈពេល២០ម៉ោងបទនេះបានជាប់លេង៤ ក្នុងបញ្ជីបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេនៅលើយូធូបកម្ពុជា ហើយបទ «J+O Zero III» គឺបន្តជាប់លេខ១។ ជាការកត់សម្គាល់មួយទៀត វណ្ណដា បានបញ្ជូលភ្លេងបុរាណខ្មែរចាប៉ីដងវែងទៅលើបទថ្មីនេះរបស់លោកដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះការធ្វើបែបនេះខណៈមកទល់ពេលនេះអ្នក Reaction ទាំងជនជាតិខ្មែរនិងជនជាតិបរទេសជាច្រើនរូបគឺបានធ្វើការ Reaction បទ «Business class» នេះ៕

រឿងថ្មីរបស់ Jisoo ចាប់ផ្តើមបំបែកកំណត់ត្រាខណៈមានប្រ.តិកម្មចម្រុះចំពោះការសម្តែងរបស់នាង

0

រឿងភាគថ្មីរបស់ Jisoo សមាជិកក្រុម BLACKPINK ប្រភេទហ្សូមប៊ី នៅទីបំផុតបានបញ្ចាំងជាលើកដំបូងចំពេលមានការទន្ទឹងរង់ចាំខ្ពស់ ហើយភ្លាមៗនោះរឿងហ្សូមប៊ីលាយឡំកំប្លែហនេះ បំបែកកំណត់ត្រា។ យ៉ាងណាទស្សនិកជនជាអ្នកទស្សនាបានបញ្ចេញប្រតិកម្មចម្រុះចំពោះការសម្តែងរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5iD3J96xNmZca0Tviqk9bc9bS9CLn05NZ409u6Csom60k-bM0f2YcqtZYSQSWvRrvNGmJQ0F3S4AMk8w5oxPB2TdfCVGpNDbl-C9TK2etlG3QddcSEUphc7Cz3HYTzS8WkS96k_5oYuTuLu1Uj8qlZMdxFosbzas4yBEW-HzcMP_fpHGMwpu2eBOcfPJ/s1080/image_2025-02-08_15-09-57.png

ចាប់តាំងពីការចាក់បញ្ចាំងរឿងភាគពីរដំបូងរបស់ខ្លួននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥ រឿង «Newtopia» បានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនអ្នកទស្សនាខ្ពស់បំផុតក្នុងចំណោមការចាក់បញ្ចាំងស៊េរី Coupang Play ទាំងអស់។ លើសពីនេះទៀត យោងតាមរបាយការណ៍ការ លើការវាយតម្លៃអ្នកមើលមាតិកាវេទិកាសម្រាប់សប្តាហ៍ដំបូងនៃខែកុម្ភៈ ឥឡូវនេះ Newtopia បានដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងនៅក្នុងប្រភេទ «ការទទួលស្គាល់» និង «ការទាក់ទាញរបស់អ្នកមើល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZghmsr-x8yOjqN-b55-wqHe8FdABMF4boTFRHv8retJM3iTnnE-X6R1GMpSieGXt__ke7DDFzLkfM011iTGG-zbYw0ihEaFeOyCRX37TteeJ4DNk_N7FFNLKt3-9WWPbRoaU7RwrS1yR_1ahjaFGQyi_JbxgtiuIQZlbtWSESlkyJbxSr9gdWcBM_bHIB/s1241/image_2025-02-08_15-09-55%20(2).png
ទន្ទឹមនឹងនេះ ការពិភាក្សាជុំវិញសមត្ថភាពរបស់ Jisoo ក្នុងការសម្តែងនៅតែបន្តតាមអ៊ីនធឺណិតដោយបានលើកឡើងថាការសម្តែងរបស់នាងប្រសើរជាងមុនប៉ុន្តែនៅតែមានភាពខ្វះខាតក្នុងនាមជាតួឯកនៅក្នុងរឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0H-X3vJozw9s1Up17X3ncWc5RTHasyvGTvJErdxQE3lLFI7OrWdm344gIlc1K-oWrj2hkXzlFYkPYisPhZ61l_gJnkvwevuwP3raGtnqeqp1oIVN13ZjbGyiTuebIvcDwN4QWAgG_RXNuUCuFKVby_qRneVhb3CTzhWXIyxmNkuZie4X95Yck6Ttemh_4/s1920/image_2025-02-08_15-09-57%20(2).png

សារព័ត៌មាន Star News បានរាយការណ៍ថា «Jisoo នៅតែបង្ហាញជំនាញសម្ដែង ដែលធ្វើឱ្យអ្នកទស្សនានៅជាប់ជានិច្ច ដោយបង្ហាញពីការសម្តែងដែលមិនអាចទាយទុកជាមុនបាន។ បើប្រៀបធៀបទៅនឹងការងារពីមុនរបស់នាងនៅក្នុង Snow Drop នាងមានសំណាងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែជាតួឯកស្រីឈានមុខគេដែលគួរផ្តល់បទពិសោធមើលដ៏រឹងមាំសម្រាប់ទស្សនិកជន វាច្បាស់ណាស់ថាជំនាញរបស់នាងនៅមានការខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ នាងពិតជារួមចំណែកបង្កើតតួអង្គដ៏គួរឱ្យចាប់អារម្មណ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEdFGiTpIM1VaBrww8L1q9IFoFbadF5X0tV-ihbPIdNgpp5bOWDZL8nAXwpapuy1CeEQA03s8sHRIxA5lbUFNtDPdNyLa0FjQH4jkWeH2eLQBAVaVh4nZKtU4K9anELGauLFZ262ze8YrP4GPHzkfNoLW-4NC3FnoprqQClYQTZ7hhKxB3A5ak7bbT-WzU/s1600/image_2025-02-08_15-09-58.png

