Home ព័ត៌មានអន្តរជាតិ ចិនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេទី ២ នៅលើពិភពលោក!

ចិនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេទី ២ នៅលើពិភពលោក!

62
0

ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) និងគេហទំព័របរទេស Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសចិន គឺបានកើនឡើងយ៉ាងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់សហរដ្ឋអាមេរិក។ ដូច្នេះបច្ចុប្បន្នចំនួនមហាេសដ្ឋីនៅប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវមានរហូតដល់ ៤៥៩ នាក់ ប្រមាណ ២៨% នៃមហាសេដ្ឋីរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFG6bwCBbJ8UQCbTB0_ZpaPg_MY8KKohgU1NJxLj17YkyFL3kD5uRdcUdWlhFeHMKyfetJBXzt43io8cxsO_32Ug43XjlcYSX5iHRov5OeVZK73iOd0d5nYE8CDDkhG9B0sy_hNyUjWlo81SQ09LDBkHoP65XL7DIL3Cih6-Vku8Y1SAlaip0stEPNe_Y/s1115/photo_2025-03-21_10-57-11.jpg
នេះបើយោងតាម Altrata បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ដោយមានមហាសេដ្ឋីសរុបចំនួន ៧៣៥ នាក់។ ក្នុងនោះញូវយ៉កគឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមានចំនួន ១០៧ នាក់ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizkX_rVuRnYo5DAfNsTbpDV6tDpSbXX87g_EFZCM59Z0sTYwH58SP8rDSec8wjNKiQJf25_61X_tfoMZaf8OGTU6NLAD9bIXmkaWfgTl_oKIgEYcghVnsbCuk86S17tNoKCZ8D82VEUi9f-O6PdoYSKQJQzm85L_rTDThXWZlJuwk7YDt1KVKNsrilkBNW/s981/photo_2025-03-21_10-57-12.jpg

មូលហេតុដែលចំនួនមហាសេដ្ឋីធ្លាក់ចុះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន ជាពិសេសគឺការដំឡើងពន្ធពីប្រទេសលោកខាងលិចតែម្តង។ ទោះជាយ៉ាងណា ទីក្រុងហុងកុង និងម៉ាកាវ នៅតែជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ដោយភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_43aP5Pbo55LAkLF1r4ltoufDyoVjBmoW8ioyrPmXiTMWw7LLh-XawwYPldrER0zFvTp92bgMpMIc1R6N20LZFhalxiIQgxyJRBMHKvAEMKeMHkxypi_5WBODe0fafB-BN4VM4c5MlPK9DSYO9QnNTjUEgDeuuH8yiQxnjW3LYRV8jKUBhEtnt8egj1N/s1102/photo_2025-03-21_10-57-13.jpg

ហេតុនេះទោះបីជាមហាសេដ្ឋីរបស់ប្រទេសចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាតំណែងលេខពីរ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ ក្រៅពីប្រទេសចិន ឥណ្ឌាក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ មានមហាសេដ្ឋីចំនួន ១៦៦ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Yjv_WTwwmhMp65GWlC07kpMWlXmiVYlnThM9erFOxsYCCKDWPTQkjk-ExsL-NsA8UdpGhopKf4g0H869eH3akQA-QDCd4McJdMLvPe-xPdIoEYZD8ksYB40PVppxMxo2hZd9Gv-kOgButsx0NEu53BPH_ZerCnnsineGpb4Sd5NatIIgyeNH77RkK91F/s1024/photo_2025-03-21_10-57-14.jpg