Home តារាជាតិ យូរៗ ពូណុយ ឡើងឆាកច្រៀងម្តងហ្វេនៗបញ្ចេញមតិព្រាត

យូរៗ ពូណុយ ឡើងឆាកច្រៀងម្តងហ្វេនៗបញ្ចេញមតិព្រាត

83
0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពី តារាកំប្លែង ពូណុយ បានធ្វើត្រាប់បបូរមាត់បទចម្រៀងរបស់តារាចម្រៀង ឆន សុវណ្ណារាជ សូម្បីតែម្ចាស់បទផ្ទាល់ក៏បានចែករំលែកផងដែរ។ ជាងនេះទៅទៀតក្រុមតន្រ្តីមួយបានបង្ហោះវីដេអូរបស់ ពូណុយ ច្រៀងនៅលើឆាក ខណៈអ្នកគាំទ្រចូលរួមបញ្ចេញមតិព្រោងព្រាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV1dO5xotFmHIe93jk6GcIPDeLPpsjQjc50wIgEScH3Hwz3LOkl7QV4ygGUj5xkYSU1rVFqvtJf_UsV9AfnCxT6mAkLK2RGwXZy7UtpHmrOk9TnKLlqTbmXmbkaaX2sjHqxXWeyJUXIQWhoxxjrUZYlxmeWssMLEUX156UilVn5wa3in-9lC-7M0w0HJ0/s2048/image_2026-06-03_16-00-12.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកលោក បាន សំណាង ហៅ ពូណុយ បានឡើងឆាកបកស្រាយនូវបទចម្រៀងពីដើមមានចំណងជើងថា «បឹងហ្គាវ៉ាន់សូឡូ»ពីសំនៀមដើមអ្នកស្រី ឈុន វណ្ណា។ ជាមួយនឹងការបកស្រាយបទចម្រៀងរបស់ ពូណុយ ក៏អមដោយអ្នករាំជាច្រើននាក់ផងដែរ។ ការបកស្រាយរបស់ពូណុយ ទៅលើបទចម្រៀងពីដើមដែលមានប្រជាប្រិយភាពនេះបានជំរុញឱ្យអ្នកគាំទ្របញ្ចេញមតិយោប់ព្រោងព្រាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zArSwBKLDs-NtNMqyTgWiPI-yNzN_E-hWhMlnUbJQFM1_OCVj8c_XrkzsIotIxRsbHA5ZD7BSgVaC4LZpOsxSCwZiyHh-ghNGbVyFEkD2QLvPvYoXX4EMYCXKFRGxR9eiA-yva108mJsI0A29jZM5HENqbFx_DpOWe7ZJKyoCQdE06M_xJ9NGMzMJOs/s2048/image_2026-06-03_16-00-08.png
អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា «លេងកំប្លែងបានហើយមិនបាច់ ច្រៀងទេពូ , សម្លេងធ្ងន់ល្អធ្ងន់ដូចថ្មភ្នំចឹងពូ, ហេតុតែគាត់អ្នកកំប្លែងច្រៀងធម្មតាសោះក៏ខ្ញុំសើចដែរ, ទឹកមុខនិងទឹកដមសំនៀងអត់សហការណ៍គ្នាទេពូ, ព្យាយាមស្តាប់ពូណុយច្រៀង»។ អ្នកផ្សេងទៀតបានខម្មិនថា «វាមិនមែនជារឿងលេងសើចទេ វាជារឿងកំប្លែង,ក្មួយខ្ញុំវាស្តាប់ហើយឥឡូវវាយំអត់បាត់សោះ, ពីរោះណាស់ណុយ តែកុំច្រៀងបានអត់សុំ,លើកលែងរបរចម្រៀងមួយទៅពូ…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwk7wci2P0hXBFTHYerXr1y3Unau0dcClw3DOrarSkG0D70fjc_a_rJ1YDITNqr4tlnHb9ESq9vwrx3CO_gdKkedK1Qu89wVQYY_X3eCVgV-scA90GEmVCT_K4E2BWzG7t7C4UGOz93_EUOEfTcJ8WZh-rm_ixaN1umxmXcETL689JdA4DFMPLy1gIc2g/s1766/image_2026-06-03_16-00-11.png
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ពូណុយ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារការសម្តែងវីដេអូកំប្លែងខ្លីៗនៅលើបណ្តាញសង្គមរបស់លោកជាមួយនឹងសមាជិកផ្សេងទៀត។ ជាមួយនឹងប្រជាប្រិយភាពនិងទេពកោសល្យខាងកំប្លែង ពូណុយ បានក្តោយឱកាសការងារជាច្រើនមិនថាការផ្សព្វផ្សាយផលិតផល ថតផ្សាយពាណិជ្ជកម្ម កាត់សក់ និងជាតួអង្គសំខាន់នៅក្នុងកម្មវិធី «អ្នកជិតខាង» រួមទាំងសម្តែងនៅក្នុងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZDimrJraGTD8dvw5Ld11HCmJoADZcYDiOkkPC_f2RF0Af88XK-QeM57RxLWwIg6JA5XFH5Mt5xGwQzxB1O8e1x3IQagiKrzijnUwqCufNMHpaavHfvHV3rarYB9f8J3FHmOjgaD63Zb_kwOMmszdT_sYKj6c-HbGm05BaoDlzx70yIVN9h-mg_qW4_ZA/s2048/image_2026-06-03_16-00-12%20(2).png

ដោយសារតែធ្លាប់មានជីវភាពលំបាក ពូណុយ គឺបានជ្រើសរើសសមាជិកក្រុមខ្លួនដែលមនុស្សផ្សេងទៀតមើលរំលង និងតួកំប្លែងចាស់ៗមួយចំនួនចូលរួមសម្តែងក្នុងវីដេអូរបស់លោកផងដែរ៕