អ្នកលេងបណ្តាញសង្គមកូរ៉េបានបញ្ចេញមតិថា ខ្ញុំ«ចង់និយាយថានាងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងពីមុន … ខ្ញុំចូលចិត្ត Jisoo ប៉ុន្តែខ្ញុំគិតថានាងគួរតែនៅជាប់នឹងកម្មវិធីផ្សេងៗ។ ខ្ញុំមានអារម្មណ៍ថានាងខ្វះទេពកោសល្យពីធម្មជាតិដែលត្រូវការសម្រាប់ការសម្ដែងសិល្បៈបែបណាមួយជាទូទៅ , ខ្ញុំគិតថាវាជាសំឡេងរបស់នាង ហើយភាពឆ្គាំឆ្គងនោះនៅក្នុងអ្វីគ្រប់យ៉ាងដែលនាងធ្វើ ដែលពិតជាមានផលប៉ះពាល់ដល់នាង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUOBUTn26OFidXcV1KoUWB-PGDYOd93a4DQ_zHCMk1OvoTAl1qOjCTSXv0D5v2jXAptW7wEH-D_LxTfAgnDxIVBqU-9u0wAu8SskgHlDi-FIDBWSzwfGU_rmbNmOo6bBlNYkllRr32nzcZOTZdum8luQ-saN1WPD-Inf7XzcmysLBpIMaxgrWBHUephkV/s1242/image_2025-02-08_15-10-00%20(2).png
គួរបញ្ជាក់ផងដែរថា Jisoo គ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី ១៤ ខែកុម្ភៈ ជាមួយនឹងអាល់ប៊ុមតូចថ្មីមានបទចម្រៀង៤បទ។ ជាមួយគ្នានេះនាងនឹងមាន Tour នៅអាស៊ីរៀបចំនៅទីក្រុងចំនួន ៧ ដូចជា ម៉ានីល ,បាងកក ,តូក្យូ , ម៉ាកាវ, តៃប៉ិ ,ហុងកុង និង ហាណូយ៕

លោក Elon Musk ពុំចាប់អារម្មណ៍ទិញកម្មវិធី TikTok របស់ចិនព្រោះតែមូលហេតុនេះ

0

សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក បញ្ជាក់ថា ពុំចាប់អារម្មណ៍ទិញកម្មវិធី TikTok ដ៏ពេញនិយមទេ ខណៈបណ្តាញសង្គមនេះរងនូវការដាក់សម្ពាធហាមឃាត់ការប្រើប្រាស់ពីរដ្ឋាភិបាលអាមេរិក ដោយសារបារម្ភពីអសន្តិសុខ និងការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ពីព្រោះ TikTok មានក្រុមហ៊ុនមេ ByteDance នៅចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgSSvt9iZW7f3aCbzydiT3cWicClLAgu5CsVHJupNi8diWnAKfvIsFHhF8haG6ekX7j7BXkz5BcLB9aoivvWrV7WI2wfWpupWlGuMR0QOS3whsxPnUcX3mz1Ylu5FPCvMyIsRF6aGdEzajHwnQiPjN7hf35yu7Xy9S5EpWCHfLyzDLchY5ROZBaga1ZZR/s2000/image_2025-02-10_09-52-27.png
បទសម្ភាសន៍របស់លោក Elon Musk កាលពីចុងខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយតាមអនឡាញនៅថ្ងៃទី៨ ខែកុម្ភៈ ដោយ The WELT Group ជាផ្នែកមួយរបស់ក្រុមហ៊ុន Axel Springer SE នៅប្រទេសអាល្លឺម៉ង់ បានរៀបចំកិច្ចប្រជុំកំពូល ហើយអញ្ជើញលោក Elon Musk ចូលរួមប្រជុំតាមវីដេអូខល ។ លោកថា ៖ «ខ្ញុំពុំទិញ TikTok ទេ និងពុំទាន់មានផែនការថា គួរធ្វើដូចម្តេច បើក្លាយជាម្ចាស់ TikTok ។ ខ្ញុំពុំប្រើប្រាស់កម្មវិធីនេះ ខ្ញុំពុំដឹងថា App មានរូបរាងបែបណា ។ គ្មានអ្វីរំភើបនឹងការទិញ TikTok ពីព្រោះខ្ញុំពុំធ្លាប់ទិញកម្មវិធីក្រុមហ៊ុនផ្សេង» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiz7WLVe817VGRZ1ubhklSYTEYfvxrK8_WVj56u4jk_yd2fGoh7tmFojNOdIiC2tGwEkAJfj5fCLtNIc9m_0kyFWQSF7q0vQ2jJfDvFAXtZE6s1k8invpzHALhyTam6VYX3_ntI3g7Cc2by1QYB8oDs5vTBWEE2qoc4N585c3kFU1JYlB-FjM_7JWi6Fms/s1500/image_2025-02-10_09-52-28%20(2).png

