Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីបំលែងកាកសំណល់ផ្លាស្ទិកទៅជាប្រេងឥន្ធនៈតាមរយៈបច្ចេកវិទ្យាថ្មី

ឥណ្ឌូណេស៊ីបំលែងកាកសំណល់ផ្លាស្ទិកទៅជាប្រេងឥន្ធនៈតាមរយៈបច្ចេកវិទ្យាថ្មី

90
0

ភ្នាក់ងារស្រាវជ្រាវជាតិឥណ្ឌូណេស៊ី (BRIN) កាលពីដើមខែមិថុនា ឆ្នាំ២០២៦ បានបង្កើតបច្ចេកវិទ្យាថ្មីឈ្មោះ «Pyrolysis» ដែលអាចបំលែងកាកសំណល់ផ្លាស្ទិកទៅជាប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ។ វាមានសមត្ថភាពបំលែងសំរាមរហូតដល់១.២៥តោនក្នុងមួយថ្ងៃ ហើយជំហានបន្ទាប់ សមត្ថភាពបំលែងនឹងកើនឡើងរហូតដល់៥តោនក្នុងមួយថ្ងៃ ដើម្បីដោះស្រាយវិបត្តិការបំពុលដោយកាកសំណល់ផ្លាស្ទិកដ៏ច្រើនក្នុងប្រទេស និងជួយកាត់បន្ថយបរិមាណសំរាមនៅតាមទីលានចាក់សំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiozyFBY3IyDL407F_-JMVxZLVA80OGPMzVeX6-9ccvJA7cyvfwr_h6wrgNtnPfjTKTUszfa5TIG5b_SalsVRFGq6d-TL9VmQ9xDSzI3dvkFIU5JRXouJx0Ji4TrRcTODVk4JJV14E_ySZVXn5uvlzYzkcP4dLzJwwxa-nwoYvNk6liBv8-riody9syzZY/s1280/photo_2026-06-04_09-11-51%20(2).jpg

កាលពីថ្ងៃទី១ ខែមិថុនា អ្នកស្រាវជ្រាវមកពីភ្នាក់ងារ BRIN ឱ្យដឹងថា បច្ចេកវិទ្យាថ្មីនេះមានឈ្មោះជាផ្លូវការ គឺ «ប្រេងឥន្ធនៈរាវពីកាកសំណល់ផ្លាស្ទិកជាមួយបច្ចេកវិទ្យា Pyrolysis កម្រិតខ្ពស់សម្រាប់វិស័យឧស្សាហកម្ម» ។ វាធ្វើប្រតិបត្តិការជាច្រើនដំណាក់កាលបន្តបន្ទាប់គ្នា ដោយការដាក់បញ្ចូលកាកសំណល់ផ្លាស្ទិកទៅក្នុងម៉ាស៊ីនបំលែងបានភ្លាមៗ និងពុំចាំបាច់បែងចែក ឬជ្រើសរើសប្រភេទជាមុនឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRdU7kKzPNY_DYvWfgWJM80WOs0mbd9oFzWZgyurC4kyo-jqt7AuiNLTaeDAcGFhw6p7kYFGrtFF7TogmIji55tDyx_JVmVzgxQhyphenhyphenePGns595OeT8YONxKIgFUN8PGpl6zjbVTyhIr3lRJrWwSBjDTKbGK-1jeqw2gJGHKg_Eloe95k4BgO_NW1RyB64/s1200/photo_2026-06-04_09-11-51.jpg
បច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតដើម្បីបង្កើនសមត្ថភាពបំលែងសំរាមរហូតដល់៥តោនក្នុងមួយថ្ងៃ ខណៈបច្ចេកវិទ្យាកន្លងមករបស់ឥណ្ឌូណេស៊ី អាចបំលែងសំរាមត្រឹមតែ៤០០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoRRAjxnK62uO5S-47ygUto879bTH3U1ysK9Vb2EcXXUtdkP8zeS8IHs-VCfov9QjYioSt2HneAX210Vq03dVn92SwqkM4LKLMXxTu8MQxg66TYoKuXQN_iRbvGgZEOYhe8YOq1p63KNwqt9svVtNnpimwxUrO0L4-xIe5TmQGufMwKDwIqM9O2SiYoI/s800/photo_2026-06-04_09-11-52%20(2).jpg

ចំណែកប្រេងផលិតចេញមក ត្រូវបានគេហៅថា «Petasol» ដែលឆ្លងកាត់ការពិសោធន៍ និងមានការទទួលស្គាល់ពីគុណភាពស្តង់ដារស្មើនឹងប្រេងម៉ាស៊ូតប្រភេទ Biodiesel សម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្ម ម៉ាស៊ីនភ្លើង និងរោងចក្រនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyv-0NOE4JwevjSqHz3NdSLXei5-bXpxogkqFVqKxCGyjUKwCXkkWfBqvNMpfuaLPNqd-xPr1eGxJusBK91tH-3Uk_TQ5mSSZHXfQRXnkfybkJ1SLwRQ3JE4achdGiPD5UIvnbhVtqH_Y72CjwaQ7vlUiP29rQmW61FLyIUw1f9gHQQsn_v4bwcgtESgI/s910/photo_2026-06-04_09-11-52%20(3).jpg

អ្នកស្រាវជ្រាវភ្នាក់ងារ BRIN សង្ឃឹមថា បច្ចេកវិទ្យានេះដែរ នឹងជួយជំរុញដល់កំណើនរោងចក្រ និងមជ្ឈមណ្ឌលកែច្នៃសំរាមនៅទូទាំងប្រទេស ។ វាក៏ជួយបង្កើនតម្លៃដល់កាកសំណល់ផ្លាស្ទិក ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពក្នុងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKl-kt0y2yw66MY8lkOjhJpZjOHh9oj9UwPb1-irN4bqsKVwZzPemllJScYO57YRZBFfB40h8kjtdmw3h9uq-vlNBVfremhyphenhypheny3riPp-dMLYWItsV7s3fG7NLE7e4muwojph70Pz8xR-YpR_y44AWYUnDpZBNbTyo8NG7vERBav46eAFUoQvHxvkh0vQo/s956/photo_2026-06-04_09-11-52.jpg
គួរបញ្ជាក់ថា ការបង្កើតបច្ចេកវិទ្យានេះឡើងក្នុងគោលបំណងដោះស្រាយវិបត្តិការបំពុលដោយកាកសំណល់ផ្លាស្ទិកដ៏ច្រើននៅឥណ្ឌូណេស៊ី ក៏ដូចជាជួយកាត់បន្ថយបរិមាណសំរាមនៅតាមទីលានចាក់សំរាម, ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីកាកសំណល់ និងជំរុញសន្តិសុខថាមពលដោយការបង្កើតប្រភពថាមពលជំនួស ៕