រីឯការចំណាយប្រាក់រាប់លានដុល្លារអាមេរិកទិញកម្មវិធី Twitter ដែលបច្ចុប្បន្ន ប្តូរឈ្មោះជាកម្មវិធី X គឺពុំកើតឡើងញឹកញាប់ទេ ហើយលោក Elon Musk តែងបង្កើតក្រុមហ៊ុនដោយខ្លួនឯងតាំងពីដំបូង ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា នឹងបើកផ្លូវឱ្យលោក Elon Musk ទិញ App របស់ក្រុមហ៊ុន ByteDance បើត្រូវការ ។ ប៉ុន្តែ ByteDance បដិសេធពុំលក់កម្មវិធីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV8lvlNYkZ8PYNwBqOtGyR0ti7IXLlRs3RBRyUIV3Nf_1MXHez4AV6MR8kBIOf4bq1SFgJ6i81UfotBu6mMP2B-qtLC37wdV2G5az-0ux1QUpWG0naB-khwueqWwJHfYkCnbqR4vh9xdF9PmxlqGb32QFnOSbABXG8iX-45j69eeYU2DOY8uY1GNwDS_D1/s1500/image_2025-02-10_09-52-28.png
លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលការបិទ TikTok ខណៈអាមេរិកកំណត់ពេលបិទ TikTok នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ អាមេរិកកំណត់ឱ្យ ByteDance លក់ TikTok នៅខែមករា បើពុំដូច្នោះទេ នឹងបិទកម្មវិធីនេះ ដោយសារសមាជិកសភាបារម្ភថា វានឹងប៉ះពាល់សន្តិសុខជាតិ ព្រោះរដ្ឋាភិបាលចិនអាចបង្ខំឱ្យក្រុមហ៊ុនបង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ។ ប៉ុន្តែ TikTok ថា គ្មានករណីនេះកើតឡើង ហើយគ្មានថ្ងៃបង្ហាញទិន្នន័យអ្នកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEKLyn8GOHHmfrKO1N9fJzBTCbNPrGxLu_T6ZnrfNYKVwo5AwPO1tlDPAcqGukHXPQSFoaQ3itgm6kmcmkdRhbjS9UYqeGVmPSCIp3O7nqP3x7WJDB7lpiDV7l3WyQVoUL-MWzC1lvAIym_FVXK-LYktmh6xlGFbNCYzWiSzpZQTxU41ehtG232QXnd_jJ/s1800/image_2025-02-10_09-52-29.png
Apple និង Google ពុំទាន់ដាក់កម្មវិធី TikTok លើ App Store ទេ តាំងពីការអនុវត្តច្បាប់អាមេរិក ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នកគ្រប់គ្រង TikTok ថា ក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោនឡូតវាលើឧបករណ៍ Android នៅអាមេរិក ដោយតភ្ជាប់ជាមួយឧបករណ៍ដំឡើងលើគេហទំព័រក្រុមហ៊ុន ដើម្បីចៀសវាងដែនកំណត់អាចកើតឡើងលើ TikTok នៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyAKuiWwo4JjBxaHA2eqTmyQRLO0FL3zYvWYcl3h2xtQZAmMy4nLoeizo9Osmc_1XrCm_GD4_7Up_Bml0LMMn-karclvZKD6m4cDL4q-3dgezAPoPAANod98ivDmq8sHdVLqu00qB0a2xNELiDKmZH91kUA95xSVhujutGbkahyphenhyphenz3her16g8rNtZe92am/s1480/image_2025-02-10_09-52-30.png

លោក Trump បានចរចាជាមួយភាគីជាច្រើនរឿងការទិញ TikTok ហើយលោកនឹងសម្រេចចិត្តពីអនាគតកម្មវិធីនេះនៅខែកុម្ភៈ ។ បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានប្រើប្រាស់ TikTok ប្រមាណ ១៧០លាននាក់ ហើយការជួយ TikTok គឺជាការផ្លាស់ប្តូរគោលជំហររបស់លោក ខុសពីពេលលោកកាន់តំណែងប្រធានាធិបតីអាណត្តិទី១ ។ ពេលនោះ លោកព្យាយាមហាមឃាត់កម្មវិធីនេះ ប៉ុន្តែនាពេលថ្មីៗ លោកថាចូលចិត្ត TikTok ព្រោះវាជួយឱ្យលោកទទួលបានសំឡេងគាំទ្រពីអ្នកមានសិទ្ធិបោះឆ្នោត នៅឆ្នាំ២០២៤ ៕

ឆ្នាំនេះ! មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នឹងធ្វើឡើងនៅអតីតព្រះរាជដំណាក់ព្រះបរមរតនកោដ្ឋ

0

មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រុមការងារយុវជនស្ម័គ្រចិត្ត Festival និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាឆ្នាំទី១ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEj-0WKLnFrZQFVW23s3juz4Twymtj1_2VugFryiy63uOeeJhcUbprkGK_d13vKI2aVN-viui2cmNAdV9imRT3bmPPAcGIHI9M-lS2qjm4Dp11BVHQvwhYb30c_0UV7b7jnUAE2LT57GT__cXyroBNb3da6RecogFUDmMtxuVzRxgDeZtUjCDabSQ62Rau/s800/image_2025-02-10_09-42-49%20(2).png

“បុណ្យភ្នំ” នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) ត្រង់ចំណុចចាប់ពីរង្វង់មូលនាគព័ន្ធ មកដល់អតីតព្រះរាជដំណាក់ និងអតីតព្រលានយន្តហោះខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyEsPZnbWuFgPvsM9l_txKvzBCke4jtNXDzzMCf9kFQgnxb_2F3NcjhZD-F9lJJilgBgB6m5cOtblcdknmLzQ4IoT4ARaXiFDuvlwcM9gBMCAUvHHfKoE0ZMsrHap0ge6SArIzZVvVzOEA8-VTQAb1Gsk8mlnsalvmOpITFlW_gRdqvatwUfinE4v1-xI/s1040/image_2025-02-10_09-42-50.png

កម្មវិធីនេះ មានគោលដៅផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលមានរួមបញ្ចូលការគោរពព្រះម៉ែធរណី (នាងគង្ហីង) ការសម្តែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg17rhTqx-IjYQk7aHKeyiwXtkAe6bTXRFDUnnT_t907kq8I57fxZDfbit6O8wBi4YsDsO_dTn8U0Dc3VAk_ZJFiY1Q0Fsf9c6dP6AmdeiCzMPKcpDPmNhweqXMshPBNvCoZQhc4gK6Ci2bKqFAOzf0uAya_XBGDX4bow_vdBJwhJMyhn7NCS-TwwVec1fx/s1920/image_2025-02-10_09-42-50%20(3).png

ពិធី “បុណ្យភ្នំ” ត្រូវបានរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញជូន និងទាក់ទាញការចូលរួមយ៉ាងសកម្មពីយុវជន និងសាធារណៈជនទាំងឡាយ ដែលអញ្ជើញចូលរួមក្នុង ដើម្បីចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ និងទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4cSIuxJQHsHI6xtMGIF7Bv_FHPKMH_vCY53Fekpw8TOR_3bX5JERcm5CwECV9aVeA7rOg_XzfQl28R9BWgXnTpMKaee4W43y1596y7TrGfvKGCxJF77W3Ktb-dUCmnkCjvuL9RkEwydlo5aQFtwQEB1Fy0Yeizw66XHlaWDL6rPgmB7iyqAA_eUV_KU8y/s2000/image_2025-02-10_09-42-51.png

សមិទ្ធផលថ្មីទឹករាំតាមបទភ្លេង នឹងលេចរូបរាងឡើងនៅមុខសាលាខេត្តកំពត

0

ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizM1kvRtG_aM4BEzwtBHsGqFVnttmvy6uixftzls65f94ZTAtqIadgqWzImG1FoqKnXmJzBxtp674uLFkKJz0BFIbdrvhB72ta_ykgCrSsyVoJ6ZI4N0RpJna1GmLpyh8H47R7ms5RszzMQHQqKJ67F5rHam3ysvqrUdm5nF00Hk5yFcpSD9JyIH8VG55K/s1734/Screenshot%202025-02-10%20093538.png

សមិទ្ធផលទេសចណ៍ថ្មីមួយនេះ នឹងធ្វើការតម្លើងរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyD7-z21kCjNYgmSHdBlFowi-cmY_KvH7ZUzLV-FydyyR2myJdctD1z8wxfp1XqaFPUeaeK2gODWw5apxZvaMGhNqdW9SBoVVtnIB3nMLzvKmt7Z4LCLKY8z9IN9q2w5VXvNBw2n2PIxMnPYOtRy_zJG2tBsHyvZZKu6CL4oR6HrvfCOLvSllWzc-Wom5k/s1742/Screenshot%202025-02-10%20093620.png
ទឹករាំតាមបទភ្លេងនេះមានរបៀបនៃការលេងតាមចង្វាក់ភ្លេងបទចម្រៀង ដែលពាក់ព័ន្ធនិងសក្តានុពលទេសចរកុនុខេត្ត និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសជាច្រើនក្បាច់ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក និងប្លែកអារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfgVaryPC_x5BHHWdTGbhu8_sCBjPAcgS5ur-4JDkb6NGso3oaZSAB3V2wuYjxgyw8Aw_Uvrs9SsX2k2zZT79ZMIaFrNtXs9l9RD1VEnZKW6jUCZDKsWxMa5b5kDqWW373T67kFhzEhFWIe4jZAUUn7ULFD5x-ZQ_oIm5qX7zUgv7KD_hr_bjz2dMOnYPd/s900/image_2025-02-10_09-36-39.png

បន្ថែមពីនេះ អភិបាលខេត្ត ក៏នឹងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រាលកៅស៊ូ ពីផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រំង្វង់មូលត្រីផ្សោតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg3xXxOOXhkyXst_0LYR0T5rJEKsmHWLUxPvIaAVGRLDGU1JDNApD7q8WRPIeNtiVddKqBxeYFIhxxeJK4kjFgyikpzjZpPikZwv8SXCh43gKfUyT5v8iZk23hPHqyJA5nMUtTKGqcEHOEF_NO3RiGh4LVOqqu9_7skaDSvot47avtg0vMh8p2BpJpycfK/s900/image_2025-02-10_09-36-39%20(2).png
គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិបម្រើឱ្យវិស័យទេសចណ៍៕

 

យុវវ័យអាមេរិកលែងចាប់អារម្មណ៍ស្វែងរកគូស្នេហ៍តាមអនឡាញ បែរមកពេញនិយមតាមវិធីថ្មីនេះ

0

សហរដ្ឋអាមេរិក ៖ ការស្វែងរកគូស្នេហ៍តាមគេហទំព័រនានាលែងទទួលបានការចាប់អារម្មណ៍ហើយសម្រាប់ក្រុមយុវវ័យ ឬអ្នកនៅលីវនៅអាមេរិក ប៉ុន្តែពួកគេកំពុងពេញនិយមស្វែងរកគូស្នេហ៍តាមរយៈការចូលរួមក្នុងក្លិបអ្នករត់ប្រណាំង ។ អ្នករត់ហាត់ប្រាណជាច្រើនបានបង្ហោះរឿងរ៉ាវរបស់ខ្លួនក្នុងបណ្តាញសង្គមថា សុខភាពពួកគេល្អប្រសើរច្រើនក្រោយពីចូលរួមក្លិបអ្នករត់ប្រណាំង ហើយពួកគេក៏បានជួបមនុស្សក្នុងក្តីសុបិនផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzqE84stUr2SNbZHODsHjUvjK0ya61rKbWRRC9KppzE4lllS_Ky_GsXM944YWZWEr8wPG-b4YTxd-WYWIpPCrxHO266qlC6WdsO4W8PGxJNuMWbQp4W77fye02M8kqauAcHp6wUJ-1Jw-PiREDv5FS2c36GKEto7PAViDrWwgMYh2bDOYRPZTptMMrTtq1/s1280/image_2025-02-10_08-27-20%20(2).png
ក្លិបអ្នករត់ប្រណាំង Chicago Run Collective នៅទីក្រុងទីក្រុងស៊ីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក មានអ្នករត់ហាត់ប្រាណជាច្រើននាក់បានមកប្រមូលផ្តុំគ្នាតាំងពីម៉ោង៨ព្រឹក ហើយពួកគេបានចំណាយពេលជជែក ធ្វើការស្គាល់គ្នា និងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_hAjsI06TzFg3SUuxca1tiP4xpumT2mQDLo6W6Fhv_vuhtwLAyAqnxPJ9EMfW0_PSkf6RZxHjSEbFMgzsRm-GAlWB2FCKIP3XutZ82rXwx0iF_Ir3R4C6CQDJsU8Tsjfh77aQhsfaU6UwF0VMqkT0tteoSMvhjkHFSSEpAAH7Xi59kWvpjO43I6__eYEc/s960/image_2025-02-10_08-27-20.png

នាយកក្លិបអ្នករត់ប្រណាំង Chicago Run Collective និយាយថា ក្លិបអ្នករត់ប្រណាំងភាគច្រើនផ្តោតលើការរត់ប្រណាំងម៉ារ៉ាតុងតែម្យ៉ាង ហើយវាពុំមែនជាតម្រូវការ ទើបសម្រេចចិត្តបង្កើតក្លិបនេះ នៅខែឧសភា ឆ្នាំ២០២៤ សម្រាប់ឱ្យមនុស្សគ្រប់រូបជួបជុំហាត់ប្រាណ និងរាប់អានគ្នាក្នុងសង្គម ។ ក្រោយពីបង្កើតក្លិបរួចឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នករត់ហាត់ប្រាណដែលចង់ស្គាល់មិត្តភក្តិថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODGPewB7gcSApNTt3T3P82G6pTgmvp0xVHDEYzlbTNG5G0jJ8s_BwWUci6p9VqqFLqkBRL6f3W2wJD3r0CRp5ZHJ5jjtuQeelHkC2BnEqaoXEh5kG17Tn_U0M_flQRzDlR1GvyfeIqTVu-um35I-MuJfVuWk5vIApLpPSZXUr_Um3g_L4oe2FK6jz65yA/s1500/image_2025-02-10_08-27-21%20(2).png
លើសពីនេះ ពេលក្រុមអ្នករត់ហាត់ប្រាណជួបជុំគ្នាហើយ ក្លិប Chicago Run Collective បានសរសេរស្លាកសញ្ញាផ្សេងៗឱ្យពួកគេ ដើម្បីឱ្យការរត់ប្រកបដោយបរិយាកាសរីករាយ ដូចជា ៖ «ខ្ញុំនៅលីវ មករត់ជាមួយខ្ញុំ» ។ វាជាការស្វែងរកគូស្នេហ៍តាមវិធីថ្មី ដែលយុវវ័យ និងអ្នកនៅលីវសរសើរមិនដាច់ពីមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Fl7LTCBfVggpqyUtCK8nYvwcCC5eICOLF0XSGAg_vTflVYjBWkeWCwt4MEYqNAOllE9p8KuxgxTvCf-H2IMJdYJjRvla94D-5w5CvJ4rPwnEpEzeWi_kGZbnhYBBuvOQp0MPIIMMeDlks-JV2Olf-65fdgJ8Pnrw-T2PbT7X-DKddGSOVTXVw03n8woq/s1000/image_2025-02-10_08-27-21.png

ដូចគ្នានេះ ក្លិបអ្នករត់ប្រណាំង Lunge Run Club នៅទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកនៅលីវទាំងឡាយបានជួបគ្នា ។ កាលពីមុន ក្លិបនេះមានសមាជិកចាប់ពី២០នាក់ ទៅ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្លិបមានសមាជិក ចាប់ពី៤០០នាក់ ទៅ៥០០នាក់ ។ នាយកក្លិបប្រាប់ថា ៖ «ពេលខ្លះ យើងទៅរត់នៅតាមផ្លូវ ព្រោះចង់ជួបមនុស្សពេញចិត្តណាម្នាក់ ហើយរត់ឡើងហត់ ទម្រាំបានជួប ។ ហេតុនេះ ក្លិប Lunge Run Club ត្រូវបានបង្កើតឡើងសម្រាប់ជាកន្លែងប្រមូលផ្តុំអ្នកស្រឡាញ់សុខភាព និងស្វែងរកគូអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBmUF-2gX5OEyn6layZfDylebfz86IBElRkaR-PGiFMSGMN1yjsMfSMiopi_Q73JHJSK_LLRiTdl04BVqZHK_0i5d33P7SoKMxN_5GDUlu6HG4dRerZu4qyaydyMjgDzwvXXtT8HTL8nz7T16H0mXsnXe7tQ_ZJx0Gn4b26eiDC7LJXrxcRaHj-tEwiZY/s1875/image_2025-02-10_08-27-22.png

គួរបញ្ជាក់ថា ការដោនឡូត App ស្វែងរកគូស្នេហ៍របស់ពលរដ្ឋអាមេរិកបានធ្លាក់ចុះរហូតដល់១៦% កាលពីឆ្នាំ២០២៣ ។ អ្នកជំនាញផ្នែកណាត់ជួប បញ្ជាក់ថា ការជជែកគ្នាតាមអនឡាញពុំបានបង្កើតទំនាក់ទំនងទេ ហើយវាធ្វើឱ្យអស់សង្ឃឹមក្នុងការណាត់ជួប ពីព្រោះមនុស្សស្គាល់គ្នាតាមអនឡាញ ពុំដូចនឹងការចង់បានរបស់យើង ៕

ប្រទេសបីបិទកម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ

0

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេស៣ រួមមាន ៖ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី បានបិទកម្មវិធី AI របស់ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ខណៈអ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPRt2A33LWXr8UctG1bLGfks2kHJhGRkme1x4-JX0Lpqeg3ZP4kgF8fOzEC1osQUa_8mfQzws0QMceXjjNlCcWFbj2pZs05XHjvalGLYZonBy_uEZCuiDZXPjlw_B_vixw0lmVVhIB1FW3GNE-IftoCwDZtl3OQnTzTF72BRGKumbZJ0QDdzKRmdE3F0D/s1480/image_2025-02-10_08-21-20%20(2).png
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកំណត់ឱ្យបិទការប្រើប្រាស់កម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រទាំងអស់ ដែលតភ្ជាប់ជាមួយអ៊ីនធើរណេត ។ រីឯក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានប្រកាសនាពេលដំណាលគ្នាថា បានបិទការប្រើប្រាស់កម្មវិធី DeepSeek របស់ចិននៅលើកុំព្យូទ័រទាំងអស់របស់មន្ត្រីក្រសួងពាណិជ្ជកម្មដោយគ្មានការកំណត់ ដោយសារកម្មវិធីនេះពុំអាចការពារទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZicwTtfJ5yzUQIqsZuIofC3oE06POoXpBNw0BRhgJxJv87e8TjCf7PIXI3F-unATumK9-tNyluuEsYZelVbbEo87iq8veFjS_9rmITkzXFjwrQ27sY1YZYGB1p94iO4O-rbiW97e9pG1fkRpiIjztzM9H9t6Uw-8aLxWArbFlB75-1urnCu7Pq4zKVYEu/s1200/image_2025-02-10_08-21-20.png

ដោយឡែក នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃអូស្ត្រាលីបានប្រកាសហាមដោនឡូតកម្មវិធី DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ទំនាក់ទំនងគ្រប់ប្រភេទរបស់រដ្ឋាភិបាល ។ បើបានដោនឡូតរួចហើយនៅលើឧបករណ៍ណាមួយ ក្រសួងសូមឱ្យលុបចោលជាបន្ទាន់ ដោយសារការវាយតម្លៃរបស់ភ្នាក់ងារជំនាញបង្ហាញថា DeepSeek មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ និងពុំអាចទទួលយកបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0l3hvm1rGkrHLOnPomUCjxQ5yRKXujLFiYeYk3idv5Tk1BvQOs2Hoi9S0I6SbZme7ct_ITd0CpOe22DvL7xkLvIuhAKLteGWmszLjvnI9_tsg8l-lZCS5aF2R_G4TqVpYzmUVVX0otGWCwJ512j2OeQTMGfqAn_INy0Sadfni90_jeDd8Qgh4WbIeX8f/s860/image_2025-02-10_08-21-21%20(2).png
ចំណែករដ្ឋាភិបាលអ៊ីតាលី ក៏បានបិទការប្រើប្រាស់កម្មវិធី DeepSeek ដូចគ្នាដែរ កាលពីខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា អ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងពុំអាចលាក់បាំងទិន្នន័យផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT-U0Qf7WY568s4tkAXrNSP-g3U7PizvST1_ZOOJ-v7i3GvcuZo-koozpZ6StTq1E0TmYAB-9KucKokCY3qCNwlSDQ1belSzzzYAlXSxePBSbs2Zd2nRLvGxQfMRfahPzP19ktH0MZUUeQasW4G4IlZ0YlfFNWKzlrcIONC9YwRT6AaFdLL613VWuQJNbz/s1440/image_2025-02-10_08-21-21%20(3).png

DeepSeek បានក្លាយជាកម្មវិធីដ៏ពេញនិយមយ៉ាងឆាប់រហ័សនៅបណ្តាប្រទេសរីកចម្រើន ប៉ុន្តែអ្នកជំនាញសន្តិសុខអ៊ីនធើរណេតអះអាងថា កម្មវិធីនេះលាក់លេខកូដដើម្បីបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យ China Mobile ជាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋាភិបាលចិន ។ ហេតុនេះ ចិនអាចចូលមើលទិន្នន័យលម្អិតតាម App ផ្សេងៗរបស់ក្រុមហ៊ុនចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkK827fLpCYEvPPjpO-wTq90G27swcjoWYJP0rDoD4zLcyW-OTH3Aos8PhFqw6abEPJLFrS6S_F84LOQBW4N_TyWAVgtkWPz89PydOxXXY03y5fj7_ZtaZ3FM6XUN2v1QlAmcvvaocF5tYlYaZl2LiY9h3SLboxMaP1ygZxIUzxAllrh7UhFMOoLOIYoN/s1280/image_2025-02-10_08-21-21.png

ប្រទេសនានាបានបិទ DeepSeek ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ដូចគ្នានឹងការបិទ TikTok ព្រោះមូលហេតុដូចគ្នា ។ ប៉ុន្តែក្រសួងការបរទេសចិនបានបដិសេធនឹងការលើកឡើងនេះ និងបញ្ជាក់ថា រដ្ឋាភិបាលចិនពុំបានបង្ខំឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕

តារាកំប្លែង ពាក់មី ថាបើសិនជាអាចគ្រាន់តែអប់រំ ស៊ិន ស៊ីសាមុត ចាប់ជាតិបើមានទោ.សមែននឹងមានការប្រៀ.បធៀប

0

តារាកំប្លែង ពាក់មី លោក ជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករ និងសាធារណជនជាច្រើនទៀតបានចែករំលែកគំនិតរបស់ខ្លួនប្រសិនជាអាចគ្រាន់តែអប់រំបុគ្គល ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិបានហើយបើសិនជាមានការជាប់ទោសនឹងធ្វើឱ្យសាធារណជនមានការប្រៀបធៀបទៅមួយទៀតដែលបញ្ចប់ត្រឹមការសូមទោសរួចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_U8urchdjb2WYUZ-6Or6w446uWbKnneN5xegkSucAhFLOfJ5QwrXJF7_cLppHpDsgNPdJN-FLx9_WkzwFKPeJfaHLCdZoiTaYYoZznOf3YqI7AIwU4CUiN2ZVuZCMPLZqBBzacPUZvd7bqrGpLWQRZIOpjPEsk7I5xw0vbTN7qe9Ltfa2R8O1VRJgbOV/s1350/image_2025-02-08_11-18-56.png
នៅព្រឹកថ្ងៃទី៨ កុម្ភៈ លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហោះរូបភាពរូបភាពពីរសន្លឹកអមដោយខ្លឹមសារថា «ប្រសិនជាអាចគ្រាន់តែអប់រំគាត់ទៅ ខ្ញុំមិនហ៊ានវែកញែកអីទេគ្រាន់តែមានអារម្មណ៍ថាអាណិត នៅពេលដែលឃើញរូបភាពគាត់ជិះកង់មកចូលខ្លួន ខ្ញុំជឿថាគាត់ប្រហែលជាអាចមានបញ្ហាស្មារតី ( វីដេអូគាត់ច្រៀង ខ្ញុំមើលហើយញញឹម គិតថាគាត់ភ្លៀវ មិនដូចវីដេអូអ្នកខ្លះខ្ញុំមើលហើយជ្រិញ )»។ តារាកំប្លែងរូបនេះបានបន្តទៀតថា « បើសិនជាគាត់ត្រូវមានទោសដូចដែលព័ត៍ម៌នចុះផ្សាយមែន ប្រជាជននឹងមានកាប្រៀបធៀប ទៅអ្នកផ្សេង ដែលសុំទោសរួចខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMgRWUBfg40PuyDQSoJxJ72ILeAjVMhMymhtlEJjMytjpr3T_U5FJToEK1CpQXM-3f3Xs4Ir2P8k_nR3-O7E_i5p-TwD9uKG7SRgAOJXB30fHORWcqwApNjqY8dTmp49BYV-EpI-hiayKFy15t7-vGo5QkfdufXYFBW3JqeOwn30wWtgYzQ5k0QGn9qiZ/s1280/image_2025-02-08_11-18-54%20(2).png

ខ្លឹមសាររបស់តារាកំប្លែង ពាក់មី លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករ បានចែករំលែកបន្តនិងបានដាក់ចំណងជើងថា «អាណិតគាត់ណាស់ បើអាចលើកលែងបានល្អ គ្រាន់តែអប់រំណែនាំបានហើយ. ព្រោះឮថាគាត់ក៏មិនមែនជាអ្នកដែលមានសតិមិនគ្រប់គ្រាន់ដែរ»។ ជាមួយគ្នានេះតារាចម្រៀង សុខ សីឡាលីន ក៏បានស៊ែរការបង្ហោះរបស់ នាយពាក់មី ដូចគ្នា ខណៈសាធារណជនជាច្រើនទៀតក៏សម្តែងការយល់ស្របផងដែរ ព្រោះប្រសិនជាមានការជាប់ឃុំឃាត់មែននឹងមានការប្រៀបធៀបថា ចាប់ជាតិដូចគ្នាតែវាសាសនាខុសគ្នា ព្រោះមួយជាប់ទោស មួយទៀតគ្រាន់តែធ្វើកិច្ចសន្យាអប់រំ សូមទោសជាសាធារណៈ។ យ៉ាងណាមតិមួយចំនួនបានលើកឡើងថាបុគ្គលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ នេះបានប្រើពាក្យមិនសមរម្យទោះបីមានការដាស់តឿនពីអ្នកមួយចំនួនឱ្យឈប់តាំងខ្លួនបែបនេះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1szEAPLSXa3U6B4XMPxas5RJ_WkwdT6Krm81V3QzEkpaW_f8MuomE-Ts7Rgl_MUJTw1DRR4MqQfeiB5fsB3E4K4QsR1tJItOFKLuX7lFWlQhQV-sqvE3LYmU4aJS999wpsxj6339P9sp-dCvpGnftCMAJ5yRM8diQvhBEylP8BBnzAXkswISEDyE2WhC3/s1280/image_2025-02-08_11-18-54.png

គួរបញ្ជាក់ផងដែថា ពេជ ពិសិដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង វាយប្រហាររាជរដ្ឋាភិបាល មិនសហការក្នុងការផ្ដល់ចម្លើយ ខណៈបុគ្គលរូបនេះក៏រងបណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្ដឹងទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក៕

 

 

 

ល្បីពេញបណ្តាញសង្គមតារាសម្តែងចិន Meng Ziyi និង Wang Hongyi មកថតរឿងនៅលើទឹកដីសៀមរាប

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានចែករំលែកវីដេអូខ្លីៗជាបន្តបន្ទាប់ដោយបានបញ្ជាក់ថាតារាសម្តែងចិន Meng Ziyi និង Wang Hongyi បានថតរឿងនៅក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrCluSNzsNJblFb8kTz5D2iDrgvdJNaDm-abOmP2gjuM2OH68mhTi0Wp7C9bzEvN0U5S8WvfZmiNKfcweafsmjxEAE-5U7bSQYMLWdSAd6dXcgMXf6mfIGpxRyGMsgFq7M2WZ7xqA4Nb-HUS_2n6xTxyifLsLXrJiFGzQ3FlmG8ZBf9frvLZUZ9rwiUCr/s1200/image_2025-02-08_09-45-30%20(2).png
តាមការចែករំលែកវីដេអូ និងរូបភាពតៗគ្នាអ្នកគាំទ្រជាច្រើនបានឱ្យដឹងថា តារាសម្តែងចិន Meng Ziyi និង Wang Hongyi បានមកថតរឿងថ្មីរបស់ពួកគេនៅលើទឹកដីសៀមរាបធ្វើឱ្យក្រុមអ្នកគាំទ្រមានការរំជើបរំជួលយ៉ាងខ្លាំងចង់តែទៅដល់សៀមរាប។ ក្នុងវីដេអូនោះគេបានឃើញតារាប្រុស Wang Hongyi បានថតប្លង់រត់នៅតំបន់ផាប់ស្ត្រីត ចំណែកឯវីដេអូផ្សេងទៀត មានការសម្តែងពី Meng Ziyi និង Wang Hongyi និងមួយផ្នែកទៀតថតនៅពេលយប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLU-rSIgx5U5kINtLixNTah7tIuLpAL12gVpf5h4bxcuMd9PHbrO8vUxRU8_CHWCzxsWCrt5wooeJHLmecCXUf_nST-WQYfsVNv476kcHbVKmpXtvVhkxcQCxA4RVNty5wdGX8sAN0ztpg-RcWzZnCNmkPJMjdFfBcxhyphenhyphenah5ldEnz4b4SCLu9d_Op-kLE/s1594/image_2025-02-08_09-45-30.png

ក្នុងមកតារាសម្តែងចិនទាំងពីរដួងមកថតនៅលើទឹកដីសៀមរាបនេះកំពុងក្លាយជាប្រធានបទក្តៅមានការស្វែងរកច្រើននៅលើបណ្តាញសង្គមចិន Weibo ។ មុននោះផេកធំជាអ្នកគាំទ្ររបស់តារាស្រី Meng Ziyi បានបង្ហោះពីការព្រួយបារម្ភក្នុងការដែលអាយដលខ្លួនមកថតនៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកបានបង្ហោះបង្ហាញថានាងមកដល់ខ្មែរសុវត្ថិភាព ប្រជាជននៅតំបន់សៀមរាបក៏មានចិត្តល្អ មិនអាក្រក់ដូចព័ត៌មាននៅលើប្រព័ន្ធអ៊ឺនធឺណិតនិយាយមួយចំនួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOippwnhWs0sCehqWfRY12TcssGFfsD_2rvxoxIKMk8e5_NUOWkvzSPyB-b7Jgslh91iH75QdUtDQ1x4cI4OilIzzalbRvqR1knC9BATxOSaEb7fAc9t4d0hHfwpeU424bD787XF5js4i9YXOYPw8yUZ16C452FK5qzrooU_YC6KPTqij7yrUDNFdgmxi/s1600/image_2025-02-08_09-45-32.png

បើនៅលើគេហទំព័រ mydramalist តារាសម្តែង Meng Ziyi និង Wang Hongyi គឺមានគម្រោងជាមួយគ្នានៅក្នុងរឿង «San Xian Mi Hui» ដោយអ្នកទាំងពីរគឺតួឯក។ ការថតនៅលើទឹកដីសៀមរាបនេះអ្នកគាំទ្រក៏សង្ឃឹមដែរថានឹងមានប្លង់នៅប្រាសាទអង្គរវត្ត។ គម្រោងការមកដល់និងថតរបស់ក្រុមការងារភាពយន្តត្រូវបានគេចែករំលែកថាគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈនឹងត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyoqxfNR6kLeRh2iAjEZEY7EwKNUq9oUBAJ75zch1MAb7ihwQsBoqsXS46wWjKShKf8a2yP5UHrB9BO9dBR8Kc2ECwJ_1iO5kYC_Gx20s_bI2BvSp1oyOAccyemfcrxIh8PkmW4YJSCSRToufQaNe72IseZmEEIf8HFfoQUqKe9Z2QsYIricZ93A-pgNp/s2048/image_2025-02-08_10-00-46.png

Meng Ziyi មានអាយុ២៩ឆ្នាំ បានប្រឡូកអាជីពសិល្បៈ១០ឆ្នាំមកហើយដែលកំពុងរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពសម្តែងជាពិសេសរឿងបុរាណក្នុងឆ្នាំ២០២៤ Blossom ។ Wang Hongyi មានអាយុ ២៥ឆ្នាំ ហើយសាងភាពល្បីល្បាញក្នុងរឿង «Lost You Forever» ៕

 

 

 

កម្ពុជា-ឡាវ ឯកភាពគ្នាសាងសង់ស្ពានមួយ តភ្ជាប់ខេត្តព្រះវិហារ និងខេត្តសេឡាំប៉ាវ

0

នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានសម្រេច និងជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl5qs9pLK1aJO0pz9-5YAvzYrl2Zl15sv9PnMLN8aIrNc_GVscUCibH-tMs79odrpxm3tvdOIBcCxXbxphmPPhFeS2yaORT93MHhgCn84jqxQ2tiICu11DJJMqNbYomZc85qLAipD-OEvNbCdBaDLZyUPoo8r1BxlH5HmAjaxHBj1IpX7gmcFDZXqj5mOs/s969/image_2025-02-08_14-44-34.png

គម្រោងនេះ ក្រសួងសាធារណការ ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ/សេឡាំផៅ នេះឱ្យក្លាយជា “ស្ពានមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMHjTxtC9Gd-FUi8cJSogRhRWUNGGx6WRXlI0vzhFi120xZXcRl5atForXD5H6Q6hV6lHvYQniUs7dcchWIgs4_ob5AdXkml2YJxxh3T8CShVRJwWuHs8M2tgPLxNbea5BzkURAKRJ-JZPGYkCyNwk1THyyr3fAi4UCf-uQ8JZkjCkPd1-PjtfOUdQyHE/s800/image_2025-02-08_14-44-34%20(2).png

បើតាមក្រសួងសាធារណការ សមិទ្ធផលនៃគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះ នឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនាំមកនូវភាពជាអ្នកជិតខាងល្អ វិបុលភាព ក៏ដូចជាដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់ប្រទេសទាំងពីរ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimNVf1TEpXFpMRmetGrp4ICSRZjr7eTdokAUqk_Z_q-3JGG4IgKmVFRXtEEUYzjFK2yxOUCZ7X5bvPA9g1hLNGgFeGvBcbacNRLFaVVt_vFedUnUIyn_XFwTdU7P5KHzTA2tRrQu5I0ieoypCsFhfGiwsdgSFi44Tli_a6c-bsVgR-83dkz_Mh_30iSzj-/s800/image_2025-02-08_14-49-16.png

ក្រោយសាងសង់រួច ស្ពាននេះ នឹងក្លាយជាច្រកដ៏សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី៕